ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៥)

ហេតុអីក៏អញ្ចឹង?តាមខ្ញុំយល់់គឺថាទេសចរភាគច្រើននំាគ្នាទៅទស្សនា
អង្គរធំជាមុននោះ ព្រោះមកពីហេតុថាអង្គរវត្តបែរមុខទៅទិសខាងលិច
ដូច្នេះមិនអាចគេទស្សនាប្រាសាទប្រាសាទអង្គរវត្តពីខាងមុខបានច្បាស់់
ល្អឡើយ។អញ្ចឹងគេត្រូវរង់់ចំាដល់់ពេលព្រះអាទិត្យរះខ្ពស់់ ជាពិសេនៅពេល
រសៀលទើបគេអាចមើលឃើញអង្គរវត្តបានច្បាស់់ល្អ។អ្នកដែលមានម៉ាស៊ីន
ថតរូបឬកាមេរ៉ាវីឌីអូ តែងចូលចិត្តឱកាសនេះជាងគេបំផុត ហើយចំណែកអ្នក
ដែលមានចិត្តអន្លង់់អន្លោចវិញ តឺតែងចូលចិត្តពេលល្ងាចគ្រាដែលព្រះសូរិយា
រៀបអស្ដង្គត។

បួនប្រាំនាទី ក្រោយពេលរថយន្តបើកបរផុតពីអង្គរវត្ត យើងមកដល់់ក្លោង
ទ្វារអង្គរធំ(ភាគខាងត្បូង)។មានទីធ្លាធំទូលាយមួយពីក្រោយកំពែងអង្គរធំ
សំរាប់់ចតរថយន្តនិងតំាងតូបលក់់ដូរ។ទេសចរមកចតរថយន្តនៅទីនេះ ត្រៀប
ត្រាហើយនំាគ្នាចុះចេញមកឈរលើផ្លូវចូលនៅខាងមុខក្លោងទ្វារ ដើម្បីគយគន់់
រូបចំលាក់់ទេវតានិងយក្សដែលនៅតតំរៀបជាជួរអមសងខាងផ្លូវ ហើយនិងក្លោង
ទ្វារចូលរាជធានីអង្គរធំ។ពួកគេពុំប្រញាប់់នំាគ្នាធ្វើដំណើរចូលទៅកណ្ដាល
រាជធានីអង្គរធំទេ ព្រោះគេនៅឈរមើលរូបចំលាក់់ធំៗទំាងនោះហើយនំាគ្នា
ថតរូបគ្រប់់ៗគ្នា។

ក្លោងទ្វារចូលអង្គរធំនេះ ស្ថិតនៅក្នុងចំណោមប្រាង្គប្រាសាទនានាដែល
ទេសចរថតរូបច្រើនជាងគេ។ទិដ្ឋភាពនៅទីនេះ គួរអោយចាប់់អារម្មណ៍ណាស់់
ព្រោះនៅជុំវិញ សុទ្ធសឹងជាព្រៃឈើធំៗ ដែលប្រកបដោយសភាពស្ងប់់ស្ងាត់់។
នៅពីមុខផ្លូវចូល រូបចំលាក់់មុខបួនលើក្លោងទ្វារ ញញឹមធ្មេចភ្នែកមករកយើង
ហាក់់បីដូចទទួលស្វាគមន៍យើងអញ្ចឹង។រូបចំលាក់់ដែលឈរជាជួរ កំពុង
ទាញសត្វនាគក្បាលប្រាំពីរមានចំនួន៥៤ម្ខាងៗ គឺជារូបចំលាក់់ទេវតាដែល
ស្ថិតឆ្វេង និងម្ខាងទៀតជារូបចំលាក់់យក្សដែលសំគាល់់ដោយមុខមាត់់និង
គ្រឿងតុបតែងកាយ ខុសគ្នាពីរូបចំលាក់់ទេវតា។ តាមពិត ពួកយក្សនិងទេវតា
កំពុងទាញសត្វនាគតែមួយប៉ុណ្ណោះ ដោយយក្សនៅខាងក្បាល ឯទេវតានៅ
ខាងកន្ទុយដើម្បីកូរមហាសមុទ្រទឹកដោះយកទឹកអម្រិតជាអាហារទិព្វរបស់់
ពួកគេ។មានគូទឹក(ស្នាមភ្លោះ)ដ៍ធំមួយព័ទ្ធជុំវិញពីខាងក្រៅកំពែងអង្គរធំ។
ក្នុងរដូវនេះ គូទឹកនេះ ពុំមានទឹកដក់់នៅទេ។

