Daily Archives: ខែធ្នូ 29, 2010

ជាតិនិយមជាអ្វី?

ខ្ញុំមិនដឹងថាជាតិនិយមជាអ្វីអោយច្បាស់់ទេ ពីព្រោះខ្ញុំមិនដែលសិក្សាពាក្យ
ជាតិនិយមនេះហើយមិនដែលចូលបំរើការអោយគណៈបក្សនយោបាយ ខ្មែរ
ណាមួយឡើយ។មិនតែប៉ុណ្ណោះ ខ្ញុំថែមទំាងបានរត់់ចោលស្រុកកំណើត ជាតិខ្មែរ
ជាទីស្រលាញ់់ពេញបេះដូងរបស់់ខ្លួនឯង មករស់់នៅស្រុកគេកំសត់់ ក្នុងចិត្ត
ជាទីបំផុត ។ពេលណានឹកមកស្រុកខ្មែរយើងម្ដងៗ ដូចជាស្រងេះស្រងោច
ចិត្តណាស់់ ហើយនឹកថាមិនគួរចាកចេញពីមាតុភូមិជាទីស្រលាញ់់មករស់់នៅ
ស្រុក គេកណ្ដោចកណ្ដែងយ៉ាងនេះសោះ។ម្យ៉ាងទៀត ខ្ញុំក៏មិនដែលមានគុណ
បំណាច់់អ្វីបន្តិចចំពោះជាតិខ្មែរយើងដែរ ពីព្រោះខ្ញុំមិនដែលបានធ្វើការបំរើជាតិ
ម្ដងណាទេ។ដូច្នេះ តើខ្ញុំ ដែលជាខ្មែរដែរនេះ មានជាតិនិយមក្នុងខ្លួនដែរឬទេ?
តើអ្វីទៅជាជាតិនិយម? ខាងក្រោមនេះជាគំនិតខ្លះៗរបស់់ខ្ញុំអំពីជាតិនិយម៖
-ខ្ញុំកើតជាខ្មែរ ខ្ញុំត្រូវតែស្រលាញ់់ខ្មែរ។អ្វីៗជាខ្មែរគឺជនជាតិខ្មែរ ប្រទេសខ្មែរ
ប្រពៃណីទំនៀមទំលាប់់ខ្មែរ វប្បធម៌ខ្មែរ អក្សរសាស្រ្តខ្មែរ ភាសាខ្មែរ អរីយធម៌ខ្មែរ។ល។
-ខ្ញុំកើតជាខ្មែរ ខ្ញុំត្រូវតែមានមោទនភាពជាខ្មែរ ខ្ម។មោទនភាពជាខ្មែរមិនមែន
មាន ន័យថាខ្ញុំមានអំណួតជាជាតិខ្មែរទេ មិនមែនមានន័យថាខ្ញុំចេះតែ ឬ ត្រូវតែ
សរសើរពីវប្បធម៌ អរីយធម៌ប្រពៃណី ទំនៀមទំលាប់់ខ្ញុំខ្មែរទេ ប៉ុន្តែខ្ញុំត្រូវតែ
ស្រលាញ់់វប្បធម៌ អរីយធម៌ ប្រពៃណី ទំនៀមទំលាប់់ខ្មែរ។ការស្រលាញ់់នេះ
ហើយដែលនំាអោយខ្ញុំមានមោទនភាពជាខ្មែរ។ -មានតែខ្មែរទេទើបអាចជួយ
ខ្មែរបាន នេះបានន័យថា ខ្មែរត្រូវតែស្រលាញ់់និងជួយគ្នា។
-ខ្ញុំកើតជាខ្មែរគួររស់់នៅស្រុកខ្មែរ បំរើជាតិខ្មែរ ។
-ទោះជារស់់នៅស្រុកគេ ក៏ខ្ញុំដែលជាខ្មែរ ត្រូវតែមិនបំភ្លេចជាតិកំណើត ខ្មែរ
របស់់ខ្លួន ដូចជានៅតែចេះនិយាយនិងសរសេរភាសាខ្មែរ កាន់់ទំនៀមទំលាប់់
ប្រពៃណីខ្មែរ ។កូនរបស់់ខ្ញុំ ខ្ញុំត្រូវអោយកូនខ្ញុំរៀនចេះនិយាយ អាន និងសរសេរ
ភាសាខ្មែរយើង ហើយកាលណាចេះនិយាយ, អាន,សរសេរភាសាខ្លួនឯង
ទើបអាច ចេះស្រលាញ់់ជាតិខ្មែរខ្លួនឯងបានប្រសើរ។
-ជាតិនិយម គឺស្រលាញ់់ជាតិសាសន៏ខ្លួនឯង ដោយមិនត្រូវតែស្អប់់ជាតិ
សាសន៏ដទៃ ឬមើលងាយជាតិដទៃឡើយ ប៉ុន្តែជនជាតិដទៃក៏មិនត្រូវស្អប់់,
មើលងាយ ធ្វើបាប លួចទ្រព្យសម្បត្តិ លួចទឹកដីខ្មែរឡើយ ។
-ជនជាតិជិតខាង មិនអាចទទួលការស្រលាញ់់តបពីខ្មែរទេ ប្រសិនជាធ្វើ
បាបខ្មែរ លួចទ្រព្យសម្បត្តិខ្មែរ និងទឹកដីខ្មែរ។
-ជាតិនិយមមិនមែន ជាការឈ្លានពានទឹកដីរបស់់ប្រទេសឆ្ងាយជិត។
ជាតិនិយមដែលមានន័យថាស្រលាញ់់ជាតិរបស់់ខ្លួន គឺមិនមែនត្រឹមតែ
ស្រលាញ់់ ទេ គឺមានគំនិតចេះថែរក្សាទឹកដីវប្បធម៌ អរីយធម៌ ប្រពៃណីជាតិ
ពីព្រោះជាតិនិយម គឺជាគុណសម្បត្តិពីធម្មជាតិមួយដែលមនុស្សជាតិសាសន៏
នីមួយៗមានចំពោះ ជាតិររបស់់ខ្លួន។
-ជាតិនិយមមិនមែនកើតមានឡើងក្នុងសណ្ដានចិត្តនៃជនជាតិណាមួយ
តែក្នុងពេលមានការឈ្លានពានពីប្រទេសក្រៅនោះទេ ។
ជាតិនិយមកើតមានឡើងឯងៗ ចំពោះជនជាតិណាមួយពីកំណើត
ក្នុងគ្រប់់កាលៈទេសៈ។
-ស្រលាញ់់ជាតិខ្មែរ គឺប្រាថ្នាសេចក្ដីសុខសប្បាយ
និងសេចក្ដីរីកចំរើនគ្រប់់វិស័យ ដល់់ជាតិខ្មែរ។
-ជាតិនិយមផ្ដើមមានឡើងមកពីព្រោះវាជាសិទ្ធិរបស់់ជាតិសាសន៏នីមួយៗ
ក្នុងការការ ពារទឹកដី ភាសា អក្សសាស្រ្ត ទំនៀមទំលាប់់ វប្បធម៌ អរីយធម៌។
-ជាតិនិយមខ្មែរ មិនបានមានន័យថា និយមតែអ្វីជាខ្មែរ ដូចជាស្រលាញ់់
តែជនជាតិខ្មែរ, ប្រទេសខ្មែរ,ម្ហូបអាហារខ្មែរ ,របស់់របរប្រើប្រាស់់ខ្មែរ…
នោះទេ ស្រលាញ់់ជាតិខ្មែរ មិនបានន័យថាមិនស្រលាញ់់ជាតិសាសន៏ដទៃ
នោះទេ។ ជាតិនិយម ពិតជាត្រូវការសន្តិភាពជាមួយប្រទេសជិតឆ្ងាយពីយើង
ដែលត្រូវការសន្តិភាពជាមួយយើងដែរ។ប៉ុន្តែជាតិនិយមប្រាប់់ ថា ត្រូវការ
ទឹកដីដើម្បី ប្រជាជនរស់់មានសេរីភាពនិងច្បាប់ទំលាប់ដោយមិនមានសត្រូវ
មកឈ្លានពាន ហើយមានសិទ្ធិការពារទឹកដី និង ភាសា វប្បធម៌ទំនៀមទំលាប់
របស់់ខ្ឡួន។
——————————————————-
ប្រកាសខាងលើនេះកើតចេញ មកពី គំនិតជាតិនិយមរវើរវាយរបស់់ឧត្តម
ម្ចាស់់តៀមកាហ្វេភូមិយើង។

