ស្លាប់់់=កើត

_Death is a life elsewhere (Gérard Charouqui)
(La mort,c’est une vie ailleurs)

_Who knows if to live is to die or to die is to live? (Socrates)
(Qui sait si vivre,c’est mourir et mourir,c’est vivre?)

ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានដាក់់ប្រកាស់់មួយឆ្ងល់់ពីពាក្យផ្ទុយនឹងពាក្យ
“ស្លាប់់”គឺអ្វី?(https://sambatt.wordpress.com/2010/11/27/)
ចំលើយដែលខ្ញុំមិនចង់់ថាពាក្យ
” រស់់”នោះ គឺ ពាក្យ” កើត “។ ពេលនេះ ខ្ញុំពិចារណាតទៅទៀត
ថាវាពិតជាចឹងមែនឬ? ដូចជាពាក្យ”ចាប់់ផ្ដើម”ផ្ទុយយនឹងពាក្យ”បញ្ចប់់”។
តំាងពីឮដំណឹងនៃមហាសោកនាដកម្មនៅស្ពានកោះពេជ្រក្នុងឱកាស
បុណ្យអុំទូកប្រណំាងរបស់់ជាតិយើងមក នំាអោយខ្ញុំមានចិត្តសង្វេគនិង
រន្ធត់់សោកស្ដាយចំពោះជីវិតរបស់់បងប្អូនខ្មែរយើងដែលបានបង់់ជីវិត

ទៅយ៉ាងអាណោចអាធ័មជាទីបំផុត។ដូច្នេះខ្ញុំក៏ចេះតែសញ្ជឹងគិត
ពិចារណាអំពីជីវិតនិងសេចក្ដីស្លាប់់ កាន់់តែទ្វេឡើងទៀត ជាពិសេសគឺ
ឆ្ងល់់នឹងការស្លាប់់? បើខ្ញុំឆ្ងល់់ថាហេតុអីស្លាប់់ ?ខ្ញុំគួរតែសួរផងដែរថា
ហេតុអីកើត?ហេតុអីក្នុងលោកយើងនេះតែងមានភាពផ្ទុយគ្នាជាគូៗ ?
មានកើតមានស្លាប់់,មានភ្លឺមានងងឹត?មានក្ដៅមានត្រជាក់់
មានសប្បាយមានទុក្ខ?មានល្អមានអាក្រក់់?មានក្រមានមាន?
មានតូចមានធំ?មានសំណាងមានអភ័ព្វ?មានចេះមានល្ងង់់?
……………………………………………….
ខ្ញុំគិតថាពិភពលោកមានយ៉ាងនេះដើម្បីថ្លឹងសមីកា ,ដើម្បីថ្លឹងថ្លែង
តុល្យភាព ដែលធម្មជាតិត្រូវការ។មិនមានអ្វីមួយគេចចេញផុតពី
ច្បាប់់នេះទេ។ សូម្បីសាកលលោកយើងនេះក៏អ្នកវិទ្យាសាស្រ្តគិតថា
មានគូផ្ទុយនឹងខ្លួនដែរ …គឺថាជាសាកលលោកអវិជ្ជមានដែលនំាអោយ
គេគិតថាបើសាកកលលោកទំាងពីរនេះប៉ះទង្គិចគ្នា នឹងត្រូវរលាយទំាងពីរ
បាត់់តែម្ដង…នេះក៏មកពីគេរកឃើញថាវា

