សាសនា ជាអ្វី?

ពាក្យ សាសនាជាពាក្យក្លាយចេញមកពីពាក្យ សាសនៈ បានន័យថា
ពាក្យបណ្ដាំ ឬ ការទូន្មានប្រៀនប្រដៅរបស់់គ្រូអាចារ្យណាមួយក្នុងលោក។
ប៉ុន្តែការបកប្រែប៉ុណ្ណេះ ពុំទាន់់អស់់ន័យសេចក្ដីទេ ព្រោះថាសាសនា
ជាពាក្យមានន័យទូលំទូលាយណាស់់,ពុំអាចមាននិយមន័យប៉ុណ្ណឹងបានឡើយ។
សំរាប់់មនុស្សមួយចំនួនធំ,សាសនាគឺជារបៀបរៀបចំនៃជំនឿ ។គឺជាពិធីគោរព
ឬ សក្ដារៈបូជាចំពោះព្រះអាទិទេព ឬទេវៈ។ចំពោះមនុស្សជាច្រើនផ្សេងទៀត,
សាសនាជាកិច្ចគោរពបូជាព្រះ ឬទេវៈមួយចំនួន។អ្នកខ្លះ មានសាសនា
ដែលពុំមានព្រះ ឬ ទេវៈណាប្រាកដ សំរាប់់គោរពបូជាទេ។

មនុស្សខ្លះ មានជំនឿសាសនាតាមរបៀបយល់់ឃើញរបស់់ខ្លួន
ឯង គឺថា ជំនឿរបស់់ខ្លួនមិនទាក់់ទង នឹងសាសនាដទៃឡើយ។ប៉ុន្តែ មនុស្សសឹង
ទាំងអស់់ដែលមានជំនឿសាសនា គឺមកពីគេជឿថាទេវានុភាពជាអ្នកបង្កើតលោក
ហើយមានឥទ្ធិពលលើជីវិតរបស់់ខ្លួន។

មនុស្សកាន់់សាសនា មានហេតុផលផ្សេងៗ។មនុស្សភាគច្រើននៅ
ក្នុងពិភពលោក គោរពសាសនា ព្រោះជាកេរ្តិ៍មរតកនៃវប្បធម៌,
នៃកុលសម្ព័ន្ធ ឬ គ្រួសាររបស់់ខ្លួន។សាសនាផ្ដល់់អោយមនុស្សជា
ច្រើននូវអារម្មណ៏សុខស្រួល ព្រោះគេជឿថាទេវានុភាព គ្រប់់គ្រងលើខ្លួនគេ។
គេតែងសូមបួងសួងអំណាចទេវៈ អោយជួយ ឬ ការពារ ពួកគេ។
អ្នកខ្លះ ទៀតកាន់់ជំនឿសាសនា ព្រោះតែជឿថាសាសនា សន្យានឹងជួយ
សង្រ្គោះពួកគេហើយ ថែមទំាង អោយពួកគេមានសុភមង្គលឬ អោយ
មានសំណាងនិងមានជីវិតល្អប្រសើរឡើងនៅជាតិក្រោយ។

ដូច្នេះយើងឃើញថា សាសនាមានអត្ថន័យទូលំទូលាយណាស់់ មិនមែន
ត្រឹមតែ ជាពាក្យបណ្ដាំ ឬទូន្មានប្រៀនប្រដៅនៃគ្រូអាចារ្យណាមួយនោះ
ប៉ុណ្ណោះទេ ប៉ុន្តែជាជំនឿទូទៅលើអំណាចទេវៈ ឬ អាទិទេព ឬ កំលាំងធម្មជាតិនានា។

