ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៧)

លុះបានរួចរវល់់នឹងចំបំាងហើយ ទើបព្រះអង្គចាប់់ផ្ដើមកសាងនគរ
ឡើងវិញ។ព្រះអង្គបានស្ថាបនាអង្គរធំ ហើយសាងសង់់ប្រាសាទថ្មធំៗ
ជាច្រើននៅក្នុងអង្គរធំក៏មាន នៅខាងក្រៅក៏មាន។ក្រៅពីនេះ ព្រះអង្គ
បានរៀបចំស្ថាបនាវត្តអារាម សាលាសំណាក់់សំរាប់់អ្នកដំណើរ ហើយបាន
សង់់មន្ទីរពេទ្យចំនួន១០២ នៅពេញនគរដើម្បីថែទំាសុខភាព
ប្រជារាស្រ្តរបស់់ព្រះអង្គ។

ព្រះបាទជ័យវរ្ម័នទី៧ ជាមហាក្សត្រមួយព្រះអង្គប្រកបដោយមេត្តាធម៌។
ព្រះអង្គឈឹចាប់់ព្រះទ័យចំពោះទុក្ខលំបាករបស់់ប្រជារាស្រ្តជាង
ទុក្ខលំបាកផ្ទាល់់របស់់ព្រះអង្គ
។ចរិយារបស់់ព្រះអង្គបង្ហាញអោយឃើញថា
ព្រះអង្គស្រឡាញ់សន្តិភាព និងវិស័យវិចិត្រសិល្បៈណាស់់។

ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ប្រទេសខ្មែរបានប្រកបដោយសន្តិភាព
រឹងមាំ។ គឺសន្តិភាពនេះហើយដែលអនុញាតិអោយព្រះអង្គកសាងនិងរៀបចំ
ប្រទេសឡើងវិញដោយធ្វើការស្ដារសេដ្ឋកិច្ចជាតិ ហើយនិងស្ថាបនារាជធានី
អង្គរធំឡើងវិញបាន។ព្រមពេលជាមួយគ្នានេះ ប្រាសាទថ្មធំៗ ក៍ត្រូវបាន
សាងសង់់ដែរ ដូចជាប្រាសាទបាយ័ន ទួលព្រលានដំរី
ទួលព្រលានស្ដេចគម្លង់់ ប្រាសាទប៉ាលីល័យ ប្រាសាទសួព្រ័ត្រ
ប្រាសាទតាព្រហ្ម ប្រាសាទតាសោម ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយក្ដី
ប្រាសាទនាគព័ន្ធ ស្រះស្រង់់
និងប្រាសាទក្រោលគោ
ជាដើម។ល។ ប្រាសាទដែលព្រះបាទជ័យវរ្ម័នទី៧បានសាងសង់់នោះ
មានច្រើនណាស់់ ហើយមិនមែនមាននៅតែអង្គរទេ គឺមាននៅពេញក្នុង
មហានគរខ្មែរ។ គឺព្រះអង្គហើយដែលជាស្ដេចបានសាងប្រាសាទច្រើនជាងគេ
ក្នុងមហានគរខ្មែរ

ក្រោយពីបានថតរូបនិងគន់់មើលរូបចំលាក់់ថ្មធំៗនៅពីមុខក្លោងទ្វារ
អស់់រយៈពេលជាយូរបន្តិចមក ទើបយើងនំាគ្នាឡើងជិះឡានចូលក្នុងអង្គរធំ។
ដំណើររបស់់យើងគឺឆ្ពោះត្រង់់ទៅប្រាសាទបាយ័ន ដែលស្ថិតនៅ
ចំកណ្ដាលរាជធានីអង្គរធំ
។យើងចូលទស្សនាប្រាសាទបាយ័ន
តាមច្រកចូលពីទិសខាងកើត។ប្រាសាទបាយ័ន ដូចប្រាសាទដទៃដែរ គឺ
បែរមុខទៅទិសខាងកើត។ទេសចរភាគច្រើន ចូលចិត្តមកទស្សនាប្រាសាទ
នេះនៅវេលាព្រឹក ព្រោះមានអាកាសធាតុមិនសូវក្ដៅ ហើយពន្លឺថ្ងៃចំាង
បំភ្លឺប្រាសាទបានច្បាស់់ល្អរហូតទាល់់ថ្ងៃត្រង់់។

