ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៣)

ម៉ោងដប់់ពីរថ្ងៃត្រង់់កន្លះ ទើបយើងមើលឃើញត្រើយនៅខាងមុខលេចឡើង
មានព្រៃព្រឹក្សា និងកំពូលភ្នំដែលស្ថិតនៅឆ្ងាយជាប់់នឹងជើងមេឃ។ក្រោមពន្លឺ
ព្រះអាទិត្យនាពេលថ្ងៃត្រង់់ យើងទទួលបានសេចក្ដីកក់់ក្ដៅល្មម។អាកាសធាតុ
ស្រុកខ្មែរក្នុងខែកក្ដិកមានជំនោរត្រជាក់់ស្រិបៗធ្លាក់់មកពីទិសខាងជើង។
ប្រហែលកន្លះម៉ោងក្រោយមក កាណូតយើងក៍បានមកឈប់់ចតក្នុងកំពង់់ផែ
មួយដែលស្ថិតនៅក្នុងដៃទន្លេសាប។ពេលនោះ អ្នកដំណើរនំាគ្នាក្រោកឈរ
លើកឥវ៉ាន់់របស់់ខ្លួនរៀងៗខ្លួន ដោយប្រុងប្រៀបចាកចេញទៅលើត្រើយ។
នៅលើត្រើយមានមនុស្សច្រើនត្រៀបត្រា ហើយមានកង់់ ម៉ូតូឌុប ឡានតាក់់ស៊ី
និងឡានកំាមីញ៉ុង យ៉ាងច្រើនពាសពេញផ្លូវ។នៅជុំវិញទីនេះ មានផ្ទះលើទឹក
លើដីគោក ហើយនិងមានតូបលក់់ម្ហូបអាហារនិងទំនិញផ្សេងៗជាច្រើន។
ចេញផុតពីកាណូត មកដល់់លើផ្លូវថ្នល់់ យើងដើរយួរឥវ៉ាន់់ទៅរកកន្លែងមួយ
ដើម្បីឈប់់ចាប់់គ្នីគ្នា នឹងអាល់់រកជួលឡានតាក់់ស៊ីជិះទៅកាន់់ទីក្រុងសៀមរាប។
ដោយផ្លូវថ្នល់់មានឡាននិងមនុស្សច្រើនពេក យើងបានចាកចេញផុតពីកំពង់់ផែ
ដោយដំណើរយឺតយ៉ាវបន្តិច។នៅម៉ោងប្រហែលជាពីររសៀល ទើបយើងបាន
មកដល់់ទីក្រុងសៀមរាប ហើយពេលនោះពូម៉ុងជាមួយភរិយារបស់់គាត់់បាន
នំាពួកខ្ញុំទៅសំណាក់់ឯផ្ទះប្អូនស្រីរបស់់គាត់់ម្នាក់់ដែលនៅឯជាយក្រុងសៀមរាប។

ខ្ញុំពុំទាន់់បានឃើញទីក្រុងសៀមរាបនៅឡើយទេ។ប៉ុន្តែ ខ្ញុំហាក់់ដូចជាមិនទាន់់
ចាប់់អារម្មណ៍នឹងទីក្រុងនេះនៅឡើយទេ ព្រោះចិត្តខ្ញុំហោះហើរ
ទៅឯអង្គរឯណោះ។ខ្ញុំដូចជាចង់់ទៅទស្សនាអង្គរទំាងថ្ងៃរសៀលនោះ។
ប៉ុន្តែយើងអស់់កំលំាងហើយត្រូវសំរាកក្នុងពេលនេះ ដែលជិតដល់់
ពេលល្ងាចហើយ។អញ្ចឹងខ្ញុំមានពេលឆ្លៀតដើរមើលទេសភាពមួយ
ជុំក្បែរៗផ្ទះសំណាក់់ ហើយចេះតែនឹកគិតថាប្រាសាទអង្គរវត្តមិនស្ថិត
នៅឆ្ងាយប៉ុន្មានឡើយ។ដើរៗមកឈប់់ក្បែរតូបលក់់ឥវ៉ាន់់មួយ,ខ្ញុំបានសួរ
ទៅម្ចាស់់តូបថាអង្គរវត្តនៅខាងណា?គាត់់ក៍ចង្អុលទៅទិសខាងជើង
ហើយថាអង្គរវត្តស្ថិតនៅចំងាយប្រហែលជា៧គ.មពីទីនេះ។