មានពិតមែនÉlectronដែលមានគូផ្ទុយរបស់់វាគឺPositron ហើយProtron
មានគូAnti-proton,NeutronមានគូAnti-neutronជាដើមដែលជាលោក
ធាតុមានពិត ហើយដែលអាចផ្សំផ្គុំជីវិតខុសប្លែកពីសាកលលោកយើងនេះបាន។
និយាយពីការស្លាប់់វិញ,តើវាជាអ្វី?
ស្លាប់់នឹងកើត វាគ្រាន់់តែជាការឆ្ពិនភ្នែកតែប៉ុណ្ណោះ។សត្វលោក
វិលកើតវិលស្លាប់់ តែព្រលឹងមាននៅជាអមតៈ បីដូចជា ព្រះអាទិត្យ
រះហើយលិច រះហើយលិច ប៉ុន្តែព្រះអាទិត្យ មិនដែលរះមិនដែលលិចទេ
ព្រោះ”រះ “និង”លិច”គ្រាន់់តែជាការឆ្ពិនភ្នែកតែប៉ុណ្ណោះ។រះ =លិច ,
មើលនៅជ្រុងម្ខាងផែនដី ឃើញថារះ,ហើយមើលនៅជ្រុងម្ខាងទៀត
ឃើញថាលិច ,ប៉ុន្តែព្រះអាទិត្យមិនបានរះមិនបានលិចទេ។ចលនាវិលជុំវិញ
ខ្លួនឯងរបស់់ផែនដី ជាអ្នកសំដែងការឆ្ពិននេះ។ពិភពលោកយើងនេះ,
បើតាមទ្រឹស្ដីរបស់់សាសនាហិណ្ឌូ ថាមិនពិតទេ គឺដូចជាស្រមោល
នៃការពិតដូច្នោះ ។នេះត្រូវគ្នានឹងទ្រឹស្ដីរបស់់មហាទស្សនវិទូក្រិកឈ្មោះប្លាតុង
ដែលបានប្រៀបធៀបពិភពលោកយើងនេះទៅនឹងរូងភ្នំមួយដែលមនុស្សយើង
គ្រប់់គ្នារស់់នៅកជាប់់នឹងច្រវាក់់ ដោយងាករកមើលការពិតមិនរួច ឃើញតែ
ស្រមោលចំាងមកពីខាងក្រៅដែលជាពិភពលោកពិត,ហើយពួកគេឈ្លោះគ្នា
ថាស្រមោលនេះពិតស្រមោលនោះពិត ដោយចិត្តប៉ងប្រាថ្នាមិនចេះអស់់មិន
ចេះហើយ។ក្នុងរូងនោះ លោកប្លាតុងបាន យលថាមានមនុស្សម្នាក់់គឺលោកគ្រូ
សូក្រាតបានរួចខ្លួនពីការជាប់់ច្រវាក់់ ហើយបានចាកចេញទៅឃើញការពិត
នៅខាងក្រៅ ដោយត្រលប់់ចូលមកវិញ ត្រូវគេចំអកអោយលោកហើយថា
លោកបង្ខូចយុវជនក្រិក ..ហើយត្រូវនំាទៅតុលាការកាត់់ទោសប្រហារជីវិត។

លោកប៉្លាតុងក៏មានជំនឿផងដែរថាខ្លួនប្រាណយើង គឺជាផ្នូររបស់់ព្រលឹង។
ដូច្នេះ ការកើតមកលើលោកនេះ គឺជាការស្លាប់់របស់់ព្រលឹង ចូលទៅក្នុងផ្នូរ
ដែលជាខ្លួនប្រាណនេះឯង។

ក្នុងលោកយើងនេះអ្វីៗសុទ្ធសឹងតែជាសំបកក្រៅ។ក្នុងលោកយើងនេះ អ្វីៗ
ទំាងអស់់សុទ្ធសឹងតែជាការឆ្ពិនភ្នែក។ពាក្យផ្ទុយជាគូៗ របស់់វា អាចថាជាស្មើគ្នា ៖
មាន=ក្រ ,ល្អ=អាក្រក់់,សុភមង្គល=អពមង្គល,ស=ខ្មៅ,ធំ=តូច,យុត្តិធម៌=អយុត្តិធម៌,
ថ្លៃថ្នូរ=ថោកទាប,ខ្ពស់់=ទាប,និយាយលេង=និយាយមែន,ឆ្លាត=ល្ងង់់,ទុក្ខ=សប្បាយ,
ទេវតា=ទេវទត្ត,ចាញ់់=ឈ្នះ។ខ្ញុំលើកគូពាក្យផ្ទុយខ្លះមកនិយាយ ស=ខ្មៅ
ក្នុងសាកកលលោកយើងនេះ មានប្រហោងខ្មៅរាប់់មិនអស់់
ដែលជាសំណល់់នៃការស្លាប់់របស់់ផ្កាយឬGalaxyណាមួយដែលចាស់់ជរា

