ញុំាសាច់់និងផឹកឈាមព្រះ

រាល់់ឆ្នំានៅថ្ងៃបុណ្យណូអែលទី២៥ និងបុណ្យចូលឆ្នាំថ្មីឆ្នំាសាកល
ជីដូនមួយប្រុសម្នាក់់របស់់ខ្ញុំតែងតែអញ្ជើញខ្ញុំ ទៅចូលរួមពិធីបុណ្យ
នោះនៅឯព្រះវិហារកាតូលិកមួយ ដែលគាត់់ពេលនេះបានធ្វើជា
Pasteurហើយ ។គាត់់អញ្ជើញទំាងបងប្អូន ឪពុកម្ដាយនិងញាតិមិត្ត
ទំាងអស់់អោយមកចូលរួមបុណ្យសាសនាគ្រឹស្ទ។ប៉ុន្តែឆ្នំានេះខ្ញុំអត់់បានទៅ
ចូលបុណ្យណូអែលទេ ព្រោះរវល់់ ទើបប្រាប់់គាត់ថានឹងចូលរួមបុណ្យចូល
ឆ្នំាសាកល ដែលតែងប្រារព្ធធ្វើឡើងនៅចំថ្ងៃអាទិត្យជាថ្ងៃចុងក្រោយនៃថ្ងៃ
បុណ្យណូអែលសំរាប់់អ្នកធ្វើការទូទៅ។ក្រុមហ៊ុនការងារដទៃ អនុញាតិឈប់់
សំរាករយៈពេលពីរអាទិត្យ។ចំពោះសាសនា ខ្ញុំបើកចិត្តទូលាយ មិនរើសអើង
សាសនា បានន័យថាខ្ញុំអាចចូលស្ដាប់់ធម៌របស់់សាសនាណាក៏បាន ។
យើងជាមនុស្សលោក មិនអាចដឹងថាមានព្រះ មែនឬក៏គ្មាន ឡើយ។អ្វីដែល
យើងគួរធ្វើគឺរៀនសូត្រនិងស្វែងយល់់ ជាជៀសជាង នំាគ្នាជឿដោយមិន
ចេះពិចារណា ឬ ជៀសជាងមិនជឿដោយមិនពិចារណា។មនុស្សលោក
គួរតែមានសេរីភាពក្នុងជំនឿសាសនា ហើយមិនត្រូវរស់់នៅក្រោមការ
អូសទាញរបស់សាសនាឡើយ។សាសនា បង្រៀនមនុស្សក្នុងផ្ឡូវល្អ ៖
អោយស្វែងរកសេចក្ដីសុខដោយមិនត្រូវបៀតបៀន អ្នកដទៃ តែផ្ទុយទៅវិញ
អោយចេះជួយគ្នាទៅវិញទៅមក ក្នុងគ្រប់់កាលៈទេសៈ ចំពោះមនុស្សលោកទូទៅ
ដើម្បីរស់់ក្នុងសន្តិភាពលើលោកយើងនេះ។ប៉ុន្តែ បើថា មិនជឿគឺខុស ហើយហៅថា
អត់់សីលធម៌ ក៏មិនត្រូវ ។អ្នកអត់់ជឿសាសនា ក៏គេអាចប្រព្រឹត្តអំពើល្អ មានសីលធម៌
ក្នុងសង្គមហើយក៏ចេះរស់់់នៅគោរពច្បាប់់ ដើម្បីសេចក្ដីសុខសង្គម
ដែរ។ ចំណែកឯអ្នកកាន់់សាសនាវិញ ក៏មិនមែនសុទ្ធតែជាមនុស្ស
មានសីលក្នុងខ្លួននោះទេ ព្រោះក៏នៅតែមានលោភៈ ទោសៈ មោហៈ ក្នុងខ្លួន
ដែរ ៖ដូចម្ដេចដែលហៅថាមនុស្សលោក?ចឹងហើយបានជា
អ្នកកាន់់សាសនាធំៗជាពិសេស សាសនាអ៊ីស្លាម និងសាសនាគ្រឹស្ទ
តែងមានការប៉ះទង្គិចគ្នា រហូតមានសង្រ្គាមបង្ហូរឈាមគ្នាផងដែរ ។
យើងដឹងហើយថាសាសនា បង្រៀនមនុស្សលោកអោយចេះខន្តី
ចេះសណ្ដោស ចេះស្រលាញ់់ ចេះជួយធុរៈគ្នា ចេះគោរពគ្នា
ចេះរស់់នៅរួមសុខទុក្ខជាមួយគ្នា…ក្នុងផ្លូវល្អដូចគ្នាគឺដើម្បីសន្តិភាព។
ប៉ុន្តែអ្នកកាន់់សាសនា ច្រើនយល់់ច្រឡំ ច្រើនប្រកាន់់បក្សពួកនិយម
និងអាត្មានិយម ទើបបង្កអោយមានការប៉ទង្គិចគ្នា មិនតែចំពោះ
សាសនាមួយ ទល់់នឹងសាសនាមួយទៀតទេ សូម្បីអ្នកកាន់់សាសនា
ដូចគ្នា ក៏មានបញ្ហាជាមួយគ្នាដែរ ដូចសាសនា អ៊ស្លាម បែកគ្នាជាពីរ
និកាយ គឺSunni និង Shite ដែលសព្វថ្ងៃកំពុងឈ្លោះគ្នា
និងបង្ហូរឈាមគ្នានៅប្រទេសអ៊ីរ៉ាក់់ ជាពិសេសចាប់់តំាងពីប្រទេស
អាមេរិកធ្វើសង្រ្គាមជាមួយប្រទេសអ៊ីរ៉ាក់់ទំលាក់់ប្រធានាធិបតីសាដាម ហុសសេន
