ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៦)

ប្រាសាទទំាងឡាយដែលស្ថិតនៅក្នុងកំពែងអង្គរធំ ពុំមែនសុទ្ធតែ
ជាស្នាដៃរបស់់ព្រះបាទជ័យវរ្ម័នទី៧ទេ តែខ្លះជាប្រាសាទដែលជា
កេរដំណែលរបស់់ស្ដេចជំនាន់់មុនៗ ឧទាហរណ៍ ប្រាសាទបាពួន
ត្រូវបានសាងឡើងដោយព្រះបាទឧទយាទិត្យាវរ្ម័នទី២,
ប្រាសាទភិមានអាកាសត្រូវបានសាងឡើងដោយ
ព្រះបាទជ័យវរ្ម័នទី៥ និង ព្រះបាទឧទយាទិត្យាវរ្ម័នទី១;ប្រាសាទទេពប្រណម
ត្រូវបានសាងឡើងដោយព្រះបាទយសោវរ្ម័នទី១។រីឯព្រះរាជវំាងដែល
ព្រះបាទជ័យវរ្ម័នទី៧គង់់នៅក៍ជាកេររបស់់ស្ដេចមុនៗដែរ។

គេបានប៉ាន់់ប្រមាណថា អង្គរធំមានប្រជារាស្រ្តចំនួនជាងមួយលាននាក់់
គឺថាក្នុងសម័យនោះ អង្គរធំជាទីក្រុងដែលមានមនុស្សច្រើនជាងគេ
ក្នុងពិភពលោក។អញ្ចឹងហើយបានជាគេអោយនាមថាអង្គរធំ
មានន័យថារាជធានីធំពិតមែនរបស់់ខ្មែរក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី៧
ដែលប្រទេសខ្មែរមានទំហំធំធេង លាតសន្ធឹងពីត្បូងជាប់់នឹងប្រទេសមាឡេ
ឡើងទៅជើងទល់់នឹងប្រទេសចិន ហើយពីលិចជាប់់នឹងប្រទេសភូមា ទៅកើត
ទល់់នឹងប្រទេសចាម។

ព្រះបាទជ័យវរ្ម័នទី៧ជាព្រះរាជបុត្រនៃព្រះបាទធរណិន្រ្ទវរ្ម័នទី២ៗ ជា
ព្រះអនុជនៃព្រះអយិ្យការបស់់ព្រះបាទសុរ្យវរ្ម័នទី២។ព្រះវរមាតានៃ
ព្រះបាទវរ្ម័នទី៧ ព្រះនាមចូឌាមណី។ព្រះបាទជ័យវរ្ម័នទី៧ បានអភិសេក
ជាមួយព្រះនាងអគ្គទេពី តំាងពីព្រះអង្គទើបពេញវ័យ។បន្ទាប់់ពីព្រះអគ្គទេពី
ប្រសូត្របានព្រះរាជបុត្រមួយព្រះអង្គមក ទ្រង់់ក៏បានយាងចាកចេញ
ទៅកាន់់ប្រទេសចំប៉ាអស់់រយៈពេលជាច្រើនឆ្នំា ទុកព្រះអគ្គទេពីអោយ
រស់់នៅក្នុងទុក្ខសោក ហើយព្រះកន្សែងឥតស្រាកស្រាន្ត។គ្រាក្រោយមក,
ព្រះនាងបានរំងាប់់សេចក្ដីសោកសង្រេងសង្រៃ ក្នុងការប្រតិបត្តិព្រះធម៌
នៃព្រះពុទ្ធសាសនា។លុះពេលដែលព្រះបាទជ័យវរ្ម័នទី៧យាងត្រលប់់ចូល
មកកាន់់នគរវិញ ព្រះនាងអគ្គទេពីក៍បានចាកចេញពីសិក្ខាបទ ហើយ
រួមរស់់ជាមួយព្រះស្វាមីឡើងវិញ។

គ្រាក្រោយមកទៀត បន្ទាប់់ពីព្រះបាទជ័យវរ្ម័នទី៧បានរំដោះប្រទេសផុត
ពីការត្រួតត្រារបស់់ចាម ហើយទ្រង់់បានឡើងសោយរាជ្យនិងថែមទំាង
រៀបចំប្រទេសអោយបានសុខចំរើនឡើងនោះ ព្រះអគ្គទេពីព្រះនាងក៍
ចូលទីវង្គតទៅ។ព្រះនាងអគ្គទេពីមានសេចក្ដីស្មោះត្រង់់និងសេចក្ដីស្នេហា
ចំពោះព្រះស្វាមីណាស់់។ទុក្ខសោកសង្រេងទំាងប៉ុន្មានដែលព្រះនាង
បានទទួលរង ប្រហែលជាដើមហេតុដែលនំាអោយព្រះនាងសោយទីវង្គតហើយ។
នៅពេលជាមួយគ្នានេះដែរ ព្រះបាទជ័យវរ្ម័នទី៧ ក៍បានលើកព្រះនាង
ឥទ្រ្ទាទេវី ដែលជាព្រះរៀមនៃព្រះអគ្គទេពីអោយឡើងជាព្រះអគ្គមហេសី។

