ឯណាបច្ចុប្បន្នកាល?

ពេលវេលាបែងជាបីកាលគឺ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
អតីតកាលបាន ដល់់ពេលវេលាដែលកន្លងហួសទៅហើយ ដូចជា ថ្ងៃម្សិលមិញ
សប្ដាហ៍មុន ឆ្នំាមុន។ បច្ចុប្បន្នកាលបានដល់់ពេលវេលាដែលកំពុងប្រព្រឹត្ត ឬកន្លង
ទៅដូចជាឥឡូវនេះ ថ្ងៃនេះ ពេលនេះជាដើម។ ចំណែកឯ អនាគតកាល បានដល់់
ពេលវេលាដែលនឹងមកដល់់គឺពេលវេលា ដែលនៅខាងមុខ។ក៏ប៉ុន្តែ ពាក្យ
បច្ចុប្បន្នកាល ដែលគេអាចហៅម្យ៉ាងទៀតថា សព្វថ្ងៃឬសម័យបច្ចុប្បន្ននោះ
គ្របដណ្ដប់់លើពេលវេលាដែលទើបកន្លងទៅថ្មីៗ និងពេលវេលាដ៏ខ្លីខាងមុខផងដែរ ។
ក៏ប៉ុន្តែ បើយើង ពន្យល់់ពាក្យ បច្ចុប្បន្នកាលថា ជាពេលវេលាដែលកំពុងប្រព្រឹត្តទៅ
នោះ គឺវានឹងមិនអាចរាប់់បញ្ចូល ពេលវេលាដែលកន្លងផុតទៅ និងពេលវេលាខាង
នៅមុខបានទេ។ អញ្ចឹង សួរថាតើ ឯណាបច្ចុប្បន្នកាល?ចំលើយគឺច្បាស់់ណាស់់ថា
វាជាពេលវេលានេះដែលកំពុងប្រព្រឹត្តទៅ… មិនមែនពេលដែលកន្លងហួសទៅ
យូរហើយ នោះឡើយ ហើយក៏មិនមែនពេលដែល នៅឆ្ងាយខាងមុខនោះដែរ។
ដើម្បីពិចារណាឆ្ងាយ ទៅមុខទៀត យើងគួរសួរថាតើ ពេលវេលាជាអ្វី?ចំពោះសំណួរ
នេះ ទស្សនវិទូក្រិកគឺ លោកប្លាតុង បានអោយ ចំលើយដូចនេះថា៖ពេលវេលាគឺជា
ចំនួនចលនានៃភព (C`est le nombre de mouvements des astres)។
ឧ.ផែនដីវិលមួយជុំខ្លួនឯង រាប់់ថាមួយថ្ងៃ ឬ ២៤ម៉ោង ហើយវិលមួយជុំព្រះអាទិត្យ
រាប់់ថាមួយឆ្នំា។នេះ បានន័យ ថាពេលវេលា មានការពាក់់់ព័ន្ធនឹងចលនានៃភព
ទំាងឡាយក្នុងលំហអាកាស ។ដូច្នេះ ពេលវេលាគឺ មានឡើងដោយសារមានភព
ដែលចំាបាច់់ត្រូវមានចលនាគឺការវិលជា រង្វង់់មូល គឺ រាប់់ពីទីចាប់់ផ្ដើមហើយវិល
ត្រលប់់មកទីចាប់ផ្ដើមម្ដងហើយម្ដងទៀតជា រៀងរហូត ។ ប្រសិនបើភពទំាងឡាយ
ឈប់់ធ្វើចលនា នោះពេលវេលាក៏ឈប់់ដើរដែរ ដូច្នេះពេលវេលាក៏លែងមានទៀត
ដែរទោះបីជាគេអាចគិតថាពេលវេលាមិន ទាក់់ទិន នឹងភពចក្រវាឡក៏ដោយ ។
ប៉ុន្តែ ដោយសារពេលវេលាហ្នឹងហើយ ទើប អ្វីៗទំាងអស់់ ក្នុងសាកលលោក
មានការផ្លាស់ប្ដូរ ប្រែប្រួលហើយចំាបាច់់ត្រូវវិវត្ត ពីតូចទៅធំ,ពីក្មេងទៅចាស់់ រហូតដល់់ទីបញ្ចប់់គឺសេចក្ដីស្លាប់់។ បើគ្មានពេលវេលាទេ មនុស្សសត្វ រុក្ខជាតិ
ពិតជាមិនអាចលូតលាស់់,មិនអាចវិវត្តពីក្មេងទៅចាស់់បានឡើយ ។ហេតុនេះ
ប្រសិនជាគ្រប់់អ្វីៗ ទំាងអស់់ដែលមានស្រាប់់ហើយ លុះបានចុះមកក្នុងពិភព
មួយដែលគ្មានពេលវេលា ក៏នឹងមិនចេះស្គាល់់ភាពវ័យក្មេង វ័យចាស់់ ហើយ
នឹងអាចមានវត្តមានជា រៀងរហូត ព្រោះគ្មានពេលវេលាក៏នឹងមិនអាចស្លាប់់បាន
ដែរ។ ទស្សនវិទូឥណ្ឌាម្នាក់់នៃសតវត្ស ទីពីរ គឺលោកPatanjaliបានមាន
ប្រសាសន៍ថា៖ អតីតកាល,បច្ចុប្បន្នកាល និង អនាគតកាល គ្មានទេ ។
អ្វីៗទំាងអស់់ស្ថិត នៅក្នុងឱកាសមួយជាមួយគ្នា។ទស្សនៈ របស់់លោកខាងលើ
នេះ ពិតជាពិបាកយល់់ …ប៉ុន្តែសាកលលោកនេះពិតជាស្ថិត នៅក្នុងពេលវេលា
និងលំហអាកាស ដែលមិនអាចបំបែកពីគ្នាបានឡើយ។ទីណាមានលំហ អាកាស (មិនអាចមានលំហអាកាសហើយគ្មានភពទេ) ទីនោះមានពេលវេលា។
ទោះបីយ៉ាងណា លោកពិតជាបានពិចារណាឆ្ងាយ ហើយជឿថាសាកលលោក នេះគ្រាន់់តែជាសាកលលោកមួយតែប៉ុណ្ណោះគឺសាកលលោករូបធាតុ ប៉ុន្តែនៅ មានសាកលលោកផ្សេងមួយទៀតដែលមិនមែនជារូបធាតុ គឺសាកលោកនៃព្រលឹង ដែលមិនស្ថិតនៅក្នុងលំហអាកាសនិងពេលវេលាយើងទេ ។ដូច្នេះហើយ ក្នុង
សាកលលោក នោះមិនមានពេលវេលាទេ ហើយក៏មិនមានលំហអាកាសដែរ
បានន័យថា មិនមាន ភព មានផ្កាយ ជាដើម។ល។ ក្នុងសៀវភៅមួយមាន
ចំណងជើងថា A brief history of time របស់់លោក Stephen Hawking មានរូបគំនូរមួយនៅខាងចុងទំព័រសៀវភៅ ដែលខ្ញុំសូមយកមកដាក់់បង្ហាញ
ជូនដូចខាងក្រោម ដើម្បីមើលថាតើ បច្ចុប្បន្នកាលស្ថិតនៅឯណាហើយ មាន
លក្ខណៈយ៉ាងណា? ៖