ជនជាតិខ្មែរយើង កាលដើមឡើយ ពុំមានជំនឿសាសនាច្បាស់់លាស់់
ណាមួយទេ, ប៉ុន្តែគោរពកំលាំងធម្មជាតិ ឬ វត្ថុសក្ដិសិទ្ធិ ផ្សេងៗ
គឺ គេមានជំនឿលើអំណាចធម្មជាតិ ឬ ទេវៈផ្សេងៗ ដោយយល់់ថា
ធម្មជាតិទំាងឡាយសុទ្ធតែមានព្រលឹង និងកំលាំងសក្ដិសិទ្ធិ ដែលមើលពុំឃើញ។
ការគោរព លើកំលំាងធម្មជាតិ គេថា គោរពអ្នកតាធម្មជាតិ
ដូចជា អ្នកតាទឹក អ្នកតាដី អ្នកតាភ្លើង អ្នកតាខ្យល់់ អ្នកតាព្រៃភ្នំជាដើម។
ប៉ុន្តែ គេក៏មានការគោរពលើអំណាចមេបាប ឬ បុព្វបុរសដែលស្លាប់់ទៅហើយ
នៅចំាថែរក្សារនិងផ្ដល់់សេចក្ដីសុខដល់់ពួកគេ។អ្នកតាតំណាងបុព្វបុរស
ឬមេបាមានដូចជា អ្នកតាដំបងដែកអ្នកតាក្រហមក អ្នកតាឃ្លាំងមឿង។ល។
ក្រៅពីអ្នកតានិយម គេមាន ជំនឿគោរពដល់់ជីដូនជីតាជិតឆ្ងាយ
របស់់ខ្លួន ដែលស្លាប់់ទៅហើយ ហើយដែលអាចផ្ដល់់សេចក្ដីសុខដល់់ពួកគេ។
ជំនឿគោរពបែបនេះ ធ្វើដោយពិធីសែន ម្ហូបអាហារ នៅឱកាសបុណ្យផ្សេងៗ។
ប៉ុន្តែ ការសែនម្ហូបអាហារ ជាពិធីផ្សេងពីការផ្ដល់់ម្ហូបអាហារដល់់
មនុស្សជាទីស្រលាញ់់ដែលទើបនឹងស្លាប់់។អ្នកដែលនៅមានមរណទុក្ខនេះ
ដោយសេចក្ដីស្រលាញ់់ អាណិតស្ដាយ មនុស្សដែលស្លាប់់ទៅថ្មីៗ ទើបរៀបចំម្ហូប
អាហារផ្ដល់់ជូន។

នៅក្នុងលោក មានសាសនារាប់់ពាន់់។សាសនាធំៗមានចំនួនប្រាំបី
តាមលំដាប់់លំដោយនៃកំណើតមានដូចតទៅ៖
សាសនាជូដាយ(Judaism) , សាសនាហិណ្ឌូHinduism)
សាសនាព្រះពុទ្ធ(Buddhism), សាសនាកុងជឺ(Confucianism),
សាសនាតៅ (Taoism),សាសនាស៊ីនតូ(Shinto),
សាសានាព្រះយេស៊ូ(Christianity),និងសាសនាអ៊ីស្លាម(Islam)។