ពេលល្ងាច វេលាដែលថ្ងៃលិចបាត់់ទៅហើយ ក្រោយពីបរិភោគបាយរួច
យើងបបួលគ្នាចេញទៅដើរមើលទីក្រុងសៀមរាបក្នុងទិដ្ឋភាពរាត្រី។
យើងជិះម៉ូតូលើផ្លូដីលំ គ្រលុកគ្រលាក់់មានធូលីហុយ ហើយមិនមាន
ភ្លើងអគ្គសនីបន្តិចទេ។ជិះបានមួយសន្ទុះទើបមកដល់់ផ្លូវថ្នល់់
ចាក់់កៅស៊ួ មានភ្លើងអគ្គសនី និងតូបលក់់អាហារយប់់ត្រៀបត្រាតាម
ដោយកន្លែង ហើយមានអ្នកដើរទិញម្ហូបអាហារយប់់ហូរហែរមិនចេះដាច់់។

ទីក្រុងសៀមរាបជាទីក្រុងស្អាតប្រណិតមួយហើយបានល្បីនាមពេញ
ក្នុងនិងក្រៅប្រទេសជាពិសេសចំពោះទេសចរ ដោយសារមានអង្គរនៅក្បែរ។
មានស្ទឹងមួយឈ្មោះស្ទឹង សៀមរាបដែលជាដៃមួយនៃបឹងទន្លេសាប
ហូរកាត់់ទីក្រុងនេះ។តាមដងស្ទឹងសៀមរាប មានផ្ទះតូចធំ
សង់់នៅទំាងសងខាង។ចាប់់ពីជាយក្រុងសៀមរាបទៅ គេឃើញផ្ទះ
ទំាងឡាយច្រើនសង់់ពីឈើប្រក់់ស្បូវ ហើយនៅខាងមុខផ្ទះជាច្រើន
មានរហាត់់រវៃទឹកឡើងពីស្ទឹង អោយហូរទៅចាក់់ចូលចំការដំណាំរបស់់កសិករ។
ទីក្រុងសៀមរាបមានផ្លូវថ្នល់់ធំៗ មានសួនឧទ្យានសាធារណៈ
ដ៍ល្អៗប្រណិតមានហាងទំនិញ មានភោជនីដ្ឋាននៅតាមផ្លូវថ្នល់់
ហើយនិងផ្សារលក់់ដូរជាច្រើន។

យើងជិះម៉ូតូកាត់់ទីក្រុងសៀមរាបមួយជុំ ដើម្បីគន់់មើលសំរស់់ទិដ្ឋភាព
រាត្រីនៃទីក្រុងសៀមរាប។នៅតាមផ្លូវថ្នល់់ មានអ្នកលក់់នំ ផ្លែឈើ និងម្ហូបអាហារ
ក្រោមពន្លឺអគ្គសនីមកពីបង្គោលភ្លើងនៅក្បែរ។ដូច្នេះក៍ត្រូវមានអ្នកដើរទិញ
ហូរហែរទៅមកជានិច្ចដែរ។ក្នុងដំណើរកំសាន្តនាពេលរាត្រី
ដែលមានជំនោរខ្យល់់បក់់រំហើយផង នំាអោយយើងមានអារម្មណ៍
ដូចបាត់់នឿយណាយកាយចិត្តពីការធ្វើដំណើរផ្លូវឆ្ងាយតំាងពីរាជធានីភ្នំពេញ។
នៅពេលថ្មើរនេះ ធាតុអាកាសប្រែជាត្រជាក់់បន្តិច
ជាងពេលថ្ងៃ ។ជិះម៉ូតូបានមួយជុំ ទើបយើងវិលមកដល់់ផ្លូវដី
ដែលនំាទៅកាន់់ផ្ទះសំណាក់់វិញ។មុននឹងនំាគ្នាទៅរកដំណេក
ពូម៉ុងបានប្រាប់់យើងទំាងអស់់គ្នាថា គាត់់បានជួលឡានទេសចរមួយ
រួចរាល់់ហើយ សំរាប់់រយៈពេលបីបួនថ្ងៃ ដើម្បីដឹកនំាយើងទៅ
ទស្សនាអង្គរនៅថ្ងៃស្អែកនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s