ពាក្យ “ព្រះ”

តើក្នុងភាសាខ្មែរយើងពាក្យថាព្រះមានន័យថាម៉េច?
ចឹងបើកមើលវចនានុក្រមខ្មែរមើលសិន៖ព្រះ ន.( បា. សំ វរ ប្រើជាគុ.
“ប្រសើរ,ខ្ពង់់ខ្ពស់់,សើសលន់់,ជាចម្បង,ដែលគួរប្រាថ្នា ,គួរចង់់បាន”;ប្រើជាន.
ក៏បាន “ពរ;ស្វាមី ;សេចក្ដីប្រាថ្នា…”)ពាក្យនេះខ្មែរប្រើក្លាយមក
ដោយ វ>ព+រ+ះ >ព្រះ ;សម្រាប់់ហៅឋានន្តរមន្ត្រីស័ក្ដិ៦ ហ៊ូពាន់់
ចុះបន្ទាត់់ពីទីឧកញ្ញ៉ាមកៈមន្រ្តីទីព្រះ។សំរាប់់នំាមុខនាមឯទៀតបានយ៉ាង
ច្រើនជាអនេកៈព្រះសម្មាសម្ពុទ្ធ ព្រះឥន្រ្ទ ព្រះព្រហ្ម ព្រះមហាក្សត្រ ព្រះរាជា
ព្រះមាតា ព្រះបិតា……….។ប៉ុន្តែ បើគេនិយាយតែពាក្យព្រះ
មួយម់ាត់់វិញតើមានន័យថាម៉េច?ត្រង់់ហ្នឹង ខ្ញុំដូចជាមិនយល់់សោះ បើមើល
ការពន្យល់់ន័យក្នុងវចនានុក្រម ហើយក៏មិនដឹងថាបើគេនិយាយពាក្យ
ព្រះ តែ មួយម់ាត់់ប៉ុណ្ណោះ តើគេមានន័យថាម៉េចក្នុងភាសាខ្មែរ …
បើពាក្យព្រះមានន័យច្រើនចឹង។តាមន័យដើមពី
ភាសាបាលីនិងសំស្រ្កឹតពាក្យ ព្រះ ពិតជាមានន័យថាប្រសើរ
ខ្ពង់់ខ្ពស់់។ ប៉ុន្តែតាមវិវត្តន៏នៃ ពាក្យ ព្រះ ក៏បានអោយខ្មែរយើងយល់់ថា
ព្រះ គឺសំដៅដល់់ព្រះដែលបង្កើតលោក ឬព្រះអាទិទេពដែល
ភាសាអង់់គ្លេសថា God,បារំាងថា Dieuហើយបើគេថា my God!(mon Dieu!) នេះបកប្រែថា
ពុទ្ធោអើយ!ឬ លោកអើយ! ឬក៏ ថា ព្រះជាម្ចាស់់ខ្ញុំអើយ។ខ្ញុំចេះតែឆ្ងល់់ពី
យូរមកហើយ មិនដឹងថា ខ្មែរយើង និយាយថាព្រះៗចង់់មានន័យថាព្រះអង្គ
មួយណា? រឺ មានន័យថាម៉េច? ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះមហាក្សត្រ
ព្រះមាតា ព្រះបីតា…..?ពីព្រោះខ្មែរយើងកាន់់សាសនាព្រះពុទ្ធ ប៉ុន្តែនៅ
ទទួលឥទ្ធិពលសាសនាហិណ្ឌូជានិច្ច និងសាសនាអ្នកតាផងដែរ។ប៉ុន្តែនា
ពេលបច្ចុប្បន្នសាសនាគ្រឹស្ទក៏បានជ្រៀតឥទ្ធិពលចូលមកក្នុង
ស្រុកខ្មែរយើងច្រើន ដែលនំាអោយខ្មែរយើងដឹងថាពាក្យព្រះ
មួយម៉ាត់់ខ្លីចឹង មិនមែនមានន័យថាព្រះផ្សេងៗដូចបានរៀបរាប់់មកខាង
លើនេះទេគឺ ជាព្រះអាទិទេព បង្កើតលោក គឺសាកលលោក
យើងទំាងមូលនេះតែម្ដង។ព្រះអង្គគឺព្រះបិតារបស់់ព្រះយេស៊ូ ហើយអ្វីដែល
គួរអោយកត់់សំគាល់់ខុសពីសាសនាព្រះពុទ្ធនោះ សាសនាព្រះយេស៊ូ មិនមាន
ព្រះច្រើនៗម្លឹងៗទេ ដូចក្នុងសាសនាហិណ្ឌូមាន ព្រះឥន្រ្ទ ព្រះព្រហ្ម ព្រះសិវៈ
ព្រះច័ន្រ្ទ ព្រះសូរ្យ ព្រះវិស្ណុ ព្រះព្រហស្បតិ៏ ព្រះគណេស ព្រះសោម …..។