សាស្រ្តាចារ្យ បែរ៏ម៉ែន បាននិយាយក្នុងសៀវភៅរបស់់លោកឈ្មោះ
A philosphy of religion ថា សាសនាគឺជាខ្សែចំណង
មួយសំរាប់់ចងផ្ជាប់់សត្វលោកជាមួយនឹងវត្ថុសក្ដិសិទ្ធិដ៏មានតំលៃខ្ពង់់ខ្ពស់់បំផុត,
ជាសេចក្ដីស្មោះត្រង់់ចំពោះអំណាចមួយ ឬអំណាចច្រើនដែលមាននៅក្នុង
ពិភពលោក ,ជាការរក្សានូវគុណតំលៃចាស់់,ជាការសម្ដែងអោយ
អ្នកផងឃើញនូវសេចក្ដីសមរម្យខាងសម្ព័ន្ធភាពនិងសេចក្ដីស្មោះត្រង់់ទោះជា
ដោយពិធីដង្វាយក្ដី ,សម្ដែងនូវឥរិយាបទទន់់ភ្លន់់ក្ដី។សាស្រ្តាចារ្យសីលធម៌ម្នាក់់
ទៀតនិយាយថា សាសនាគឺជា ធម្មរូប,ជាគ្រឿងឧបករណ៏សំរាប់់គ្រប់់គ្រង
មនុស្សអោយរស់់នៅក្នុងសន្តិភាព,អោយរស់់នៅក្នុងបែបភាពសមសួនជាមនុស្ស។
ទស្សនវិទូ កូតេ ម្នាក់់ឯងមានទស្សនៈថាសាសនារបស់់មនុស្សលោកទូទៅ
គឺមនុស្សធម៌ និងយុត្តិធម៌។លោកបានបញ្ជាក់់ថាធម៌ទំាងពីរប្រការនេះ
គឺល័ក្ខគោលសំខាន់់សំរាប់់ធ្វើអោយជីវិតមនុស្សក្នុងសង្គមដើរទៅដល់់សន្តិភាព
ជាស្ថាពរ។អ្នកប្រាជ្ញ ជាច្រើនផ្សេងទៀត មានសេចក្ដីយល់់ឃើញថា សាសនាគឺជា
ប្រភពនៃចរិយាធម៌,ជាប្រភពនៃទំនៀមទំលាប់់ប្រពៃណីដ៏ល្អទំាងឡាយ។
ហេតុនេះ ឃើញថា សាសនា អាចបកប្រែបានន័យទូលំទូលាយហើយ
ការនំាមកនូវសេចក្ដីបកប្រែខាងលើនេះ ក៏ល្មមអោយយើងបានភ្លឺថ្លាគំនិត
ខ្លះៗអំពីសាសនា។រីឯអំពីកំណើត របស់់សាសនាវិញ យើងដឹងឮថា
មនុស្សជាអ្នកបង្កើត គឺថា ដោយមនុស្សម្នាក់់ជាអ្នកដឹកនំា ឬ ដោយ
មនុស្សទំាងឡាយជាកុលសម្ព័ន្ធហើយដែលបានសាយភាយទូទៅ។
ឧទាហរណ៏សំរាប់់ករណីទី១៖សាសនាព្រះពុទ្ធ ត្រូវបានព្រះពុទ្ធបង្កើតឡើង
នៅក្នុងឆ្នំា៥៤៣ មុនគ.ស។ឧទាហរណ៏សំរាប់់ករណីទី២៖ សាសនាហិណ្ឌូ
ឬ សាសនាព្រាហ្ម តាមការស្រាវជ្រាវខាងប្រវត្តិសាស្រ្ត បានត្រូវនំាចូលប្រទេស
ឥណ្ឌាដោយពួកអារ្យ(Arya)។កាលពីដើម ជនជាតិអារ្យ បានរស់់នៅ
ត្រង់់ភូមិភាគCaucaseនិងខ្ពង់់រាប Pamir បន្ទាប់់មក បានចូលលុកលុយ