ក្នុងឆ្នាំ២០០៣ មកនោះ។សាសនាព្រះយេស៊ូ ក៏បែកបែងចេញជាពីរនិកាយដែរគឺ
Protestant និង Catholique ដែលមានគំនិតទាស់់ទែងគ្នា តំាងពី Protestant
បានបំបែកខ្លួនចេញពី Catholiques ក្នុងសតវត្សទី១៦មក ម្ល៉េះ។
ចំណែកឯសាសនាព្រះពុទ្ធក៏មានការបែងចែកជាពីរនិកាយ
ដែរគឺ មហាយាន និងហិនយាន ប៉ុន្តែ មិនមានការប៉ទង្គិចគ្នាដូចពួក
និកាយសាសនាខាងលើនេះទេ។មិនតែប៉ុណ្ណោះ ក្នុងនិកាយនិមួយៗ
ក៏បែងចែកជានិកាយតូចៗទៀតដែររហូតដល់់ទៅពុទ្ធសាសនិកចូលពាក់់ព័ន្ធ
នឹងបក្សនយោបាយ ប្រកាន់់បក្សពួក ពីព្រោះគណបក្សកាន់់់អំណាចជួយ
ឧបត្ថម្ភតែព្រះសង្ឃអង្គណាគំាទ្រគណបក្សរបស់់ខ្លួន ហើយចំណែក
ឯព្រះសង្ឃអង្គណាមិនគំាទ្រគេទេ ក៏នឹងមិនអាចរំពឹងលើ
គេបានដែរ ។ដូច្នេះនេះជាការបែងចែកបក្សពួកក្នុងចំណោម
ពុទ្ធសានិកដូចគ្នា ដែលនេះអាចនំាអោយមានការប៉ះទង្គិចគ្នាបានដែរ។
មួយវិញទៀត ពុទ្ធបរិស័ទ្ធក៏មាននិន្នាការនយោបាយដែរ ហើយ
មានជំនឿលើផលបុណ្យបាប យ៉ាងពិសេសតែលើការចូលបុណ្យ៖
ចូលលុយដាក់់បុណ្យច្រើន បានបុណ្យច្រើន ចូលហើយចូលទៀតដើម្បី
បានបុណ្យកាន់់តែច្រើន ទៅតាមសន្ទុះនៃការ
ដាស់់សតិស្មារតីពីព្រះសង្ឃដែលតែងប្រមូលផលបុណ្យបានច្រើនមែន ៖
នេះជាការល្អហើយដើម្បីជួយគ្នា ជួយអភិវឌ្ឍន៏សង្គម ។ប៉ុន្តែព្រះសង្ឃ
ទតសំលឹងមើលលុយមិនក្នុងសេចក្ដីល្អទេ ៖ព្រះសង្ឃច្រើនណាស់់បួសសន្សំលុយ
ហើយសឹក។ជាញឹកញាប់់ណាស់់ដែលគណកម្មការវត្តមានវិបត្តិជាមួយព្រះសង្ឃ
ជាពិសេសជាមួយព្រះចៅអធិការវត្តដែលជាព្រះសង្ឃធំតែម្ដង។គណៈកម្មការវត្ត
គឺគេបង្កើតឡើងសំរាប់់ជាពិសេសដើម្បីគ្រប់់គ្រងលើប្រាក់់ចំណូលបុណ្យ។
ប៉ុន្តែ ប្រាក់់ជាអ្វី? យើងដឹងហើយអំពីគុណសម្បត្តិធំយ៉ាងណារបស់់ប្រាក់់
ប៉ុន្តែយើងក៏ដឹងផងដែរអំពីគុណវិបត្តិធំយ៉ាងណារបស់់ប្រាក់់ដែរ។ទំនាស់់
និងទំនាក់់ទំនងរវាងមនុស្សនិងមនុស្សបានហុចផលអាក្រក់់យ៉ាងធ្ងន់់ធ្ងរពីព្រោះ
តែបញ្ហាប្រាក់់។ ពីព្រោះប្រាក់់ហ្នឹងហើយដែលធ្វើអោយមនុស្សលោភៈ ទោសៈ មោហៈ
គ្មានទីបញ្ចប់់។ជំនឿផ្លូវត្រូវ នឹងមិនអោយមនុស្សលោភៈ ទោសៈ និងមោហៈឡើយ
ហើយ លើសពីនេះអោយទទួលស្គាល់់ថាជីវិតគឺទុក្ខ ទោះជាមានប្រាក់់
យ៉ាងណាក៏មិនអាចគេចពីទុក្ខឬបំបាត់់ទុក្ខបានដែរ ។ព្រះយេស៊ូ ព្រះពុទ្ធបាន
បង្រៀនអោយមនុស្សស្គាល់់បុណ្យនិងបាបហើយអោយជៀសវាងបាប
ក្នុងគន្លងធម៌ គុណធម៌ និងយុត្តិធម៌ ដើម្បីស្វែងរកសន្តិភាព ជាផ្លូវត្រាយដល់់
ព្រះនិព្វាន ឬឋានសួគ៌នោះ។តើមនុស្សលោក យល់់បានប៉ុណ្ណា អំពីទ្រឹស្ដី
របស់់ព្រះអង្គ?របស់់សាសនា? សាសនាបង្រៀនមនុស្សអោយយល់់និង
ប្រព្រឹត្តិដូចម្ដេចខ្លះក្នុងជីវិត?សាសនាបង្រៀនអោយប្រព្រឹត្តិអំពើល្អមែនហើយ
ប៉ុន្តែមានអំពើមួយដែលគេមិនទំនងដឹងខ្លួនគឺអាត្មានិយម

