រំលឹកអនុស្សាវរីយ៍ឈឹចាប់់មួយ(17)

នៅដើមខែវិច្ឆិកា ប្អូនឈឹកាន់់តែញឹកញាប់ ។ប្អូនស្រកទំងន់់ខ្លាំង
ប្រកបដោយទឹកមុខស្លក់់ ហើយញុំាអាហារពុំសូវបាន។ក្នុងខែនេះ,
អាកាសធាតុត្រធ្វើអោយរងា ជាពិសេសពេលព្រឹក និងពេលយប់់ ។
ប្អូនត្រូវតែស្លៀកពាក់់អោយបានកក់់ក្ដៅជានិច្ច ដើម្បីកុំអោយកាន់់តែ
ឈឺធ្ងន់់ឡើង។ប៉ុន្មានថ្ងៃមកហើយ ប្អូនញុំាពុំបាន ហើយក៏ពុំមានអាហារ
ច្រើនក្នុងក្រពះ ធ្វើអោយប្អូនរហ៊ិតរហៃ បាក់់កំលំាងកាយ ។មានថ្ងៃមួយ
ប្អូនបន្ទោរបង់់លាមកមកពណ៌ខ្មៅ ហើយទឹកនោមក្រហមព្រឿង។
នោះជារោគសញ្ញាគួរអោយបារម្ភខុសពីសព្វដង ទើបបានជាប៉ានំាប្អូន
រកពេទ្យអោយចាក់់ថ្នាំ នឹងអាល់់ឆាប់់ជា។ពេលនេះ ជំងឹរបស់់ប្អូនធ្វើ
អោយយើងទំាងអស់់គ្នាមានសេចក្ដីព្រួយបារម្ភខ្លំាង។ទឹកមុខប្អូនឡើង
ស្លាំង ,ប្អូនលែងសូវនិយាយស្ដី។ប៉ាម៉ាក់់ខំបំប៉នអាហារដល់់ប្អូន ដើម្បី
អោយប្អូនមានកំលំាងឡើងវិញ។
ប្រហែលជាចុងខែវិច្ឆិកា គេសង់់ផ្ទះបានជិតពេញក្នុងជំរំប៉ាងភូ ហើយ
ក៏លេចឮដំណឹងថាគេនឹងដេញពួកអ្នករបបថ្មី(របបRC)អោយចេញពីជំរំខៅអ៊ីដាង
មករស់់នៅជំរំថ្មីនេះ ។ហេតុការណ៏នេះធ្វើអោយយើងលែងមានសង្ឃឹម តែក៏
សុខចិត្តនៅស្ងៀមចំពោះអនាគតមិនប្រាកដដូចនេះ។ការដែល
ពួកគេរស់់នៅបានទទួលរបបអាហារ ដើម្បីចិញ្ចឹមជីវិត ក៍ល្មមអាចអោយ
ទ្រំារស់់នៅតទៅមុខបាន។ប៉ុន្តែជំរំខៅអ៊ីដាងនៅតែកើតមានជនភៀសខ្លួន
អត់់របប។តំាងពីថ្ងៃគេបើករបបចុងក្រោយមក តើមានមនុស្សប៉ុន្មាន
រយនាក់់បានលួចចូលមករស់់នៅក្នុងជំរំខៅអ៊ីដាង?ពេលនេះ ពួកឆ.ក
មានធុរៈការងារមមាញឹកច្រើនឡើងវិញហើយ ។ហេតុដូច្នេះ ភាពលំបាករស់់នៅនឹងកើតមានដែរសំរាប់់ជនភៀសខ្លួនអត់់របបទំាងនោះ។
ថ្ងៃទី១៦ខែធ្នូ ថៃធ្វើកាតJ.O.Cអោយពួកអ្នករបបថ្មី(របបRC)ពាក់់ គឺ
ដើម្បីងាយរកចាប់់អ្នកដែលគ្មានកាតពាក់់ ដែលគេនឹងសន្មត់់ថាជា
ជនភៀសខ្លួនអត់់របប។លុះ ពេលគេធ្វើកាតនេះ ចែកអោយពាក់់
បានសព្វគ្រប់់ហើយ ទើបប្រកាស់់អោយជនភៀសខ្លួនទំាងអស់់ពាក់់
ជាប់់នឹងខ្លួនពេលដើរហើរក្នុងជំរំ។ជនភៀសខ្លួនអត់់របប ក៏កើតមាន
ការភ័យខ្លាច ក្នុងពេលធ្វើដំណើរចេញពីផ្ទះ ។ដូច្នេះ ពួកគេតោងប្រយ័ត្ន
នឹងពួកឆ.ក ឫទាហានថៃ។អ្នកខ្លះ ដោយខ្លាចដើរជួបពួកវា
ក៏បានខ្ចីកាតអ្នកមានរបបមកពាក់់បន្លំ ។កាតដែលមិនមានបិទរូបថត
បានអនុញ្ញាតអោយមានការខ្ចីពាក៉បន្លំដូច្នេះបានដោយងាយស្រួល។
មួយអាទិត្យក្រោយមក គេចាប់់ផ្ដើមបញ្ជូនជនភៀសខ្លួនរបបថ្មីតាមដោយ
សង្កាត់់គឺម្ដងៗ ពីរសង្កាត់់។ប៉ុន្តែ ពុំមានភាពជ្រួលច្របល់់អ្វីឡើយ។ពុំមាន
អ្វីគួរអោយភ័យព្រួយខ្លំាងពេកទេ ព្រោះនេះមិនមែនជារឿងដែលចាត់់ចែង
ធ្វើឡើងដោយរដ្ឋអំណាចថៃតែឯងទេ។ឫនេះជាល្បិចថៃ ដែលចង់់ចាប់់បញ្ជូន
អ្នករបបថ្មីទៅជំរំខ្មែរនៅឯជាយដែន?គួរអោយបារម្ភដែរ ព្រោះមិនដឹង
ហេតុការណ៍ពិតជា យ៉ាងម៉េច។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s