Boxing Day ថ្ងៃវ៉ៃបុកគ្នា

Boxing Day ជាថ្ងៃទី២៦មួយថ្ងៃក្រោយថ្ងៃបុណ្យណូអែលគឺថ្ងៃទី២៥ធ្នូ។
បានជាថាថ្ងៃនេះទី២៦ធ្នូជាBoxing Dayពីព្រោះថ្ងៃទី២៥មនុស្សម្នា
គេជាប់់រវល់់បុណ្យណូអែលគឺជួបជុំគ្នាជប់់លៀង ហើយក៏ជាថ្ងៃក្មេងៗកំពុងសប្បាយចិត្តបានទទួលអំណោយពីលោកប៉ា
ណូអែល(តាមពិត ក្មេងមិនដឹង ថាប៉ាណូអែលលួច
ចូលផ្ទះតាមបំពង់់ផ្សែងឡដុតកំដៅផ្ទះទេតើ:D )។ប៉ុន្តែ ថ្ងៃទី២៥ក៏ជាថ្ងៃ ហាងលក់់ទំនិញទំាងអស់់បិទទ្វារដែរ ទោះជាមានអ្នកធ្វើការខ្លះៗ ក៏ដើម្បីរៀបចំអីវ៉ែអីវ៉ាន់់លក់់ដាក់់បញ្ចុះតំលៃ ឫ តំឡើងតំលៃដើម្បីត្រៀម
លក់់ដូរថ្ងៃទី២៦ធ្នូ ដែលគេនំាគ្នាថាជាថ្ងៃវ៉ៃគ្នា ឫ ជាថ្ងៃវ៉ៃបុកគ្នា ដើម្បីសំរុកចូលហាងទំនិញធំៗ ជាពិសេសគឺហាងទំនិញ Walmart
ដែលជាហាងទំនិញអាមេរិកំាង មានចំនួនប្រហែលជា២៥០ហាងនៅក្នុង
ប្រទេសកាណាដា និងក្នុងប្រទេសអាមេរិកចំនួនប្រមាណ១៨០០ហាង។
មនុស្សម្នាក្នុងថ្ងៃបុកស៊ីងដេនំាគ្នាចូលទិញអីវ៉ាន់់គ្រប់់ហាងទំនិញធំៗ មិនមែនតែក្នុងហាងទំនិញWalmartប៉ុណ្ណោះទេ ។ប៉ុន្តែ តាមការសង្កេត
មើល មានតែហាងទំនិញWalmartទេដែលមានមនុស្សប្រជ្រៀតគ្នា
ចូលទិញច្រើនជាងគេ ចាប់់តំាងពីម៉ោងមួយរសៀលទៅ
ដល់់ល្ងាចថ្ងៃលិច។ខ្ញុំលែងទៅប្រជ្រៀតទិញអីវ៉ាន់់ទៀត
ហើយ ពីព្រោះឆ្នំាមុនៗ ទិញបានគ្រប់់គ្រាន់់ហើយ ម្យ៉ាងទៀត មិនចូលចិត្តប្រជ្រៀតជាមួយមនុស្សច្រើនពេក ហើយទីធ្លាចតឡានក៏
ក៏ពេញព្រៀប មិនអាចរកកន្លែងចតឡានបានស្រួលៗនោះទេ។
ថ្ងៃនេះ ហាងទំនិញទូទៅបើកនៅម៉ោងមួយ ប៉ុន្តែមនុស្សនំាគ្នាទៅបន្ត
កន្ទុយគ្នាតំាងតែពីម៉ោង១១ឫ១២ថ្ងៃត្រង់់់ខាងក្រៅហាង ក្នុងអាកាសធាតុ
ថ្ងៃនេះត្រជាក់់ប្រហែល-១០ដឺក្រេសេ។ខ្ញុំដឹងថាហាងបើកបានប្រហែល
ជាមួយម៉ោងឫពីរ ទើបអាចទៅរកកន្លែងចតបានស្រួលបន្តិច។ដូច្នេះក៏
នំាកូនទៅជាមួយ ទិញរឿងបានជិតដប់់រឿង តែប៉ុណ្ណឹងឯង និងឈីប
(Chip)ហើយនិងPopcornពីរប្រអប់់ទុកយកមកញុំាពេលមើលរឿង។