ប្អូនស្រីជីដូនមួយរបស់់ខ្ញុំមានវត្តមាននៅក្នុងពីធីបុណ្យចូលឆ្នាំថ្មី២០១១នោះដែរ
បាននំាកូនប្រុសស្រីបួននាក់់ទៅលើវេទិកាដើម្បីច្រៀងចំរៀងមួយបទអរគុណព្រះ ។
គាត់់មុននឹងច្រៀងបានរៀបរាប់់អំពីគ្រួសារគាត់់បន្តិច ដោយថាគាត់់បានណែនំា
អោយកូនសូត្រធម៌អរគុណព្រះជារៀងរាល់់ថ្ងៃ ក្នុងមួយថ្ងៃពីរដងដើម្បី
សូមសេចក្ដីសុខសប្បាយនិងចំរុងចំរើនពីព្រះ អោយព្រះណែនំាពួកគេ
ដើរក្នុងគន្លងធម៌ ហើយថាពួកគេគ្មានអ្វីតបស្នងគុណព្រះទេ ដែលសព្វថ្ងៃ
អនុញាតិអោយពួកគេរស់់នៅបានសុខសប្បាយ និងចំរុងចំរើន។
តើព្រះបានជួយពួកគេដូចម្ដេចទៅ?ខ្ញុំពុំបានជ្រាបទេ ដែលព្រះជួយពួកគេ
ស្ងាត់ៗដូចនេះ ឬក៏មកពីពួកគេសូត្រធម៌ឧទ្ទិសដល់់ព្រះជារៀងរាល់់ថ្ងៃ
បានជាព្រះជួយ?ខ្ញុំអត់់យល់់។ចុះហេតុអីបានជា នៅប្រទេសហាយទី (Haiti)
ជនជាតិហាយទី រាប់់លាននាក់់ ព្រះមិនជួយ ដោយធម្មជាតិបង្ក
សេចក្ដីអន្តរាយគ្រប់់សព្វបែបយ៉ាងដល់់ពួកគេ ដូចជា រញ្ជួយផែនដីកាលពី
ថ្ងៃទី១២មករាឆ្នំា២០១០ដែលបណ្ដាលអោយស្លាប់់ជិត៣០ម៉ឺននាក់់,ខ្យល់់ព្យុះ
ជាច្រើនដង ជំងឺអាសន្នរោគពេលថ្មីៗទៀតដែលបណ្ដាលអោយជនជាតិនេះ
ស្លាប់់រាប់់ពាន់់នាក់់ទោះជាពួកគេជឿសាសនាព្រះយេស៊ូយ៉ាងស៊ុបដូចម្ដេចក្ដីនោះ?
ឫក៏ព្រះប្រកាន់់ពូជសាសន៏?ព្រះជួយអ្នកណាដែលព្រះស្រលាញ់់?
ព្រះអើយ ខ្ញុំមិនដែលសុំព្រះអោយជួយខ្ញុំទេ ពីព្រោះខ្ញុំដឹងថាទោះជាព្រះជួយខ្ញុំ
ក៏ខ្ញុំគេចពីទុក្ខមិនបានដដែល។ដូច្នេះតើបានប្រយោជន៏អី គ្រាន់់តែជួយដោះ
សេចក្ដីលំបាកលោកិយនេះ? សាសានាណែនំាអោយមនុស្សធ្វើអំពើល្អ
មិនមែនដើម្បីសុំសេចក្ដីសុខលោកិយនេះឡើយ៖សាសនាបង្រៀនមនុស្ស,
តាមពិតទៅ ,អោយរំដោះជីវិតខ្លួនចេញចាកពីលោកនេះទៅដល់់
បរលោកមានសេចក្ដីសុខ។ប៉ុន្តែត្រូវការឆ្លងកាត់់ទង្វើល្អដែលខ្លួន
កំពុងប្រព្រឹត្តិក្នុងជាតិនេះឫជាតិក្រោយៗរហូតដល់់ផុតអស់់កម្មផល ទើបបាន
ដល់់ឋានសួគ៌ ឫ និព្វាននោះ។