ហើយស្លាប់់ទៅជារូងឬប្រហោងខ្មៅ (Trou Noir)។នៅក្នុងសាកលលោកយើង ,
វាពិតជារូងខ្មៅមែនហើយ ព្រោះវារលាយបាត់់ទៅហើយ ដោយគួចត្របាញ់់យក
វត្ថុធាតុកំទិចកំទីនៃវត្ថុជុំវិញវាទៅជាមួយផង សូម្បីទំាងពន្លឺក៏ត្រូវស្រូបចូលទៅដែរ។
ដូច្នេះ រូងខ្មៅនេះ គឺខ្មៅងងឹតសូន្យឈឹង មើលមិនឃើញទាល់់តែសោះ
ប៉ុន្តែគេតាមដានដឹងបានដោយសារទំនាញរបស់់វា មានឥទ្ធិពលលើវត្ថុធាតុ
ដែលនៅក្បែរៗវា។ វាខ្មៅពិតមែន ប៉ុន្តែនៅចុងម្ខាង ក្នុងពិភពលោកមួយទៀត
វាមិនខ្មៅទេ ពិតជាមានពន្លឺស ហើយទីនោះជាទីចាប់់ផ្ដើមនៃសាកលោកមួយទៀត។

ក្នុងសង្គម មនុស្សច្រើនយល់់ច្រលំ ជាខ្មៅ ,ខ្មៅជាស,ខុសថាត្រូវ ,ត្រូវថាខុស។

ពណ៌ខ្មៅ៖ ផ្សំផ្គុំដោយចំរុះពណ៌បញ្ចូលគ្នា រីឯពណ៌ស វិញក៏ចឹងដែរ គឺបែកជាចំរុះ
ពណ៌ឥន្ធនូ(ពន្លឺ)។សរុបមកពណ៌ខ្មៅ=ពណ៌ស
យុត្តិធម៌=អយុត្តិធម៌៖ក្នុងសង្គមលោកយើងនេះ,
យុត្តិធម៌គឺអយុត្តិធម័ ដែលមិនអាចទទួលយកបាន …គេប្រើលុយឫអំណាច
ដើម្បីឈ្នះចាញ់់នៅតុលាការ។មិនមានយុត្តិធម៌ទេ។
ចប់់=ចាប់់ផ្ដើម,ឆ្នាំចាស់់ដាច់់ ចាប់់ផ្ដើមឆ្នាំថ្មី
ទេវតា=ទេវទត្ត៖ចិត្តជាទេវទត្ត មាត់់ជាទេវតា។ប្រយ័ត្នសំដីផ្អែម
ទន់់ភ្លន់់ ដែលមនុស្សអាក្រក់់ មនុស្សបោកប្រាស់់ ,ឧក្រិដ្ឋជន ដែលប្រើធ្វើជាធ្នាក់់ទាក់់
ចិត្តជនរងគ្រោះរបស់់ខ្លួន។ចាញ់់=ឈ្នះ ,ចាញ់់ជាព្រះ ឈ្នះជាមា។
ព្រះមិនយកឈ្នះសត្រូវ ពីព្រោះសត្រូវប្រព្រឹត្តអំពើមិនត្រូវ។ព្រះយកចាញ់់ដើម្បីឈ្នះ ។

ថ្លៃថ្នូរ=ថោកទាប៖ លុយមាសប្រាក់់ដែលរកបានមកពីអំពើ
មិនសុចរិត អំពើលួចប្លន់់,អំពើពុករលួយ ,ការលួចទ្រព្យសម្បត្តិជាតិ ,ការជួញដូរ
គ្រឿងញៀន,លក់់ដូរមនុស្ស មិនធ្វើអោយមនុស្សរស់់នៅថ្លៃថ្នូរបានទេ។
ជីវិតរស់់នៅដោយសារអំពើទំាងនោះជាជីវិតថោកទាប។ការមានមាសពេជ្រ
ពាក់់មិនមែនមានន័យថាថ្លៃថ្នូរមានមុខមាត់់អីនោះទេ។
ចិត្តមាយាទមនុស្សទេដែលអាចកំណត់់ជាថោកទាបឬថ្លៃថ្នូរនោះ។ដូច្នេះ ជនណា
មានគ្រឿងអលង្កា ថ្លៃៗពាក់់មានសំលៀកបំពាក់់ល្អៗពាក់់ បើខ្លួនជាចោរ មិនអាច
ថាខ្លួនថ្លៃថ្នូរនោះទេ ផ្ទុយទៅវិញគឺខ្លួនឯងថោកទាប។ម្យ៉ាងទៀត មនុស្សខ្លះមាន
មាសពេជ្រពាក់់គិតថាខ្លួនថ្លៃថ្នូរ ប៉ុន្តែសំដី ឫកពាររបស់់ខ្លួនថោកទាប។យ៉ាងនេះ
ហើយហៅថា៖ថ្លៃថ្នូរ=ថោកទាប។សុភមង្គល=អពមង្គល៖ជនរកស៊ីទុច្ចរិត
ជនលួចសម្បត្តិជាតិដែលមានលុយសំបូរហូរហៀរ មិនមែនមានសុភមង្គលទេ។
ផ្ទុយទៅវិញ ជននោះគឺមានអពមង្គល។

