ឮសូរអីយប់់មិញក្នុងផ្ទះខ្ញុំ?

យប់់ឆ្លងអាធ្រាត្រថ្ងៃអាទិត្យទី១៥ឧសភា២០១១ទើបកន្លងទៅនេះ
ខ្ញុំភ្ញាក់់ពីដំណេកទំាងភិតភ័យដោយឮសូរAlarmស្អីរោទ៍ក្នុងផ្ទះខ្ញុំ។
ខ្ញុំមិនដែលឮសូរអីចឹងសោះ តំាងពីបានចូលមកនៅផ្ទះថ្មីនេះ
ជាងប្រាំឆ្នំាមកហើយ។ពេលភ្ញាក់់ពីដំណេកទំាងងងុយ ខ្ញុំក្រោកដើរ
ទៅរកមើលប្រភពដែលបញ្ចេញសូរនោះ។ម្ដងខ្ញុំទៅមើលនាឡិការោទ៍..
តែអត់់ឮសូរវារោទ៍ទេ…ចឹងខ្ញុំក៏ទៅមើលប្រដាប់់រោទ៌អគ្គិសភ័យ
ក៏នៅតែអត់់ដឹងថាប្រភពសូរនោះចេញមកពីណា។
ប៉ុន្តែសូរនាឡិការោទ៍ និងប្រដាប់់រោទ៍អគ្គិសភ័យសុទ្ធតែជា
សូរខ្ញុំស្គាល់់បានទំាងអស់់។ចំលែកអីតែពេលនេះ សូរថ្មីចំលែកបន្លឺ
ក្នុងផ្ទះខ្ញុំទំាងកណ្ដាលយប់់ជ្រៅដូច្នេះ?កំពុងឆ្ងល់់ ហើយដើរចុះឡើង
រកមើលប្រភពសូរចំលែកនេះ ខ្ញុំយកដៃទៅបក់់ប្រដាប់់រោទ៍ភ្លើងឆេះផ្ទះ ក្រែងមានផ្សែងពីណាមកប៉ះ…ប៉ុន្តែនៅតែឮសូររោទ៍មិនដឹងមកពីណា…
ហើយខ្ញុំដើរមកមើលនាឡិការោទ៍ហើយទះវាតិចៗមើលក្រែងវារោទ៍ខ្ញុំមិនដឹង…
តែម៉ោងខ្ញុំដាក់់រោទ៍មិនមែនម៉ោងកណ្ដាលអាធ្រាត្រចឹងទេ។
ខ្ញុំកាន់់តែឆ្ងល់់ ។កាលនៅផ្ទះចាស់់មុន,ខ្ញុំធ្លាប់់ឮសូរប្រដាប់រោទ៍អគ្គិសភ័យ
វាបញ្ចេញសូរអោយសញ្ញាថាវាអស់់ថ្ម ហើយពេលខ្ញុំដូរថ្មថ្មី ទើបវាបាត់់ឮសូរ។
ប៉ុន្តែនៅផ្ទះថ្មីនេះ វាប្រើចរន្តខ្សែភ្លើងទេ ដូច្នេះគ្មានអីត្រូវថាវាអស់់ថ្មឡើយ ។
នេះក៏ដូចគ្នានឹងនាឡិការោទ៍របស់់ខ្ញុំដែលប្រើចរន្តខ្សែភ្លើងដែរ។
សូរចំលែកនេះមានរយៈពេលប្រមាណតែមួយនាទីប៉ុណ្ណោះ
ហើយសូរវាដូចជាដាច់់ៗ ប៉ុន្តែខ្សោយជាងសូររោទ៍Alarmផ្សែង
(ប្រដាប់់រោទ៍ភ្លើងឆេះផ្ទះ ឬប្រដាប់់រោទ៌អគ្គិសភ័យ)។ខ្ញុំមិនដឹងជាអ្វីទេ
ប៉ុន្តែចង់់អោយវាឈប់់រោទ៍រំខានខ្ញុំគេងព្រោះស្អែកត្រូវទៅធ្វើការ។
ស្រាប់់តែប្រហែលមួយនាទីក្រោយមក,វាក៏ឈប់់រោទ៍ទៅ។
មិនមែនតែខ្ញុំទេដែលភ្ញាក់់ពីដំណេកដោយសារសូរចំលែកនេះ អ្នកផ្ទះខ្ញុំ
ទំាងអស់់ត្រូវភ្ញាក់់ពីដំណេក ដឹងខ្លួនដែរ។

