ហេតុអី គេចូលចិត្តគន់់មើលព្រះសូរិយាអស្ដង្គត?

ល្ងាចមិញនេះ ខ្ញុំបានឆ្លៀតឱកាសពេលមេឃទើបនឹងរំាងព្រិលដែល
មានធាតុអាកាសមិនសូវត្រជាក់់ ទៅលេងវាលរត់់រំអិលលើទឹកកក
ហើយឃើញព្រះសូរិយារៀបអស្ដង្គត មានពណ៌ក្រហមទុំល្អណាស់់
ក៏ថតរូបយកទុកមើល។ព្រះសូរិយាក្រហមទុំហើយមូលស្អាត ប៉ុន្តែពេល
ថតរូបទៅ បែរជាឃើញពន្លឺរាងប្រតាក(បែកផ្សែង) មិនថ្លាច្បាស់់ទៅវិញ។
នេះ ប្រហែល ដៃខ្ញុំកាន់់ម៉ាស៊ីនថតមិននឹងទេដឹងទើបទៅជាអញ្ចឹង?។

និយាយពីទិដ្ឋភាពថ្ងៃលិច មិនដឹងជាយ៉ាងម៉េចទេ មនុស្សជាច្រើន
ចូលចិត្តគន់់មើលព្រះអាទិត្យរៀបលិច ជាងព្រះអាទិត្យរៀបរះណាស់។តាមពិត
ដូចតែគ្នាហ្នឹង គ្មានអីខុសប្លែកពីគ្នាណ៎?😀 ប្រហែលជាពេលព្រឹក មនុស្សម្នា
ទំាងឡាយមិនទាន់់មានឱកាសចេញទៅគន់់មើលព្រះអាទិត្យហើយ ពីព្រោះ
គេកំពុងតែនិទ្រាលង់់លក់់ស្រួល មិនអាចមានពេលចេញទៅ
គន់់មើលសំរស់់ព្រះអាទិត្យកំពុងរៀបរះបាននាពេលព្រឹក។ជាពិសេស ពួកទេសចរ
ដែលដើរលេងកំសាន្តទីណាមួយ បានត្រឹមតែអាចមើលឃើញព្រះអាទិត្យលិច
ដូចជានៅឯឆ្នេរសមុទ្រ ឫ លើកំពូលភ្នំជាដើម ប៉ុន្តែកំរអាចឆ្លៀតឱកាសងើបទំាងព្រលឹមចេញទៅគន់់មើលព្រះអាទិត្យរៀបរះ។
នៅអង្គរ ក្នុងខេត្តសៀមរាប ទេសចរទំាងឡាយចូលចិត្តឡើងទៅលើកំពូល
ភ្នំបាខែង ពេលល្ងាច ដើម្បីរង់់ចំាមើល ព្រះសូរិយាអស្ដង្គតនៅឯទិស
ខាងលិច ដោយមានអារម្មណ៏ដូចជាសប្បាយរីករាយចិត្តគ្រប់់ៗគ្នា។
តើមានអ្វីល្អពិសេស ដែលនំាអោយគេមានអារម្មណ៏ដូចជារំភើប
រីករាយ ពេលបានគន់់មើលព្រះសូរិយារៀបអស្ដង្គតនោះ?
ប្រហែលមានអីគួរអោយសប្បាយមែនហើយ បានជាមនុស្សផង
ទំាងឡាយចូលចិត្តគន់់មើលព្រះអាទិត្យលិច នៅជើងមេឃដូច្នេះ។តាម
ការសង្កេតរបស់់អ្នកនិពន្ធខ្ខ្មែរដ៏ល្បីល្បាញម្នាក់់គឺលោក នូ ហាចបាន
លើកឡើង ដូចជានៅក្នុងរឿងផ្កាស្រពោន ថា ទិសខាងលិចមានសេចក្ដី ចំរុងចំរើនជាងទិសខាងកើត ផ្ទុយពីជំនឿរបស់់ខ្មែរយើងដែលថាទិសខាង
កើតផ្ដល់់សេចក្ដីរីកចំរើន ឯទិសខាងលិចផ្ដល់់សេចក្ដីវិនាស។នៅទិស
ខាងលិច លោកសង្កេតឃើញថាគេតែងសាងសង់់សំណង់់ផ្ទះល្អៗស្អាតៗ ហើយ
មានមនុស្សរស់់នៅកុះករ មានការលក់់ដូរទំាងថ្ងៃយប់់  ក្នុងពន្លឺអគ្គសនី
ភ្លឺចិញ្ចាំងចិញ្ចាចល្អប្រណិត ។ មើលតែភ្នំពេញយើងទៅដឹងហើយ គឺស្ថិតនៅត្រើយខាងលិចនៃទន្លេចតុមុខ រីឯត្រើយខាងកើតវិញមិនមានអ្វីប្រៀបស្មើ
បានឡើយ។ចំណែកលើលោកនេះ ទីក្រុងនានាក្នុងលោកក៏ភាគច្រើន
រីកដុះដាលជាងទិសខាងកើតដែរ។សូម្បីលើពិភពលោកយើងនេះ ក៏ទិសខាងលិច រីកចំរើនជាងទិសខាងកើតដែរ ។អញ្ចឹងហើយបានជា
បស្ចឹមប្រទេស គឺប្រទេសប៉ែកខាងលិច មានការរីកចំរើននិងខ្លំាងជាង
បូព៌ាប្រទេសប្រទេស(ទិសខាងកើត)។តើមានអ្វីអោយខុសប្លែកទិសខាងលិចពីទិសខាងកើត?
ឯណាទិសខាងកើត ?ឯណាទិសខាងលិច?ហើយឯណាទិសខាងជើង?
ឯណាទិសខាងត្បូង?តាមពិតទៅ ខាងកើតប្រទេសខ្មែរយើងមានប្រទេសយួន
មានសមុទ្រចិនភាគខាងត្បូង មានប្រទេសហ្វីលីពីន មានមហាសមុទ្រ
ប៉ាស៊ីហ្វិក មានប្រទេសកាណាដា មានប្រទេសអាមេរិក…. ៖
ប្រទេសទំាងនេះនៅទិសខាងកើតនៃប្រទេសយើង,មិនមែនស្ថិតនៅ
ទិសខាងលិចទេ😀 ។