ព្រះពុទ្ធ,ព្រះអង្គមិនប្រាថ្នាសុភមង្គលក្នុងព្រះរាជវាំងដ៏ប្រណិតហើយស្ដុកស្ដម្ភ
ដែលជាសុភមង្គលមនុស្សលោកសឹងគ្រប់់គ្នាប្រាថ្នាចង់់បាន ប៉ុន្តែផ្ទុយទៅវិញ
ព្រះអង្គយល់់ឃើញថានោះគឺជាអពមង្គល ទើបព្រះអង្គមិនត្រូវការ ហើយច្រាន
ចេញដោយត្រូវតែចាកចេញទៅស្វែងរកសច្ចធម៌នៅទីស្ងប់់ស្ងាត់់ក្នុងបំណងស្វែង
រកអោយបានសុភមង្គលពិតដែលមិនអាចប្រែប្រួល៖បរិនិពាន្ត,ឋានរំលត់់ទុក្ខ ។

មាន=ក្រ៖អ្នកមានបើនៅតែខ្វះខាតមិនចេះចប់់ ចេះតែ
ចង់់មានបានគ្មានដែនកំណត់់នោះគឺនៅមិនទាន់់អាចហៅថាជាអ្នកមានទេ គឺជាអ្នកក្រ។
រីឯអ្នកក្រដែលគ្មានខ្វះខាតអ្វីទៀតទេសំរាប់់ការស់់នៅ គឺលែងចង់់មាន
បានតទៅទៀត ទើបអាចថាជាអ្នកមាន។

អំពើអាក្រក់់ជិះជាន់់កេងប្រវ័ញ្ចប្រជាជនក្រីក្រក អោយរងទុក្ខលំបាកគ្រប់់បែបយ៉ាង
គឺនោះមិនមានន័យថាជាទង្វើដែលនំាអោយពួកគេរស់់នៅក្នុងសុភមង្គលទេ។
ម្យ៉ាងវិញទៀត ក្នុងសង្កមយើងសព្វថ្ងៃនេះ ទោះជាមនុស្សធម្មតាក៏ដោយមាន
មាសមានប្រាក់់ហូរហៀរ ក៏មិនមែនបានន័យប្រាកដថាគេមានសុភមង្គលនោះទេ។
គេស្លៀកពាក់់្សស្អាត មានទឹកមុខរីកថ្លា ប៉ុន្តែយើងមើលក្នុងចិត្ត
គេមិនឃើញទេ…មានអ្នកខ្លះទៀតបែរជាមានអ្វីៗសព្វបែបយ៉ាងហើយ
បែរជាមិនចង់់រស់់នៅក៏មានដែរ ។ខ្លះបែរជាដាច់់ចិត្តធ្វើអត្តឃាតទៀតផង។

ខាងក្រោមនេះខ្ញុំសូមដកស្រង់់ទ្រឹស្ដីខ្លះក្នុងBhagavad Gîta ដូចតទៅ៖

-Celui qui le tient pour capable de tuer,celui qui le
croit frappé à mort ,aucun ne possède la vraie connaissance:
il ne tue pas;  il n’est pas tué.៖អ្នកដែលថាគាត់់អាចសំលាប់់បាន,
អ្នកដែលជឿថាគាត់់ត្រូវគេវាយស្លាប់់,ពុំមានអ្នកណាម្នាក់់មានចំណេះដឹងពិតទេ៖
គាត់់មិនសំលាប់់ទេ,គាត់់មិនបានត្រូវគេសំលាប់់ទេ

-Jamais il ne naît ;il ne meurt ;il n’a pas été,il ne sera
à nouveau. Lui qui est inné necessaire,éternel,primordial,
on ne le tue pas quand on tue le corps.ដែលប្រែថា៖