និយាយចឹង,មានអីមួយបានកើតឡើងជារឿងចំលែកដូចគ្នានេះដែរ
គឺថា កាលពីរយៈពេលប្រាំឆ្នំាកន្លងទៅ ពេលខ្ញុំទើបបានរើមកនៅផ្ទះ
ផ្មីនេះ,នាពេលយប់់មួយ ខ្ញុំទើបទំរេតខ្លួនគេង ស្រាបតែឮសូរអ្វីមួយ
ដ៍ធ្ងន់់ធ្លាក់់នៅចំពីមុខទ្វារចំណត់ឡានរបស់់ខ្ញុំ។យប់់នោះ
នៅរដូវក្ដៅ គ្មានខ្យល់់បកអីទេ ហើយមេឃក៏ស្រឡះល្អដែរ។ភ្លាមនោះ
ខ្ញុំអើតមើលតាមមាត់់បង្អួច ក៏មិនឃើញអ្វីភ្លាក់់ដែរ។ខ្ញុំក៏ត្រូវតែចុះ
ទៅក្រោមមើលអោយដឹងស្អីជាស្អី ។ប៉ុន្តែខ្ញុំអត់់បើកពន្លឺភ្លើងអគ្គសនីក្នុងផ្ទះទេ គឺខ្ញុំយកពិលមួយមកកាន់់ហើយដើរឆ្លុះទៅមើលទ្វារខាងក្រោម
នោះ។ខ្ញុំដើរថ្នមៗ តិចៗ បើសិនជាមានចោរគាស់់ផ្ទះ កុំអោយវាផ្អើល។
ប៉ុន្តែចុះពេលទៅដល់់ មានសភាពស្ងាត់់ធម្មតា…ហើយខ្ញុំគិតថាគ្មានមនុស្ស
ឫសត្វអីណាមកធ្វើអោយឮសូរនេះទេ។ដូច្នេះ ខ្ញុំក៏ទៅបើកទ្វារមើល
ហើយក៏មិនឃើញមានអ្វីធ្លាក់់មកមុខទ្វារចំណតឡានរបស់់ខ្ញុំដែរ។
តាមទំហឹងសូរធ្លាក់់នោះ ,ខ្ញុំគិតថាមិនមែនជាសូរធ្លាក់់របស់់
តូចតាចទេគឺវាដូចជាវត្ថុធំដ៏ធ្ងន់់មួយធ្លាក់់អោយក្រហូងដីចឹង
ឬ ដូចជាអ្វីមួយធ្លាក់់ឮសូរក្ដាំង!អញ្ចឹង។
វាគ្រាន់់តែប៉ុណ្ណឹងទេ…គឺបានត្រឹមតែឆ្ងល់់ប៉ុណ្ណោះឯង៖មិនអាច
ចេញសន្និដ្ឋានថាជាស្អីទេ។ប៉ុន្តែខ្ញុំត្រូវតែចូលចិត្តតាមដានការពិត…
មិនថាតែក្នុងព្រត្តិការណ៏នៃជីវិតពិតរបស់់ខ្ញុំ ឫអ្នកដទៃទេ,សូម្បីក្នុង
សៀវភៅក៏ចូលចិត្តអានតាមដានដែរ។មានអ្នកខ្លះថា រឿងខ្មោចលងជា
រឿងគេកុហកគឺថាមិនពិត ដូច្នេះគេក៏ជឿទៅមិនកើតដែរព្រោះគេអាច
ជឿបានលុះត្រាណាបានឃើញផ្ទាល់់ភ្នែកដូចភាសិតអង់់គ្លេសមួយថា
seeing is believingដែលប្រែថា ឃើញគឺជឿ
ប៉ុន្តែភ្នែកមិនអាចប្រាប់់ការពិតគ្រប់់ពេលទំាងអស់់បានទេ។

Advertisements

6 responses to “ឮសូរអីយប់់មិញក្នុងផ្ទះខ្ញុំ?