នេះដោយហេតុថាផែនដីយើងមានរាងមូលដូចបាល់់ ទើបបានជាការកំណត់់
ទិសខាងណាលិច ខាងណាកើត មិនអាចដូចជាលើផ្ទៃរាបស្មើ
គ្មានព្រំដែនឡើយ។នោះក៏ដូចជាគ្នាដែរនឹងទិសខាងជើងនិងទិសខាងត្បូង
ដែលគេសំគាល់់បានម្យ៉ាងទៀតថាទិសខាងជើងគឺខាងលើឯទិសខាងត្បូងគឺ
ទិសខាងក្រោម។
ប៉ុន្តែ ក្នុងលំហអាកាស មិនមានខាងណាលើខាងណាក្រោមទេ។ដូច្នេះ
ឃើញថា ទិសទំាងបួន ឬខាងលើខាងក្រោមជាការសន្មត់់តែប៉ុណ្ណោះ
បីដូចជាពេលវេលាមានឡើងដោយការសន្មត់់មកពីការធ្វើចលនារបស់់
ភពទំាងឡាយក្នុងលំហសាកលលោកនោះដែរ។បើមិនគួរអោយជឿទេថា
គ្មានខាងណាខាងលើ ខាងណាខាងក្រោមនោះ យើងគ្រាន់់តែសួរ
អ្នកអវកាសដែលបានហោះចាកចេញពីផែនដីទៅក្នុងលំហអាកាស ឬ
ទៅដល់់ស្ថានីយ៏អវកាសអន្តរជាតិ(ISS=Internatinal Space Station) គេនឹងឆ្លើយថាគេមិនដឹងខាងណាលើខាងក្រោមទេ ។ដូច្នេះ នៅលើផែនដី
មាន ទិសឆ្វេងស្ដាំ(ខាងលិចកើត)ឬក្រោមលើ ប៉ុន្តែពេលយើងចាកចេញ
ឆ្ងាយពីផែនដីទៅក្នុងលំហអាកាសនោះ ពាក្យឆ្វេងស្ដំា និងលើក្រោម ឈប់់
មានន័យអ្វីទៀតហើយ បីដូចជាច្បាប់់រូបវិទ្យារបស់់Newtonឈប់់មាន
ន័យសំរាប់់វត្ថុធាតុដែលមានល្បឿនស្មើឬសឹងស្មើនឹងពន្លឺ។
ការសន្មត់់ឬច្បាប់់ផ្សេងៗរបស់់មនុស្សលោក តាក់់តែងឡើងដោយ
ការចំាបាច់់ តែមិនស្ថិតស្ថេរដូចច្បាប់់ធម្មជាតិទេ។ឧទាហរណ៏ថា
បើមនុស្សលោកស្លាប់់សឹងអស់់រលីងទៅដោយសារសង្រ្គាមលោកលើក
ទីបីឫគ្រោះមហន្តរាយធម្មជាតិប្រល័យលោក ហើយពេលក្រោយមកមាន
ការកកើតមានមនុស្សច្រើនឡើងវិញ រួចប្រសិនជាគេនំាគ្នាសន្មត់់ថា
បស្ចឹមប្រទេសជាបូព៌ាប្រទេសវិញហើយទិសខាងត្បូងជាទិសខាងជើងវិញ
ដូចជាថាប្រទេសជប៉ុន ចិន កូរ៉េ…ជាបស្ចឹមប្រទេស ឯប្រទេសអាមេរិក
បារាំង អង់គ្លេស …ជាបូព៌ាប្រទេសវិញ នោះវាអាចទៅជាចឹងបានអត់?
ព្រោះគេអាចថាប្រទេសអាមេរិក បារាំង អង់គ្លេស…នៅខាងកើតប្រទេសជប៉ុន
ចិន កូរ៉េ ក៏បាន។