តាមគំនូរខាងលើនេះ យើងដឹងបានថា ពេលវេលាត្រូវបានដាក់់បញ្ចូល
ក្នុងប្រអប់់ម៉ោងនាឡិកាខ្សាច់់ ហើយ ផ្នែកខាងលើ គឺជា អនាគតកាល
ឯផ្នែកខាងក្រោមគឺជាអតីតកាល ។ចំណែកឯ ចន្លោះផ្នែកទំាងពីរដែលជា
ប្រហោងតូចមួយអោយខ្សាច់់ហូរចុះក្រោមនោះ គឺជាបច្ចុប្បន្នកាល ។ ដូច្នេះ
បច្ចុប្បន្នកាល គ្រាន់់តែ ជាកន្លែងឆ្លងកាត់់នៃអនាគតកាលទៅកាន់់អតីតកាល
ប៉ុណ្ណោះ។ ដូច ដែលយើងបានដឹង ហើយថា តារាវិទ្យាបានបង្រៀនថា សាកលលោកនេះបានកើតឡើងដោយបន្ទុះ (Explosion of) Big Bang ហើយក៏នឹងស្លាប់់ទៅវិញដោយបន្ទុះ(Implosion of ) Big Crunch គឺមុនពេលបន្ទុះស្លាប់់នេះហើយដែលពេលវេលានឹងអស់់កាល គឺដល់់ទី
បញ្ចប់់ ហើយក៏ជាពេលវេលាដែលយើងត្រូវលើកម៉ោងខ្សាច់់ក្រឡាប់់ គឺ
បញ្ច្រាស់់ពេលវេលា អោយដើរថយក្រោយ គឺដើរត្រលប់់មកអតីតកាលវិញ ដើម្បីចាប់់ផ្ដើមសាកលលោកមួយ ថ្មីទៀត។ប៉ុន្តែការថយក្រោយនៃពេលវេលា
នេះ ត្រូវបានអ្នកស្រមើស្រមៃខ្លះសង្ស័យថា មនុស្សសត្វ វត្ថុ និង រុក្ខជាតិ
ត្រូវវិលត្រលប់់ពីចាស់់ទៅក្មេង(ថ្មី) វិញ។សាកលលោកក្នុង កំឡុងពេលនោះ គឺជាកំឡុងពេលវេលាដើរថយក្រោយ មិនដឹងយ៉ាងម៉េចទេ វាដូចជា ក្នុង កំឡុង
ពេលមួយដែលយើងអាចស្រមៃថា តុមួយដែលបាក់់បែកហើយអាច ផ្គួបផ្សំ
បំណែកបាក់់បែករបស់់វាវិញដើម្បីមាន សភាពដូចដើម(ដែលមិនបាក់់បែក)
ចឹង។ឬក៏គេអាចស្រមៃថា មនុស្ស សត្វ ដែលបានស្លាប់់ ហើយ បែរជាទៅ
ត្រលប់់មកមានជីវិតវិញ។ ទោះបីយ៉ាងណា នោះគ្រាន់់តែជា សម្មតិកម្ម របស់់
អ្នកវិទ្យាសាស្រ្តមួយចំនួនប៉ុណ្ណោះ ។ អ្នកណាដឹងពិតប្រាកដថា សាកលោក
យើងនេះចាប់់កំណើតមកពីបន្ទុះ Big Bang ហើយរលាយទៅវិញដោយ
បន្ទុះ Big Crunch? តាមការយល់់ឃើញ ឬជំនឿរបស់់គេថា សាកលោក
យើងនេះ ចាប់់កំណើត ដោយបន្ទុះBig Bang ក៏ដោយសារថាគេរកឃើញ
ថា Galaxiesរាប់ពាន់ពាន់លានក្នុងសាកលលោកទំាងមូល រត់់ឃ្លាតឆ្ងាយពី