ប៉ុន្តែ ពីដើមឡើយ ក្នុងសាសនាហិណ្ឌូ ក៏មានព្រះមិនច្រើនដល់់ម្លឹងដែរ,គឺ មាន
តែព្រះព្រហ្ម និងព្រះវិស្ណុពីរអង្គតែប៉ុណ្ណោះបន្ទាប់់ពីព្រះអង្គទំាងពីរ បានឈ្លោះគ្នា
ដោយចង់់តាំងខ្លួនជាអ្នកបង្កើតលោកតែរៀងខ្លួន ស្រាប់់តែមានសរសរភ្លើងធំវែង
មួយមិនមានគល់់មិនមានចុងបានផុសចំកណ្ដាលព្រះអាទិទេពទំាងពីរ ដែលមិន
ដឹងថាជាអ្វី ហើយខំប្រឹងរកមើលខាងគល់់និងខាងចុងមិនឃើញអស់់រយៈពេល
ជាច្រើនពាន់់ឆ្នាំទើបទទួលស្គាល់់ថាសរសរភ្លើងនោះមានឫទ្ធិជាងខ្លួនហើយក៏
រាប់់អានតមក ។ក្រោយមក ព្រះសិវៈក៏លេចចេញមកពីកណ្ដាលសរសរភ្លើងនោះ។
ដោយការមិនដឹងថាខ្មែរយើងចង់់អោយន័យពាក្យព្រះ ថាម៉េច,
ខ្ញុំក៏ចេះតែឆ្ងល់់ ពីព្រោះពាក្យថាព្រះខ្លីមួយម៉ាត់់នេះ ក្នុងសាសនាព្រះពុទ្ធ
មិនមានទេមានតែព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ….រហូតដល់់ខ្មែរជាច្រើននំាគ្នា
ថាឪពុក ជាព្រះ ម្ដាយជាព្រះ គឺថា សូម្បីតែ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
ក៏មិនខ្ពស់់ ឫ ឧត្តមជាងឡើយ ។តើមែនឫ?បើដូច្នេះមែនខ្ញុំក៏ជាព្រះដែរ ពីព្រោះខ្ញុំ
ក៏ជាឪពុកម្នាក់់ដែរ គឺខ្ញុំមានកូនហើយ៖កូនខ្ញុំក៏អាចថាខ្ញុំជាព្រះដែរ បើយើង
យោងទៅតាមគំនិតរបស់់គេមកខាងលើនេះ។មិនមែនតែខ្ញុំទេ គឺគ្រប់់គ្នាសុទ្ធតែ
ជាព្រះបើមិនឥឡូវក៏ថ្ងៃមុខដែរ ពីព្រោះម្នាក់់ៗក៏នឹងមានគ្រួសារ ហើយមាន
កូនចៅ ដូចគ្នាទំាងអស់់!ពាក្យព្រះមិនមែនជាពាក្យយើងនិយាយចេញមក
ងាយៗចឹងទេ ..ព្រះជាបុគ្គលដ៏អាថ៌កំបាំងបំផុតក្នុង
សាកលលោកនេះ ដែលគ្មាននរណាបានស្គាល់់ហើយបានឃើញនោះឡើយ
ព្រោះថាព្រះគឺព្រះអាទិទេព មិនមែន ព្រះអង្គនេះ ព្រះអង្គនោះ តាមដែលគេគិតឃើញនោះឡើយ។ដូចអ្នករាល់់គ្នាបានរៀនភាសាអង់់គ្លេស
ឬ បារំាង គេថាGod (Dieu) ប្រែមួយម់ាត់់យ៉ាងខ្លីគឺព្រះ ឬ ព្រះអាទិទេពបង្កើត។
លោកចឹងហើយបានជា យើងអាចនិយាយត្រឹមពាក្យមួយម៉ាត់់ថា”ព្រះ” ដែល
ប្រាប់់អត្ថន័យថា ព្រះអាទិទេពធំជាងគេបង្អស់់។ប៉ុន្តែបើគេសរសេរថា Gods
ជាពហុវចនៈ នោះមានន័យថាព្រះឫទេវៈច្រើនដែលបានចាប់់កំណើត
ពីព្រះអាទិទេពធំបង្អស់់។សាសនាក្រិក និងសាសនាហិណ្ឌូ មានព្រះរឺទេវៈ
ច្រើនដូចគ្នា ហើយក៏មានមុខងារស្រដៀងៗគ្នាដែរ ដូចព្រះZeu ស្រដៀងនឹង
ព្រះឥន្រ្ទ ជាអធិរាជ រឺ ស្ដេចទេវតាដែលតំណាងផ្គរនិងរន្ទៈហើយគ្រប់់គ្រង
លើឋានសួគ៌។
អានផងដែរ Stephen
Hawking ថាព្រះមិនបានបង្កើតសាកលលោកទេ

