សត្វអីដែលដេកច្រើនម៉ោងជាងគេក្នុងមួយថ្ងៃ?

ប៉ុន្មានថ្ងៃនេះ ខ្ញុំដូចជាងុយតែដេក ដេក ដេកគិតតែដេក។គិតថាដេកច្រើន
ទៅនឹងមានកំលំាងកំហែង ប៉ុន្តែ មិនអញ្ចឹងឯណា ដេកច្រើន(ចង់់និយាយគេង
វិញហើយ😀 ដូចក្មេងដែរហើយពីព្រោះសព្វថ្ងៃមនុស្សពេញវ័យក៏និយាយ
ថាខ្លួនញុំាដែរ) កាន់់តែច្រើន គឺកាន់់តែអស់់កំលំាង ហើយអាចឈឺក្បាលឬ
វិលមុខទៀត។ប៉ុន្តែធម្មជាតិតម្រូវអោយមនុស្សពេញវ័យដេកក្នុងមួយថ្ងៃត្រឹម
៧ឫ៨ម៉ោងប៉ុណ្ណោះគឺខុសពីក្មេងដែលត្រូវការគេងច្រើនម៉ោងជាងគឺថាក្មេងតូច
ក្រោមប្រាំឆ្នាំត្រូវការគេងដល់់ទៅចំនួន៩ទៅ១៥ម៉ោងឯណោះ។ក្មេងត្រូវការគេង
ច្រើនជាងមនុស្សពេញវ័យ ពីព្រោះគេនៅក្នុងវ័យកំពុងលូតលាស់់ធំ ។ក្មេងលូតលាស់់
ធំតែក្នុងពេលគេងនេះឯង។ហេតុដូចនេះបានជាគេគេងច្រើនជាងមនុស្សពេញវ័យ
ដែលឈប់់លូតលាស់់ធំដូចកាលពីនៅក្មេងតូច។មិនតែប៉ុណ្ណោះ ការដេកត្រូវតែ
ចំាបាច់់សំរាប់់មនុស្សទំាងអស់់គ្នា ពីព្រោះការដេកនឹងនំាអោយយើងសំរាកខួរក្បាល
និងស្រូបយកថាមពលថ្មីសំរាប់់ចំណាយថ្ងៃបន្ទាប់់មកទៀត។បើមិនដេកមួយថ្ងៃ ឬ
ពីរថ្ងៃ យើងនឹងខ្សោះកំលាំង មានអារម្មណ៏មិនល្អ ហើយសុខភាពក៏
នឹងមិនបរិបូរឡើយ។ប៉ុន្តែគួរអោយឆ្ងល់់ដែរ ហេតុអីបានជា មនុស្សត្រូវការដេកក្នុង
មួយថ្ងៃ៧ឫ៨ម៉ោង?គិតទៅ ក្នុងមួយថ្ងៃមាន២៤ម៉ោង បើយើងចែកជាបី បាន៨ម៉ោង
បានន័យថា ប្រាំបីម៉ោង សំរាប់់រៀនសូត្រ ឫធ្វើការប្រាំបីម៉ោងសំរាប់់ទំនេរឬសំរាកឬ
កែកំសាន្ត និងប្រាំបីម៉ោងទៀតសំរាប់់គេង ។ត្រូវម៉ាច់់ទេ,ចឹង?ប៉ុន្តែ
មនុស្សខុសពីសត្វ៖សត្វផ្សេងៗ ត្រូវការដេករយៈពេលខុសៗគ្នា សត្វខ្លះដេកច្រើន
សត្វខ្លះដេកមធ្យម សត្វខ្លះដេកតិចម៉ោងមែនទែន ដូចជាសេះ,គោជាដើម
ដែលត្រូវការដេកក្នុងមួយថ្ងៃត្រឹមតែ៣ ឬ ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ។
នេះប្រហែលមកពីវាត្រូវការពេលទំពារអៀងដែលជាការចំាបាច់់ដើម្បីរំលាយអាហារ
ក្នុងពេលដែលវាសំរាក។ចំណេកឯសត្វដែលដេកច្រើនជាងគេ មានប្រជៀវ
អាញី តោ កំប្រុក ជាដើម ដែលដេកលើសពី១៣ម៉ោង ក្នុងមួយថ្ងៃ។
មានអ្នកខ្លះ ច្រឡំថាសត្វ ជ្រូកដេកច្រើន តាមពិត វាដេកប្រហែល៨ម៉ោង
ក្នុងមួយថ្ងៃប៉ុណ្ណោះគឺ ដូចមនុស្សយើងដែរ។ដោយចឹងហើយបានជាគេច្រើន
បន្ទោសមនុស្សខ្ជិលថា ស៊ីដេកដូចជ្រូក មានន័យថាស៊ីច្រើន ដេកច្រើន នោះឯង។
ប៉ុន្តែ តាមពិត មនុស្សនិងជ្រូកត្រូវការដេកប្រហែល៧ទៅ៨ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ចំនួនម៉ោងដេកវាសមស្របទៅនឹងលក្ខណៈរបស់់សត្វប្រភេទនីមួយៗ។
មនុស្សមិនអាចកែទំលាប់់មកដេកក្នុងមួយថ្ងៃ ៤ម៉ោង ដូចសត្វគោបានទេ
នេះជាច្បាប់់ធម្មជាតិដែលតម្រូវមកយ៉ាងនេះ។អញ្ចឹងសត្វគោវិញក៏អញ្ចឹងដែរ,
វាមិនអាច កែទំលាប់់វា មកដេកចំនួន៨ម៉ោងដូចមនុស្សបានទេ។ខាងក្រោមនេះ
ជាតំណវែបសាយមួយដែលបង្ហាញពីចំនួនម៉ោងដែលសត្វប្រភេទ
មួយចំនួនត្រូវការដេកក្នុងមួយថ្ងៃ៖
http://chartsbin.com/view/1923

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s