 1. តិច​លរ ខ្មោចលងទៅ!

 2. តិចលោខ្មោចលងមែន?
  ខ្ញុំក៏មិនដឹងដែរ…ល្អណាស់់អ្វីដែលកើតមានដ៏ចំលែកដល់់ខ្ញុំ ខ្ញុំនឹងមិនអាចបំភ្លេចបានទេ
  ហើយនឹងចូលចិត្តចង់់ដឹងការពិតកាន់់តែខ្លំាងឡើង។

 3. ដល់អានអត្ថបទបង ធ្វើអោយប្អូននឹកឃើញកាលពីរដូវរំហើយ​ក៍មាន​រឿងចំលែក​មួយដែរ! ធម្មតា រដូវរំហើយ គឺខែធ្លាក់ខ្យល់ត្រជាក់ រងារណាស់! ពេលគេងត្រូវ​ពាក់​អាវច្រើនជាន់! ចាំបានថា៖ កាលយប់មួយ ប្អូនបានគេងពាក់អាវពីរជាន់ អាវខាង​ក្រៅ​ប្អូនបាន​បិទឡេវរហូតដល់ទៅ៤ តែស្អែកព្រឹក​បែរជាអាវនោះនៅក្រោមគ្រែ​ទៅវិញ។ ដំបូងស្មានតែខ្ឡួនមមើល ហើយដោះខ្លួនឯង។ តែរឿងនេះកើតឡើង​រហូតដល់​ទៅ៣យប់ផ្ទួនៗគ្នា! ដល់ចឹងទៅ មានអារម្មណ៍ចំលែក រៀងភ័យៗបន្តិច ព្រោះមិនដែលជួបរឿងនឹងពីមុនមក!

 4. តើនេះមកពីអ្វី?

 5. បើមិនមមើ ពិតជាមកពីមានអ្នកណាមកដោះអាវប្អូនចេញហើយ។
  រឿងនេះគួរអោយខ្លាចបើសិនជាប្អូនគេងតែម្នាក់់ឯង ។
  ប្អូនអាចសួរអ្នកផ្ទះនៅជាមួយគ្នា តើមាននរណាគេលេងល្បែង
  បែបលេងសើចនេះជាមួយប្អូន?បងធ្លាប់់មានរឿងចំលែកមួយទៀត
  កើតឡើងកាលបងជួលផ្ទះនៅជាមួយជីដូនប្រុសមួយនិងប្រុសម្នាក់់
  ជាពួកម៉ាក់់របស់់គាត់់។ព្រឹកថ្ងៃមួយ បងក្រោកពីដេកមុនគេ
  ក៏ដើរចូលទៅបន្ទប់់បាយ ស្រាប់់តែឃើញទឹកដក់់់ល្ហាចពេញលើ
  កំរាលក្ដារក្នុងបន្ទប់់បាយ ។ទឹកនោះគឺពណ៌ស គឺអាចថាជាទឹកដោះគោ
  ក៏បានពីព្រោះដូចនឹងទឹកដោះគោមែនទែន។ប៉ុន្តែបងមិនបានហិត
  ក្លិនមើលអោយដឹងថាជាទឹកស្អី។បងក៏ទៅហៅពួកគាត់់ទំាងពីរនាក់់មកមើលហើយ
  សួរថាទឹកស្អីនេះ?មាននរណាផឹកដោះគោ?បើម្នាក់់ៗមិនដែលទិញទឹកដោះគោ
  មកផឹកផង?ពួកគាត់់គ្រវីក្បាលថាមិនបានទិញទឹកដោះគោមក ហើយ
  បើទិញមកពិតជាឃើញថង់់ទឹកដោះគោក្នុងទូរទឹកកកមិនខាន។
  បងខ្លួនឯងជឿថាពួកគេមិនលេងល្បែងលេងសើចជាមួយបងទេ ។
  ម្នាក់់ៗឆ្ងល់់មិនដឹងរឿងហ្នឹងវា
  មកពីស្អី។

 6. រឿងចំលែកមែន! រកចំលើយចំងល់មិនចេញ! ហិហិ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s