ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១)

ក្នុងសម័យដែលខ្មែរយើងមានសង្រ្គាម កាលពីជាងម្ភៃឆ្នំាប្លាយ មកទល់់
បច្ចុប្បន្ននេះ ជនជាតិខ្មែរក៏ដូចជនជាតិបរទេស ពុំសូវមានឱកាសបានទៅ
ទស្សនាអង្គរទេ។បញ្ហាសន្តិភាពនៃប្រទេសជាតិធ្វើអោយយើងមិនសូវហ៊ាន
ធ្វើដំណើរផ្លូវឆ្ងាយឆ្លងកាត់់ស្រុកទេសប៉ុន្មានឡើយ។បញ្ហាមួយទៀតគឺស្ថានភាព
ផ្លូវធ្វើដំណើរដែលរងការខូចខាតកាលពីសង្រ្គាមក៏ចោទជាបញ្ហាដ៏ធ្ងន់់ផងដែរ។
សព្វថ្ងៃ គេចូលចិត្តធ្វើដំណើរទៅសៀមរាប(ទៅទស្សនាអង្គរ) ពីភ្នំពេញ
តាមកាណូត ពីព្រោះកាណូតអាចបើកបរបានលឿនជាងឡានលើផ្លូវជាតិ
ដែលច្រើនមានឧបសគ្គ និង រលាក់់ច្រើន។ដូច្នេះ ដំណើរលើផ្លូវគោកពិតជា
មិនស្រណុកស្រួលដូចការធ្វើដំណើរតាមកាណូតឡើយ។

ថ្ងៃទី៤មករា១៩៩៧ វេលាម៉ោងប្រហែលប្រាំបីព្រឹក យើងជិះកាណូតចេញ
ពីភ្នំពេញនៅឯកំពង់់ផែមួយដែលស្ថិតក្បែរជ្រោយចង្វារ។កាណូតចេញចូល
កំពង់់ផែនេះរាល់់ថ្ងៃ ច្រើនលើកច្រើនសារ ដើម្បីដឹកនំាអ្នកដំណើរចេញនិង
ចូលពីផ្លូវឆ្ងាយ។កាណូតទំាងនេះ មានរាងនិងទំហំប្រហាក់់ប្រហែលគ្នា
ដោយសុទ្ធសឹងធ្វើពីដែកទំាងអស់់។កាណូតដែលយើងជិះ ទំនងជាតូចជាង
គេបន្តិចគឺដាក់់អ្នកដំណើរបានប្រមាណ៧០នាក់់ប៉ុណ្ណោះ។កាណូតផ្សេងទៀត
ដែលធំជាង អាចដាក់់អ្នកដំណើរបានដល់់មួយរយនាក់់ឯណោះ។
មានកាណូតពីរផ្សេងទៀតក្នុងក្រុមហ៊ុនរ៉ូយ៉ាល់់(Royal)ដូចគ្នានឹងកាណូតដែល
យើងកំពុងជិះនេះ បានចេញដំណើរទៅសៀមរាបជាមួយគ្នា។

កាណូតរបស់់ក្រុមហ៊ុនរ៉ូយ៉ាល់់ បើកបរចេញដំណើរបន្តបន្ទាប់់គ្នាមានល្បឿន
លឿនអស្ចារ្យ។បើយើងគ្រាន់់តែស្ដាប់់សូរវារោទ៍ ហើយមើលរលកដែលវា
ញែកផ្លូវទឹកទន្លេ ក៏យើងអាចស្មានបានថាកាណូតនេះបើកលឿនសឹងតែ
មួយរយគីឡូម៉ែត្រក្នុងមួយម៉ោងទៅហើយ។ដំណើររត់់លឿនដ៍អស្ចារ្យនេះ
អាចធ្វើអោយអ្នកដំណើរក្នុងកាណូតមានអារម្មណ៍វិលមុខប្រសិនជាងាក
មើលទេសភាពសងខាងតាមបង្អួចដែលហាក់់ដូចជាចេះរត់់ថយក្រោយ។

ទន្លេចតុមុខ មានទំហំធំល្វឹងល្វើយ។នៅត្រើយខាងកើត យើងពុំសូវឃើញ
មានសំណង់់ផ្ទះទេ យើងឃើញតែវាលដីចំការដំណំា ខ្ទមកសិករមួយៗ
នៅដាច់់ឆ្ងាយពីគ្នា ហើយនិង ព្រៃគម្ពោតៗតែប៉ុណ្ណោះ។ចំណែកនៅត្រើយ
ខាងលិចវិញ តំាងពីភ្នំពេញមក យើងឃើញមានផ្ទះច្រូងច្រាង ខ្លះលើដីគោក
ខ្លះលើទឹក ដែលពោរពេញដោយទូកតូចធំនៅតាមបណ្ដោយដងទន្លេ។ផ្ទះ
លើទឹកគឺជាលំនៅឋានរបស់់អ្នកនេសាទ។

