ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៨)

ប្រាសាទបាយ័នត្រូវបានសាងឡើង ក្រោយប្រាសាទអង្គរវត្តប្រហែល
រយៈពេលមួយរយឆ្នំា ប៉ុន្តែបានទទួលរងនូវភាពទ្រុឌទ្រោមជាងប្រាសាទ
អង្គរវត្តច្រើនណាស់់។គេ មិនដឹងជាហេតុអីបានជាប្រាសាទបាយ័ន
បែរជាខូចខាតយ៉ាងដំណំដូច្នេះ?ប្រហែលជាប្រាសាទបាយ័នទទួលរង
ការយារយីពីខ្យល់់ព្យុះ ភ្លឿងញឹកញាប់់ពេក(ចុះប្រាសាទអង្គរវត្តដែលនៅក្បែរ
ម្ដេចមិនអី?)? ឬមួយបណ្ដាលមកពីគ្មានមនុស្សនៅថែរក្សា រហូតទាល់់តែរុក្ខជាតិ
ដុះចាក់់ស្រេះពីលើហើយត្រូវខូចខាតពេលគេកាប់់ឆ្ការព្រៃ?ប៉ុន្តែ សង្រ្គាមជាមួយសៀម
និងចាមក្នុងសតវត្សទី១៣និង១៤ជាដើមហេតុពិតមួយដែលនំាអោយប្រាសាទខ្មែរ
នានានៅអង្គរទទួលរងការដុតបំផ្លាញយ៉ាងខ្ទេចខ្ទីពេលដែលសត្រូវវាយលុកលុយ
មកដល់់។តាមខ្ញុំគិត បានជាប្រាសាទបាយ័នទទួលរងនូវការខូចទ្រុឌទ្រោមមួយ
ផ្នែកធំដោយសារ មកពីប្រាសាទបាយ័នមានកំពូលកណ្ដាលធ្វើពីមាសហើយនិង
មានរូបចំលាក់់មាសដាំពេជ្រជាច្រើននៅក្នុងប្រាសាទបាយ័ន ដូច្នេះហើយបានជា
សត្រូវវាយគាស់យកដោយធ្វើអោយខូចខាតយ៉ាងដំណំ។

ប្រាសាទបាយ័ន ដូចប្រាសាទភាគច្រើននៅអង្គរមានរាងជា
សាជីជ្រុង(Pyramid) កំពស់់បីជាន់់ហើយស្ថិតនៅលើផ្ទៃដីរាងបួនជ្រុងស្មើ
មានទំហំប្រហែល៦០០០ម៉ែត្រ ការ៉េ។ជាន់់ទីមួយនិងទីពីរ ព័ទ្ធជុំវិញទៅដោយ
ថែវប្រក់់ដំបូលជាមួយនឹងកំពូលប្រាសាទដែលស្ថិតនៅចុងជ្រុងនីមួយៗ
និងពាក់់កណ្ដាលជ្រុងថែវ។ក្រោមកំពូលទំាងនេះ គឺជាច្រកចូលទៅខាង
ក្នុងប្រាសាទ។កំពូលផ្សេងទៀតដែលស្ថិតនៅជាន់់ទីពីរ លេចខ្ពស់់ឡើង
ព័ទ្ធជុំវិញកំពូលធំកណ្ដាល ដែលខ្ពស់់ជាងគេហើយមានវិជ្ឈមាឌប្រវែង២៥ម៉ែត្រនិង
ខ្ពស់់ផុតពីដីប្រមាណ៤៥ម៉ែត្រ។កំពូលប្រាសាទបាយ័នមានទំាងអស់់ចំនួន៥៤។
កំពូលនីមួយៗមានរូបមុខមនុស្សបួនធំៗ ញញឹមធ្មេចភ្នែក បែរទៅរកទិសនីមួយៗ
នៃទិសទាំងបួនរៀងៗខ្លួន។មុខទំាងបួននៃកំពូលនីមួយៗតាមអ្នកខ្លះយល់់ថាជាព្រះភ័ក្រ្ត
របស់់ព្រះព្រហ្មដែលជាអាទិទេពបង្កើតលោក(តាមលិទ្ធិព្រាហ្មណ៍សាសនា)។
ឯអ្នកខ្លះទៀតយល់់ថាជាព្រះភ័ក្រ្តរបស់់ព្រះពោធិសត្វអវលោកិតេស្វរៈ ហើយថា
ជាតំណាងនៃអំណាចនិងឆន្ទៈរបស់់ព្រះមហាក្សត្រខ្មែរដែលទទួលបន្ទុក
ការពារនគរគ្រប់់ទំាងបួនទិស។

កំពូលមុខបួនកណ្ដាល ស្ថិតនៅជាន់់លើគេបង្អស់គឺជាន់់ទីបី ដែលមានរាង
មូលតូច។ជណ្ដើរឡើងទៅជាន់់ទីបី មានតែម្ខាងទេ គឺនៅទិសខាងកើត។
ក្រោមកំពូលកណ្ដាលនេះគឺជាបន្ទប់់មួយដែលមានផ្លូវដើរព័ទ្ធជុំវិញ រាងតូច
ចង្អៀត។ឯចុងកំពូលនោះ គឺពិតជាចុងកំពូលមាស ដូចដែលលោកជីវ តាក្វាន់់
បាននិយាយដូច្នោះ។នៅលើកំពូលនីមួយៗមានទំររាងជាផ្កាឈូករីក ប៉ុន្តែ
ពុំមានឃើញទ្រអ្វីទេ។បើតាមលោកជីវ តាក្វាន់់,ចុងកំពូលកណ្ដាលគឺជា
កំពូលមាស។

