ទីដែលសប្បាយក្លាយជាទុក្ខ

ពេលនេះខ្ញុំមានអារម្មណ៏ស្រងេចស្រងោចខ្លោចផ្សាចំពោះជីវិតរបស់់
បងប្អូនខ្មែរយើងដែលបានទទួលមរណភាពទៅយ៉ាងអាណោចអាធ័ម
បំផុតលើស្ពានកោះពេជ្រកាលពីយប់់ថ្ងៃទី២២វិច្ឆិកា២០១០ទើបកន្លង
ទៅជិតមួយសប្ដាហ៏មកនេះ។នៅទីក្រុងភ្នំពេញមនុស្សម្នាទំាងឡាយ
ដូចជាលែងចង់់សប្បាយ,លែងចង់់ដើរលេងកំសាន្តមួយរយៈពេល
ព្រោះចិត្តម្នាក់់ៗនៅរន្ធត់់នៅឡើយ ដោយសេចក្ដីតក់់ស្លុតចំពោះ
សោកនាដកម្មដែលមិននឹកស្មានដល់់បែរជាកើតមានហើយមកឆក់់
យកជីវិតកូនខ្មែរអស់់៣៥៣នាក់់ហើយធ្វើអោយរបួសប្រហែលបួនរយនាក់់
មកដល់់ពេលនេះ។ជារៀងរល់់ឆ្នំា ពិធីបុណ្យអុំទូកសំពះព្រះខែ អកអំបុក
មានភាពអឹកធឹក ប្រកបដោយសេចក្ដីកំសាន្តសប្បាយរីករាយដល់់
ប្រជាពលរដ្ឋខ្មែរទូទំាងប្រទេស។បុ់់ន្តែចំលែកអីឆ្នាំនេះ មានស្ពានកោះពេជ្រ
ដែលទើបនឹងកសាងរួចហើយថ្មីមានសំរស់់ទាក់់ចិត្តអ្នកកំសាន្តបុណ្យមួយ
កំរិតថែមទៀតក្នុងពិធីបុណ្យកំសាន្តទើបបានជាមានមនុស្សចូលរួម
កំសាន្តច្រើនជាងឆ្នំាមុនៗ ជាហេតុធ្វើអោយបរិវេណបុណ្យតាមដង
ទន្លេមេគង្គមានមនុស្សណែនតាន់់តាប់់ជាទីបំផុត។គួរជាទីសប្បាយ
ណាស់់ បុណ្យរយៈពេលបីថ្ងៃ ប្រជាពលរដ្ឋខ្មែរចូលរួមបុណ្យបាន
សំរាកកាយលំហែចិត្តគ្រប់់ៗគ្នាទំាងក្មេងទំាងចាស់់។ប្រជាពលរដ្ឋខ្មែរ
មិនមែនដើរលេងលំហែកាយតែនៅម្ដុំកោះពេជ្រនោះទេព្រោះបើគ្រប់់គ្នា
នំាគ្នាទៅលេងកោះពេជ្រក៏ចូលមិនចុះដែរ ដោយប្រជារាស្រ្តខ្មែរមកចូល
រួមបុណ្យនេះមានច្រើនណាស់់គឺរាប់់លាននាក់់ដែលមកពីគ្រប់់បណ្ដាខេត្ត
ក្នុងរាជាណាចក្រខ្មែរយើង។ដូច្នេះកន្លែងកំសាន្តផ្សេងៗទៀតក៏មានមនុស្ស
ដើរលេងកំសាន្តដែរ គ្រាន់់តែតិចជាងនៅកន្លែងមើលការប្រណំាងអុំទូក
និងកោះពេជ្រ។កន្លែងកំសាន្តសប្បាយមានច្រើន ប៉ុន្តែដូចជានៅតែ
ចង្អៀតសំរាប់់មនុស្សរាប់់លាននាក់់ ។ដូច្នេះនៅគ្រប់់់ទីកន្លែងមានមនុស្ស