រួចពីការនិយាយរៀបរាប់់អំពីគ្រួសារបន្តិចក្រោយមក គាត់់ក៏នំាកូនច្រៀង
ចំរៀងមួយបទមានចំណងជើងថា”គ្មានអ្វីអរគុណព្រះ”។លុះ ច្រៀងចប់់ហើយ
ក៏មានការអំពាវនាវពីបងប្រុសរបស់់គាត់់អោយ គ្រឹស្ទសាសនិកជនខ្មែរ
ទំាងឡាយណាដែលមានបញ្ហាផ្លូវចិត្តអ្វីទូរស័ព្ទទៅគាត់់ដើម្បីគាត់់អធិដ្ឋាន
ដល់់ព្រះអោយជួយរួចផុតកង្វល់់។បន្ទាប់់មក ក៏មានពិធី ញុំាសាច់់និងផឹកលោហិតព្រះ
ដោយគេយកនំប៉័ងមួយនិងស្រាទំពំាងបាយជូក្រហមដាក់់កូនកែវតូចៗជាច្រើន
ចែកដល់់គ្រឹស្ទសាសនិក គឺគេអោយបេះនំប៉័ងមួយដុំញុំា និងផឹកទឹកស្រា
ទំពំាងបាយជូក្រហមមួយកូនកែវនោះគ្រប់់គ្នា លើកលែងតែអ្នកណា
មិនចូលជាគ្រឹស្ទសាសនិក ដូចជាខ្ញុំជាដើមនេះ។ត្រង់់ចំណុចនេះខ្ញុំរឹតតែ
អត់់យល់់អំពីពួកគេដែលបានប្រដូចនំប៉័ង និងស្រាទំពាំងបាយជូក្រហម
ទៅនឹងសាច់់និងលោហិតរបស់់ព្រះយេស៊ូ ហើយនំាគ្នាញុំានិងផឹកយ៉ាង
អធឺកអធ័ម ក្នុងពិធីបុណ្យនេះ។ ប៉ុន្តែ តាមការពិត ពួកគេធ្វើចឹង ពីព្រោះគេ
យល់់ថាព្រះយេស៊ូ ព្រះអង្គ យាងមកលើភពយើងនេះដើម្បីជួយស្រោចស្រង់់
មនុស្សលោកទំាងអស់់ដែលមានបាប អោយរួចផុតពីអំពើបាបដើម្បីដឹកនំាពួកគេ
ទៅដល់់ឋានសួគ៌។ព្រះយេស៊ូ បានប្រទានទាំងសាច់់និងលោហិតរបស់់ព្រះអង្គ
ដើម្បីលាងអំពើបាបរបស់់មនុស្សលោក ។ដូច្នេះហើយបានជាពួកគេ
ទទួលយកនំប៉័ងនិងស្រាទំពាំងបាយជូក្រហមនោះ ធ្វើជាសាច់់និងលោហិតរបស់ព្រះអង្គ
ដើម្បីទទួលទាន។ ខ្ញុំ គិតថាមិនគួរញុំា…ពីព្រោះ
ធ្វើចឹងទៅដូចជាសាហាវពេកណាស់់ ។មនុស្សជាតិបានធ្វើគត់់ព្រះអង្គ
ហើយ ថែមទំាងញុំាសាច់់និងផឹកលោហិតព្រះទៀត (បើនិយាយជាភាសា
សាមញ្ញមួយទៀតថា ស៊ីសាច់់់ហុតឈាមព្រះ)។អំពើនេះ
រឹតតែបាប ក្នុងការជឿព្រះអង្គតាមបែបអាត្មានិយមដូច
ដែលប្អូនស្រីគាត់់មានដោយបាន អធិដ្ឋានព្រះអោយជួយបីបាច់់ពួកគេ បីដូចជា
ព្រះរបស់់គេ ដោយមិនគិតថា ព្រះត្រូវជួយនរណាខ្លះ? ព្រះអង្គជួយតែអ្នកណាបាន
ដែលឧទ្ទឹសធម៌ដល់់ព្រះអង្គ?ក្នុងលោកនេះ មិនមានតែពួកគេទេដែលឧទ្ទិសធម៌
ដល់់ព្រះអង្គជារៀងរាល់់ថ្ងៃដើម្បីសុំសេចក្ដីសុខសប្បាយ ប៉ុន្តែកម្មផលរបស់់មនុស្ស
ទទួលបានទៅតាមកម្មរបស់់គេ។ព្រះសាងកម្មជាសេរីភាពដល់់យើង ហើយយើង
យកប្រើ មានផល ដែលយើងទទួលគ្មានគេចកែបាន។រឿងជឿព្រះ
មិនមែនរឿងដើម្បីលោកិយនេះទេ ព្រោះវាស្ថិតនៅលើកម្មរៀងៗខ្លួនទៅ
ហើយនោះ ។ប៉ុន្តែបំណងមួយធំបំផុតនៃជំនឿសាសនាគឺការចាកចេញផុតពី
លោកិយនេះដើម្បីដល់់បរលោកមួយមានបរមសុខជាអចិន្រ្តៃខាងមុខ។នៅលើ
លោកយើងនេះ គេចទុក្ខមិនបានទេ
ពីព្រោះជីវិត គឺ កើត ចាស់់ ឈឺ និង ស្លាប់់ ។ អានផងដែរ៖

