ស្លៀកខ្យល់់ដណ្ដប់់មេឃ ហើយ ឡើងឋានសួគ៌

ខ្ញុំចូលចិត្តស្ដាប់ចំរៀង តែអត់់ចេះច្រៀង😀
ខ្ញុំចូលចិត្តស្ដាប់់តន្ត្រី តែអត់់ចេះលេងតន្រ្តី😀
ខ្ញុំចូលចិត្តមើលរឿងកំប្លែង តែអត់់ចេះកំប្លែង😀
ខ្ញុំចូលចិត្តមើលគេរំា តែអត់់ចេះរំា😀
ខ្ញុំចូលចិត្តសំលៀកបំពាក់់ស្អាត តែអត់់ចេះស្លៀកពាក់់ស្អាត😀
ខ្ញុំចូលចិត្តញុំាម្ហូបឆ្ងាញ់់ៗ តែអត់់ចេះធ្វើម្ហូបឆ្ងាញ់់😀
ខ្ញុំចូលចិត្តសប្បាយ តែអត់់ចេះធ្វើខ្លួនឯងអោយសប្បាយ😀
……………………..
ខាងលើ ជាគុណវិបត្តិខ្លះៗរបស់់ខ្ញុំ😀 ពីព្រោះខ្ញុំខ្ជិលនិងអសមត្ថភាព😀 ។