ច្រើនកុះករណាស់់រហូតដែលធុញថប់់ហើយពិបាកប្រជ្រៀតត្រលប់់ទី
លំនៅឋានវិញ ហើយធ្វើអោយមនុស្សមួយចំនួនចំនួនធំផ្សេងទៀតដែល
ចង់់មកចូលរួមកំសាន្តសំរេចចិត្តមិនមកវិញ ។អ្នកក្រុងភ្នំពេញជាច្រើន
ដែលធុញថប់់នឹងបរិយាកាសបុណ្យទឹកនេះដោយសារមនុស្សច្រើន
ពេកនោះ ក៏នំាគ្នាទំាងគ្រួសារចាកចេញទៅដើរលេងកំសាន្តនៅតាម
ខេត្តវិញ ទៅតាមចំណង់់ចំណូលចិត្តទីស្ងប់់ស្ងាត់់ ធាតុអាកាសបរិសុទ្ធ
ឯព្រៃភ្នំ។ដូច្នេះឃើញថា ចំណង់់ចំណូលចិត្តមនុស្សផ្សេងៗគ្នា …ប៉ុន្តែអ្វី
ដែលគួរកត់់សំគាល់់នោះគឺមនុស្សភាគច្រើនមិនចូលចិត្តទីស្ងប់់ស្ងាត់់នៅ
តាមខេត្តទេ ព្រោះដូចជាសោះកក្រោះ ។ពួកគេចូលចិត្តជួបជុំគ្នាមានមនុស្ស
កុះករមើលការប្រណំាងទូកឬកីឡាផ្សេងៗ,ទស្សនាវង់់តន្រី្តហាលវាល
ហើយនិងចាយលុយទិញម្ហូបលក់់ក្នុងតូបនៅកន្លែងបុណ្យកំសាន្ត។
ប៉ុន្តែគួររអោយស្ដាយណាស់់ដែលបងប្អូនមិនបានប្រយ័ត្នខ្លួនចំពោះ
ស្ពានកោះពេជ្រដែលមិនមែនជាកន្លែងអោយមនុស្សដើរឆ្លងកាត់់គ្មាន
កំណត់់នោះហើយបែរជានំាគ្នាសំរុកដើរឆ្លងកាត់់ឡើងណែនកកស្ទះ
ស្ពានរហូតកើតមានមហាសោកនាដកម្មបំផ្លាញជីវិតបងប្អូនអស់់៣៥៣នាក់់
និងធ្វើអោយរបួសរប្រហែលបួនរយនាក់់។នេះបណ្ដាលមកពីទីកំសាន្ត
កោះពេជ្រជាកោះហើយតម្រូវអោយមនុស្សដើរឆ្លងកាត់់ទៅមកលើស្ពាន
ដ៏តូចចង្អៀតនេះក៏បង្កអោយកើតចលាចលដោយ ឮពាក្យចចាមរាមថា
ស្ពានបាក់់ ទើបនំាគ្នារត់់ជាន់់គ្នាស្លាប់់យ៉ាងអាណោចអាធ័មជាទីបំផុត។
ប៉ុន្តែរឿងនេះ យើងមិនអាចបន្ទោសពួកគេបានឡើយ ។ផ្ទុយទៅវិញ
យើងអាចបន្ទោសប៉ូលីសនិងក្រុអាជ្ញធរភ្នំពេញដែលទទួលបន្ទុកចំពោះ
ពីធីបុណ្យ។គេត្រូវតែ ត្រួតមើលការកស្ទះដំណើរ ដោយមិនត្រូវបណ្ដោយ
អោយមនុស្សដើរឆ្លងលើស្ពានកោះពេជ្រហួសកំរិតដូចនេះឡើយ។
ស្ដាយណាស់់ ស្ពានពេជ្របានឆក់់យកជីវិតបងប្អូនខ្មែរយើងយ៉ាងស្រួលៗ
យ៉ាងនេះ,មិនគួរកើតមានសោកនាដកម្មបែបនេះសោះ,គ្មាននរណានឹក
