ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២)

លុះមួយសន្ទុះក្រោយមក យើងក៏បានមកដល់់វាលទឹកមួយ
(ដែលជាផ្នែកខាងក្រោមបង្អស់់នៃបឹងទន្លេសាប) ហៅថា វាលភក់់
មានទំហំធំធេងប្រកបទៅដោយ កូនកោះទាបៗ និងសំបូរខ្សាច់់។
ទីនេះ មានច្រើនតែរុក្ខជាតិក្រិន ។មានដើមឈើខ្លះដុះនៅក្នុងទឹក។
យូរៗម្ដង យើងជួបប្រទះនឹងអ្នកនេសាទត្រីតាមទូកតូចៗ។នៅជុះវិញ
វាលទឹកនេះ មានសភាពស្ងប់់ស្ងាត់់ ហើយសំបូរទៅដោយព្រៃឈើក្រាស់់។
មិនយូរប៉ុន្មាន យើងចេញផុតពីវាលភក់់ ហើយចូលមកដល់់ក្នុង
បឹងទន្លេសាបផ្នែកកណ្ដាល(ហៅបឹងតូច)។អ្នកដំណើរយើងក្នុង
កាណូត ហាក់់ដូចជាចាប់់អារម្មណ៍នឹងបឹងទន្លេសាបដែលមានផ្ទៃ
លាតសន្ធឹងដាច់់កន្ទុយភ្នែក។បឹងតូចនេះ មានទទឹងប្រវែង២៨គ.ម
និងបណ្ដោយប្រវែង៣៥គ.ម។ប៉ុន្តែជំរៅបឹងពុំសូវជាជ្រៅប៉ុន្មានទេ
យ៉ាងច្រើនត្រឹមតែពី១,៥ម៉ែត្រ ទៅ ៣ម៉ែត្រប៉ុណ្ណោះ។កាណូតយើង
បើកបរអស់់រយៈពេលប្រហែលមួយម៉ោង ទើបឆ្លងផុតបឹងតូចនេះ។
អ្នកដំណើរខ្លះ ដែលចូលចិត្តគន់់មើលទេសភាពបឹងទន្លេសាប
នៅតែអង្គុយលើដំបូលកាណូត ពុំចង់វិលត្រលប់់ទៅអង្គុយខាង
ក្នុងកាណូតវិញទេ។អ្នកខ្លះទៀត កាន់់ម៉ាស៊ីនថតរូបនិងកាម៉េរ៉ា
វីដេអូបែរមុខទៅរកទេសភាពដែលគួរអោយគយគន់់ ហើយនិងលំហ
បឹងទន្លេសាប។

ខ្ញុំក៍ស្ថិតនៅក្នុងចំណោមអ្នកដំណើរយើងដែលជិះលើដំពូលកាណូតដែរ។
ខ្ញុំចាប់់ចិត្តអ្វីម្ល៉េះទេ នឹងទំហំបឹងទន្លេសាបដ៍ធំធេងអស្ចារ្យនេះ។ខ្ញុំមានមោទនភាព
ចំពោះប្រទេសជាតិយើងណាស់់ដែលបឹងទន្លេសាបដ៍ធំល្វឹងល្វើយនៅចំកណ្ដាល
បីដូចជាសំរាប់់ចែកចាយទឹកដល់់ប្រជារាស្រ្តអោយបានគ្រប់់ទីកន្លែងអញ្ចឹង។
ខ្ញុំនឹកភ្នកថា ទេវតាទេដឹង?ប្រទានទន្លេសាបនេះដល់់ជនជាតិខ្មែរយើង។
ខ្ញុំគន់់មើលផ្ទៃទឹកទន្លេសាបដ៍មហាធំធេងនេះយ៉ាងជក់់ចិត្ត រួចហើយខ្ញុំបែរមក
សំលឹងមើលទឹកទន្លេសាបដែលថ្លាឈ្វេង ហើយខ្ញុំឈោងដៃទំាងពីរ ក្បង់់ទឹកមក
លុបមុខអោយបានស្រស់់បស់់បន្តិច ក៍ដូចទុកជាអនុស្សាវរីយ៍ថាបានប៉ះទឹកទន្លេសាប
កណ្ដាលបឹងដ៍ល្ហល្ហេវដាច់់កន្ទុយភ្នែក។

នៅក្នុងបឹងធំ(បឹងទន្លេសាប) បើយើងសំលឹងទៅត្រើយទំាងសងខាង
យើងនឹងឃើញតែជើងមេឃជាប់់នឹងផ្ទៃទឹកប៉ុណ្ណោះ។យើងពុំឃើញមាន
កោះមានត្រើយអ្វីឡើយ។បឹងធំនេះមានទទឹងប្រវែង៣២គ.ម
និងបណ្ដោយប្រវែង៧៥គ.ម។ហេតុនេះ បឹងទន្លេសាបមានទិដ្ឋភាពដូចជា
សមុទ្រអញ្ចឹង។មានអ្នកខ្លះជួនកាលហៅបឹងទន្លេសាបថា សមុទ្រសាប។
ផ្ទៃបឹងទន្លេសាបសរុបទំាងអស់់មានទំហំ ៣ ០០០ គ.ម²នៅរដូវប្រាំង និង
១០ ០០០គ.ម² នៅរដូវវស្សា។ នៅរដូវវស្សា នាវាតូចធំអាចបើកបរទៅមក
កាត់់តាមទន្លេសាប ដោយមិនមានឧបសគ្គអ្វីឡើយ ព្រោះជំរៅទឹកបានកើនដល់់
ទៅជាង១០ ម៉ែត្រ។ប៉ុន្តែនៅរដូវប្រាំងវិញ គេត្រូវហាមឃាត់់នាវាចរណ៍
លើកលែងតែទូក និងកាណូតប៉ុណ្ណោះ។ក្នុងកំឡុងរដូវប្រាំងដែលចាប់់ផ្ដើមពីខែធ្នូ
ដល់់ខែឧសភា ទឹកទន្លេសាបហូតរចុះទៅក្រោម និងហូរច្រាស់់ទៅលើហើយ
ជន់់ទឹកនៅរដូវវស្សា។ខ្មែរយើង បានសេចក្ដីរុងរឿង ជាពិសេសក្នុងសម័យមហាអង្គរ
ក៏ដោយសារមានបឹងទន្លេសាបផងដែរ ព្រោះ ដោយសារបឹងទន្លេសាប
ខ្មែរយើងមានត្រីហូបបរិបូរពេញទូទំាងនគរ ហើយម្យ៉ាងទៀត វាលទំនាបក្នុងបរិវេណ
ដែលទទួលជីជាតិពីភក់់ល្បប់់ទន្លេសាប អាចផ្ដល់់ជាដីធ្វើស្រែចំការ
ដ៍មានគុណភាពល្អឥតខ្ចោះ។មតិអន្តរជាតិបានចាត់់
ទុកថាបឹងទន្លេសាបគឺជាមជ្ឈមណ្ឌលត្រី ច្រើនជាងគេក្នុងពិភពលោក ពីព្រោះ
ទីនោះមានព្រៃលិចទឹក ដែលជាជំរកដ៍សំបូរអាហារនៃសត្វត្រីទំាងឡាយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s