Advertisements

13 responses to “ពាក្យ “ព្រះ”

 1. ភាសា​ខ្មែរ​យើង​ពាក្យ​ព្រះ​នេះ អាច​ប្រើ​បាន​ច្រើន ។ ឪពុក​ម្ដាយ​គឺ​ជា​ព្រះ តែ​ជា​ព្រះ​របស់​កូន ជា​ព្រះ​នៅ​ផ្ទះ ។ មន្ត្រី​ថ្នាក់ ម៉ឺន ឃុន ហ្លួង ​ឬ​លើ​ឧកញ្ញា អី​ទៅ គេ​ហៅ​ថា​ព្រះ​នៅ​ខាង​ដើម​ឈ្មោះ​ដែរ ដើម្បី​បញ្ជាក់​អំពី​ភាព​ខ្ពង់ខ្ពស់ ។ ហើយ​ព្រះពុទ្ធ ព្រះ​ធម៌ ព្រះសង្ឃ គឺ​ជា​ទី​សក្ការៈ ដែល​យើង​យល់​ថា​ខ្ពង់ខ្ពស់ និង គួរ​គោរព​បូជា​ដែរ ។ ព្រះពុទ្ធ គឺ​ពុទ្ធអង្គ​ដែល​ខ្ពង់ខ្ពស់​ជាង​គេ ព្រះ​សង្ឃ ជា​សង្ឃ​ដែល​ខ្ពង់ខ្ពស់​ ដ៏​ឧត្ដម ។ ព្រះ​អង្គម្ចាស់ គឺ​ម្ចាស់​ដែល​ធំ ដែល​មាន​អំណាច​លើ​ខ្លួន ។ល។