ប្រទេសអឺរ៉ុបមួយផ្នែក និងមួយផ្នែកទៀតចូលលុកលុយប្រទេសឥណ្ឌាខាងជើង
ប្រមាណជាក្នុងឆ្នាំ១៥០០ មុន គ.ស។ដូចនេះហើយ បានជា គេចាត់់ទុក
ពួកអារ្យជាបុព្វបុរស នៃអំបូរ ឥណ្ឌា-អឺរ៉ុប។​នៅប្រទេសឥណ្ឌា ពួកទ្រាវិឌ
(Dravidians)ដែលជាម្ចាស់់ស្រុក បានខំតស៊ូច្បាំងណាស់់ដែរនឹងពួកអារ្យ
ប៉ុន្តែនៅតែទទួលបរាជ័យ ព្រោះពួកអារ្យមានគ្រឿងចំបាំងជំនាញៗជាង។
ទីបំផុត ពួកអារ្យ ក៏ចូលមកគ្រប់់គ្រងលើពួកទ្រាវិឌ ហើយចាប់់ផ្ដើមផ្សាយ
លិទ្ធិសាសនារបស់់ខ្លួនតំាងពីពេលនោះមក។លិទ្ធិសាសនានេះ មានសរសេរនៅ
ក្នុងសៀវភៅវេទ (Veda)។សម័យ នោះ គឺជាសម័យវេទនិយម
ព្រោះក្នុងលិទ្ធិសាសនា គេគោរពព្រះអាទិទេព ជាអ្នកបង្កើតលោក
ផ្សេងពីព្រះព្រហ្ម។ព្រះព្រហ្ម ក្នុងសម័យនោះ គ្រាន់់តែជាទេវៈរាយរងប៉ុណ្ណោះ។​
បន្ទាប់់មក ប្រហែលជាក្នុងឆ្នំា៥៥០ មុន គ.ស ទើបគេចាប់់ផ្ដើម ជឿ លើ
ព្រះព្រហ្ម ជាអ្នកសាងលោក គឺក្រោយ ពេលដែល ពួកព្រាហ្មបាន
សរសេរសៀវភៅមួយឈ្មោះថាBrahmanas។ សៀវភៅនេះពន្យល់់យល់់អំពី
ព្រះគម្ពីហិណ្ឌូផ្សេងទៀត ហើយ បង្ហាញ ប្រាប់់អំពីវិធីគោរពបូជាព្រះ និង
អំពីការប្រតិប័ត្រធម៌។គឺពួកព្រាហ្ម នេះហើយដែល នំាគោរពបូជា
ព្រះព្រហ្មជាអាទិទេពធំជាងគេបង្អស់់។ហេតុនេះ សាសនា ដែលគេ
គោរពនេះហៅថា សាសនាព្រាហ្ម។ដែលថាសាសនាបង្កើតឡើងដោយ
កុលសម្ព័ន្ធ នោះ គឺមកពីមិនដឹងថានរណាជាអ្នកបង្កើតសាសនា ដូច
សាសនាព្រះពុទ្ធ សាសនាព្រះយេស៊ូ ជាដើម។ពួកអារ្យដែលបាននំា
ព្រាហ្មសាសនាចូលមកទឹកដីឥណ្ឌា តើពួកគេមានបានសាសនាព្រាហ្ម
នោះមកពីណា?ឬ បង្កើតដោយខ្លួនឯង ?ប៉ុន្តែ សួរថា អ្នកណានំាគំនិត
បង្កើតឡើង?ឬ ពួកគេ មានគំនិតបង្កើតសាសនានេះព្រមគ្នាឡើង?
អតីតកាលពិតជាមានអាថ៌កំបំាងច្រើនណាស់់។យើងពុំអាចដឹងថា
ពួកអារ្យជាអ្នកបង្កើតព្រាហ្មសាសនា ឬ ក៏មិន។ តើ យើង អាច