អង្គរធំមានរាងបួនជ្រុងស្មើ ហើយនៅពាក់់កណ្ដាលជ្រុងនីមួយៗ មានក្លោងទ្វារ
មួយដែលនៅចំពីមុខមានរូបចំលាក់់ទេវតា៥៤និងយក្សចំនួន៥៤ដែរឈរទាញ
សត្វនាគក្បាលប្រាំពីរ ស្ថិតនៅអមសងខាងផ្លូវចូល។អង្គរធំ
ជារាជធានីចុងក្រោយនៃមហានគរខ្មែរក្រោមរជ្ជកាលព្រះបាទ
ជ័យវរ្ម័នទី៧។
ព្រះបាទជ័យវរ្ម័នទី៧ ជាអ្នកកសាងទីក្រុងនេះ(អង្គរធំ)ឡើងក្រោយពី
ព្រះអង្គបានឡើងសោយរាជ្យក្នុងឆ្នំា១១៨១ គឺបន្ទាប់់ពីព្រះអង្គបានប្រយុទ្ធ
ឈ្នះចាមជាសត្រូវក្នុងសង្រ្គាមមួយដែលមានរយហពេលបួនឆ្នំា​។កាលមុន
ព្រះអង្គទ្រង់់ឡើងគ្រងរាជ្យប្រទេសខ្មែរយើងស្ថិតនៅក្រោមការត្រួតត្រា
ជិះជាន់់របស់់ចាម។ក្នុងគ្រានោះ អង្គរខ្មែរត្រូវចាមបំផ្លិចបំផ្លាញយ៉ាងខ្ចិចខ្ទាំ។
ដូច្នេះ ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ បណ្ដេញចាមចេញអស់់ពីនគរហើយ ទើបព្រះអង្គធ្វើការស្ថាបនាអង្គរឡើងវិញ។
គឺក្នុងគ្រានេះហើយ ដែលអង្គរធំបានកកើតឡើងជារាជធានីថ្មិនិងជារាជធានី
ចុងក្រោយនៃមហានគរខ្មែរយើង។ដើម្បីជាគ្រឿងកាពារ ព្រះអង្គបានសាង
កំពែងថ្មព័ទ្ធជុំវិញអង្គធំមានប្រវែង១២គ.ម។នៅក្នុងកំពែងនេះ មានព្រះរាជវាំង
ជាទីសំណាក់់នៅរបស់់ស្ដេចខ្មែរ មានលំនៅឋានរបស់់បព្វជិត,មន្ត្រីរាជវំាង
និងពលសេនា ហើយនិងមានអាគារផ្សេងៗសំរាប់់រៀបចំការគ្រប់់គ្រងប្រទេស
ដូចជាការិយាល័យនិងមន្ទីពេទ្យជាដើម។ប៉ុន្តែ អាគារទំាងនោះព្រមទំាងព្រះរាជ
សំណាក់់ស្ដេច បានរលាយបាត់់អស់់ទៅហើយព្រោះសាងសង់់ពីឈើ។
អ្នកស្រាវជ្រាវខាងបុរាណវត្ថុ បានរកឃើញថាសំណង់់អាគារទំាងអស់់នេះស្ថិត
នៅក្នុងកំពេងអង្គរធំ ព្រោះសំណង់់ខ្លះមានគ្រឹះធ្វើពីថ្មហើយនៅសេសសល់់រហូត
ទាល់់សព្វថ្ងៃ។ក្រៅពីនេះ នៅក្នុងបរិវេណអង្គរធំ មានប្រាសាទថ្មធំៗជាច្រើន
ដូចជាប្រាសាទបាពួនប្រាសាទភិមានអាកាស ប្រាសាទទេពប្រណម
ប្រាសាទសួព្រ័ត្រ ប្រាសាទប៉ាលីល័យ ទួលព្រលានដំរី ទួលព្រលានស្ដេចគម្លង់់
ជាដើម។ប្រាសាទទំាងនេះ ស្ថិតនៅក្បែរៗគ្នាគឺហាក់់ដូចជាព័ទ្ធជុំវិញ
ព្រះរាជវំាងស្ដេចអញ្ចឹង។

សូមអញ្ជើញពិនិត្យមើលផែនទីខាងក្រោមដើម្បីស្គាល់់ទីតំាងនៃប្រាសាទនីមួយៗ
និងព្រះរាជវំាងស្ដេចខ្មែរនាសម័យមហានគរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s