រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(15)

បើករបប

ស្រាប់់តែព្រឹកព្រលឹមស្អែកឡើង ត្រូវជាថ្ងៃអាទិត្យទី២៩កញ្ញា១៩៨៥
មីក្រូផ្សាយសំលេងពេញក្នុងជំរំឮលាន់់រំពងថាអង្គការUNHCR គេបើក
របបអោយជនភៀសខ្លួនអត់់របបក្នុងថ្ងៃនេះហើយ,អស្ចារ្យណាស់់!!!
ដំណឹងល្អមកដល់់ហើយ។ពួកគេទ្រំារស់់នៅយូរមកហើយគឺដើម្បីរង់់ចាំ
ថ្ងៃពិសេសនេះដែលជាថ្ងៃមានពន្លឺ។
លុះដល់់ថ្ងៃរះភ្លឺស្វាង នៅលើដងវិថីតាមបណ្ដោយរបងជាប់់នឹងជំរំបំាងភូ
មានមនុស្សមូរមី មកឈរ ឬ អង្គុយត្រៀបត្រា ដើម្បីរង់់ចាំប្រជ្រៀតគ្នាចូល
ទៅជំរំបំាងភូ គឺតំរង់់ជួរសំដៅទៅកាន់់រោងសំពត់់សទំាងពីរ ដែលជាកន្លែង
គេបើករបបអោយ។ឮគេថាមនុស្សទំាងអស់់ដែលមកតំរង់់ជួរបើករបបនោះ មានចំនួនប្រមាណជាងប្រាំពីរពាន់់នាក់់ ដែលជាចំនួននៅសល់់ក្រោយពីពួក
អ្នកចេញទៅម៉ាឡេបាត់់ទៅហើយនោះ។
ពីព្រឹកទាល់់ល្ងាច យើងនៅកណ្ដាលថ្ងៃកណ្ដាលខ្យល់់ រហូតអស់់កំលាំង
ជាខ្លំាង ទើបបើករបបបាន ប៉ុន្តែយើងសប្បាយចិត្តណាស់់។តែប៉ុណ្ណេះ
យើងបាត់់ភ័យគេចាប់់ យើងមានម្ហូបអាហារចិញ្ចឹមជីវិតហើយយើងអាច
នឹងមានសង្ឃឹមថាមានសិទ្ធិចេញទៅរស់់នៅប្រទេសទីបីដែរហើយ។
របបដែលយើងបើកបានមកនេះ ឈ្មោះថាR.C(Ration Card)។
ថ្ងៃទី១០ តុលាទើបយើងទទួលបានកាតR.C(អរស៊ី?)ដើម្បីទុកយក
ទៅបើកអាហារ។ថ្ងៃនោះគេហៅថាថ្ងៃលាបត្រចៀកព្រោះក្រោយ
ពីយើងទទួលបានកាតអរស៊ីនោះរួចមកគេក៏យកថ្នំាពណ៌ស្វាយ
ទៅផ្ដិតនឹងសំឡីថ្នំាពណ៌ស្វាយមកលាបត្រចៀកយើងគ្រប់់ៗគ្នា។
ពីរថ្ងៃក្រោយមកទើបយើងបានទទួលរបបអាហារជាថ្ងៃដំបូងគឺអង្ករ,
អង្ករសំរូបដែលគេចែកអោយជនភៀសខ្លួនទូទៅក្នុងជំរំខៅអ៊ីដាងតាំង
ពីដើមរៀងមក។មិនប៉ុន្មានថ្ងៃផង ក្រោយពីបានបើករបបជាលើក
ដំបូងមក ស្រាប់់តែ លេចឮដំណឹងផ្សាយចេញតាមខ្សែសំលេងCBERS
ថា គេនឹងបើករបបអោយជនភៀសខ្លួនថ្មី(RC)សំរាប់់រយៈពេលតែ
មួយខែទៀតទេ។ដំណឹងនេះ នំាអោយយើងធ្លាក់់ទឹកចិត្តភ្លាមមួយរំពេច
គឺយើងស្រងាកចិត្ត ហើយអស់់សង្ឃឹមឡើងវិញដូចកាលរស់់នៅអត់់
របប ដោយលួចលាក់់ខ្លួន។តើដំណឹងនេះពិតឬទេ?ហេតុអីក៏បានជា
គេបើករបបអោយសំរាប់់តែរយៈពេលមួយខែ?ហេតុអី?

នៅក្នុងជំរំបំាងភូ មានកម្មករសំណង់់ជាច្រើនដែលចេញមកពីជំរំខៅអ៊ីដាង
ទៅ រៀងរាល់់ថ្ងៃ ដើម្បីធ្វើការសាងសង់់ផ្ទះថ្មី ចាប់់ពីម្ដុំជាប់់សាលារៀន
High Schoolឡើងទៅទិសខាងជើង រហូតដល់់ជើងភ្នំខៅអ៊ីដាង។
យើងនឹកឆ្ងល់់ដោយភ័យបារម្ភជានិច្ចចំពោះវាសនារបស់់យើង ព្រោះខ្លាចថាគេនឹងបញ្ជូនពួកអ្នករបបថ្មីអោយទៅនៅជំរំបំាងភូនេះ។
ពួកអ្នករបបថ្មីភាគច្រើនមានសេចក្ដីព្រួយបារម្ភដូច្នេះ។ប៉ុន្តែអ្នកខ្លះគិតថា គេសង់់ផ្ទះថ្មីធ្វើជំរំទទួលជនភៀសខ្លួនយួន។ យើងចង់់ដឹងហេតុការណ៏
នេះណាស់់ តែមិនមានអ្នកណាដឹងសោះ សូម្បីអ្នកធ្វើការសង់់ផ្ទះទំាងនោះ ក៏អត់់ដឹងអីដែរ។ការសំងាត់់់គឺគេលាក់់កំបំាង …ដោយម្យ៉ាងមកពីពេលវេលា
ខាងមុខស្ថិតនៅឆ្ងាយ។គេត្រូវសង់់ផ្ទះអោយបានពេញជំរំសិន  ទើបប្រាប់់
អោយដឹងពីគំរោងការណ៏របស់់គេ។និយាយពីដំណឹងថាគេនឹងបើករបបអោយ
អ្នករបបថ្មីរយៈពេលតែមួយខែទៀតទេនោះ,លុះ ដល់់ពេលកន្លងផុតទៅ
ពីរបីអាទិត្យ ក៏នៅតែមិនមានបញ្ហាអីកើតឡើង ហើយស្ងាត់់ដំណឹងជ្រៀប។  ប៉ុន្តែអ្នកជំរំរបបថ្មីក៏ចេះតែរស់់តាមដំណើរផ្សងព្រេងរបស់់ខ្លួនបន្តទៅ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s