សួរដូច្នេះបានទេថាពួកអារ្យមានព្រះមែន ទើប បានជាគេ នំាគ្នា
គោរពព្រះរបស់់គេ? ឬ បានន័យថា មានព្រះពិត ទើប ពួកអារ្យ
នំាគ្នាគោរពបូជា រួចមកនំាគ្នារៀបចំបង្កើតសាសនានេះឡើង ដូចដែល
សាសនាហ៊្វីស(Judaism) ដែលបង្កើតឡើងដោយAbrahamដែលជាបិតា
នៃជនជាតិនេះហើយដែលព្រះបានបង្ហាញអោយឃើញ និងដឹកនំាជីវិតពួកគេ?។
បើដូច្នេះ មែន នោះនឹងត្រូវរូបមន្តមួយដូចនេះ៖ មាន…ទើប។
ឧទាហរណ៏៖ មានគ្រូ បង្រៀន ទើបសិស្សចេះមានភ្លើងឆេះ ទើបមានផ្សែង
មានខ្យល់់អុកស៊ីហ្សែន ទើបអាចរស់់បាន។ល។នៅក្នុងអតីតកាល
បើគេថយក្រោយចេះតែថយក្រោយកាន់់តែជ្រៅ គេកាន់់តែមានអាថ៌កំបាំងដ៏ច្រើន។
គេមិនត្រូវសិក្សាអំពីអតីតកាលដោយការស្មានៗនោះទេ គេត្រូវរក
ភស្តុតាងថែមទៀត ព្រោះការកាត់់ស្មានទោះដោយប្រាជ្ញាក៏អាចនឹងមិន
សមហេតុផលជានិច្ចដែរ។អតីតកាលប្រកបដោយអាថ៌កំបាំងណាស់់
ដូច្នេះ គេក៏គង់់ពិបាកណាស់់ដែរក្នុងការសិក្សា។ការពិត មិនអាចសំដែង
ចំពោះមុខមនុស្សយើងបានគ្រប់់គ្នាទេ គឺបានត្រឹមតែចំពោះមុខមនុស្ស
មួយចំនួនតូច ក៏ល្មមហើយ។ម្យ៉ាងទៀតការពិតតូចក៏ដូចជាការពិតធំដែរ
ព្រោះជាការពិត។ការពិតតូចជាទ្វារ បើកចំហរទៅរកការពិតធំ។ក្នុងលោកយើងនេះ
មានអព្ភូតហេតុធម្មជាតិច្រើនណាស់់ ដែលគេមិនអាចពន្យល់់បាន ឬ បកស្រាយបាន
គឺថាហួសវិស័យធម្មជាតិដែលវិទ្យាសាស្រ្ត មិនអាចសិក្សាបាន និងពន្យល់់បាន។
វិទ្យាសាស្រ្ត ចាប់់អារម្មណ៍ ជាពិសេសតែនឹងអ្វីដែលអាចទាញយក
ប្រយោជន៏បាន ដើម្បីបំពេញសេចក្ដីត្រូវការនៃមនុស្សលោកអោយទាន់់សម័យ។
ហេតុនេះ ឃើញថា សាសនាភាគច្រើនមានអាថ៌កំបាំង គឺថាកើតមក
ពីអាថ៌កំបំាង។ប៉ុន្តែ អាថ៌កំបំាងជាអ្វី? គឺជារឿងរ៉ាវដែលគេមិនដឹងមិនយល់់
និងមិនអាចរកឃើញដើមហេតុបាន។
ខាងក្រោមនេះជាការឆ្លងឆ្លើយគ្នារវាងអ្នកចូលលេងប្លករបស់់ខ្ញុំនិងខ្ញុំ
អំពីន័យសាសនានិងទស្សវិជ្ជាមានដូចតទៅៈ