 2. ខ្ញុំមិនទាន់់យល់់ត្រង់់ហ្នឹងហើយបានជា ខ្ញុំចេះតែគគិតថា
  ពាក្យព្រះមួយម់ាត់់ មានន័យថាម៉េច? បើខ្មែរយើងថាមាតា បិតាជាព្រះ
  ចឹង អាចអោយច្រលំថា ជាព្រះបង្កើតលោក រឺ ព្រះអាទិទេព។
  មិនតែប៉ុណ្ណោះ មានខ្មែរមួយចំនួនជាពិសេសអាចារ្យវត្ត ជាដើម ថា មាតា
  ឫបិតាជាព្រះទីមួយ គឺធំជាងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទៅទៀត។
  ចឹងសួរថានរណាជាមាតា បិតា? ម្នាក់់ៗសុទ្ធតែជាមាតា បិតាទំាងអស់់ បើមិន
  ឥឡូវក៏ក្នុងពេលមិនយូរខាងមុខដែរ ។ហើយ ក្នុងភាសាអង់់គ្លេស ថាGodគឺព្រះអាទិទេព
  រឺក៏ថាព្រះ តែមួយម៉ាត់់ចឹងក៏បាន ហើយ ព្រះបរិសុទ្ធណាស់់
  មិនមែនដូចមនុស្សលោកយើងទេ ចំណែកឯមាតាបិតា សុទ្ធតែជាមនុស្សលោក
  តែងមានគុណសម្បត្តិនិងគុណវិបត្តិជានិច្ច។

 3. សំរាប់ខ្ញុំ បើនិយាយថាព្រះ តែមួយម៉ាត់ ខ្ញុំមិនសំដៅចំពោះព្រះ នៅប្រទេស ឬ សហព័ន្ធ ឬ នៅគណៈបក្សណាទេ 😀 ទាល់តែបន្ថែមពាក្យបន្តទៀតទើបអាច មានន័យអាចស្តាប់បាន។ ខ្ញុំទទួលស្គាល់មាតាបិតា ក៏ជាព្រះដែរ គឺព្រះរស់ ពួកគាត់បង្កើតយើងមក ចឹងខ្ញុំដឹងគុណគាត់ចាត់ទុកគាត់ជាព្រះរស់សំរាប់ខ្ញុំ ! ហើយអ្នកខ្លះច្រើនិយាយថា អូ មាយ ហ្គត OH MY GOD ឬ MON DIEU អីនោះគឺ ជាឈ្មោះរបស់ព្រះដែលគេគោរព និងប្រើក្នុងភាសាគេតើ ! អ្នកនាំផ្សព្វផ្សាយសាសនា គួរតែប្រែពាក្យអោយច្បាស់ជាភាសាខ្មែរ ថា ព្រះយេស៊ូ អីចឹងទៅ មិនគួរបកកាត់ថា ព្រះ តែមួយម៉ាត់ដែលធ្វើអោយប៉ះពាល់ដល់អ្នកខ្លះដែល គេគិតថាជាការបំពានដល់ព្រះ របស់គេ ឬ ច្រលំជាមួយព្រះរបស់គេ !
  ដូចខ្មែរយើង និយាយមកទំនងស្តាប់ណាស់ ព្រះពុទ្ធទ្រង់មានព្រះតំរិះ… គឺបញ្ជាក់ច្បាស់ថា ជាព្រះពុទ្ធ ….