ព្រះនាងឥទ្រ្ទាទេវី មានតម្រេះវិជ្ជាខ្ពង់់ខ្ពស់់ ទំាងវិជ្ជាសាស្រ្តក៍ដូចជាខាងបរមត្ថ។
ព្រះនាងសព្វព្រះទ័យនឹងការគោរពប្រតិបត្តិខាងព្រះពុទ្ធសាសនាណាស់់។
ព្រះនាងតែងយកព្រះទ័យទុកដាក់់ជួយជ្រោមជ្រែងនារីៗណា
ដែលចូលចិត្តសិក្សាវិជ្ជាសាស្រ្ត។ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧
ចំបាំងបានកើតមានឡើងជាញឹកញាប់់ជាមួយនឹងប្រទេសចំប៉ា។
ប៉ុន្តែ ដោយសារការវាងវៃរបស់់ព្រះបាទជ័យវរ្ម័នទី៧ ទើបប្រទេសខ្មែរ
បានរួចចាកផុតពីការលុកលុយរបស់់ចាម។

នៅពេលមុនព្រះបាទជ័យវរ្ម័នទី៧ ឡើងសោយរាជ្យ គឺគ្រាដែល
ព្រះវរបិតាទ្រង់់សោយទីវង្គត់់ មានក្សត្រមួយអង្គព្រះនាមយសោវរ្ម័នទី២
បានឡើងសោយរាជបន្តមក។ក្នុងរជ្ជកាលស្ដេចថ្មីនេះ មានការបះបោរ
ពីរបានកើតឡើង,ទី១៖គឺបណ្ដាលមកពីអ្នកខ្លំាងពូកែម្នាក់់ តំាងខ្លួនជារាហ៊ូ
មានគំនិតក្បត់់ព្រះបាទយសោវរ្ម័នទី២ ដើម្បីដណ្ដើមយកព្រះរាជបល្ល័ង្ក។
ការប្រយុទ្ធ រៀបតែនឹងចាញ់់ដៃរាហ៊ូទៅហើយ ស្របា់់តែព្រះរាជកុមារ
ជាអនាគតព្រះបាទជ័យវរ្ម័នទី៧សំលាប់់រាហ៊ូបាន ហើយជួយការពារ
ព្រះបាទយសោវរ្ម័នទី២ អោយរួចផុតពីសេចក្ដីអន្តរាយ។
ការបះបោរទី២៖បណ្ដាលមកពីមានមន្រ្តីក្បត់់ម្នាក់់
បានដណ្ដើមរាជបល្ល័ង្ក ហើយតំាងខ្លួនជាស្ដេចព្រះនាមព្រះបាទត្រីភូនាទិត្យ
ក្នុងឆ្នំា១១៦៥។ ដំណឹងក្បត់់ព្រះរាជបល្ល័ង្កនេះ បានឮសុះសាយដល់់ប្រទេស
ចំប់ា។ព្រះបាទជ័យវរ្ម័នទី៧ដែលជាប់់រវល់់ក្នុងចម្បំាងនឹងចាមនៅឯចំប៉ា
ក៍បានត្រលប់់មកនគរជាប្រញាប់់ ដើម្បីជួយសង្រ្គោះព្រះបាទយសោវរ្ម័នទី២។
ប៉ុន្តែ ព្រះអង្គមិនបានសំរេចព្រះបំណងឡើយ ព្រោះព្រះបាទត្រីភូនាទិត្យ
បានធ្វើគត់់ព្រះបាទយសោវរ្ម័នទី២រួចទៅហើយ។ក្នុងគ្រានោះ ព្រះបាទ
ជ័យវរ្ម័នទី៧ ទ្រង់់គង់់នៅស្ងៀម មិនបញ្ចេញព្រះសកម្មភាពប្រឆំាងនឹង
ព្រះបាទត្រីភូនាទិត្យឡើយ។ព្រះអង្គរង់់ចំាឱកាសល្អដើម្បីឡើងគ្រប់់គ្រង
រាជបល្ល័ង្ក។

លុះដល់់ឆ្នំា១១៧៧ នៅពេលចាមលើកទ័ពជើងទឹក តាមទូក សំពៅ
ចូលមកតាមទន្លេមេគង្គកាត់់ឆ្ពោះមកដល់់ទន្លេសាប ហើយបានចូល
វាយលុកលុយអង្គរ ដោយបានធ្វើគត់់ស្ដេចត្រីភូនាទិត្យទៀតផង។
ប្រទេសខ្មែរក៍ស្ថិតនៅក្រោមការត្រួតត្រាជិះជាន់់របស់់ចាមទៅ។
ក្នុងគ្រាដែលប្រទេសស្ថិតនៅក្នុងសេចក្ដីអន្តរាយដូច្នេះ ទើប
ព្រះបាទជ័យវរ្ម័នទី៧ចាប់ផ្ដើមបញ្ចេញសកម្មភាព ដឹកនំាប្រជាពលរដ្ឋខ្មែរ
អោយងើបប្រឆំាងសត្រូវ រហូតបានជ័យជំនះ ហើយព្រះអង្គឡើង
គ្រងរាជ្យ តាំងពីពេលនោះមក។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s