ពាក្យផ្ទុយនឹងពាក្យ”ស្លាប់់”គឺអ្វី?

ខ្ញុំចងចំាកាលពីនៅរៀនបឋមសិក្សា គ្រូបង្រៀនអោយរកពាក្យផ្ទុយ។លុះរៀនចប់់បឋមសិក្សា
ក៏លែងបានរៀនរកពាក្យផ្ទុយទៀត ។មនុស្សទូទៅស្គាល់់ពាក្យផ្ទុយរត់់មាត់់ណាស់់ ដូចជា
ពាក្យផ្ទុយនឹងពាក្យ គឺ ខ្មៅ ,ពាក្យផ្ទុយនឹងពាក្យ ភ្លឺ គឺ ងងឹត,ពាក្យផ្ទុយនឹង
ពាក្យត្រជាក់់គឺក្ដៅ ពាក្យផ្ទុយនឹង ឆ្លាត គឺ ល្ងង់់,ពាក្យផ្ទុយនឹងពាក្យមាន គឺ ក្រ,ពាក្យផ្ទុយនឹងពាក្យចុងគឺគល់់ ,ពាក្យផ្ទុយនឹងពាក្យ
ពាក្យក្បាលគឺកន្ទុយ,ពាក្យផ្ទុយនឹងពាក្យជើងគឺត្បូង ដៃក្នុងន័យមួយទៀត
ពាក្យផ្ទុយនឹងពាក្យលិច គឺកើតបើជាកិរិយាស័ព្ទគឺរះ,ពាក្យផ្ទុយនឹងពាក្យ
ល្អគឺអាក្រក់់ ។ពាក្យផ្ទុយនឹងពាក្យស្អាត គឺកខ្វក់់,ពាក្យុផ្ទុយនឹងពាក្យថ្លា
គឺល្អក់់ ,ពាក្យផ្ទុយនឹងពាក្យសប្បាយគឺទុក្ខ……………………….
ប៉ុន្តែមានពាក្យមួយដែលខ្ញុំទើបតែគិតដល់់គឺពាក្យស្លាប់់។តើពាក្យផ្ទុយនឹង
ពាក្យស្លាប់់គឺអ្វី?
អ្នករាល់់គ្នាស្គាល់់ច្បាស់់ណាស់់ថាពាក្យផ្ទុយនឹងពាក្យស្លាប់់គឺរស់់ ។ប៉ុន្តែ
ចំពោះពាក្យជាគូនៃពាក្យផ្ទុយនីមួយៗ,យើងគួរដឹងថាពាក្យគូៗទំាងនោះ
ជាគុណនាម , នាម ,កិរិយាស័ព្ទ ឬកិរិយាស័ព្ទវិសេសន៏។
ចំពោះពាក្យស្លាប់់ ,វាអាចជាគុណនាម ឬ កិរិយាស័ព្ទ។ដូច្នេះគួរ
យើងដឹងលក្ខណៈនៃពាក្យផ្ទុយនីមួយៗ ដើម្បីអាចស្កាល់់ពាក្យផ្ទុយរបស់់
វា។ បើគេសួររកពាក្យផ្ទុយនឹង (ដោយ)ប្រុងប្រយ័ត្ន ចំលើយគឺ
(ដោយ)ធ្វេសប្រហែស ដែលក្នុងភាសាបារំាងយើងរកឃើញថាពាក្យផ្ទុយ
នឹងពាក្យPrudemment គឺImprudemmentឬ Négligemment។

និយាយចឹង,មានពាក្យផ្ទុយមួយទៀតចំពោះពាក្យផ្ទុយនឹងពាក្យស្លាប់់។
ខ្ញុំជឿថាបងប្អូនពិតជាស្គាល់់ តែជួនកាលមិនចាប់់អារម្មណ៏ក៏មិនបាន
គិតឃើញ។តើពាក្យនោះជាពាក្យអ្វី?

Advertisements

8 responses to “ពាក្យផ្ទុយនឹងពាក្យ”ស្លាប់់”គឺអ្វី?

 1. មានជីវិត?