ថែវនៅជាន់់ទីមួយ ពុំមានដំបូលទេ ព្រោះត្រូវបាក់់បែកខ្ទេចខ្ទីអស់់ហើយ
សល់់់តែសសរតំរៀបគ្នាជាជួរ ហើយនិងជញ្ជាំង។មានអ្នកខ្លះសង្ស័យថាថែវនេះ
ប្រក់់់ដំបូលដែលធ្វើពីឈើទើបមិនអាចគង់់វង្សនៅបានរហូតទាល់់់សព្វថ្ងៃ។
មានបណ្ណាល័យពីរ,មួយនៅជ្រុងខាងឆ្វេងនិងមួយទៀតនៅជ្រុងខាងស្ដាំ
គឺពីក្រោយថែវខាងមុខ។ នៅតាមសសរ ហើយជាពិសេសគឺនៅតាមជញ្ជំាង
ថែវនៃប្រាសាទទំាងមូល មានច្រើនតែរូបចំលាក់់លិបដែលពណ៌នាពីជីវភាព
របស់់ប្រជារាស្រ្តនិងការធ្វើសង្រ្គាមរវាងទ័ពខ្មែរនិងទ័ពចាមក្នុងរជ្ជកាលនៃ
ព្រះបាទជ័យវរ្ម័នទី៧ ។តាមជញ្ជាំងដែលនៅចុងជ្រុងថែវជាន់់ទីមួយខាងឆ្វេង
ច្រកចូល មានរូបចំលាក់់លិប បង្ហាញពីក្បួនដង្ហែទ័ពថ្មើរជើង ដែលប្រដាប់់
អាវុធដោយលំពែងស្រួចៗវែងៗហើយនិងក្បួនដំរី។ទ័ពខ្មែរទំាងនេះ ប្រហែល
ទើបនឹងត្រលប់់មកពីធ្វើសង្រ្គាម ដោយជោគជ័យហើយ។មួយផ្នែកទៀត
ដែលនៅជាប់់នឹងច្រកចូលប្រាសាទ (ខាងឆ្វេងដៃ) មានរូបចំលាក់់លិប
បង្ហាញពីក្បួនទ័ពខ្មែរដែរ តែខាងចុងកន្ទុយក្បួនមានរទេះគោ មានមនុស្សជញ្ជូន
ឥវ៉ាន់់ មានស្រ្តី មានក្មេងដែលទំនងជាប្រពន្ធកូនរបស់់អ្នកធ្វើសង្រ្គាម។
តែចំណែកនៅខាងមុខក្បួនដង្ហែវិញមានសុទ្ធតែទ័ពជិះសេះ និងទ័ពថ្មើរជើង
ដែលស្លៀកពាក់់ខោអាវហើយមានរបៀបសក់់កាត់់ចំលែក។

ចំលាក់់លិបនៅតាមជញ្ជំាងថែវ ខាងត្បូវ ផ្នែកខាងស្ដំា គឺជាទស្សនីយភាព
ដែលពណ៌នាអំពីចំបាំងរបស់់ទ័ពខ្មែរ តទល់់នឹងទ័ពចាម ដែលទើបនឹងចុះ
ពីទូកមកលើច្រំាងទន្លេសាប។មានទ័ពចាមខ្លះ រៀបខ្លួននឹងចុះចេញពីទូក
មកលើដីគោកដើម្បីធ្វើចំបំាង។មានទូករបស់់ទ័ពរបស់់ទ័ពចាមជាច្រើនដែល
មានអ្នកចែវសុទ្ធសឹងជាជនជាតិខ្មែរដែលចាមចាប់់ធ្វើជាឈ្លើយ។នៅបន្ត
បន្ទាប់់ពីរូបរាពនេះ គេឃើញមានការប្រឈមមុខគ្នារវាងទ័ពខ្មែរ និងទ័ពចាម
នៅលើដីគោកដែលប្រដាប់់អាវុធដោយលំពែង ធ្នូ និងខែលទំាងសងខាង។
ទ័ពចាម គេសំគាល់់ដោយមានពាក់់មួក រាងដូចជាផ្កាឈូកផ្កាប់់ចុះក្រោម។
ចំណែកឯទ័ពខ្មែរ គេសំគាល់់បានដោយមិនមានពាក់់មួកប៉ុណ្ណោះ គឺក្បាលទទេ
ហើយស្លៀកពាក់់ខុសប្លែកពីទ័ពចាម។ ចំណែកនៅថែវ ឬ បន្ទប់់ជាន់់ទីពីរ មានរូប
ចំលាក់់ដែលសុទ្ធតែពណ៌នាអំពីឆាករឿងរាមកេរ្តិ៍,ឆាករឿងនិទាន(ដូចជារឿង
ស្ដេចគម្លង់់ជាដើម) ហើយមានរូបចំលាក់់ទេពអប្សរ និងអាទិទេពផ្សេងៗ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s