 4. មាតា ជាព្រះ បិតាជាព្រះ ,ខ្ញុំអត់់យល់់ន័យគេចង់់និយាយពីអ្វីទេ។
  ហើយចុះ យើងក៏ជាព្រះដែរ ពីព្រោះយើងក៏មានរឺ នឹងមានកូនចៅដែរ។
  ដូច្នេះ គ្រប់់តែគ្នាសុទ្ធតែជាព្រះទំាងអស់់។យើងដឹងហើយថាព្រះបរិសុទ្ធណាស់់
  ហើយក៍មានបារមី និងសសប្បុរសធម៌ជាទីបំផុតហើយមានអំណាចលើសអស់់ធម្មជាតិ ទំាងឡាយដែលមនុស្សលោកកោតស្ញប់់ស្ញែងក្រៃលែង។
  យើងគ្រប់់គ្នាដែលធ្លាប់់រៀនភាសាអង់់គ្លេស រឺ បារំាង ស្គាល់់ពាក្យGod រឺ Dieu
  ដែលយើងទំលាប់់បកប្រែថា ព្រះ តែមួយម់ាត់់ ប៉ុណ្ណឹង រឺ បើចង់់បញ្ជាក់់
  បន្ថែមអាចថា ព្រះអាទិទេព ក៏បាន ។ខ្ញុំជឿថា ពាក្យ ព្រះ បានវិវត្តិនាសម័យនេះ
  អោយមានន័យពេញលេញមួយទៀតគឺ ព្រះអាទិទេព ប៉ុន្តែ គេមិនចំាបាច់់ សរសេរអាទិទេព
  នំាតែវែង…ចឹងក៏ថាខ្លី មួយម៉ាត់់ ទើបស្រួលប្រើដូច ពាក្យGod រឺ Dieu ក្នុងភាសាបរទេសទំាងពីរនេះ។ចឹងហើយ ពេលគេនិយាយរឺសរសេរថា My God! ,
  Mon Dieu! នោះ យើងចង់់និយាយជាភាសាខ្មែរថា ព្រះជាម្ចាស់់ខ្ញុំអើយ!
  អត់់ចំាបាច់់ថា ព្រះអាទិទេពជាម្ចាស់់ខ្ញុំអើយ នោះទេ។

 5. ពាក្យថាព្រះគឺគ្រាន់តែជាពាក្យដែលមនុស្សព្រលះគ្នាតែប៉ុណ្ណោះ ហើយវាមិនពិតទាំងស្រុង គ្រាន់តែគេសន្និដ្ឋានដើម្បីគោរព។ បើព្រះពិត ពាក្យថា ព្រះនេះនៅមិនទាន់នឹងសក្តិសមប្រើជាមួយផង បានន័យថាព្រះពិតមានន័យជ្រាលជ្រៅជាងការព៌ណនារបស់មនុស្សលោក។ សូមអរគុណ!

 6. មែនហើយ ព្រះ ខ្ញុំធ្លាប់់ញគេនិយាយមួយម៉ាត់់ចឹងញឹកញាប់់ណាស់់
  ប៉ុន្តែ ការមាន័យយ៉ាងម៉េចមិនទាន់់ដឹងជាជំរៅ ។ខ្មែរយើងថាមាតបិតាជាព្រះ
  ប៉ុន្តែ មិនដឹងថាព្រះមានន័យអោយច្បាស់់យ៉ាងម៉េច?
  ខ្ញុំដឹងថា ខ្មែរយើងបកប្រែពាក្យGod ថា ព្រះ តែមួយម៉ាត់់ចឹង
  ប៉ុន្តែពិតជាមានន័យថា ព្រះបង្កើតលោក គឺព្រះអាទិទេព ហើយ។
  ចំណែកក្នុងសាសនាព្រះពុទ្ធ ប្រហែលមានន័យថាព្រះពុទ្ធហើយ ។
  ចំណែកក្នុងសាសនាហិណ្ឌូវិញ មិនអាចដឹងថាព្រះអង្គណាទេ
  ពីព្រោះមានអាទិទេពដល់់បីអង្គសំខាន់់ជាងគេគឺ ព្រះព្រហ្ម ព្រះវិណ្ណុ និងព្រះសិវៈ។
  អរគុណ

