រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(16)

នៅថ្ងៃបើកអង្ករដំបូងបង្អស់់គឺថ្ងៃសៅទី១២តុលាប្រធានក្រុមដើរ
កាត់់់មុខផ្ទះ កូនក្រុម…ហើយនិងមុខផ្ទះយើង ដោយស្រែកហៅ
អោយទៅបើកអង្គរ។ភ្លាមនោះម៉ាក់់ក៏ហៅអោយបងចេញទៅ។
បងរករទេះរុញ ឯប្អូនសុំម៉ាក់់ប៉ាទៅជាមួយបង។បន្តិច ក្រោយ
ពីគាត់់យល់់ព្រមហើយ យើងក៏ចេញដំណើរសំដៅរោងបើកអាហារ
(Food)ដែលស្ថិតនៅប្រហែលជាងមួយរយម៉ែត្រប៉ុណ្ណោះពីផ្ទះ។
បងអោយប្អូនជិះក្នុងរទេះ ហើយបងរុញរទេះដឹកប្អូនកាត់់ច្រកដើរចន្លោះ
ផ្ទះគឺលើដីសើមដែលកន្លែងខ្លះមានទឹកដក់់ផង។បងរុញរទេះ ប្អូនជិះធ្វើ
មុខញញឹម មើលមករកបង និងអ្នកដទៃដែលធ្វើដំណើរចេញទៅបើកអង្ករ
ដូចយើងដែរ។ថ្ងៃនោះ មេឃស្រឡះ គឺជាវេលារសៀល។មេឃបានរាំង
ភ្លៀងពីរបីថ្ងៃមកហើយ។ហេតុនេះ ការធ្វើដំណើរទៅណាមកណាក្នុងជំរំ
បានស្រួលបន្តិច។ក្នុងពេលបងរុញរទេះដឹកប្អូន បងមើលប្អូនអង្គុយមានទឹកមុខ
រីករាយ ព្រោះប្អូនបានជិះរទេះស្រួល។ប្អូនស្លៀកខោខ្លីខ្លួនទទេ។នៅរោង
បើកអាហារ មានមនុស្សច្រើនណាស់់ ឯរទេះរុញក៏មានច្រើនណាស់់ដែរ។
យើងតំរង់់ជួរចំាប្រហែលកន្លះម៉ោង ទើបយើងបើកអង្ករបាន ហើយត្រលប់់
មកផ្ទះវិញ។ក្នុងពេលត្រលប់់មកផ្ទះវិញ បងរុញរទេះដឹកអង្ករ ប៉ុន្តែប្អូន
មិនជិះក្នុងរទេះជាមួយអង្ករទេ គឺប្អូនត្រូវដើរ ព្រោះបងរុញយ៉ាប់់ពេក។
ដោយឃើញថាប្អូនដើរយឺតជាងបងរុញ ទើបបងអោយប្អូនដើរពីក្រោយ
បងវិញ តែមុខមិនសូវស្រស់់ដូចកាលពេលចេញពីផ្ទះដែលប្អូនជិះរទេះ
បាននោះទេ។ទោះបីយ៉ាងណា ក៏ប្អូនយល់់ចិត្តបងដែរ ព្រោះបងរុញរទេះ
ដឹកអង្ករមិនចង់់រួចផង ទំរំាថែមប្អូនចូលក្នុងរទេះទៀតនោះ បងពិតជារុញ
មិនរួចទេ។ដូចម្ដេចក្ដី ក៏ប្អូនបានចេញមកដើរចេញក្រៅជាមួយបងបាត់់
អផ្សុកខ្លះដែរ។ប្អូនចូលចិត្តចេញដើរណាស់់ ប្អូនមិនចង់់នៅសំងំតែក្នុង
ផ្ទះទេ គឺប្អូនចង់់ឃើញគេឃើញឯង ចង់់ស្គាល់់ទីនេះទីនោះ ចង់់កំសាន្តចិត្ត
ចង់់បំបាត់់ការអផ្សុក។ប្អូនមិនធុញនឹងដើរទេ ទោះជាផ្លូវជិតផ្លូវឆ្ងាយ។
គួរអោយអាណិតប្អូន ដែលអផ្សុក។ប៉ុន្តែ ប្អូនមិនសូវមានសុខភាពល្អទេ
ដូច្នេះប្អូនក៏មិនសូវមានកំលាំងដើរច្រើនដែរ ។សុខភាពរបស់់ប្អូននៅតែ
ដូចសព្វដង គឺដូចជារហិតរហៃ ពុំសូវមានកំលាំងកំហែងទោះជាពេលនេះ
ប៉ានំាប្អូនទៅពេទ្យញឹកញាប់់ជាងពីមុនក៏ដោយ ។ជំងឹញឹកញាប់់របស់់ប្អូន
គឺដូចជាគ្រុនក្ដៅ និងក្អក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s