រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(20)

ជំរំខៅអ៊ីដាង

របបខ្មែរក្រហម(បង្កើតហើយបង្កប់ដោយយួនដើម្បីសំលាប់ខ្មែរ)ដ៏ព្រៃផ្សៃ
ផុតលេខ ដែលមិនដែលមានក្នុងប្រវត្តិសាស្រ្តខ្មែរគឺជារបបគ្រប់់គ្រងលើស្រុក
ខ្មែរដែលសំលាប់់ប្រជាជនខ្មែរខ្លួនឯងអស់់ជិតពីរលាននាក់់ ដោយបន្សល់់នូវ
ការខូចខាតហិនហោចលើគ្រប់់វិស័យទំាងអស់់នៃប្រទេសជាតិខ្មែរ ។មិនតែ
ប៉ុណ្ណោះវាបានបន្សល់នូវកុមារកំព្រានិងជនពិការាប់់សែននាក់់ហើយការបែក
ព្រាត់់ប្រាស់់ក្រុមគ្រួសារ និងសេចក្ដីឈឺចាប់់របស់់ប្រជារាស្រ្តខ្មែររាប់់ជំជាន់់
តទៅអនាគត។ថ្ងៃទី៧មករា១៩៧៩ ជាថ្ងៃ(ថ្ងៃយួនឈ្លានពាននិងលេបកម្ពុជា)វិនាស
នៃរបបខ្មែរក្រហម ដែលត្រូវបានផ្ដួលរំលំដោយកងទ័ពវៀតណាម(យួន)និងកង
ទ័ពរណសិរ្សរំដោះជាតិខ្មែរ(កងទ័ពខ្មែរក្រហមនិន្នាការយួនគឺជាអាយ៉ងរបស់យួន
ជាអ្នកសម្លាប់ប្រជាជនខ្មែរ២លាននាក់់ហើយធ្វើជាមករំដោះ ដើម្បីបោកប្រាស់
ប្រជាជនខ្មែរនិងភិភពលោក)ដែលមានលោកហេង សំរិនជាប្រធាន។ប៉ុន្តែ ទោះជាត្រូវទទួលបរាជ័យក៏ដោយ ខ្មែរក្រហមនៅតែមិនវិនាសសាបសូន្យនោះទេ ។
ខ្មែរក្រហម(និន្នាការខ្មែរ)ត្រូវវាយដកខ្លួនថយទៅរស់់នៅឯជាយដែនខ្មែរ-ថៃ ដោយទំាងកៀរប្រជាជនខ្មែរទៅជាមួយផងដែរដើម្បីជាកំលាំងរបស់់ខ្លួន
ក៏ដូចជារនាំងបំាងពួកគេពីការតាមវាយប្រហារពីសំណាក់់កងទ័ពវៀតណាម
នោះ។ក្នុងគ្រាជាមួយគ្នានេះក៏កើតមានក្រុមចលនាតស៊ូផ្សេងៗទៀតដែរ
ដូចជាចលនាតស៊ូខ្មែរដែលដឹកនំាដោយលោកតាសឺន សាន ព្រះបាទនរោត្តម
សីហនុ ព្រះបាទនរោត្តម រណរិទ្ធិដែលបានបង្កើតជំរំតស៊ូជាច្រើន
នៅតាមជាយដែនខ្មែរ-ថៃ ។ប៉ុន្តែ ជំរំខៅអ៊ីដាង ជាជំរំខ្មែរតែមួយ
គត់់ដែលបានចាប់់កំណើតមុនគេហើយដែលជនភៀសខ្លួនខ្មែរក្នុងជំរំ
នេះត្រូវបានទទួលបន្ទុកការពារយ៉ាងពិសេសពីអង្គការUNHCRដែលបើក
សិទ្ធិអោយពួកគេទៅតំាងទីលំនៅថ្មីក្នុងប្រទេសទីបី។ហេតុដូច្នេះហើយបាន
ជាជំរំខៅអ៊ីដាងបានកើនប្រជាជនភៀសខ្លួនយ៉ាងច្រើនសន្ធឹកក្នុងមួយ
ថ្ងៃៗ ជាពិសេសក្នុងចន្លោះខែវិច្ឆិកា១៩៧៩ និងខែមករា១៩៨០ជំរំ
ខៅអ៊ិដាង ទទួលជនភៀសខ្លួនខ្មែរមួយថ្ងៃៗចំនួន១៦០០នាក់់។នៅថ្ងៃទី
២៤មករា១៩៨០ ថៃក៏បិទជំរំខៅអ៊ីដាងឈប់់ទទួលជនភៀសខ្លួន។ជំរំខៅអ៊ីដាង
