ឧប្បត្តិហេតុស្ពានកោះពេជ្រអាចចៀសវាងបាន

ពីរបីថ្ងៃកន្លងផុតតំាងពីឧប្បត្តិហេតុចលាចលផ្អើលបុកនិងរត់់ជាន់់គ្នា
លើស្ពានកោះពេជ្រមក ខ្ញុំដូចជាមានអារម្មណ៌រកពេលនឹកសរសេរអី
មិនចេញ ព្រោះរវល់់តែតាមដានដំណឹងដ៏មហាអភ័ព្វអំពីមរណភាព
នៃជនជាតិខ្មែរចំនួនប្353នាក់់ព្រមទំាងអ្នករបួស
ចំនួនជាងបួនរយនាក់់។ម្យ៉ាងទៀត ដោយមានអារម្មណ៏រន្ធត់់
តក់់ស្លុតចំពោះព្រឹត្តិការណ៏ដ៏អាក្រក់់នេះដែលមិនបាននឹកស្មានថា
កើតមានឡើងបែរជាកើតមាន ធ្វើអោយយើងមិនអស់់ចិត្ត ហើយរកថ្លែង
អ្វីមិនបាន។ស្ដាយណាស់់ ឧប្បត្តិហេតុដ៏អភ័ព្វដែលបានកើតឡើងនេះ។
នេះជាមហាសោកនាដកម្មមួយដែលខ្មែរមិនដែលធ្លាប់់ជួបប្រទះ។
ស្ដាយណាស់់ វាហួសទៅហើយ យើងមិនអាចទាញអតីតកាលមកវិញ
បានដើម្បីជួយស្រោចស្រង់់ជីវិតបងប្អូនកំសត់់របស់់យើងបាន
ប៉ុន្តែពួកគេមិនអាចចាកចេញពីបេះដូងយើងជាខ្មែរបានទេ ព្រោះយើង
ជាខ្មែរដូចគ្នា, យើងជាជាតិសាសន៏ដូចគ្នា មានដើមកំណើតពីដូនតា
យើងជាមួយគ្នាដែល រស់់នៅលើទឹកដីខ្មែរជាដួងព្រលឹងរបស់់យើង
ទំាងអស់់់គ្នា។ដូច្នេះ យើងនៅតែរលឹកឃើញពួកគេជានិច្ច ហើយចំពោះ
ទុក្ខសោករបស់់ក្រុមគ្រួសារនិងមិត្តញាតិរបស់់ពួកគេ យើងសូមចូលរួម
ចែករំលែកជាមួយមិនមានភ្លេចឡើយ។ព្រមជាមួយពេលនេះ ដោយការ
មិនអស់់ចិត្តចំពោះឧប្បត្តិហេតុចង្រៃដែលបានសំលាប់់បងប្អូនយើង
រាប់់រយនាក់់នោះ ខ្ញុំចេះតែគិតពិចារណាពីការដែលបណ្ដាលអោយកើតមាន
សោកនាដកម្មនេះ។ខ្ញុំជឿថា ឧប្បត្តិហេតុប្រល័យជីវិតនេះ អាចនឹងជៀសវាង
បានប្រសិនជាយើងបានប្រុងប្រយ័ត្នជាមុន។ខ្ញុំជឿថាយើងប្រាកដ
ជាបានដឹងរឿងគ្រោះថ្នាក់់នៃការជួបជុំគ្នាច្រើនរាប់់ម៉ឺន-សែននាក់់ក្នុងទីវាល
ណាក៏ដោយ។
ទីមួយ៖អ្នកចាត់់ចែងពិធីបុណ្យ ឬអាជ្ញាធរក្រុង(មិនមែនប្រជារាស្ត្រទេ!)
និងប៉ូលីសត្រូវតែដឹងរឿងរ៉ាវនេះដែលធ្លាប់់កើតមាននៅប្រទេសដទៃដែរ ដូចជា
ប្រទេស អ៊ីរ៉ាក់់ ឥណ្ឌា ឥណ្ឌូនេស៊ី ចិន ជាដើម ដែលនេះអាចជាមេរៀនមួយ
ដ៏មានប្រយោជន៏សំខាន់់ណាស់់ដើម្បីអោយយើងចេះប្រយ័ត្នខ្លួនឯង ក្នុងពេល
រៀបចំពិធីបុណ្យប្រពៃណីជាតិធំៗដែលមានមនុស្សច្រើនរាប់់ម៉ឺន-សែន ឬ
លាននាក់់នោះ។អញ្ចឹងសួរថាតើយើងប្រយ័ត្នរបៀបម៉េច?គឺមិនត្រូវអោយមនុស្ស
ជុំគ្នាច្រើនហួសពេកទេ,ត្រូវមានទុកកន្លែងចំហខ្លះដើម្បីទប់់ការកកស្ទះ
ហើយដើម្បីចាត់់ការនេះបានប្រកបដោយប្រសិទ្ធិភាព,ត្រូវមានកងតម្រួតច្រើន
គ្រប់់គ្រាន់់ ហើយនៅគ្រប់់ទីកន្លែងជាពិសេសសំរាប់់ការពារការឈ្លោះគ្នា,
ប្រកាប់់ប្រចាក់់គ្នា ,ការបង្អើលអោយជ្រួលច្របល់់ឬចលាចលរត់់ប្រសេចប្រសាច