vanna | ខែវិច្ឆិកា 21, 2011 ម៉ោង 11:46 ល្ងាច | | កែប្រែ

ខ្ញុំទើបតែរកឃើញ !!! វាពិតជាពិសេសណាស់សំរាប់ខ្ញុំដែលជាសិស្សម្នាក់ក្នុងការ ស្វែងយល់។ ប៉ុន្តែខ្ញុំឆ្ងល់សំនួរមួយថា គេច្រើនតែនិយាយថា “ព្រះពុទ្ធសាសនាជា ទស្សនវិជ្ជា” តើវាត្រឹមត្រូវដល់កំរិតណា? ចូលអ្នកធ្វើការសន្និដ្ឋានផង!
សូមអរគុណ!!!

sambatt | ខែវិច្ឆិកា 22, 2011 ម៉ោង 3:12 ព្រឹក | | កែប្រែ

បាទ,
ទស្សនវិជ្ជា មិនមែនសាសនាទេ។សាសនាសំរាប់់មនុស្សទំាងអស់់
ឯទស្សនវិជ្ជាសំរាប់់មនុស្សម្នាក់ៗ,នេះតាមគំហើញរបស់់លោក
Karl Jaspers,មហាទស្សនវិទូអាល្លឺម៉ង់់ម្នាក់់។ ប៉ុន្តែ ក្នុងន័យទូទៅ
ខ្ញុំជឿថាសាសនាខុសពីទស្សនវិជ្ជា ត្រង់់ថាសាសនាមិនមែនជា
ការស្វែងរកការពិតទេ ព្រោះថា ព្រះពុទ្ធសាសនាក្ដី គ្រឹស្ទសាសនាក្ដី
មិនមែនស្វែងរកការពិតទេ ព្រោះមានការពិតហើយ គឺថាបានជួប
ការពិតហើយ ។ចំណែកទស្សនវិជ្ជាវិញគ្រាន់់តែជាការស្វែងរកការពិត
ហើយមិនទាន់់ដល់់ទៅដល់់ការពិតនៅឡើយ។កាលព្រះពុទ្ធព្រះអង្គកំពុង
ស្វែងរកការពិតក្នុងព្រៃ នោះគឺព្រះអង្គជាទស្សនវិទូ លុះព្រះអង្គបាន
ជួបការពិតហើយទើបព្រះអង្គមានព្រះនាមថាព្រះពុទ្ធ ព្រះតថាគត
ជាព្រះអហរន្តជាអ្នកត្រាស់់ដឹងនូវការពិត ។គោលដៅនៃទស្សនវិជ្ជា
គឺអញ្ចឹងឯង គឺសំដៅទៅអោយដល់់ការពិត ,លុះទៅដល់់ហើយ
ក៏នៅតែមាននាមថាទស្សនវិជ្ជាដែរប៉ុន្តែជាកំពូលទស្សនវិជ្ជាដែល
គេហៅថាសាសនា។

vanna | ខែវិច្ឆិកា 24, 2011 ម៉ោង 11:34 ព្រឹក | | កែប្រែ

អរគុណសំរាប់ចំម្លើយយ៉ាងពេញលិញ ! បើតាមខ្ញុំយល់តើអ្នកណាអ្នកបង្កើត សាសនាព្រះពុទ្ធនោះ? តើព្រះអង្គមែនទេ? តើការប្រើពាក្យថា ព្រះពុទ្ធសាសនា ជាពាក្យមួយដែលខុសមែនទេ? សូមលើកយកហេតុផលមកបញ្ជាក់ផង ?