ប៉ុន្មានថ្ងៃនេះ ខ្ញុំមានឱកាសទំនេរបានកកាយឌីវីឌីការ៉ាអូកេខ្លះមកចាក់់
មើលនិងស្ដាប់់កំសាន្តម្នាក់់ឯង ។មានឌីវីឌីចំរៀងមួយគឺរបស់់ផលិតកម្ម
បុប្ផា វុលទី៤៥ បទទី៦មានចំណងជើងថា៖«ទិញស្រាឱ្យឪ»ដែលខ្ញុំចាក់់
មើលទៅដល់់ចំរៀងមួយគួរអោយចង់់សើចនឹងអត្ថន័យអាសអាភាសក្នុងន័យបង្កប់់
ក៏យកមកដាក់ប្រកាស់់ដើម្បីបញ្ចេញមតិខ្លះអំពីចំរៀងនោះ។
ខ្ញុំមើលចំរៀងនោះម្ដងហើយម្ដងទៀត ឃើញអ្នកចំរៀងស្រី ដូចជាព្រឺ
សំបុរពេលច្រៀងដល់់ “ស្លៀកខ្យល់់ដណ្ដប់់មេឃ ហើយឡើងឋានសួគ៌“។នាងទំនងដូចជាខ្មាស់់អៀននឹងអត្ថន័យបង្កប់់ខាងលើ
នេះ ។មែនហើយ,ន័យបង្កប់់ឬមិនបង្កប់់(ន័យចំ) វាដូចតែគ្នាទេ បើយើងចេះបកស្រាយហើយនោះ។ប៉ុន្តែមនុស្សទូទៅថ្កោលទោសតែចំពោះ
ពាក្យអាសអាភាសន័យចំៗ ដែលគេមិនអាចទទួលយកបាន ពីព្រោះគេយល់់ថាជាអសីលធម៌ ប៉ុន្តែ បែបគិតថាពាក្យអាសអាភាសន័យបង្កប់់មិនអសីលធម៌ទៅវិញ។ពាក្យអាសអាភាសភាគ
ច្រើនបានត្រូវតារាកំប្លែងយកទៅប្រើឡើងមានប្រជាប្រិយភាពខ្លំាង
ដូចជាអ្នកកំពូលអាយ៉ៃ ស្មៀន ព្រហ្ម ម៉ាញ,នាយកុយ,នាយក្រឹម,នាយក្រិន,នាយសាន់់ម៉ៅ,នាយវិតាមីនសេ ជាដើម ដោយពេលខ្លះពួកគេក៏បានសុំការអភ័យទោសមុនឬក្រោយការ
សំដែងសិល្បៈរបស់់គេដែរ។ប៉ុន្តែពាក្យអាសអាភាសភាគច្រើនដែលតារាកំប្លែង
ប្រើដើម្បីសំដែងសិល្បៈរបស់់គេនោះ ច្រើនតែជាន័យបង្កប់់ ឬបញ្ឆិតបញ្ឆៀងដើម្បីកុំនិយាយអោយចំៗ មិនពិរោះស្ដាប់់ ។ប៉ុន្តែទស្សនិកជនចូលចិត្តចឹង,បើមិនកំប្លែងក្នុងន័យបង្កប់់ទេ ពុំមាននរណាសើចច្រើនដែរ។
ហើយម្យ៉ាងទៀតក៏ជាការបង្ការកុំអោយ
ក្មេងស្ដាប់់ទៅយល់់ដែរ ខ្លាចវាចេះខូចតាមមនុស្សពេញវ័យ😀
តិចមានរណាបកស្រាយន័យបង្កប់់អោយក្មេងស្ដាប់់ទៅ ចឹង?😀
រឿងហ្នឹង នំាអោយខ្ញុំចង់់ដឹងថាតើក្មេងអាយុប៉ុន្មានទៅចេះស្ដាប់់កំប្លែង
អាសអាភាសក្នុងន័យបង្កប់់។ខ្ញុំនៅចំបានចំពោះខ្លួនឯងថា ចេះស្ដាប់់យល់់រឿងកំប្លែង នៅអាយុប្រហែលៗ១៤ឆ្នាំប៉ុណ្ណោះ។មុនអាយុដប់់១៤ឆ្នាំ ខ្ញុំមិនចេះស្ដាប់់ហើយក៏មិនចេះយល់់រឿងកំប្លែងអាសអាភាសក្នុងន័យបង្កប់់ឡើយ។
ដូច្នេះ តើការការប្រើពាក្យអាសអាភាស(ពាក្យហ្នឹងបង្កើតថ្មី?)ក្នុងន័យចំៗ និងក្នុងន័យបង្កប់់
ដូចគ្នាដែរឬទេ? តើគេនិយាយពាក្យអាសអាភាសក្នុងន័យបង្កប់់មានបំណងដើម្បី
បញ្ជៀសកុំអោយក្មេងស្ដាប់់យល់់ផងដែរឬ?តើរឿងកំប្លែងប្រើពាក្យអាសអាភាសទំាងន័យបង្កប់់និង
មិនបង្កប់់ល្អដែរឬទេ សំរាប់់សង្គម?រឿងកំប្លែងធ្វើអោយសើច សប្បាយមែនហើយប៉ុន្តែក៏ជះ
ឥទ្ធិពលអវិជ្ជមានដល់់សង្កមដែរ។រឿងកំប្លែងមិនមែនត្រូវតែប្រើពាក្យចំអេសចំអាស់់ បានហៅថារឿងកំប្លែងទេ ពី
ព្រោះគេអាចសំដែងរឿងកំប្លែងបានដោយប្រើពាក្យអាសន័យបង្កប់់មានកំរិត ។
សិល្បៈកំប្លែង មិនមែនមានតែតារាកំប្លែងទេដែលចេះសំដែង។អ្នកចំរៀង
ល្បីៗភាគច្រើនសុទ្ធតែចេះកំប្លែង ដើម្បីបំរើបរិយាកាសសើចសប្បាយដល់់ទស្សនិកជន ជាមួយចំរៀង
ពិរោះៗរបស់់ផងខ្លួន ដូចជាអ្នកចំរៀង ម៉េង ពេជ្ជតា អៀងស៊ីថល
ទូច ស៊ុននិច អៀន ស្រីមុំ ព្រុំ ស៊ីវុទ្ធី(ដែលសព្វថ្ងៃសង្ស័យក្លាយជាខ្ទើយហើយក៏មិនដឹង )….
ខ្ញុំចូលចិត្តស្ដាប់់ចំរៀង ប៉ុន្តែចំរៀងតិចណាស់់ដែលខ្ញុំចូលចិត្តខ្លំាងនោះ។
ខ្ញុំពិតជាពេញចិត្តស្ដាប់់ចំរៀងផ្នែកមនោសញ្ចេតនា ស្នេហា ឬ ប្រពៃណី
ប៉ុន្តែក៏ចង់់ស្ដាប់់ចំរៀងអំពីធម្មជាតិ និងស្នេហាជាតិផងដែរ។សព្វថ្ងៃ
ចំរៀងស្នេហាធម្មជាតិ និងជាតិនិយម មានតិចតួចណាស់់  ។

គេចូលចិត្តតែស្នេហាៗៗៗ ។បើគេសួរថាហេតុអីបានជាមានតែចំរៀង
អំពីស្នេហា ហើយបើមានចំលើយថា៖ មកពីចំរៀងស្នេហាស្រួលតែង(និពន្ធ) ,

ចំលើយចឹង,ខ្ញុំមិនយល់់ស្របទេ ។ខ្ញុំគិតថា ខ្មែរយើងពិតជាអាចតែងចំរៀងអំពីធម្មជាតិ

និងជាតិនិយមបានងាយៗដូចគ្នា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s