 7. -ខ្ញុំសូមបញ្ជាក់ឡើងវិញ មាតាបិតា គឺជាព្រះរស់ មិនមែន ព្រះតែមួយម៉ាត់ទេ !
  -ហើយលក្ខណៈនៃព្រះរស់យ៉ាងណា យើងអាចស្តាប់តាមព្រះធម៌ នៃព្រះពុទ្ធ ទ្រង់បានសម្តែងមក ឬ អាចស្តាប់បានតាមរយៈព្រះសង្ឃទេសនា រាល់មានពិធីបុណ្យទានមួយចំនួន!
  -ចំពោះ ពាក្យ ព្រះ ទទេ មួយម៉ាត់ជាពាកបន្ថែមដើមក្នុងភាសាខ្មែរទេ បើតាមខ្ញុំយល់ ! និយាយថាព្រះ មួយម៉ាត់អត់មានន័យគ្រប់គ្រាន់ថា ជាព្រះរបស់សាសនាណាមួយឡើយ !
  -បើសាសនា ណាមួយដែលបកស្រាយថា ព្រះ មួយម៉ាត់ជាព្រះរបស់គេ នោះជាការបំពានគ្នា សាសនា និងសាសនា ដូចមានជាឧទាហរណ៏ នៅប្រទេស ឥណ្ឌូនេស៊ី លើកមុនចឹង ! ដែលគេបកជាភាសាឥណ្ឌូនេស៊ី នូវពាក្យថាព្រះ ក្នុងសាសនាគ្រឹស្ត មកជាពាក្យ អាឡា ដែល អាឡា ទទេ ជាពាក្យមានន័យថាជា ព្រះរបស់សាសនា ឥស្លាម រួចទៅហើយ !
  -មនុស្សគ្រប់គ្នាសុទ្ធ តែអាចធ្វើជាព្រះរស់ ហើយអាចអោយគេ គោរពបូជា បាន! មិនចឹងកូនចៅជំនាន់ក្រោយមិនបាច់គោរពអ្នកជំនាន់មុនទេ បើថា មិនអាចគោរព មនុស្សរស់បាននោះ !
  -សូមបញ្ជាក់ម្តងទៀត ពាក្យថា ព្រះ មួយម៉ាត់ មិនកំណត់យកថា ព្រះក្នុងសាសនា ណាមួយនោះទេ !

 8. ប្អូនដឹងទេ បងអានសៀវភៅវិទ្យាសាស្រ្ត គេនិយាយថាGod មួយម៉ាត់់ចឹងអ
  តើគេចង់់និយាយពីព្រះអង្គណាមួយទៅ? ជាពិសេសអ្នកតារាសាស្រ្ត
  ដូចជាStephen HawkingជាដើមដែលដូចជាAlbert Einsteinដែរ តែងនិយាយ
  អំពីព្រះ ប៉ុន្តែមិនដែលនិយាយជាឈ្មោះព្រះរបស់់សាសនាណាមួយទេ។ប៉ុន្តែខ្ញុំជឿថាជាព្រះ
  របស់់សាសនាគ្រឹស្ទ ដែល គេគិតថាជាព្រះតែមួយអង្គដែលបង្កើតលោក …ទោះជា
  ព្រះក្នុងសាសនារបស់់សាសនាឥស្លាមក៏ជាព្រះតែមួយអង្គដែលបង្កើតលោកដែរ ដូច្នេះ
  ដូចតែគ្នាទេ គ្រាន់់តែក្នុងសាសនា មានការដាក់់នាមអោយខុសគ្នាតែប៉ុណ្ណោះ។
  អ្នកវិទ្យាសាស្រ្តដទៃៗទៀតក៏និយាយថាGodដែរ ទោះជាខ្លួនកាន់់សាសនាផ្សេង
  ពីគ្រឹស្ទសាសនាក៏ដោយ។
  ចំពោះ ការដែលខ្មែរយើងនិយាយថាមាតាបិតាជាព្រះ ពិតជាអាចអោយមានការឆ្ងល់់
  និងការយល់់ច្រលំជាមួយនឹងពាក្យGodដែលមានន័យថាជាទូទៅថាជាព្រះបង្កើតលោក
  ហើយមិនមែនជាមនុស្សលោកនោះទេ មិនមែនជាមាតាបិតានោះទេ។
  ន័យនៃពាក្យ ព្រះ បានវិវត្ត ហើយក៏លែងអោយគេគិតថាមានន័យដូច
  បានពន្យល់់ក្នុងចវនានុក្រមដូចជា ពរ ស្វាមី សេចក្ដីចំរើនឫប្រាថ្នានោះទៀតឡើយ។
  បើនរនាម្នាក់់និយាយថាព្រះមានន័យជាស្វាមី ឫសេចក្ដីប្រាថ្នា នោះ គ្មាននរណាយល់់
  ពីគំនិតរបស់់គាត់់ឡើយ។