កើតជាខ្មែរ ត្រូវតែស្រលាញ់់ខ្មែរ

Advertisements

ពណ៌ខៀវ និង ពណ៌បៃតង

ខ្ញុំទើបតែដឹងថាមានខ្មែរយើងមួយចំនួនប្រើពាក្យ ខៀវ ច្រលំជាមួយពាក្យ
បៃតង ជាពិសេស គឺភ្លើងចរាចរដែលមានបីពណ៌គឺ ក្រហម លឿង និងបៃតង។ប្រហែលគេមិនមែនច្រលំទេ មើលទៅ ពីព្រោះពណ៌ទំាងពីរ
នេះខុសគ្នាស្រឡះ ប៉ុន្តែ ផ្ទុយទៅវិញបែរជាថាភ្លើងស្តុបបៃតង ពណ៌ខៀវទៅវិញ។ពណ៌ខៀវ ដៅយកពណ៌ផ្ទៃមេឃប្រក្រតី គឺពណ៌ផ្ទៃមេឃធម្មតា ក្នុងពេលថ្ងៃគ្មានពពកបំាង។រីឯបៃតង
ដែលជាពាក្យកម្ចីមកពីភាសាថៃ មានន័យថាស្លឹកចេកគឺជាពណ៌ស្លឹកចេកស្រស់់តែម្ដង។ខ្ញុំមិនដឹងថាហេតុម្ដេចបានជាមានការ
ច្រលំពណ៌ទំាងពីរនេះ ។ជនជាតិ់់បារំាងនៅប្រទេសកាណាដាក៏មាន
ការប្រើពណ៌ទំាងពីរនេះច្រលំគ្នាដែរ ដូចជាគេនិយាយថាAlgues bleues(=ស្លែឫសារាយពណ៌ខៀវ,ឫស្លែឫសារាយខៀវ)ប៉ុន្តែដល់់ទៅ
ឃើញវាមានពណ៌បៃតងទៅវិញ។ស្លែពណ៌ខៀវនេះជាប្រភេទស្លែមានជាតិពុល
ហើយកាលណាមានស្លែបៃតងនេះក្នុងបឹងឫទន្លេណាមួយ គេមិនត្រូវយកទឹកបឹងឫទន្លេនោះមកប្រើឫ ទៅងូតទឹកនៅទីនោះទេ ។
តើមានអ្វីមួយដែលនំាអោយគេច្រលំពណ៌ទំាងពិរនេះជាមួយគ្នាបាន?
ជាចៃដន្យមួយឫដែលភាសាខ្មែរ និងភាសាបារំាងនេះប្រើពណ៌ខៀវនិង
ពណ៌បៃតងច្រលំគ្នា។