និងអំពើភេរវកម្មណាមួយ។ទីពីរ៖ទីកន្លែងណាមួយចង្អៀត មិនត្រូវអោយមនុស្ស
ចូលទៅទេ ព្រោះអាចនឹងនំាអោយកកស្ទះ ទោះជាមានច្រកចេញក៏ដោយ។
ទីបី៖ត្រួតមើលចរាចរមនុស្សគ្រប់់ទីកន្លែង ដើម្បីទប់់ស្កាត់់ការកកស្ទះ
ហើយត្រូវមានកងជំនួយ ពេលមានអាសន្ន ។ទីបួន៖ រឿងដែលយើងត្រូវតែនិយាយពេលនេះអំពីស្ពានកោះពេជ្រដែលបានក្លាយជា
ស្ពានមរណៈឫស្ពានពេជឃាតនោះ …រដ្ឋបាលក្រុងត្រូវតែដឹងថាស្ពានមិនអាចដាក់់ឬ
អោយមនុស្សដើរឆ្លងកាត់់លើសចំណុះនោះទេ។ សូមគិតមើល! តើមានតម្រួត
មើលការខុសត្រូវឫទេនូវការហូរចូលចំនួនមនុស្សលើសលប់់ទៅលើស្ពាន?
តម្រួតត្រូវមានគ្រប់់គ្រាន់់ ដាក់់អោយត្រួតមើលចំណុះស្ពាន។អ្វីក៏ដោយក៏មានកំរិតដែរ!។
ស្ពានយោលកោះពេជ្រនារាត្រីថ្ងៃចុងបង្ហើយគឺថ្ងៃទីបីនៃបូណ្យអុំទូក ត្រូវនឹងថ្ងៃចន្ទ
ទី២២វិច្ឆិកា២០១០នោះ មានមនុស្សចំនួនជាងប្រាំពីរពាន់់នាក់់ ដែលជាចំនួនលើស
ចំណុះជ្រុលពេកណាស់់។ដូច្នេះ វាជាការបណ្ដែតបណ្ដោយពីក្រុមអ្នកចាត់់ចែងទិវា
បុណ្យនិងក្រុមប៉ូលីសដែលមិនយល់់ដឹងគ្រោះថ្នាក់់ ហើយដែលមិនបានដឹងរឿងរ៉ាវ
ដែលធ្លាប់កើតមាននៅប្រទេសដទៃធ្វើជាមេរៀន ដើម្បីអោយចេះប្រយ័ត្នចំពោះ
ពិធីបុណ្យធំៗនៅក្នុងប្រទេសជាតិឯង។ការដែលយើងមិនបានដឹងថានៅប្រទេសគេ
មានកើតឧប្បត្តិហេតុដូចគ្នាដែរ នំាអោយយើងមិនបានប្រុងប្រយ័ត្នខ្លួនជាមុន ។
ថ្ងៃក្រោយយើងត្រូវចេះប្រុងប្រយ័ត្នខ្លួនទុក ដើម្បីជៀសកុំអោយកើតមានឧប្បត្តិ
ហេតុអាក្រក់់ចឹងៗទៀត ជាពិសេសគឺរដ្ឋបាលក្រុងដែលជាអ្នកទទួលបន្ទុកក្នុងការ
ចាត់់ចែងពិធីបុណ្យផ្សេងៗនោះ។ប្រទេសអ៊រ៉ាក់់ធ្លាប់់កើតមានការរត់់ភ័យប្រជ្រៀតគ្នា
កាលពីបួន-ប្រាំឆ្នាំកន្លងទៅពីរដងហើយគឺ
-ខែកុម្ភៈ២០០៤ ចលាចលរត់់ជាន់់គ្នាស្លាប់់អស់់២៥១នាក់់នៅMina
-ថ្ងៃទី៣១សីហា២០០៥ ចលាចលរត់់ជាន់់គ្នាលើស្ពាន ដែលបណ្ដាលមក
ពីមានពាក្យចចាមរាមមួយថាមានពួកភេរវជនអត្តឃាតករបោកគ្រាប់់
បែក ។ដូច្នេះក៏បណ្ដាលអោយកើតមានការរត់់ប្រសាចជាន់់គ្នាពេលកំពុង
ប្រជុំគ្នាធ្វើធម្មយាត្រា ហើយធ្វើអោយស្លាប់់មនុស្សជិតមួយពាន់់នាក់់ ក្នុងនោះភាគច្រើនគឺស្រ្តីនិងក្មេងៗ។មានឧប្បត្តិហេតុផ្សេងទៀតដែលបាន
កើតមានមុននេះទៀតដែរ ,សូមចុចក្នុងGoogleថាstampede in Irak អ្នកនឹងឃើញហើយ។ទីបញ្ចប់់នេះ ខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារ
ហើយនិងមិត្តភក្ដិសាច់់ញាតិរបសសាកសព ទំាងអស់់ ដោយក្ដីអាណិតអាសូរ
ក្នុងនាមជាជាតិខ្មែរឈាមខ្មែរដូចគ្នា។