ប្រពៃណីខ្មែរយើងមានជំនឿថាទិសខាងកើតជាទិសផ្ដល់់សេចក្ដី
ចំរុងចំរើន ឯទិសខាងលិចផ្ដល់់សេចក្ដីវិនាស។អញ្ចឹងហើយបានជា
ខ្មែរយើងតែងសាងសង់់សំណង់់ទំាងឡាយ ជាពិសេសបុរាណប្រាសាទ
សីលាខ្មែរត្រូវបានសង់់ឡើងបែរទៅទិសខាងកើតទំាងអស់់ លើកលែង
តែប្រាសាទអង្គរវត្តមួយចេញដែលត្រូវបានសង់់ឡើង បែរទៅទិស
ខាងលិច ដែលជាដើមហេតុអោយយើងសង្ស័យថាប្រទេសខ្មែរយើង
អាប់់អោនរស្មីតំាងពីពេលនោះមក ។ជំនឿអាចមានឥទ្ធិពល ពិតប្រាកដ
មែន។ខ្មែរយើងមិនគួរប្រថុយប្រថាននឹងការធ្វើខុសពីជំនឿឡើយ ដូចជា
ជំនឿបុណ្យបាបជាដើម ដែលបានទទួលមកពីសាសនាព្រះពុទ្ធតំាងពិសតវត្ស
ទីពីរមកនោះ។ចំណែកទិសខាងជើងវិញ គេមានជំនឿថាតំណាងអោយ
ភាពខ្លាំងឯទិសខាងត្បូង អត់់មានតំណាងអោយអីទេ មានន័យថា បើ
យើងសង់់ផ្ទះឫប្រាសាទណាមួយបែរទៅទិសខាងត្បូង មិនមានទទួលផល
វិជ្ជមានឫអវិជ្ជាមានអ្វីទេ។សព្វថ្ងៃ មានទេសចរជាច្រើនបានងើបពីដំណេកទំាងព្រលឹម ដើម្បីទៅចាំគន់់មើលព្រះអាទិត្យរៀបរះផុតកំពូលប្រាសាទអង្គរវត្តខាងមុខផ្លូវចូល។

សំរស់់ព្រះអាទិត្យនាពេលព្រឹកឫពេលល្ងាច មានការទាក់់ទាញចិត្តពួកគេអោយចង់់គន់់មើលមិនចេះជិនណាយ។ពេលថ្ងៃរះខ្ពស់់ យើងមិនអាចគន់់មើលព្រះអាទិត្យបានទេ ពីព្រោះពន្លឺចាំងខ្លាំងពេក មិនអាចអោយយើងសំលឹងមើលព្រះអាទិត្យបានឡើយ។ដូច្នេះ មានតែពេលព្រឹក និងពេលល្ងាចប៉ុណ្ណោះដែល អាចអោយយើងគន់់មើលព្រះអាទិត្យបាន មិនដាក់់ភ្នែក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s