ស្មានដល់់ឧប្បត្តិហេតុដ៏សាហាវនេះកើតឡើងសោះ។ស្ដាយជីវិតយុវជន
យើងក្មេងៗដែលទើបនឹងធំចំរើនវ័យ ហើយមកស្លាប់់ងាយៗដូចនេះ …
មិនអស់់ចិត្តសោះ។មិនដឹងឪពុកម្ដាយគេទ្រហោយំយ៉ាងណា ពេលដែល
ឃើញកូនស្លាប់់ដ៏អាណោចអាធ័មបែបនេះ …ពួកគេដែលអោយកូនដើរលេងសប្បាយបែរជាបានទុក្ខសោកសំរាប់់ជីវិត…
មិនអោយយំម្ដេចកើត …មិនអោយយំហើយយំទៀតម្ដេចកើត????ជា
ពិសេសថ្ងៃរំលាយសពកូនសំលាញ់់របស់់ខ្លួន ៖ត្រូវទ្រហោយំយ៉ាងណា?
បង្កើតកូនបានមក ឪពុកម្ដាយសប្បាយចិត្ត ខំចិញ្ចឹមទោះជាលំបាកយ់ាងណា
ព្យាយាមតស៊ូចិញ្ចឹមកូន ហើយទីបំផុតកូនយកជីវិតខ្លួនមកចោលលើស្ពាន
ស្រួលៗដូចនេះ។ខ្ញុំសូមសំដែងសមានចិត្តរំលេកមរណទុក្ខជាមួយគ្រួសារ
បងប្អូនសាកសពទំាងអស់់ហើយឆ្លៀតពេលនេះ សូមប្រាប់់បងប្អូនរួមឈាម
ខ្មែរទំាងអស់់អោយប្រយ័ត្នប្រយែងខ្លួនជានិច្ចក្នុងឱកាសបុណ្យណាក៏ដោយ
ដើម្បីកុំអោយសប្បាយភ្លេចខ្លួន ជាពិសេសជៀសវាងទីណាដែលចង្អៀត
មានមនុស្សច្រើន ដោយនំាគ្នាបែកចេញដើម្បីអោយកន្លែងកំសាន្តទូលាយ
អាចគេចការផ្អើលជាយថាហេតុណាមួយ ដើម្បីកុំអោយមានគ្រោះថ្នាក់់
ដោយមកពីការបង្អើលពីរឿងអ្វីមួយមិនពិត។ពាក្យចចាមរាមជាពាក្យដែល
យើងមិនដឹងជាយ៉ាងណានោះទេដូច្នេះ មិនត្រូវរត់់ផ្អើលជាន់គ្នាឡើយ
គឺត្រូវគេចដោយសំរួលកុំអោយមានគ្រោះថ្នាក់់ដល់់ជីវិតទំាងអស់់គ្នា្ពពីព្រោះ
យើងមិនបានឃើញផ្ទាល់់នឹងភ្នែក។

Advertisements

3 responses to “ទីដែលសប្បាយក្លាយជាទុក្ខ

  1. រហូត​មក​ដល់ពេលនេះ មាន​មនុស្ស​មួយ​ចំនួន​ហៅ​ ស្ពាន​ពេជ្រថា ស្ពានមរណៈ ស្ពានខ្មោច!!

  2. ខ្ញុំ​ហៅ​ថា ស្ពាន​ចង្រៃ

  3. មែនហ្នឹង ចំលែកអីតែឆ្នំា២០១០ មានស្ពានចង្រៃនេះ ។
    រាលឆ្នំា ខ្មែរយើងចូលរួមបុណ្យបានសុខសាន្ត សប្បាយរីរាយទំាងអស់់គ្នា មិនដែលមានគ្រោះ
    កាច ធ្វើអោយមនុស្សស្លាប់់រង្គាល់់យ៉ាងនេះចឹងសោះទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s