ច្បាប់់ព្រាត់់់ឆ្ងាយពីព្រះ

ខ្ញុំអត់់យល់់ពាក្យព្រះ

Stephen Hawking ថាព្រះមិនបាន
បង្កើតសាកលលោកទេ

 

4 responses to “ញុំាសាច់់និងផឹកឈាមព្រះ

  1. ញុមអត់មានមតិទេ តែពេញចិត្តអត្ថបទរបស់បង! រឿងសាសនា និងជំនឿ វាមានអាថ៌កំបាំង និង មនោគមវិជ្ជា ដែលយើងស្វែងយល់មិនដល់។

  2. I think you might want to find put more and ask more question relate to this. The title of your post can be a confusion for those didn’t understand what it is. The bible is the answer to this matters, learn about it and find out and get some explaination to this, don’t just assume and thought of what you heard.

    One more, Christian don’t have ការសូត្រធម៌! Christian PRAY and READ the BIBLE.

  3. I think I undertstand that ceremony ,
    because they said that Jesus came into this world
    to save all humans but it seems that not all .
    Just only those who admit to believe in Jesus
    will be saved.That`s why many many people
    come to churches and get blessed and saved.
    Many ex-khmer Rouges who were murders of many
    Cambodian people in Khmer Rouge regime
    came to the Churches to get their sin washed and
    hope they will be saved .Their vicious acts have no
    retribution ,contrary to the saying that
    ធ្វើបាបបានបាប ធ្វើបុណ្យបានបុណ្យ។
    I knew that they thought that Jesus gvae His life
    :His body and blood to them so that they eat and drink His fleshb(body)
    and blood to wash their sin and be prepared to go to Heaven .
    Jesus save all people no exception even the criminals if they accept to
    believe in the Christianity.

  4. i like ur context!😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s