វង្វេងក្នុងព្រៃ៤៩ថ្ងៃ មិនស្លាប់់!!!

កាលពីថ្ងៃទី២២មិនា២០១១ កន្លងទៅនេះ មានបុរសស្រ្តីពីរនាក់់ប្ដីប្រពន្ធ
បានបើកឡានមួយចេញពីផ្ទះរបស់់ខ្លួននៅក្នុងខេត្តBritish colombie
នៃប្រទេសកាណាដា ចុះមកទិសខាងត្បូងគឺសំដៅទៅកាន់់រដ្ឋNevada,
សហរដ្ឋអាមរិក ដោយត្រូវបើកឆ្លងកាត់់រដ្ឋWashington និង រដ្ឋOregon ។
អ្នកទំាងពីរមានបំណងទៅផ្សារហាលវាលមួយនៅទីក្រុងLas Vegas។
ដូច្នេះ គូស្វាមីភរិយាទំាងពីរនាក់់ក្នុងវ័យជិតចូលនិវត្តន៍ ត្រូវធ្វើដំណើរឆ្ងាយ
គួរសម ចាកចេញពីផ្ទះរបស់់ខ្លួននៅឯទីក្រុងPentictonខេត្ត Brtish
Colombie,ប្រទេសកាណាដា។
អ្នកទំាងពីរប្រហែលជាបានឈប់់សំរាកតាមផ្លូវម្ដងឬពីរដងរួចហើយ តំាង
ពីបានចាកចេញដំណើរមកនោះ។ប៉ុន្តែលើកចុងក្រោយ គាត់់ទាំង
ពីរនាក់់ពិតជាបានឈប់់មកចូលហាងទំនិញមួយក្បែរផ្លូវ នៅឯទីក្រុង
Baker City រដ្ឋOregon ពីព្រោះកាម៉េរាបានថតជាប់់រូប
គាត់់បាននៅក្នុងហាងទំនិញនោះ។លុះបន្តដំណើរ ឆ្ងាយទៅមុខទៀត…
មិនដឹងជាយ៉ាងម៉េច អ្នកដំណើរទំាងពីរបើកវង្វេងផ្លូវ ហើយរថយន្តរបស់់
ខ្លួនក៏មកសណ្ឋិតនៅលើវាលដីភក់់ក្រៀមក្រោះមួយ ហើយបើកបរលែងកើត
ក៏ឈប់់គាំងនៅនឹងកន្លែងនោះទៅ។វង្វេងនៅកណ្ដាលព្រៃ មិនដឹងធ្វើម៉េច
ហើយពិតជាព្រួយបារម្ភខ្លំាង…ពីព្រោះមិនអាចទាក់់ទងអ្នកណាបាន
ទោះបីជាគាត់់មានទូរស័ព្ទដៃ ក៏ទូរស័ព្ទមិនបានដែរ ដោយសារថានៅ
ក្នុងតំបន់់នោះ មិនមានសេវាកម្មទូរស័ព្ទដៃទេ។តើអោយគាត់់ធ្វើយ៉ាង
ម៉េចទៅ ?កណ្ដាលព្រៃធំស្ងាត់់ បើពេលយប់់ជិតមកដល់់ហើយនោះ នឹង
រឹតតែនំាអោយគាត់់នៅមិនសុខក្នុងចិត្តឡើយ។ក្នុងអារម្មណ៏ចំបែង
ចិត្តខ្លំាងដូច្នេះ,បុរសជាប្ដី ឈ្មោះAlbert Chrétien ក៏បានសុំRita
Chrétien អាយុ៥៦ឆ្នំា ជាប្រពន្ធ ដើរចេញទៅស្វែងរកគេជួយ…
ប៉ុន្តែដូចជាទៅសុំភ្លើងយក្សចឹង។ប្រពន្ធគាត់់ទន្ទឹងរង់់ចាំប្ដីមិនឃើញមក
ពីមួយម៉ោង ទៅពីរម៉ោង រហូតដល់់មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ…ក៏មិនឃើញ
ត្រលប់់មករកប្រពន្ធកំសត់់វិញសោះទុកអោយគាត់់ភ័យព្រួយ អត់់បាយ
ក្រហាយទឹក ….កុំតែបានចូលហាងទំនិញមួយនៅទីក្រុងBaker City
កុំអី គ្មានអីញុំាសោះទេ ក្រៅតែពីទឹក ស្ករគ្រាប់់ហិរ ប្រេងខ្លាញ់់ត្រី
ហើយនិងទឹកកករលាយនៅក្បែរនោះ ទើបត្រដរនៅរស់់ស្ទើរស្លាប់់ ក្នុង
រថយន្តវង្វេងរបស់់ខ្លួនកណ្ដាលព្រៃស្ងាត់់ដាច់់ចេញពីពិភពលោក រហូត
អស់់រយៈពេល៤៩ថ្ងៃ ហើយគាត់់ត្រូវស្រកទំងន់់អស់់១៤គីឡូ។
ប៉ុន្តែ ថ្ងៃទី៤៩ ជាថ្ងៃមានសំណាង ពីព្រោះមានអ្នកប្រម៉ាញ់់សត្វបាន
ដើរកាត់់ក្បែរនោះហើយឃើញគាត់់ ក៏ជួយសង្គ្រោះគាត់់ដោយបានបញ្ជូន
គាត់់ទៅកាន់់មន្ទីពេទ្យភ្លាម។ឯប្ដីរបស់់គាត់់នៅតែបាត់់ខ្លួនរកមិនឃើញ ។
ប៉ុន្តែ គេមិនមានសង្ឃឹមថាគាត់់នៅមានជីវិតឡើយ។នៅឯមន្ទីរពេទ្យ,
Raymond ជាកូនប្រុសរបស់់គាត់់បានមកសួរសុខទុក្ខម្ដាយ ហើយបាន
និយាយថា ៖យើងមានការរន្ធត់់ណាស់់។យើងសឹងតែមិនជឿថាម្ដាយ
នៅរស់់រានមានជីវិត។នេះគឺជាអព្ភូតហេតុដ៏អស្ចារ្យមួយ!។

