ពាក្យ រងចំា

CNRP supporter
និយាយតាមត្រង់់,ខ្ញុំប្រើពាក្យហ្នឹងអត់់ដាក់់បន្តក់់តំាងពីខ្ញុំរៀននៅថ្នាក់បឋមសិក្សា
មកម្ល៉េះ,ខ្ញុំអត់់ដឹងថាវាសរសេរមានបន្តក់់សោះ។ដល់់ពេលមួយខ្ញុំបានសរសេរអត្ថបទ
របស់់ខ្ញុំអំពីដំណើរទស្សនាប្រាសាទបុរាណខ្មែរនានានៅអង្គរ ទើបដឹងថា
ខ្ញុំសរសេរពាក្យនេះអត់់បានដាក់់បន្តក់់ ក្រោយពេលដែលបងស្រីម្នាក់់បានអានអត្ថបទនោះ
ហើយថែមទំាងបានកែពាក្យខ្លះៗដែលខ្ញុំបានសរសេរខុស។នេះ មានន័យថា
ខ្ញុំទើបដឹងថាខ្ញុំប្រើនិងសរសេរពាក្យរងចំាជាយូរមកហើយ
ដោយមិនដឹងខ្លួនតំាងពីកាលនៅរៀនសាលាបឋមសិក្សា។ប៉ុន្តែ រឿងនេះ
មិនមែនតែខ្ញុំទេ ដែលប្រើនិងសរសេរពាក្យរងចំាអត់់ដាក់់បន្តក់់
សូម្បី ការ៉ាអូកេខ្មែរយើងក៏នំាគ្នាប្រើពាក្យនេះគ្មានបន្តក់់ដែរ ដែលនំាអោយការអាន
ទៅជាខុសពីពាក្យ រង់់ចំា ហើយក៏មានខ្មែរយើង
ជាច្រើនដែរដែលមិនសូវចាប់់អារម្មណ៍ពីរឿងនេះដែរ ទើបនំាគ្នានិយាយ ឬ
សរសេរ ពាក្យរងចំាដោយខ្វះបន្តក់់។វាមិនជាកំហុសអីធំដុំទេ
ប៉ុន្តែ បើយើងគិតពីការបន្លឺសំលេងនៃពាក្យ រងចំានិងរង់់ចំាទាំងពីរគឺខុសគ្នា ហើយថែមទំាងមានន័យមិនដូចគ្នាទៀតផង។បើសិនយើងនំាគ្នា
និយាយនិងសរសេរពាក្យរងចំាហើយពិបាកកែទំលាប់់នេះចេញ,
តើមានប្រយោជន៍អីទៅដែលពាក្យនេះត្រូវមានបន្តក់់? ពាក្យរងចំា
មានន័យផ្សេង ពីព្រោះពាក្យរង មានន័យថាទទួលរង
ឯ ពាក្យចំាមានន័យថាការចំា ។តាមន័យមួយទៀត រងមានន័យថាជាពំនូកដីដែលគេលើកទុកដំាដំឡូងជាដើម។មានពាក្យមួយចំនួន
ទៀត ដែលបងប្អូនខ្មែរមួយចំនួនមិនសូវដឹងថាការនិយាយគឺបន្លឺខុសពីការសរសេរ
តែម្ដងដូចជា៖ពាក្យ ត្រប់់ ដែលអ្នកខ្លះទៅជាសរសេរតាមអានថា
ទ្រាប់់។ពាក្យទ្រាប់់មានន័យខុសទំាងស្រុងពីពាក្យត្រប់់។ន័យរបស់់ពាក្យទ្រាប់់គឺកល់់ពីក្រោម,ដាក់់ទ្រនាប់់។មានពាក្យមួយទៀតអានថាទ្រាប់់ដែរ ប៉ុន្តែសរសេរដូចនេះទ្រព្យ មានន័យថាសម្បត្តិធនធាន
ចំពោះពាក្យរងចំានិង រង់់ចំាខុសពីករណីនៃពាក្យផ្សេងទៀត ដែលមិនអោយយើងទៅច្រឡំន័យផ្សេង
ដូចការសរសេរពាក្យ ត្រប់់ និងទ្រាប់់នោះ។បើយើងសរសេរ
រងចំាក៏ គង់់យើងដឹងភ្លាមថា រង់់ចំាដែរ,វាមិនដូចជាពាក្យ ត្រប់់ និងទ្រាប់់ទេ។ប្រហែលជាពាក្យរង់់ចំាដែលតម្រូវអោយ
និយាយសង្កត់់បន្តិចនោះទើបបានជាខ្មែរយើងជាច្រើននំាគ្នានិយាយរូទៅលឿន
មិនចំាបាច់់សង្កត់់នំាតែធ្ងន់់ ទើបពន្លឿនការបន្លឺសំលេងនេះជារង
វិញរលូនជាជាង ទេដឹង?ដូច្នេះ ប្រសិនបើគ្រប់់គ្នា និយាយនិងសរសេរពាក្យ
រងចំាហើយ តើគួរអីប្រើពាក្យរង់់ចំាទៀត?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s