គាត់់មិនដែលបានកើតមកទេ,គាត់់មិនដែលស្លាប់់,គាត់់មិនបានមានជីវិត,
គាត់់មិនបានកើតមកទៀត។គាត់់ដែលជាវត្ថុធាតុចំបាច់់ខាងក្នុង,អមតៈ,
សំខាន់់ជាងគេមិនត្រូវបានគេសំលាប់់ទេ ពេលដែលគេសំលាប់់ខ្លួនប្រាណ
គាត់់នោះ។
អត្ថបទអំពី ៖what is the death?:
https://sambatt.wordpress.com/2011/03/18/when-the-death-hurt-tears-and-sadness/
អត្ថបទដែលមានចំណងជើងថា៖អ្វីមួយអាចរលាយជាសូន្យបាន:
https://sambatt.wordpress.com/2012/10/06/

7 responses to “ស្លាប់់់=កើត

  1. អរគុណសម្រាប់ការពន្យល់យ៉ាងក្បោះក្បាយបង!

  2. ខ្ញុំសូមអរគុណអេណាវិញដែរ!

  3. អត្ថបទល្អមែន! នេះពិតចំជាអ្នកទស្សនមែន!

  4. ខុងជឺប្រាប់ថាយើងមិនទាំងស្គាល់ជីវិតផង។តើចាំបាច់អី
    ស្គាល់សេចក្តីស្លាប់នោះ។

  5. អាល់បែ៑កាមុស៎ៈពិភពលោកនេះគ្មានទីជំរកពិតប្រាកដទេ។
    ប៉ុនែ្តត្រូវយកភាពអត់ន៍យរបស់ជីវិតដើម្បីសែ្វងរកន៍យអោយវា។

  6. អ្វីៗទាំងអស់សុទ្ធតែប្រែប្រួលមានតែការប្រែប្រួលទេដែល
    មិនប្រែប្រួលនោះ។

  7. ពិភពលោកនេះគ្មានជំរកពិតប្រាកដទេ មានន័យថាពិភពលោកនេះ
    គ្មានទីជំរកណាស្ថិតស្ថេរទេ ។ការប្រែប្រួលរបស់់ពិភពលោកជាការ
    ចំាបាច់់ ទើបបានជាកើតមានការចំាបាច់់ដូចនេះ។ដូចជា កើតហើយ
    ត្រូវចំរើនវ័យចាស់់ជរា ឈឺ និងមរណៈ ទើបអាចអោយមនុស្សសត្វ
    ជំនាន់់ក្រោយកើតតមកទៀត ។
    បើគ្មានការប្រែប្រួលទេ ពិភពលោកនេះនឹងគ្មានទីជំរកអោយមនុស្ស
    សត្វបានគ្រប់់គ្នាដោយគ្មានកំណត់់នោះទេ។បន្តិចទៀត ដល់់ពេល
    ធម្មជាតិបំផ្លាញពិភពលោកហើយ ពីព្រោះចំនួនមនុស្សនិងសត្វ
    លោកកើនះយសពេកហើយពេលនេះ ហើយក៏បរិយាកាសកើន
    កំដៅជ្រុលដែលត្រូវតែបង្កមហន្តរាយធម្មជាតិជាដាច់់ខាត។
    តើមានអ្វីជាក្ដីសង្ឃឹមដើម្បីជៀសវាងគ្រោះមហន្តរាយបាន?
    តើព្រះអាចជួយធ្វើអន្តរាគមន៏បានទេ ដើម្បីកែប្រែឫដោះស្រាយ
    វិបត្តិធម្មជាតិ?ភាពយន្តរឿង ទីបញ្ចប់់ពិភពលោកនាថ្ងៃទី២១ធ្នូ
    ២០១២នោះ មិនមែនជារឿងបង្ហាញអំពីទីបញ្ចប់់ពិភពលោក
    ទំាងមូលតែម្ដងទេហើយពុំមានព្រះយាងមកធ្វើអន្តរាគមន៏ឬ
    ជួយសង្រ្គោះសត្វលោកទេ។ធម្មជាតិដើរតាមច្បាប់់ដែលព្រះ
    បានតាក់់តែងឡើង សំរាប់់ពិភពលោក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s