 9. God នៅក្នុងភាសាអង់គ្លេស និង ចំពោះជនជាតិដែលកាន់សាសនា គ្រឹស្ត ពិតណាស់ថា សំដៅទៅព្រះយេស៊ូ ហើយ !
  ក្នុងពុទ្ធសាសនា គឺ មានព្រះពុទ្ធ ! សូមបញ្ជាក់ថា ខ្មែរ ពេលដែលចាស់ៗ ខ្លះលោកតែងបន់ស្រន់ថា ព្រះអើយជួយផងៗ នោះគឺសំដៅទៅទៅព្រះពុទ្ធ ហើយបើគាត់កាន់សាសនា ព្រះពុទ្ធ ! តែបើគាត់កាន់សាសនាផ្សេង បានន័យថាគាត់ បន់ស្រន់ទៅកាន់ព្រះក្នុងសាសនាផ្សេងដែលគាត់កំពុងតែកាន់ដែរហើយ !
  នៅក្នុងភាសាអង់គ្លេស ក៏ប្រើ ពាក្យ Buddha សំរាប់សំគាល់ព្រះពុទ្ធដែរ ! ចឹងបានន័យថា Buddha ប្រែថាព្រះពុទ្ធ ឯ God ប្រែថា ព្រះក្នុងគ្រឹស្តសាសនា និយាយអោយចំ គឺ ព្រះយេស៊ូ !
  ហើយបងសូមកុំព្យាយាមយល់ថា ពាក្យ ព្រះ មួយម៉ាត់ ថាជាព្រះណាមួយ នៅក្នុងភាសាខ្មែរ ! ឧទាហរណ៏ដែលបងលើកមកនិយាយ គឺបកប្រែពីភាសា ផ្សេងមកជាភាសាខ្មែរ ដែលពិតណាស់គាត់ប្រើពាក្យ God សំដៅព្រះរបស់គាត់ តែបក មកជាភាសាខ្មែរ គួរតែបកអោយត្រឹមត្រូវ តាមការប្រើពាក្យពេចន៏របស់ខ្មែរ ! គួរតែយកតាម សំនេរ ដែលមានតាមវចនុក្រមខ្មែរ មកប្រើការ ! មិនចឹងទេ សាសនាខ្លះ ដែលបកឈ្មោះព្រះខ្លួនឯង មកផ្សព្វផ្សាយក្នុងស្រុកខ្មែរ ហាក់ដូចជា កំពុងតែធ្វើអោយច្រលំ រវាងសាសនា ដែលមានស្រាប់ និងសាសនា ដែលគេចង់ផ្សព្វផ្សាយហើយ !
  ហើយខ្ញុំសូមបញ្ជាក់ម្តងទៀត ថា មាតាបិតា យើងចាត់ទុកជា ព្រះរស់ ! មិនមែន ព្រះ តែមួយម៉ាត់ទេ !ហើយយើងគោរពបូជា ដូចជាទេវៈ មួយអង្គ ក្នុងន័យសាសនា ដែលទូន្មានអោយយើងគោរពស្រលាញ់ មាតាបិតា ! ចេះដឹងគុណ អ្នកដែលបានផ្តល់អោយ ហើយទទួលនូវផលដែលយើងធ្វើ !