sambatt | ខែវិច្ឆិកា 25, 2011 ម៉ោង 3:08 ព្រឹក | | កែប្រែ

បាទ ខ្ញុំមិនមែនជាអ្នកប្រាជ្ញ ឬជាអ្នកចេះដឹងអីផង ។ខ្ញុំមិនចេះឆ្លើយ
រាល់់សំណួរបាននោះទេ៖ប៉ុន្តែ បំណាច់់ជាអ្នកស្វែងរកការពិតម្នាក់់
ខ្ញុំខំំឆ្លើយតាមការចេះដឹងបន្តិចបន្តួចទៅចុះ៖ដរាបណាមានការពិតណា
មួយបានត្រូវរកឃើញហើយ មនុស្សនឹងត្រេកអរចង់់ដឹងចង់់ឃើញចង់់ជួប
ព្រោះការពិតនោះមិនមែនផ្ដល់់ទុក្ខទេ តែផ្ទុយទៅវិញផ្ដល់់សេចក្ដីសង្ឃឹម
និងសុខសាន្តទោះក្នុងជាតិនេះក្ដីជាតិក្រោយក្ដី ។ដូច្នេះបានជាទីប្រាថ្នា
របស់់គេ ។អញ្ចឹងហេតុអីក៏មិនរួបរួមគ្នាបង្កើតជាសហគមន៏ឬក្រុមជំនឿ
មួយទៅ ដើម្បីរក្សាការពិតដែលនំាទៅរកបរមសុខនៅបរលោកដែលជា
ត្រើយនៃជីវិតសំរាប់់ខ្លួននិងកូនចៅផងខ្លួននៅជំនាន់់ក្រោយៗ?ដូច្នេះ
ដោយសារថាព្រះពុទ្ធព្រះអង្គបានត្រាស់់ដឹងការពិតហើយមិន
អាចលាក់់កំំបំាងមនុស្សទំាងអស់់បានទើបសំដែងការពិតអោយ
មនុស្សបានជ្រាបដឹងនិងដើរតាមដើម្បីទៅរកបរមសុខចុងក្រោយ
នោះទើបបានជាព្រះអង្គត្រូវតែរៀបចំសហគមន៌សាសនានេះឡើង
ដើម្បីអាចជាប្រយោជន៌ដល់់មនុស្សគ្រប់់គ្នា។នេះហើយដែល
ព្រះពុទ្ធសាសនាជាសាសនារបស់់ព្រះពុទ្ធដែលជាអ្នករៀបចំបង្កើតឡើង
ប៉ុន្តែមិនមែនដើម្បីអោយមនុស្សដេកបន់់ស្រន់់គុណព្រះអោយជួយ
ដោយអុចធូប សំពះ ប៉ុន្តែអោយរៀនអោយយល់់ដឹងការពិតដែល
ព្រះបានត្រាស់់សំដែងហើយគ្រប់់គ្នាជឿ។ព្រះពុទ្ធព្រះអង្គកាលទើប
បានត្រាស់់ដឹងការពិតភ្លាម មិនមានបំណងសំដែងអោយសាធារណជន
បានដឹង និងបានយល់់ទេ ព្រោះព្រះអង្គព្រះតំរិៈថាមនុស្សធម្មតាក្នុង
លោកយើងនេះមិនងាយយល់់ធម៌របស់់ព្រះអង្គទេ ព្រោះគេមាន
កិលេសតណ្ហាក្រាស់់ ។ប៉ុន្តែដោយព្រះអង្គមានមេតា្តធម៌ អាណិត
ដល់់មនុស្សលោកទើបបានជាសំរេចសំដែងការពិតដល់់ពួកគេដើម្បី
អោយអាចបានសំរេចព្រះនិពាន្តដោយការសង្វាតព្យាយាមដើរតាម
គន្លងធម៌របស់់ព្រះអង្គ កុំអោយនៅវិលវល់់ក្នុងវាលវដ្តសង្សានេះ
ទៀតឡើយ។

