ផ្កាទុយលីបនៅអូតាវ៉ា

ជារៀងរាល់់ឆ្នំា ក្នុងរដូវផ្ការីក ភ្ញៀវទេសចរជាច្រើនតែងមកទស្សនា
រាជធានីនៃប្រទេសកាណាដាគឺទីក្រុងអូតាវ៉ា(Ottawa)
ជាពិសេសក្នុងទិវាអ្នកស្នេហាជាតិ ត្រូវនឹងថ្ងៃទី២៣ឧសភា។
ទីកំសាន្តដែលជាទីចំណូលចិត្តក្នុងទិវានេះ គឺអាគាររដ្ឋសភាជាតិ
ដែលជាបិតិភ័ណ្ឌប្រទេសជាតិមួយដែរ ហើយនិងសួនផ្កាទុយលីបដែល
ស្ថិតនៅតាមដងទន្លេមានប្រហែលជាងមួយគីឡូម៉ែត្រ
ដ៍គួរជាទីគយគន់់ក្រៃលែង ពីព្រោះមានផ្កាមានប្រភេទពណ៌ចំរុះ
ដែលទេសចរចូលចិត្តគន់់មើលនិងថតរូបមិនចេះជិនណាយ។
មានប្រភេទផ្កាទុយលីបចំនួនជាង៥០ប្រភេទ ហើយមានផ្កាទុយលីប
ប្រមាណ៣០០ ០០០ក្នុងសួនផ្កាទំាងអស់់នោះ។ខ្ញុំចេញពីទស្សនា
អាគាររដ្ឋសភានៅពេលរសៀលទៅហើយ ដើម្បីមកទស្សនាសួនផ្កាទុយលីប។
ប៉ុន្តែពេលបានមកដល់់មួយសន្ទុះមេឃមីរស្រទំ នៅឯជើងមេឃម្ខាង
ដោយនំាខ្សល់់បក់់តិចៗមកផង ក៍ធ្វើអោយយើងទុចដំណើរ
មិនទៅមុខឆ្ងាយ ហើយនៅឈរគន់់មើលផ្កាទុយលីបតែមួយកន្លែង
ហើយនំាគ្នាថតរូបប្រញាប់់ប្រញាល់់ ។មួយស្របក់់ ភ្លៀងក៏បង្អុរធ្លាក់់ចុះមក
ហើយធ្វើអោយអ្នកទេសចរទំាងឡាយដើរផងរត់់ផង រកទីជំរក
ហើយអ្នកខ្លះរត់់ទៅចូលជ្រកក្នុងឡានរបស់់ខ្លួន។ មើលទៅមេឃ
ទំនងដូចជាភ្លៀងខ្លំាង ប៉ុន្តែភ្លៀងធ្លាក់់បានតែប៉ុន្មាននាទីប៉ុណ្ណោះក៏រំាង ។
ទោះបីយ៉ាងណា យើងក៍មិនត្រលប់់ទៅសួនផ្កាទុយលីបទៀតដែរ…
គឺយើងត្រូវវិលត្រលប់់ទៅផ្ទះវិញ។ដូច្នេះ យើងនំាគ្នាឈប់់សំរាកញុំាអាហារសិន
មុននឹងបើកឡានទស្សនាទីក្រុងអូតាវ៉ាមួយជុំ រួចទើបវិលត្រលប់់ទៅផ្ទះវិញ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s