រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(18)

ថ្ងៃទីបញ្ចប់់មួយថ្ងៃពីរទៀត

មួយអាទិត្យក្រោយមកទើបដល់់វេនយើងចេញដំណើរគឺនៅថ្ងៃទី២៦ធ្នូ
(១៩៨៦)។ថ្ងៃនោះ យើងក្រោកពីព្រលឹមរៀបចំឥវ៉ាន់់។អាកាសធាតុ
ក្នុងរដូវកក្ដិករងាគួរសមនាពេលព្រឹក។ប៉ុន្តែយើងពាក់់អាវដៃវែង
ឬអាវខ្លីពីរជាន់់ក៏អាចទប់់ទល់់រងាបាន។ប្អូននៅតែស្លក់់ទឹកមុខ ដោយ
សារជំងឹរ៉ាំរៃ។ប្អូនដូចជាមិនចាប់់អារម្មណ៏ពីការភ្ញាក់់ឡើងទំាងព្រឹកព្រលឹម
របស់់យើងទេ ហើយក៏ប្អូនដូចជាមិនដឹងថាយើងនឹងចាកចេញដំណើរទៅ
ណាដែរ។ប៉ាបានស្លៀកពាក់់អោយប្អូនយ៉ាងមំាដើម្បីកុំអោយប្អូនរងា។
ហើយក្នុងពេលចាកចេញដំណើរ  ប៉ាដាក់់ប្អូនក្នុងរទេះរុញជាមួយនឹងបង្វិច
ខោអាវខ្លះៗរួចគាត់់យកក្រមាមួយមកទទូរក្បាលប្អូនកុំអោយរត្រូវខ្យល់់នឹង
ធូលីដី។ប្អូននៅតែស្ងៀម មិនមាត់់កអ្វីបន្តិចសោះ។ពេលប្អូនស្រេកទឹក
ប្អូនគ្រាន់់តែស្រែកថាទឹក,ផឹកទឹក! ហើយប្អូនដាក់់មុខចុះ ។ពេលថ្ងៃត្រង់់
ដំណើររបស់់យើងរំកិលជិតដល់់មាត់់របង ហើយយើងត្រូវឈប់់រង់់ចំា
នៅទីនោះអស់់រយៈពេលប្រហែលជិតពីរម៉ោង។ អាកាសធាតុថ្ងៃត្រង់់ក្ដៅ
បន្តិច ហើយក៏ដល់់ពេលហេវបាយល្មម។ប៉ុន្តែប្អូនអត់់ឃ្លានញុំាអីសោះ ។
ប្អូនស្រេកផឹកតែទឹក ទោះប៉ាហុចនំប៉័ងអោយញុំាក៏ញុំាបានពីរបីម៉ាត់់តែ
ប៉ុណ្ណោះក៏លែង។មុខប្អូនស្លំាង.ប្អូនដូចជាបាត់់សំលេងព្រោះពេលនិយាយ
ក៏ស្អក់ក។យើងមិនដឹងប្អូនឈឺចាប់់ក្នុងខ្លួនដូចម្ដេចទេ។ប្អូនធ្លាក់់ខ្លួនឈឺខ្លំាង
ហើយពេលនេះ គឺជាងពេលណាៗទំាងអស់់។ប៉ុន្មានថ្ងៃមុននេះ ប្អូនបន្ទោរបង់់
លាមកមកពណ៌ខ្មៅ ហើយម្យ៉ាងទៀត ប្អូនខ្សោយកំលាំងណាស់់ សូម្បីដើរ
ក៏ត្រូវដើរថ្មមៗដែរ…ជើងប្អូនហាក់់ដូចជាទន់់ រកកំរើកមិនចង់់រួច។ថ្ងៃនោះ
លុះដល់់ពេលល្ងាច ទើបយើងបានមកដល់់ទីលំនៅថ្មីរបស់់់យើង គឺនៅឯចុង
ជំរំក្បែរជើងភ្នំខៅអ៊ីដាង។ស្អែកឡើង ប៉ាម៉ាក់់ក៏បាននំាប្អូនទៅមន្ទីរពេទ្យ គឺ
មន្ទីពេទ្យថ្មីនៅក្នុងជំរំថ្មីដែលគេដាក់់ឈ្មោះថាAnnex(គឺមានពីរAnnex:
Annex1+Annex2)។ប៉ុន្តែពេទ្យជំរំAnnexជាពេទ្យតូចតាច មិនព្យាបាល់់អ្នក
ជំងឺធ្ងន់់ទេ។ដូច្នេះគេត្រូវតែបញ្ជូនប្អូនទៅកាន់់មន្ទីពេទ្យធំនៅក្នុងជំរំខៅអ៊ីដាង
វិញ។ប៉ុន្តែគេមិនបញ្ជូនប្អូនទៅក្នុងថ្ងៃនេះទេ ,ប្អូនត្រូវរង់់ចំាថ្ងៃស្អែក ។រសៀល
ថ្ងៃនោះប៉ាម៉ាក់់ចំបែងក្នុងចិត្តណាស់់ ព្រោះជំងឺរបស់់ប្អូនត្រូវតែព្យាបាលជា
បន្ទាន់់ទើបបាន។ប៉ាម៉ាក់់បាននំាប្អូនពេលចេញពីពេទ្យ ទៅឈៀងចូលលេង
គ្រួសារទ្រាហុង ហើយស្រាប់់តែប្អូននោមមកមានលាយឈាម។យើងទំាង
អស់់គ្នារឹតតែរន្ធត់់ចិត្ត ហើយព្រួយកាន់់តែខ្លំាងអំពីប្អូន។ស្អែកឡើង
ប្អូនត្រូវចាកចេញទៅដេកពេទ្យេជំរំខៅអ៊ីដាង ជាមួយតែម៉ាក់់ម្នាក់់ឯងទេ។
ពេទ្យអនុញ្ញាតអោយតែមនុស្សម្នាក់់ប៉ុណ្ណោះទៅកំដរប្អូន។ពេលប្អូនរៀប
ចេញទៅ ប៉ាម៉ាក់់អោយនំចំណីប្អូនញុំានៅលើគ្រែឥតជើង។យើងនៅអង្គុយ
ជុំវិញប្អូន,សំលឹងមើលប្អូនទំាងភ័យព្រួយគ្រប់់ៗគ្នា។ផ្ទះយើងសង់់មិន
ទាន់់ហើយស្រួលបួលទេ…យើងត្រូវធ្វើបង្អួច ធ្វើជញ្ជាំង ហើយនិងដំឡើង
គ្រែឫស្សី។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s