អត់់កំប្លែងទេ,ហាស់់ហា!

កាលពីរដូវក្ដៅឆ្នាំទៅ ខ្ញុំឧស្សាហ៏ចូលទៅហាងមាសរបស់់
លោក ប ហ ឡើងគាត់់ស្គាល់់មុខ ហើយនិយាយលេងជាមួយគាត់់
ពីនេះពីនោះវែងឆ្ងាយ រហូតទាល់់គាត់់និយាយរឿងផ្សេងៗអោយស្ដាប់់
ជាពិសេសរឿងរ៉ាងដែលគាត់់ជួបប្រទះពិតនៅស្រុកខ្មែរយើង។
មានរឿងមួយដែលគួរអោយទប់់សំណើចមិនបាន ។រឿងនោះគាត់់
និយាយប្រាប់់ថា៖ កាលគាត់់ស្នាក់់នៅស្រុកខ្មែរ ដើម្បីរកទិញដីឡូ
មកទុក ពីព្រោះដីលក់់ក្នុងតំលៃថោកៗ ទាល់់តែគាត់់រកទិញបានជាច្រើនកន្លែង
ជាពិសេសនៅតាមខេត្ត។មានដីឡូមួយកន្លែង គាត់់បានទិញ រួច
ស៊ីញ៉េសំបុត្រស្នាមរួចអស់់ហើយ គ្មានអីគួរអោយមានការតវ៉ាទៀត ទេ
មានន័យថា ការកាត់់ឈ្មោះបានរួចរាល់់អស់់ហើយ ។ដូច្នេះគាត់់ជាអ្នក
កាន់់កម្មសិទ្ធិដីឡូនោះហើយ។ប៉ុន្តែថ្ងៃមួយ ស្រាប់់តែមានឡានមួយបើក
មកចូលក្នុងដីឡូនោះមកជួបនឹងគាត់់ ហើយក៏បរតំរង់់ទៅដើមដូងដែលដុះ
ច្រូងច្រាងនៅម្ដុំមួយ។ដល់់ហើយ មនុស្សទំាងប៉ុន្មាននាក់់ដែលនៅក្នុងឡាន
ក៏ចេញមកហើយឡើងទៅបេះផ្លែដូង ធ្វើងើយ ដោយមិនបានសុំគាត់់ជា
ម្ចាស់់ដីបន្តិចសោះ។គាត់់ឆ្ងល់់ក៏បានទៅសួរពួកគេថា ម៉េចបានជាមិនសុំគាត់់
ដែលជាម្ចាស់់ដី។ទង្វើដូចនោះធ្វើអោយគាត់់ខឹងខ្ញាល់់ភ្លាម ប៉ុន្តែមិនបាន
ឆ្លើយឆ្លងសំដីគ្រោតគ្រាតដាក់់គ្នាទេ ។គាត់់គ្រាន់់តែសួររកហេតុផលអីបាន
ជាគេមិនសុំគាត់់ជាម្ចាស់់ដីឡូដែលគាត់់ទើបនឹងបានទិញពីពួកអ្នកដែលមក
បេះផ្លែដូងនោះ។ពេលនោះអ្នកដែលលក់់ដីអោយគាត់់និយាយតបប្រាប់់គាត់់ថា៖
ខ្ញុំលក់់តែដី តើ! ។ដើមដូង ដើមឈើ អីទំាងប៉ុន្មាននៅលើដី,ខ្ញុំមិនបាន
លក់់អោយលោកទេ បាទ!។លោក ប ហ ហួសចិត្ត មិននិយាយប្រកែក
អីវែងឆ្ងាយនំាតែឈ្លោះគ្នា ក៏ទៅប្ដឹងអាជ្ញាធរដីធ្លី។ទីបំផុត គាត់់នៅតែមិនឈ្នះក្ដី ។
អញ្ចឹងមានតែ បង់់ប្រាក់់ទិញដើមឈើទំាងប៉ុន្មានដែលមាននៅលើដីនោះ
ទើបបានសុខ។រឿងនេះគួរអោយទប់់សំណើចមិនបាន ប៉ុន្តែមិនមែនជា
រឿងប្រឌិតទេ។គាត់់និយាយប្រាប់់ខ្ញុំមកចឹង ,ជឿឫមិនជឿណ៎? តាមគិតមើល,
គេដឹងថាគាត់់មានលុយច្រើនចឹងឯង …រឿងអីគ្រាន់់តែទិញដើមឈើប៉ុន្មានហ្នឹង
មិនមានលុយអោយ បើមានលុយដល់់ទិញដីច្រើនដល់់ម្លឺង ហើយមានហាងមាស
ហាងពេជ្រ ទៀតនោះ។

6 responses to “អត់់កំប្លែងទេ,ហាស់់ហា!