សូមមានការប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ជាពិសេសប្រសិនជា
ជិះឡានតែមួយឆ្លងកាត់់តំបន់់ដាច់់ស្រយាល។ដូច្នេះ សំរាប់់ដំណើរ
ផ្លូវឆ្ងាយ យើងគួរពិចារណាចំណុចសំខាន់់ៗដូចខាងក្រោមនេះ៖

-ត្រូវប្រាប់់ក្រុមគ្រួសារឬ មិត្តភក្ដិអោយដឹងពីការធ្វើដំណើររបស់់ខ្លួន
-ត្រូវស្គាល់់ផ្លូវធ្វើដំណើរអោយច្បាស់់
-ជៀសវាងបើកបរ បើស្រវឹង ឬមានអារម្មណ៍មិនស្រួលខ្លួន ឬនឿយហត់
-បើអាច គួរមានអ្នកបើកបរទីពីរដើម្បីផ្លាស់់ប្ដូរក្នុងភាពចំាបាច់់ឬ
អាសន្នណាមួយ។
-រថយន្តត្រូវតែអាចធន់់ដំណើរផ្លូវឆ្ងាយ
-បើជៀសវាងបាន កុំបើកបរក្នុងពេលយប់់ជ្រៅ។
-សន្តិសុខក្នុងតំបន់់ធ្វើដំណើរ
-អាកាសធាតុក្នុងតំបន់់ធ្វើដំណើរ
-មានផែនទី, ទូរស័ព្ទដៃ, GPS…
-ម្ហូបអាហារដាក់់មកតាមអោយបានគ្រប់់គ្រាន់់(ច្រើនហួស រឹតតែល្អ
ដើម្បីបង្ការអាសន្នមើលមិនឃើញ)ក្នុងមួយរយៈពេលណាមួយដែល
មានអាសន្នឬគ្រោះថ្នាក់់
-មានប្រដាប់់ប្រើប្រាស់់ចំាបាច់់ ក្នុងគ្រាមានអាសន្ន ដូចជាវង្វេងផ្លូវ ឬ
ត្រូវឈប់់កណ្ដាលផ្លូវស្ងាត់់ឬគ្រោះថ្នាក់់ណាមួយ
………………………………….

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s