 10. Oh my God ! មិនមែនជាពាក្យពិតប្រាកដរ៉េ នោះក្លាយមកពីពាក្យ Oh my gosh ! ដែលសង្ខេបមកជាភាសាយើង ចង់និយាយថា ម្ចាស់ថ្លៃអើយ ! បាទ ព្រះអាចប្រើបានច្រើនយ៉ាងតែសំដៅទៅលើគោលដៅរបស់មនុស្សម្នាក់ៗថាតើព្រះហ្នឹងសំដៅទៅលើអ្វីសីុសងតែជំនឿររបស់ខ្លួនម្នាក់ៗ ។

 11. តាមវចនានុក្រមអង់់គ្លេស-ខ្មែររបស់់Franklin E. Huffman and Im Proum:
  God =ព្រះ (ន័យប្រើទូទៅ) ,អាទិទេព (ពាក្យក្នុងអក្សរសាស្រ្ត)។សរសេរ
  ជាអក្សរតូច god ប្រែថាទេវៈ ឫទេវតា ។
  ចំណែកនិយមន័យគឺ
  តាមវចនានុក្រម Le Robert បោះពុម្ពឆ្នាំ២០១១នេះ ៖ Dieu = être eternel ,unique,créateur et juge ជាព្រះអនន្ត អ្នកបង្កើតសាកលលោកតែមួយហើយជាអ្នកកាត់់ក្ដី។
  មែនហើយ កាលណាគេនិយាយពីព្រះ គឺគេសំដៅព្រះរបស់់សាសនាគេហើយ ។ចំពោះជនជាតិហ្វីស គេថាព្រះYahvé,
  អ្នកកាន់់គ្រឹស្ទសាសនា ថាព្រះ Jéhovah ហើយអ្នកកាន់់សាសនាអ៊ីស្លាម ថាAllah។
  ប៉ុន្តែសាសនានីមួយ មិនគិតថាមានព្រះច្រើនទេដែលបង្កើតលោកនោះ គឺថា
  គេមានជំនឿថាព្រះបង្កើតសាកលលោកមានតែមួយអង្គ ហើយប្រកាន់់យកតែព្រះរបស់់
  សាសនាផងខ្លួនថាជាព្រះបង្កើតសាកលលោក ។ដូច្នេះ ពិតជាមិនអាចមានព្រះច្រើនជា
  អ្នកបង្កើតសាកលលោកតែមួយនេះជាមួយគ្នាទេ ។តាមជំនឿ ព្រះពិតជាបានបែងភាគជ្រៀតចូលក្នុងជាតិសាសន៏នីមួយៗ ដែលនំាអោយ
  គ្រប់់ជនជាតិនីមួយៗ មានព្រះនិងទេវៈ ផ្ទាល់់ខ្លួន ដែលគេបានសរសេរក្នុងរឿននិទាន
  ឫ រឿងព្រងផ្សេងៗតាំងពីបរមបុរាណមក។

 12. បងហនុមាន , ចឹងមែនហើយ អ្នកណាកាន់់សាសនាណា តែពេលគេនិយាយ
  ពាក្យព្រះ គេចង់់មានន័យពីព្រះរបស់់សាសនាគេហើយ ..ប៉ុន្តែ គ្រប់់សាសនា
  ទំាងអស់់ក្នុងលោកយើងនេះ ប្រកាន់់ជំនឿថា ព្រះមានតែមួយព្រះអង្គ
  ដែលជាអ្នកបង្កើតសាកលោក។

 13. បាទត្រូវហើយ គេហៅព្រះតាមតែជំនឿររបស់គេ ចេះព្រះនោះ ជាព្រះយ៉ាងណាក៏ដោយ អ្វីដែលគេជឿរថាអាចនាំមកនៅសេចក្តីសង្រ្គោះដល់គេ នាំនៅសុភមង្គល នោះហើយព្រះរបស់គេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s