  1. មិនកំប្លែងទេ ហើយក៏មិនគួរឲ្យជឿដែរ!

  2. មិនគួរអោយជឿមែន ហើយរឿងបែបនេះ ខ្ញុំក៏ធ្លាប់ស្តាប់កាលជាប់រៀនសាលាច្បាប់ ដែរ ! គឺរឿងទិញផ្ទះ ! គេទិញផ្ទះរួចហើយ បានប៉ុន្មានថ្ងៃ ស្រាប់តែ គេមកដេញអោយលើកផ្ទះចេញពីដីគេ ! ហាហា

  3. ហាហា 😀
    អញ្ចឹង មុននឹងទិញផ្ទះ ទិញដី ត្រូវសួរបញ្ជាក់់អោយសព្វគ្រប់់។
    រឿងកំប្លែងពិតនេះជាមេរៀនស្រាប់់,ណា៎ប្អូន។

  4. អេណា ..ម៉េចៗចំាខ្ញុំតេសួរគាត់់បញ្ជាក់់បន្ថែម.OK?😀

  5. ញ៉ុមគិតថាមិនមែនអ្នកលក់មិនដឹងទេ តែគាត់ធ្វើ​ដោយបំពាន ឬយកគំនិតកូនក្មេងដាក់ខ្លួន!

  6. ខ្ញុំមិនដែលញរឿងរ៉ាវដូចចឹងទេ ប៉ុន្តែមុននឹងកាត់់ឈ្មោះផ្ទះ គួរអ្នកទិញ
    សួរបញ្ជាក់់អោយបានសព្វគ្រប់់ ពីព្រោះកាលណាកាត់់ឈ្មោះហើយ គឺ
    អ្វីៗស្ថិតនៅលើក្រដាស់់សំណុំរឿងទំាងអស់់ ។បើសិនជាអ្នកទិញចេះប្រយ័ត្ន
    នឹងល្បិចខិលខូចរបស់់អ្នកលក់់ ប្រហែលជាអាចទប់់ទលនឹងល្បិចខិលខូច
    របស់់គេបាន ។ដូចគ្នាដែរ រឿងទិញផ្ទះ មុននឹងស៊ីញ៉េកាត់់ឈ្មោះ
    គួរអ្នកទិញនិយាយអោយបានសព្វគ្រប់់ទំាងរបស់់របរដែលគេអាច
    យកបាននិងមិនបាន ទំាងរបស់់ណាដែលគេទុកអោយនិងមិនទុកអោយ
    សូម្បីវំាងនន ផើងផ្កា ផ្កាចង់់យក ពីព្រោះទំាងនោះជារបស់់គេ ហើយ
    គេអាចលក់់អោយបាននូវតំលៃថោកៗ។បើសិនជាបាននិយាយគ្នា
    មុននោះ ជាការល្អ ។ម្ចាស់់ផ្ទះដើមនៅតែជាម្ចាស់់ទ្រព្យសម្បត្តិ
    ទំាងនោះ ។អ្វីដែលគេលក់់នោះ ពិតមែនតែផ្ទះទទេ ប៉ុន្តែអាចមាន
    របស់់កំប៉ិចកំប៉ុកនិងរបស់់ដែលមិនអាចយកទៅជាមួយបាន ដូចជា
    ដើមឈើជាដើម ប៉ុន្តែនៅតែជារបស់់គេ ពីព្រោះគេលក់់តែផ្ទះជាមួយ
    នឹងដីដែលដាច់់ខាតត្រូវនៅជាមួយគ្នា ពីព្រោះក្នុងច្បាប់់មានចែងថា
    ផ្ទះត្រូវលក់់ជាមួយដីធ្លីដែរ៖គេមិនអាចទិញផ្ទះ គ្មានកម្មសិទ្ធិ
    លើដីដែលផ្ទះសង់់លើនោះទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s