កាណូតអ្នកដំណើរយើងតែកាលណាបើកបរមកដល់់ភូមិឋានអ្នកនេសាទ
ហើយ តែងបន្ថយល្បឿនដើម្បីកុំអោយបង្ករលកទៅរំខានដល់់អ្នកភូមិនិង
អ្នកនេសាទ។លុះកាណូតបើកបរបានយូរបន្តិចទើបទៅផុតត្រើយដែលមាន
ផ្ទះអ្នកនេសាទហើយក៍ចូលមកដល់់ដងទន្លេរាងតូចមួយដែលមានទេសភាព
អមទៅដោយព្រៃឈើក្រាស់់ៗក្នុងសភាពស្រស់់បំព្រងជានិច្ច។អ្នកដំណើរយើង កាលបើនៅអង្គុយក្នុងកាណូតយូរទៅក៍ចេះតែសំងំស្ងៀមស្ងាត់់ ។ អ្នកខ្លះងងុយ
គេង បន្ទាប់់ពីបានស្រស់់ស្រូបអាហារពេលព្រឹករួច។អ្នកខ្លះទៀត សំងំអានសៀវភៅ
ហាក់់ដូចជាមិនរវល់់មើលអ្វីឡើយ។អ្នកខ្លះផ្សេងទៀត ដែលចង់់់គន់់មើល
ទេសភាពខាងក្រៅបានពេញភ្នែក (ព្រោះតាមបង្អួចតូចៗ មើលមិនពេញភ្នែកទេ)
ឬ ក៍ចង់់ត្រងយកខ្យល់់អាកាសបរិសុទ្ធក៏ដើរចេញទៅអង្គុយលើដំបូល

ដែលអាចអោយមើលឃើញកាណូតផ្សេងទៀតដែលបើកបរនៅខាងមុខឬ
ខាងក្រោយទៀតផង។កាណូតដែលរួមដំណើរជាមួយយើង បើកបរមិនសូវ
ឆ្ងាយពីគ្នាប៉ុន្មានទេ ហើយអ្នកបើកបរតែងទាក់់ទងគ្នាជានិច្ចហើយប្រសិនជា
មានការអ្វីមួយ ដូចជាបញ្ហាម៉ូទ័រ ឬហេតុណាមួយ ហើយកាណូតដែលរួមដំណើរ
ជាមួយនឹងមកឈប់់អែបក្បែរដើម្បីពិគ្រោះគ្នាដោះស្រាយបញ្ហា។

បន្ទាប់់ពីបើកបរអស់់រយៈពេលប្រហែលជាមួយម៉ោង ទើបកាណូតយើង
មកដល់់ក្នុងខេត្តកំពង់់ឆ្នំាង។កាលដែលកាណូតទើបបើកបរផុតខេត្តកណ្ដាល
ហើយឆ្លងកាត់់ខេត្តកំពង់់ចាម ខ្ញុំពុំបានដឹង ឫកត់់សំគាល់់ផងទេ។ប៉ុន្តែ
ពេលចូលមកដល់់កណ្ដាលខេត្តកំពង់់ឆ្នំាង ពូម្នាក់់(ឈ្មោះម៉ុងដែលប្រពន្ធ
គាត់់ឈ្មោះម៉េង រួមដំណើរមកជាមួយដែរ)បានចង្អុលភ្នំមួយប្រាប់់ខ្ញុំ ថាជាភ្នំ
មានរាងទ្រវែងអន្លាយ សណ្ដូកខ្លួនលេចខ្ពស់់ផុតព្រៃព្រឹក្សា គឺជាភ្នំនាងកង្រី
(អ្នកខ្លះហៅកាត់់ខ្លីថាភ្នំកង្រី)។គ្រាន់់តែឃើញភ្លាម ខ្ញុំចាប់់អារម្មណ៍ណាស់់
ក៍ខំសំលឹងមើលមិនដាក់់ភ្នែក ព្រោះចង់់មើលអោយឃើញថាភ្នំនោះមានរាង
ដូចមនុស្សស្រីដែលដេកសណ្ដូកមែនឬអត់់។គេថាខាងកំពូលដែលខ្ពស់់
ជាងគេ គឺជាក្បាលនាងកង្រីដែលមានសក់់វែងអន្លាយហើយមួយផ្នែកទៀត
ដែលទាបជាងគេហើយមានរាងវែងស្រឡូនចុះក្រោម គឺជាចង្កេះ បន្តទៅ
ដល់់ចុងជើង។

គួរអោយ

គយគន់់ពិតៗ!
ប៉ុន្តែភ្នំនាងកង្រីនៅឆ្ងាយពេក ធ្វើអោយយើងពុំអាចមើលឃើញបានច្បាស់់ទេ។
ភ្នំនេះ ដែលរាងស្រដៀងនឹងមនុស្សដេកសណ្ដូក បើតាមរឿងព្រេងខ្មែរ
គេថាជាសពខ្មោចនាងកង្រីដែលបានយំសោកស្លាប់់កណ្ដាលព្រៃ នៅពេល
ដែលត្រូវព្រះពុទ្ធិសែនជាស្វាមី បោះបង់់ចោល ដោយជប់់អោយកើតមានផ្លូវ
ទឹកធំមួយ(ប្រហែលសព្វថ្ងៃនេះ ជាទន្លេសាបហើយ?) បង្ខំាងព្រះនាងដែល
ដង្ហើយហៅព្រះពុទ្ធិសែន។ព្រះពុទ្ធិសែនត្រូវចេញដំណើរទៅសង្គ្រោះព្រះមាតា
និងមាតាធំពីយក្ខិនី សន្ធមារ(មាតារបស់់នាងកង្រី)ឃោរឃៅដែលព្រះអង្គសំលាប់់
បានក្នុងគ្រានោះ។ មានភ្នំផ្សេងទៀតជាច្រើនដែលស្ថិតនៅក្បែរៗភ្នំនាងកង្រី។
កាណូតយើងបើកបរទៅមុខ មិនយូរប៉ុន្មានក៏ផុតភ្នំទំាងនោះដាច់់ពីកន្ទុយភ្នែក។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s