គ្នាជាលំដាប់់ គឺកាន់់តែឆ្ងាយនិងជ្រៅៗទៅក្នុងលំហ រហូតដល់់ពេលមួយឈប់់
ធ្វើដំណើរឃ្លាតឆ្ងាយ ដោយសារទំនាញទាញបញ្ឈប់ការរីកមាឌនៃសាកលលោក
ក៏ដល់់កាល មួយដែលសាកលោកត្រូវរួញតូចបញ្ចូលគ្នាវិញ គឺប្រមូល ផ្ដុំគ្នាដោយ
បង្កកំដៅក្ដៅដល់់អនន្ន(ប្រសិនបើដង់់ស៊ីតេសាកលោកលើសពីបីអាតូមក្នុង
មួយ ម៉ែត្រគូប) ហើយក៏ផ្ទុះជាBig Crunch បង្កើតសាកលោកមួយថ្មីទៀត
ដោយមានច្បាប់់រូបវិទ្យា ផ្សេងពីច្បាប់មានការសង្កេតថ្មីៗទៀតដែលបង្ហាញថា
Galaxiesដែលនៅខាងចុង លំហអាកាស ធ្វើដំណើរលឿនអស្ចារ្យ គឺលឿនសឹង
ស្មើនឹងល្បឿនពន្លឺ (៣០០ ០០០ គ.ម ក្នុងមួយវិនាទី)កាន់់តែបង្កើនល្បឿន
ជាលំដាប់់។ដូច្នេះ វាមិនទំនងទេថា សាកលលោកអស់់សន្ទុះខ្យល់់ ហើយ
ស្រូបទាញវត្ថុធាតុ បញ្ចូលគ្នាអោយ ឆេះ ទៅជាបន្ទុះBig Crunchបាននោះ។
ប្រសិនជាសាកលលោក នឹងអស់់ខ្យល់់ ឬ ចំហាយ នៃបន្ទុះ Big Bang មែន,
នោះ Galaxies នឹងមិនប្រហែលបង្កើនល្បឿន ជាលំដាប់់តទៅមុខដូច្នោះឡើយ ។
ផ្ទុយទៅវិញ Galaxiesនឹងថយល្បឿន បន្តិចម្ដងៗ រហូតដល់់បន្ទុះBig Bang
អស់់ខ្យល់់ ហើយ ទំនាញទាញវត្ថុធាតុទំាងឡាយទៅរកគ្នា រហូតប្រមូលផ្ដុំលោក
ធាតុសាកលលោក ទំាងអស់់បញ្ចូលគ្នា អោយឆេះក្នុងមហាភ្លើងយក្សមួយដែល
នឹងផ្ទុះជា Big Crunch ដែលជាទីចាប់់ផ្ដើមសាកលលោក មួយទៀត។តាមរូប
គំនូរ បង្ហាញខាងលើ មិនអនុញាត្តអោយដឹងថាបច្ចុប្បន្នកាលមានទេ ពីព្រោះ
វាគ្រាន់់តែជាការឆ្លងកាត់់នៃពេលវេលាតែប៉ុណ្ណោះ។ បើរកមិនឃើញថាបច្ចុប្បន្នកាល
នៅឯណា តើអតីតកាលនិងអនាគតកាល ជាអ្វីដែរ?។ ពេលវេលា មានដោយការ
សន្មត់់ប៉ុណ្ណោះ គឺសន្មត់់ដោយយកផែនដី ជាគោល នៃការកំណត់់ ដូចថាមួយឆ្នាំជា ការវិលជុំវិញព្រះអាទិត្យមួយជុំ របស់់ផែនដី។បើយើងនៅភពអង្គារ ហើយយក
ភពអង្គារជាគោល នោះការវិលជុំវិញព្រះអាទិត្យមួយជុំរបស់់ភពអង្គារ គឺមួយឆ្នំា
ដែរ តែជាមួយឆ្នំានៃភពអង្គារ ដែលមានរយៈពេលជិតពីរឆ្នំានៃផែនដី។