Advertisements

2 responses to “ឧប្បត្តិហេតុស្ពានកោះពេជ្រអាចចៀសវាងបាន

 1. ខ្ញុំបានមើលអត្ថបទ ស្ដីពីពាក្យថា កប្ប ឃើញមានការខុសលេខគ្នា រវាង ដែលថា ១កប្បស្មើនឹង ៤៣២០លានឆ្នាំផែនដី ដល់លេខខាងក្រម បូកទៅឃើញខុសគ្នា (កន្លែងដែលចែកជា​ ៤យុគ)

 2. បើចឹង ខ្ញុំសូមផ្ទៀងផ្ទាត់់សិន៖
  មួយកប្ប ដែលស្មើនឹង៤ ៣២០លានឆ្នំាចែកជា១ ០០០ មហាយុគ ហើយមួយមហាយុគចែកជា៤យុគគឺ ក្រឹតយុគ (=១ ៧២៨ ០០០ឆ្នំា),
  តេត្រាយុគ(=១ ២៩៦ ០០០ឆ្នំា),ទ្វាបរយុគ(=៨៦៤ ០០០ឆ្នំា) និង
  កលិយុគ(=432 000ឆ្នំា)។
  ដូច្នេះ មួយមហាយុគ = ក្រឹតយុគ+តេត្រាយុគ+ទ្វាបរយុគ+កលិយុគ=
  ១ ៧២៨ ០០០ ឆ្នំា+១ ២៩៦ ០០០ឆ្នំា+៨៦៤ ០០០ឆ្នំា+៤៣២ ០០០ឆ្នំា=
  ៤ ៣២០ ០០០ឆ្នំា គឺស្មើនឹងមួយភាគពាន់់នៃកប្ប ដែលត្រូវមានរយៈពេល
  ៤ ៣២០ ០០០ ០០០០ ឆ្នំា គឺនិយាយម្យ៉ាងទឿតថា៤ ៣២០ លានឆ្នំា(ផែនដី)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s