ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៩)

កាលណាយើងមកដល់់ជាន់់ទីពីរ បើយើងក្រលេកមើលជុំវិញខ្លួន យើង
នឹងឃើញភក្ត្រាថ្មស្អេកស្អះ ហាក់់ដូចជាអណ្ដែតក្នុងអាកាសហើយសំឡឹង
មករកយើងដោយទឹកមុខញញឹមដ៏អាថ៌កំបំាង។ពេលនោះយើងនឹងមាន
អារម្មណ៍ហាក់់ដូចជាចំលែកក្នុងចិត្ត ហើយឆ្ងល់់ថាហេតុម្ដេចបានជាភក្រ្តា
ទំាងនេះញញឹម ហើយធ្មេចភ្នែកអញ្ចឹង?
បុរាណវត្ថុវិទូទំាងឡាយក្នុងលោកនៅតែមិនទាន់់រកឃើញប្រស្នានេះនៅឡើយ។
អ្នកខ្លះយល់់ថានោះគឺជាទឹកមុខញញឹម រាក់់ទាក់់របស់់ជនជាតិខ្មែរទូទៅ
ដែលស្លូតត្រង់់។អ្នកខ្លះទៀតយល់់ឃើញផ្សេងទៅវិញហើយថាភក្រ្តាញញឹម
ធ្មេចនេត្រាទំាងនោះ លាក់់កំបំាងនូវសេចក្ដីអន្លង់់អន្លោច និងភាពជូរចត់់
របស់់ប្រជារាស្រ្តខ្មែរ
។ភក្រ្តាមានភាពអន្លង់់អន្លោចនិងជូរចត់់ ព្រោះឃើញ
ទុក្ខវេទនារបស់់មនុស្សលោក(ជាពិសេសជនជាតិខ្មែរ)ដែលមានជារៀងរាល់់ថ្ងៃ។
ឯចំណែកភក្ត្រាសិលាខ្លួនឯង តំាងនៅស្ថិតស្ថេរជាប់់នឹងកំពូលប្រាសាទ ជា
អមតៈ ផុតវិស័យមនុស្សលោក។មនុស្សជាសត្វមានទុក្ខ ហើយមិនអមតៈឡើយ។
ក្នុងចំណោមភក្រ្តាសិលាទំាងអស់់់ដែលនៅជុំវិញខ្លួន យើងមានអារម្មណ៍ជា
សត្វតូចល្អិត ទន់់ខ្សោយ ហើយមានជីវិតមិនទៀងឡើយ។ចំណែកភក្រ្តាសិលា
មានមាឌធំ រឹងមំា ហើយអមតៈផ្ទុយពីលក្ខណៈយើងជាសត្វមនុស្សលោក។

នៅចំពោះមុខស្នាដៃនៃវិចិត្រសិល្បៈទំាងឡាយ យើងពុំមានអារម្មណ៍ដូចគ្នាទេ ។
យើងម្នាក់់ៗមើលឃើញនិងមានអារម្មណ៍ខុសៗគ្នា។ហេតុដូច្នេះហើយ បានជា
វិចិត្រករគំនូរច្រើននាក់់អាចគូររូបភាពតែមួយដូចគ្នា ប៉ុន្តែមានភាពត្រេកត្រអាល
ខ្លះទៀតមានភាពស្ងេះស្រងោច។លោក Pierre Loti,អ្នកនិពន្ធជនជាតិបារាំង
នៃសៀវភៅមួយមានចំណងជើងថា“អ្នកធម្មយាត្រាទៅកាន់់
អង្គរ
“បានសរសេរថាសិរសីសិលាបាយ័នញញឹម
ក្រោមនាសាសំប៉ែតនិងនេត្រាធ្មេច ដូចជាដូនចាស់់ដែលចង់់សើចចំអក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s