6 responses to “ឯណាបច្ចុប្បន្នកាល?

  1. ពេល​វេលា​ពិត​ជា​ស្មុគស្មាញ​មែន!😕

  2. យល់់ទៅ លែងស្មុគស្មាញហើយ 😀

  3. ជម្រាបសួរ បងប្រុស សម្បត្ដិ …

    សុំសួរ សំណួរក្រៅផ្លូវការមួយ …

    តើបងប្រុស គឺជាបងប្រុស ម្នាក់ដែលមានឈ្មោះថា ” អង្គារ ”
    នៅក្នុងប្រពន្ធ័ បណ្ដាយ Khmercity.net តើមែនទេ បង ???

    ថ្ងៃនេះ ចៃដន្យ បានចូលលេងទំព័រ​របស់បង នៅទីនោះ ទើបនឹកឆ្ងល់
    និង ស្រមៃ ដល់កាលដែលប្អូន និង បងអង្គារ ធ្លាប់និយាយលេង
    ជាមួយគ្នា ..

    បើមិនប្រកាន់ប្អូនទេ សូមជួយឆ្លើយសំណួរមួយខាងលើនេះ ផង

    សូមអរគុណ

    ..

  4. ជំរាបសួរប្អូន!
    ត្រូវហើយប្អូន ។អង្គារ គឺបងហ្នឹងហើយ។សូមស្វាគមន៌ប្អូនដែលបាន
    មកដល់់ ទីនេះ។បងមិនសូវបានដាក់់ ប្រកាស់់ ឬពិភាក្សាប៉ុន្មានទេ…គ្រប់់
    ទីកន្លែងដូចជាសោះកក្រោះសំរាប់ បង ហើយបងចង់់ស ន្សំពេលទុកគ្រាន់់់
    សំរាប់់ តែសរសេរជាជាងខាតពេលច្រើនក្នុង ការនិយាយលេងច្រើន។
    លាប្អូន សិនហើយ
    អរគុណ

  5. ខ្ញុំ​ធ្លាប់​គិត​អំពី​ពេល​វេលា​ដែរ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​ច្របូក​ច្របល់​ថា ខ្ញុំ​កំពុង​នៅ​ឯណា ? ពេល​ណា ? កំពុងធ្វើ​អ្វី ? ដើម្បី​អ្វី ?

    សូម​អរគុណ សំរាប់​ការ​បក​ស្រាយ​ដ៏​ក្បោះ​ក្បាយ ! វា​ជា​ការ​អោយ​ជា​គន្លឹះមួយ​ដ៏​សំខាន់ ប៉ុន្តែ​វា​នៅ​តែ​ជាភាព​មិន​ប្រាកដ​ប្រជានៅឡើយ ។

  6. សូមសខ្មៅកុំគិតច្រើន ប៉ុន្តែស្រាវជ្រាវដើម្បីយល់់អោយដឹងបានច្រើន
    ទើបភ្លឺ អាចមើលដឹងថាពេលវេលានិងលំហជាអ្វី? ដឹងទេថាសូម្បីលំហ
    អាកាសដែលថាគ្មានអ្វីសោះនោះក៏ត្រូវបានលោកធាតុមានិទ្ធិពលលើដែរ
    គឺអាចបង្ខូង ឬចោះជារូងខ្មៅបាន ។រូងខ្មៅនោះហើយដែលនំាទៅកាន់់
    សាកលលោកមួយទៀត ។យើងដឹងប្រសើរជាងមិនដឹងពីព្រោះវត្តមានរបស់់
    យើងនៅលើលោកនេះមិនមែនដោយចៃដន្យទេ ។វាមិនអាចមានអ្វី
    កើតឡើងដោយគ្មានមូលហេតុបានឡើយ។
    អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s