ថ្ងៃបុណ្យជាថ្ងៃសប្បាយ ៗ សំរាប់់មនុស្សទូទៅ។ប៉ុន្តែខ្ញុំដូចជាមិន
ដឹងសប្បាយនឹងអី? ក្រៅពីជួបជុំគ្នា សួរសុខ និងទុក្ខគ្នាទៅវិញទៅមក ,
ខ្ញុំមានអារម្មណ៏ថាជីវិត មិនអាចមានសេចក្ដីសប្បាយតែម្យ៉ាង វាតែងតែមានលាយនឹងទុក្ខ សើចតែងមានលាយនឹងយំ ។ថ្ងៃបុណ្យក៏មិនមែនមានន័យថាជាថ្ងៃសប្បាយសំរាប់់មនុស្សទំាងអស់់ដែរ។
វាជាថ្ងៃដែលសំដែងអោយឃើញថាមនុស្សជួបសេចក្ដីសប្បាយប៉ុណ្ណា ឫ
ទុក្ខប៉ុណ្ណា?ថ្ងៃឈប់់សំរាកបុណ្យ ជាថ្ងៃលេចអោយឃើញថាអ្នកណា
មានសេចក្ដីសប្បាយ អ្នកណាមានទុក្ខ អ្នកណាមានបញ្ហា អ្នកណាមានទំនាក់់ទំនងល្អក្នុងគ្រួសារ ក្នុងមិត្តភាព ពីព្រោះអ្វីមួយ
មិនអាចជាដាច់់ខាតមានតែផលវិជ្ជមាន គឺត្រូវតែមានផលវិជ្ជមាន។
សព្វថ្ងៃទូរទស្សន៏ ទូរស័ព្ទ អិនធើនែត …បានសាងទំនាក់់ទំនងរវាង
មនុស្សនិងមនុស្សយ៉ាងច្រើននិងយ៉ាងរហ័សឫយ៉ាងមានប្រសិទ្ធិភាព
ទោះជានៅឆ្ងាយពីគ្នាយ៉ាងណានៅលើផែនដីនេះ ។ប៉ុន្តែវាបានបង្ក
អោយមានផលអវិជ្ជមានដែលមិនចាញ់់លផលវិជ្ជមានរបស់់នោះដែរ។ភាព
ខុសគ្នារវាងផលទំាងពីរនេះ គឺថាផលវិជ្ជមានគេមើលឃើញជាង
ផលអវិជ្ជមាន។Matière(Matière positive)វត្ថុធាតុវិជ្ជមានមើលឃើញ,ឯវត្ថុធាតុអវិជ្ជមាន(Matière négative)មើលអត់់ឃើញទេ។
ថ្ងៃ Boxing Day ជាថ្ងៃដែលហាងទំនិញធំៗរកប្រាក់់ចំណេញយ៉ាង
សន្ធឹកសន្ធាប់់។នេះហើយជាថ្ងៃសប្បាយ ពីព្រោះមិនអាចមានការសប្បាយដោយគ្មានការចំណាយប្រាក់់នោះទេ។
ប៉ុន្តែ សេចក្ដីសប្បាយនេះ វាកើតមានបានដោយមកពីមានប្រាក់់
ចំណូល គឺពីការងារ ។គ្មានការងារអោយប្រជាពលរដ្ឋធ្វើ ហាងទំនិញក៏
មិនអាចរកប្រាក់់បានដែរ។ថ្ងៃបុណ្យទំាងប៉ុន្មានក្នុងមួយឆ្នំាៗ ជាថ្ងៃដែលហាងទំនិញ ពិតជាសប្បាយនឹងរកប្រាក់់ចំណេញបានច្រើន
សន្ធឹកសន្ធាប់់។ថ្ងៃBoxing Dayជាថ្ងៃដែលយើងសប្បាយនឹងទិញ តែហាងទំនិញសប្បាយនឹងលក់់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s