ទេសចរទាំងឡាយ កាលបើបានមកដល់់ច្រកចូលលើផ្លូវក្រាលផ្ទំាងថ្ម
នៅពីមុខប្រាសាទបាយ័នហើយ ក៍នៅឈរសំលឹងមើលកំពូលប្រាសាទ
ហាក់់ដូចជាចំលែកក្នុងចិត្ត ដោយឃើញកំពស់់និងទំហំមាឌប្រាសាទដ៍
ធំស្កឹមស្កៃ។ បាយ័នគឺជាប្រាសាទមួយ ក្នុងចំណោមប្រាសាទនានា
លើលោក ដែលគួរអោយស្ញប់់ស្ញែងនិងចាប់់អារម្មណ៍ជាងគេ
នាគ្រប់់សម័យកាល។ពុំមាននរណាម្នាក់់ឈរអើពើ នៅចំពោះមុខភាព
ចំឡែកអស្ចារ្យ ហើយប្រកបដោយភាពអាថ៌កំបាំងនៃប្រាសាទនេះឡើយ។
បន្ទាប់់ពីប្រាសាទអង្គរវត្ត មានតែប្រាសាទបាយ័នទេ ដែលទាក់់ទាញទេសចរ
អោយមកទស្សនាបានច្រើនជាងគេ ព្រោះថាប្រាសាទទំាងពីរនេះ មានទំហំ
ធំគួរអោយស្ញប់់ស្ញែង ហើយមានក្បាច់់ចំលាក់់ដ៍វិចិត្រក្រៃលែង។
ប្រាសាទបាយ័នស្ថិតនៅក្នុងព្រៃឈើធំដែលដុះព័ទ្ធជុំវិញ ហើយហាក់់
ដូចជាលាក់់កំបាំងប្រាសាទនេះអញ្ចឹង។ខុសប្លែកពីប្រាសាទដទៃទៀត
ប្រាសាទបាយ័នពុំមានកំពែងព័ទ្ធជុំវិញទេ ។ប៉ុន្តែទោះបីយ៉ាងណា ប្រាសាទ
បាយ័នក៏បានស្ថិតនៅក្នុងកំពែងអង្គរធំដែរ។

3 responses to “ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៧)

  1. ​ជម្រាប​សួរបង!
    ប្អូន​បាន​ថត​ចម្លង​ទុក (copy) តាំងពី ភាគ​មួយមក​ហើយ តែ​មិន​ទាន់​មានពេល​គ្រប់​គ្រាន់​ដើម្បី​អានឲ្យ​ចប់​តាម​លំដាប់…។ តែ​មិនអីទេ នឹង​ឆ្លៀតពេល​ បើ​អាច!!
    សូម​បង​បន្ត​ការ​ប្រកាស​ផ្សាយ​បន្តទៀត​ផង​ចុះ..

  2. បាទ,ជំរាបសួរប្អូន!
    បងនឹងឆ្លៀតពេលទំនេរសរសេរបន្តិចម្ដងៗ។ប៉ុន្តែ ប្អូនជួយមើលផង
    ក្រែងសរសេរខុសឆ្គងត្រង់់ណា។ក្នុងអត្ថបទភាគ៧នេះ បងសរសេរ
    ខុសខ្លះត្រង់់ព្រះបាទជ័យវរ្ម័នទី៧ឈឺព្រះទ័យចំពោះទុក្ខលំបាករបស់់…​។
    ឥឡូវ,បងបានកែហើយ។ប្រហែលជានៅមានច្រើនទៀត។
    អរគុណប្អូន។

  3. អត់​ទាន់​បា​នមើល​ទេ តែ​នឹង​ឆ្លៀត កាលណា​ទំនេរ​ច្រើន​…
    សូម​បង​បំពេញ​កិច្ច​ការ​ដ៏​ល្អ​នេះ​បន្ត​ទៀត ជា​ប្រយោជន៍​សម្រាប់​ទាំង​អស់​គ្នា..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s