រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(19)

មរណភាព

មួយថ្ងៃ,ពីរថ្ងៃកន្លងទៅ យើងឥតបានដំណឹងអ្វីបន្តិចអំពីប្អូន។
យើងចេះតែគិតព្រួយបារម្ភពីប្អូន។ លុះថ្ងៃទីពីរកន្លងផុត ទើបស្អែក
ឡើងត្រូវជាថ្ងៃទី០១មករា១៩៨៦ យើងទទួលដំណឹងពីពូឈាងដែល
បានចេញទៅជំរំខៅអ៊ីដាងបន្ទាប់់ពីប៉ា អោយដឹងដោយរន្ធត់់ចិត្តខ្លោច
ផ្សារកទីបំផុតគ្មានដូច្នេះថា៖«ប្អូនស្លាប់់»។ពុទ្ធោ!ប្អូនស្លាប់់! ប្អូនស្លាប់់!ទេ,
នរណាថាប្អូនស្លាប់់?មិនពិតទេ?យើងទំាងអស់់គ្នាឈឺចាប់់ខ្លោចចិត្តភ្លាម។
ទឹកភ្នែកហូរមកភ្លាមៗច្រើនៗ នឹកអាណិតប្អូនប្រុសពៅកំសត់់។បង ទ្រហោ
យំអាណិតប្អូនរកទីបំផុតគ្មាន បងរកនិយាយមិនរួចទេ។បងដឹងថាពូឈាង
គាត់់និយាយពិត មិនកុហកទេ ។ចិត្តជឿដំណឹងអាក្រក់់ដ៏រន្ធត់់នេះ ព្រលឹងបង
ដូចជាហោះចេញពីខ្លួនបង ព្រោះបងដូចជាស្លាប់់ទៅជាមួយប្អូនដែរ ។បងដឹង
ថាជិវិតបងអស់់ន័យអ្វីទៀតហើយ ព្រោះបងមិនដឹងរស់់នៅដើម្បីអ្វីទៀតទេ ការដែលរស់់គ្មានប្អូន។ដំណឹងពីមរណភាពរបស់់ប្អូន ដូចជាគេយកកំាបិតមក
ទំលុះបេះដូងបង អោយឈឺចាប់់រកទីបំផុតគ្មានឡើយ ហើយបងសូម្បី
តែឈរក៏មិននឹងដែរ ដូច្នេះហើយបានជាទៅទ្រហោយំតែម្នាក់់ឯងលើគ្រែ
រកងើបឈរក៏មិនរួចដែរ។ឱ!វាសនាប្អូន ដូចម្ដេចក៏ខ្លីអីម្ល៉េះ? ឆ្នាំថ្មីមកដល់់
ផ្ដាច់់ឆ្នាំចាស់់ដូចជាផ្ដាច់់ជីវិតប្អូនទៅដែរ។ឆ្នាំថ្មីមកដល់់ គេអបអរសាទរ
ទទួលដោយរីករាយ ,គេស្លៀកពាក់់ល្អស្អាតដើរលេងសប្បាយ ឯយើង
ទៅជាបានទុក្ខទៅវិញ។ឱ!សំណាងអាក្រក់់អ្វីម្ល៉េះទេសំរាប់់យើង។បងជឿ
ថាប្អូនមិនមែនកើតមកដើម្បីស្លាប់់ទំាងក្មេងខ្ចីទេ។ហេតុអីធម្មជាតិអោយប្អូន
បានស្គាល់់ជីវិតបានត្រឹមតែអាយុប្រាំមួយឆ្នាំ?ហេតុអី?ពេលនេះ ថ្ងៃនេះទី១
ខែ១ឆ្នាំ១៩៨៦ គេបុណ្យទទួលអបអរឆ្នាំថ្មី ឯយើង,យើងបុណ្យទទួលមរណភាព
របស់់ប្អូន,ពិតជាឈឺចាប់់ណាស់់។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s