vanna | ខែវិច្ឆិកា 25, 2011 ម៉ោង 1:34 ល្ងាច | | កែប្រែ

អរគុណចំពោះចំម្លើយ ! តាមខ្ញុំយល់ ការបង្កើតជារឿងឲ្យមានសាសនា ជារឿង មួយដែលខុសឆ្គង តែមិនមែនជាបំណងរបស់ព្រះសម្មាសម្ពុទ្ធនោះទេ ។ សាសនា មានន័យថា The system of belief binding the God. ជារឿងមួយដែលមិនត្រឹម ត្រូវ ។ ភាពត្រឹមត្រូវព្រះអង្គជាបុគ្គលសាមញ្ញ មិនមែនជាព្រះនោះទេ ដោយព្រះ អង្គធ្វើការបដិសេធ “តថាគតមិនមែនជាព្រះទេ តថាគតជាមនុស្សសាមញ្ញ” ហើយម្យ៉ាងទៀតព្រះអង្គ ក៏ធ្វើការបដិសេធចោលចំពោះជំនឿផ្សេងៗទំាងអស់ (កាលាមសូត្រ កុំជឿ១០យ៉ាង ចាំអ្នកពិចារណាថាមានប្រយោជន៍ និងត្រឹមត្រូវ ហើយចំាអ្នកសំរេចចិត្តទទួលយក)ធ្វើដែលព្រះអង្គបង្រៀនឲ្យមនុស្សយល់ជាសទ្វា មិនមែនជំនឿទេ ។ ជំនឿមាន ន័យថា ផ្អែកទៅលើកត្តាខាងក្រៅដើម្បីសំរេច ចិត្តទទួលយក ។ ចំនែកសទ្វា មាន ន័យថា ផ្អែកទៅលើកត្តាខួរក្បាល ដើម្បី សំរេចចិត្តទទួលយក ។ ខុសគ្នាទំាងស្រុងទំាងស្រុង មួយដោយប្រើ កត្តាខាងក្រៅ និងមួយដោយប្រើបញ្ញា ។ ដោយសារតែ ចង់ប្រើប្រាស់យកប្រយោជន៍អំពីកិច្ច បដិបត្តព្រះធម៌របស់ព្រះសម្មាសម្ពទ្ធ បុគ្គល ជាច្រើនខិតខំរកវិធីយ៉ាងណា ដើម្យី យកធម៌ដែលជាចំនេះដឹងរបស់ព្រះអង្គទៅធ្វើ ជាឧបករណ៍បំពេញសេចក្តី ត្រូវការបស់ខ្លួន សួរថាតើវាសាកសម្យអត់ បើតាមគំនិតរបស់អ្នក ?

Advertisements

9 responses to “សាសនា ជាអ្វី?

 1. នាងខ្ងុំគ្មានអ្វីនិយាយច្រើនទេព្រោះពួកបងៗបានឆ្នើយអស់ហើយខ្ងុំមានតែសំណួរចង់សួរវិញថា តើហេតុអ្វីបានជាគេគោរពសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ?សង្ឃឹមថាពួកបងៗនឹងឆ្លើយឲ្យខ្ងុំ ព្រោះខ្ងុំត្រូវការយល់អំពីរឿងហ្នឹង។

 2. I`m sorry,for my late reply.Because the religion could be an instrument of politics,the statemen really need to use religion as a means to help them govern peacefully….

 3. សួស្តីបង​ សូមបងជួយបង្ហាញថា​ សាសនាព្រះពុទ្ធក្នុងអរិយធម៍រុងរឿងអង្គរ

 4. Hi,I’m sorry ,I cannot write in khmer for now,About your question,I did not what you would like to ask me.Probably you would like me to tell you about khmer Buddhisme in the 12 th -13th century that got prosperity under the
  reign of Jaya Varaman XII. But the khmer Buddhisme in that time was probalbyone of the causes of khmer defeat against the agressive neighboring countries because khmer people came to believe in the sin and the good and do not like the fighting.Before the reign of Jaya Varaman XII,Khmer people believed in the Brahmanisme(Hinduisme).

 5. សួស្តីបង​ សូមបងជួយបង្ហាញថា​ តើសាសនាព្រះពុទ្ធប្រកាន់នៅពូជសាស្ត្រ​ ពរណ៏សំបុលទេ បាទ?

 6. សួស្ដីប្អូន!សាសនាព្រះពុទ្ធមិនប្រកាន់ពូជសាសន៍ឬពណ៌សប្បុរទេ។បើប្រកាន់នេាះ សាសនាព្រះពុទ្ធដែលមានដើមកំណើគនៅប្រទេសឥណ្ឌានឹងមិនបានផ្សព្ធផ្សាយពាសពេញពិភពលោកបានឡើយ។

 7. It is easy to cut down a tree,but not so easy to grow one.What has this go to do with Buddhism in Cambodia,do yo think?

 8. Yes for yhe tree,it is easy to cut down than to grow But for the Buddhisme in Cambodia,is not the same.The Buddhisme had deep roots in Cambodia cannot be cut down easilly.

 9. សួស្តីបង!តើរិធានសាសនា ក្នុងសាសនាព្រះពុទ្ធជាអ្វី?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s