ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៤)

ព្រឹកឡើង នាពេលដែលព្រះអរុណទើបនឹងរះផុតចុងព្រឹក្សា យើងនំាគ្នា
ចេញដើរទៅផ្សារក្រោមដើម្បីស្រស់់ស្រូបអាហារព្រឹក។លុះពេលយើង
ត្រលប់់មកវិញ រថយន្តទេសចរមួយ ឈប់់រង់់ចំាយើងជាស្រេច។
ដូច្នេះ យើងប្រញាប់់ប្រញាប់់រៀបចំឥវ៉ាន់់ហើយលើកឡើងឡាន។
មួយសន្ទុះក្រោយមករថយន្តបញ្ឆេះម៉ាស៊ីនហើយចាកចេញទៅរកផ្លូវថ្នល់់
ធំ រួចបត់់ឆ្វេងបើកលើផ្លូវមួយដែលស្ថិតនៅស្របតាមស្ទឹងសៀមរាប ។
តែក្នុងរយ់ៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ឡានក៏មកដល់់វាលព្រៃឈើខ្ពស់់ៗ។
ខ្ញុំនឹកថាយើងចូលមកដល់់ដីអង្គរហើយ។នៅតាមផ្លូវ យើងឃើញមានឡាន
ម៉ូតូជាច្រើនដែលបើកបរទៅមុខក្នុងទិសជាមួយយើង។យើងពុំឃើញមាន
យានយន្តបើកបរច្រាស់់ទិសជាមួយដំណើរយើងទេ។នេះបង្ហាញអោយ
ឃើញថា អ្នកដំណើរដែលចេញទៅក្នុងទិសជាមួយគ្នានេះ គឺសុទ្ធតែសំដៅ
ទៅទស្សនាអង្គរទំាងអស់់។

ក្នុងរថយន្ត ដែលបើកបរលើថ្នល់់ក្រាលកៅស៊ូ ខ្ញុំចេះតែសំឡើងមើល
នាយអាយក្នុងបរិវេណព្រៃឈើ ព្រោះខ្ញុំនឹកថាប្រាង្គប្រាសាទអង្គរ គង់់
នៅមិនឆ្ងាយប៉ុន្មានឡើយ។នៅពេលនេះ ចិត្តខ្ញុំកាន់់តែរំភើបក្រៃលែង
ព្រោះដឹងថាក្នុងរយៈពេលតែបន្តិចទៀតប៉ុណ្ណោះ ប្រាសាទអង្គរវត្ត
ឬប្រាសាទបាយ័ន នឹងមកសណ្ឋិតនៅចំពោះមុខខ្ញុំពុំខាន។ខ្ញុំនៅមិនទាន់់
បានដឹងថាយើងត្រូវទៅទស្សនាប្រាសាទណាមុនគេបង្អស់់ទេ។ប៉ុន្តែ ខ្ញុំគិតថា
យើងនឹងទៅទស្សនាប្រាសាទអង្គរវត្តមុនប្រាសាទ
ផ្សេងៗទៀតទំាងអស់់។ហេតុដូច្នេះហើយ បានជាខ្ញុំមិនបានសាកសួរពូម៉ុង
ឬអ្នកបើកបរឡាន។

ក្នុងអារម្មណ៍ចង់់តែឃើញអង្គរវត្ត លេចឡើងក្នុងព្រៃ ស្រាប់់តែរំពេចនោះ
ឡានបើកមកដល់់កន្លែងមួយដែលនៅខាងស្ដាំដៃ មានវាលទឹកធំមួយ
គឺជាស្នាមភ្លោះ(គូទឹក)ដ៍ធំវែងដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្ត។អ្នកបើក
ឡានក៏លើកដៃចង្អុលទៅចុងព្រៃ ហើយប្រាប់់ថា៖នុះន៏! អង្គរវត្ត! ភ្លាម
នោះខ្ញុំក្រលេកមើលទៅ ឃើញកំពូលប្រាសាទអង្គរវត្តធំៗលេចឡើងផុត
ចុងព្រៃ។ខ្ញុំក៏មានអារម្មណ៏រំភើបអស្ចារ្យក្នុងចិត្តណាស់់ ហើយខ្ញុំគិតថាក្នុង
ពេលឥឡូវនេះហើយយើងនឹងចូលទៅទស្សនាអង្គរវត្ត។ប៉ុន្តែ ឡានចេះតែ
បើកបរទៅមុខ មិនឃើញបើកឆ្ពោះទៅកាន់់អង្គរវត្តសោះចឹង។ភ្លាមនោះ ខ្ញុំ
ក៏សាកសួរពូម៉ុងថា៖ពូ!យើងអត់់ចូលទៅមើលប្រាសាទអង្គរវត្តសិនទេ?។
គាត់់ក៍ឆ្លើយប្រាប់់ឡើងថា៖ យើងទៅមើលអង្គរធំសិន ចំាថ្ងៃរសៀល បាន
យើងមកមើលអង្គរតូច(អង្គរវត្ត។ប៉ុន្តែគាត់់ពុំបានប្រាប់់់ថាហេតុអីបានជា
យើងមិនចូលទៅទស្សនាអង្គរវត្តតែម្ដងនោះទេ។ខ្ញុំហាក់់ដូចជាមិនចង់់ទៅ
ទស្សនាអង្គរធំជាមុនទេ ព្រោះតែដឹងថាប្រាសាទអង្គរវត្តជាអច្ឆរិយវត្ថុដ៏ឆ្នើម
លើសគេ ក្នុងបណ្ដាប្រាសាទនានាដែលជាកេមរតកខ្មែរពីសម័យមហានគរ។
នៅពេលរថយន្ត បើកកាត់់ពីមុខប្រាសាទអង្គរវត្ត ខ្ញុំក្រលេកមើលទៅឃើញកំពូលប្រាសាទអង្គរវត្តទំាងបី ដូចរូបលើទង់់ជាតិខ្មែរយើង​។

ប៉ុន្តែ យើងជិះឡានលឿនទៅមុខ ជាហេតុពុំឱយខ្ញុំអាចក្រលេកមើលអង្គរវត្ត
បានយូរប៉ុន្មានឡើយ។ឡានទេសចភាគច្រើនក៍បើកតំរង់់ទៅអង្គរធំដែរ។
យើងឃើញមានទេសចរចូលទៅទស្សនាអង្គរវត្តនៅវេលនាថ្មើរនេះ មិនសូវ
ជាច្រើនប៉ុន្មានទេ។ដំណើរទេសចរទូទៅ គឺសំដៅទៅកាន់់អង្គរធំ មុនគេបង្អស់់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s