ពាក្យ អញ ហ្អែង

កូន ប្រុស ៖ ពុកៗ ខ្ញុំមានចំងល់់មួយ៖ ហេតុអីក្នុងគ្រួសារយើង ពុកម៉ែប្រើពាក្យ អញ ហ្អែង?
ចំណែកក្នុងគ្រួសារគេផ្សេង ពុកម៉ែគេប្រើពាក្យ ប៉ា ម៉ាក កូន ខុសពីគ្រួសារយើង?

ពុក៖ អើ ក្រុមគ្រួសារយើងប្រើពាក្យហ្នឹងតំាងពីជីដូនជីតាមក ជាទំលាប់់ទៅហើយ ។ម៉េច ហ្អែងចង់់មានន័យថាម៉េច?សួរអញ្ចឹង?

កូនប៖ខ្ញុំគ្រាន់់តែឆ្ងល់់តើ ។ចុះខ្ញុំឮគេថា ពាក្យ អញ ហ្អែង ក្រែងប្រើជាមួយមិត្តភក្ដិជិតស្និទ្ធមានវ័យស្មើគ្នាអី?
ចុះពុកម៉ែ ប្រើពាក្យចឹង មានវ័យស្មើនឹងកូនដែរអី?

ពុក៖អាហ្នឹង ជាមួយពួកម៉ាកជិតស្និត ។តែជាមួយអញ ម៉ែហ្អែង ជារឿងផ្សេង គឺមានន័យថាពុកម៉ែហ្អែង
ជាអ្នកបង្កើតហ្អែងមក ប្រើពាក្យអញ ហ្អែង ជាពាក្យធម្មតាទេ ។

កូនប៖ចុះហេតុអីបានជាពុកម៉ែគេដទៃគេប្រើពាក្យ ប៉ា ម៉ាក់់ជាមួយកូនៗ?

ពុក៖ អាហ្នឹងគេទំលាប់់ពីដើមមកចឹង ។និយាយអោយចំទៅ ឪពុកម្ដាយ ដែលប្រើពាក្យ ប៉ាម៉ាក់់ទៅកាន់់កូន
ច្រើនជាអ្នកក្រុង អ្នកទំនើប គេជាអ្នកមាន ។ឯយើងអ្នកស្រុកស្រែ ប្រើពាក្យ ខុសពីអ្នកក្រុង អ្នកចេះដឹង អ្នកមាន។
យើងប្រើពាក្យ ស៊ី ជុះ ផឹក ដេក អញ ហ្អែង….។ល។ ឯពួកគេប្រើពាក្យញុំា បត់់ជើង គេង ប៉ា ម៉ាក់់ ខ្ញុំ កូនឯង

កូនប ៖ចុះ ខ្ញុំឮអ្នកក្រុងគេប្រើពាក្យ អញ ហ្អែង ដែរតើ!ជាពិសេស ពួកប៉ូលីស ពេលគាត់់ចាប់់អ្នកបើកបរខុសច្បាប់់ចរាចរណ៍,
វាប្រើពាក្យ សុទ្ធតែ អញ ហ្អែង ជាមួយអ្នកបើកបរ ដូចជាពុកម៉ែ និយាយទៅកាន់់កូនចឹង ។ហើយ អ្នកបើកបរ អន់់ចិត្តណាស់់…
ថាវាឈ្លើយ គ្មានសីលធម៌ក្នុងខ្លួន ។ពាក្យអញ ហ្អែង ដូចជាពាក្យបាតផ្សារ ពាក្យអាពួកទំនើងចឹង។

ពុក ៖អញអត់់ដឹងទេ..អញនិយាយជាមួយហ្អែង អញៗ អត់់ដែលនឹកគិតដល់ឃើញរឿងហ្នឹងទេ។

កូនប ៖ ប៉ុន្តែ កូនក៏មិនប្រកាន់់នឹងពុកដែរ ,ពុកនិយាយពាក្យ អញ ហ្អែង
ដូចជាអត់់មានន័យជាស៊ីសាច់់អីផង ។ចុះហេតុអីបានជាប្រើពាក្យ អញ ហ្អែង អ្នកដទៃ
បែរជាមានន័យថាឈ្លើយ ថាអសីលធម៌ទៅវិញ?។អាពាក្យ ពីរហ្នឹង
ខ្ញុំឧស្សាហ៍ ឮ អ្នកកំប្លែងនិយាយជាមួយគ្នាណាស់់ ។ជាពាក្យដែលប្រើដាច់់ជាងគេ ក្នុងការនិយាយប្រាស្រ័យទាក់់ទងគ្នាជាមួយពួកម៉ាក់់
ជិតស្និទ្ធ។

ពុក៖ ប្រើវាតាមកាលៈទេសៈទៅ,ប៉ូលីស មិនគួរប្រើពាក្យ អញ ហ្អែង ជាមួយអ្នកបើកបរល្មើសច្បាប់់ ដែលខ្លួនចាប់់បាននោះទេ ប៉ុន្តែជាមួយពួកមាក់់ជិតស្និទ្ធដែលបំពេញការងារជាមួយ
គេអាចប្រើពាក្យអញ ហ្អែងជាមួយគ្នាបាន អោយតែកុំនិយាយមុខគេ ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s