ចាប់់កំណើតនៅថ្ងៃទី២១វិច្ឆិកា១៩៧៩ដោយសារការអនុញ្ញាតពីក្រសួងមហាផ្ទៃថៃ ។
ប៉ុន្តែជំរំខៅអ៊ិដាងជាជំរំបណ្ដោះអាសន្នតែប៉ុណ្ណោះពីព្រោះជនភៀសខ្លួនខ្មែរយើង
ដែលបានមករស់់នៅក្នុងជំរំនេះ នឹងត្រូវចាកចេញទៅតាំងទីនៅថ្មីឯប្រទេសទីបី។
ជំរំខៅអ៊ិដាងមានផ្ទៃដីទំហំប្រហែលជាប្រាំគីឡូម៉ែត្រក្រឡាស្ថិតនៅជាប់់នឹង
ជើងភ្នំខៅអ៊ីដាង។តាមគំរោងដើមដំបូង ជំរំខៅអ៊ីដាងបំរុងនឹងទទួលជនភៀសខ្លួន
ដល់់៣០០ ០០០នាក់់ ប៉ុន្តែជាយថាហេតុខៅអ៊ីដាងទទួលបានជនភៀសខ្លួនបាន
ត្រឹមតែ១៦០ ០០០នាក់់។ចំនួនប៉ុណ្ណេះ គឺច្រើនពេកហើយ សំរាប់់ការទទួលបន្ទុក
របស់់អង្គការUNHCR ទើបបានជាគេត្រូវតែដឹកជនភៀសខ្លួនមួយភាគធំ
ទៅដាក់់ជំរំPhanat nikhom , Sa keo II Mairut និងKap Choeng។
នៅដំណាច់់ឆ្នាំ១៩៨២ ចំនួនប្រជាជនភៀសខ្លួនក្នុងជំរំខៅអ៊ីដាង បានធ្លាក់់ចុះ
មកត្រឹម៤០ ០០០(បួនម៉ឺន)នាក់់។ទោះបីយ់ាងណាជំរំនេះ នៅតែមាន
ជនភៀសខ្លួនលួចចូលមករស់់នៅខុសច្បាប់់ជារៀងរាល់់ថ្ងៃពីព្រោះពួកគេ
សូកលុយអោយប្រជាជននិងទាហានថៃដែលជាអ្នកនំាអោយចូលក្នុងជំរំ
ក្រោមរបងបន្លាលួស និងក្រោមលូទឹក នាពេលយប់់។ចឹងហើយបាន
ជានៅពាក់់កណ្ដាលឆ្នាំ១៩៨៣ប្រជាជនភៀសខ្លួនបានកើនឡើងដល់់
ជិតប្រាំមួយម៉ឺននាក់់ ទោះជាជនភៀសខ្លួនចាក់់ចេញពីជំរំទៅតំាងទីលំនៅ
ឯប្រទេសទីបីយ៉ាងច្រើនជារៀងរាល់់ថ្ងៃខែក៏ដោយ។ក្នងឆ្នាំ១៩៩១ ចំនួន
ប្រជាជនភៀសខ្លួនខៅអ៊ីដាងបានធ្លាក់់មកត្រឹមចំនួនមួយម៉ឺនបួនពាន់់នាក់់
(១៤ ០០០នាក់់) ហើយក៏នឹងលែងកើនទៀតដូចមុនដែរ។នេះក៏ព្រោះតែ
នយបាយស្រុកខ្មែរបានប្រែប្រួលដោយមេដឹកនាំខ្មែរតស៊ូខ្មែរទាំងអស់់ស្រុះ
ស្រួលគ្នាជាមួយរបបខ្មែរកុម្មុយនីស្តលើកបន្តុបដោយរបបគ្រប់់គ្រងហ៊ាន ណូយ
ដើម្បីបញ្ចប់់សង្រ្គាមរំារ៉ៃចាប់់តំាងពីរបបខ្មែរក្រហមរលាយផុតទៅនោះ។
ដូច្នេះក៏នឹងគ្មានជនភៀសខ្លួនចាកចេញពិស្រុកខ្មែរទៀតដែរហើយជនភៀសខ្លួន
ខ្មែរទំាងអស់់នៅតាមព្រំប្រទល់់ខ្មែរ-ថៃដែលមានចំនួនជាងបីសែននាក់់ត្រូវតែ
ធ្វើមាតុភូមិនិវត្ត ក្នុងកំឡុងប្រតិបត្តិការUNTACក្នុងឆ្នាំ១៩៩២ ហើយនៅថ្ងៃទី៣មិនា
ឆ្នាំ១៩៩៣ ជំរំខៅអ៊ីដាងត្រូវបានបិទទ្វារលែងមានជនភៀសខ្លួន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s