 2. បាទ,មានជីវិត ជាពាក្យផ្ទុយនឹង គ្មានជីវិត។
  ជាភាសាអង់់គ្លេសគឺ living things ផ្ទុយនឹង non-living things
  ប្រែថាវត្ថុមានជីវិត ផ្ទុយនឹង វត្ថុគ្មានជីវិត។
  ពាក្យមួយជាមួយពាក្យផ្ទុយរបស់់វា មានពិត ដែលមិនអាចប្រកែកបាន។
  ដូចជាល្អ ផ្ទុយនឹង អាក្រក់់ ..គឺថាល្អ មានពិត អាក្រក់់មានពិត ,ដូចជាពាក្យផ្ទុយមួយទៀត
  ថាភ្លឹ មានមែន ចឹងងងឹដែលជាពាក្យផ្ទុយនឹងវាមានពិតដែរ ..ខ្ញុំចឹង់់និយាយថា មិនអាច
  មានគូផ្ទុយដែលមិនពិតទេ។

 3. គឺ​ មិន​ស្លាប់…? :mrgreen:

 4. «​ស្លាប់​»​ ផ្ទុយ​នឹង​ «​រស់​» ព្រោះ​ពេល​នេះ វា​ដើរ​តួ​ជា​គុណ​នាម​។​
  ឧទាហរណ៍​៖ មនុស្ស​រស់​ មនុស្ស​ស្លាប់​…

  ហើយ​«ស្លាប់​» ក៏​ផ្ទុយ​នឹង​ «កើត​»​ដែរ​ ព្រោះ​ពេល​នេះ​ វា​អាច​ដើរ​តួ​ជា​កិរិយាស័ព្ទ​។​
  ឧទាហរណ៍៖
  »»»ពូឈុំ​ស្លាប់​ហើយ​!​
  »»» កូន​មីង​យែម​កើត​ហើយ​!

  ខ្ញុំ​យល់​ថា​ចឹង​!! ត្រូវ​ឬ​អត់​?​ បើ​ត្រូវ​សុំ​ស្ករ​គ្រាប់​មួយ​ 😉

 5. ហេហេ ប្អូនហ្វីដែល ពូកែឆ្លើយមែន។ខ្ញុំមិនដឹងច្បាស់់បានជាដាក់់ប្រកាស់នេះសួរលេងមើល
  ថាតើពាក្យថាស្លាប់់មានពាក្យផ្ទុយជាមួយនឹងពាក្យអី​?ពាក្យផ្សេងៗទៀតដែលមានពាក្យផ្ទុយ
  នោះ,យើងដឹងច្បាស់់..តែចំពោះពាក្យស្លាប់់ អាចមានពាក្យផ្ទុយទៅតាមលក្ខណៈវាជាគុណនាមឫកិរិយាស័ព្ទ។បើវា
  ជាគុណនាម ស្លាប់់គឺផ្ទុយនឹងរស់់ភាសាបារំាងថា mort ផ្តុយនឹងvivant ប៉ុន្តែ
  បើវាជាកិរិយាស័ព្ទនឹងមានពាក្យផ្ទុយផ្សេងតាមយោបល់់ខ្ញុំ ដូច្នេះតាមភាសាបារាំងថា
  Mourirផ្ទុយនឹង Naîtreគឺ ពាក្យផ្ទុយនឹងស្លាប់់ គឺកើត។ឯចំណែកពាក្យផ្ទុយនឹងពាក្យរស់់
  ជាកិរិយាស័ព្ទដែលភាសាបារំាងថា Vivreខ្ញុំឥតដឹងថាមានពាក្យផ្ទុយថាម៉េចទេ។

 6. ត្រូវហើយ ត្រូវទៅតាមលក្ខណៈវាជាគុណនាមឫកិរិយាស័ព្ទ។និយាយចឹងសូមសួរមួយ៖
  ពាក្យផ្ទុយនឹងពាក្យ”ស៊ី”គឺអ្វី?

 7. ឆ្លើយ​ត្រូវ​ អត់​ទាន់​បាន​​ស្ករ​គ្រាប់​ផង​! បង​​សួរ​ខ្ញុំ​មួយ​ទៀត​!​ ចឹង​ខ្ញុំ​ក៏​សុំ​ឆ្លើយ​មួយ​ទៀត​ដែរ​ថា ពាក្យ​ «ស៊ី​» ផ្ទុយ​នឹង​ពាក្យ​ «​ជុះ​» ដោយ​ «ស៊ី​» មាន​ន័យ​ថា នាំ​អាហារ​ចូល​ទៅ​ក្នុង​សារពាង្គកាយ ឯ​ពាក្យ​ «​ជុះ​​» មាន​ន័យ​ថា នាំ​​អាហារ​ដែល​ជា​សំនល់​ ចេញ​ពី​​សារពាង្គកាយ​។​ ហិហិហិ… លើក​នេះ សង្ឃឹម​ថា នឹង​បាន​ស្ករគ្រាប់​!!!​

 8. មិនទាន់់ត្រូវទេ
  😀
  សូមទៅសួរអ្នកអត់់ការធ្វើទៅមើល គេឆ្លើយថាម៉េច?
  ស៊ីហើយដេក? ហិហិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s