រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(14)

ជំរំបំាងភូដែលស្ថិតជាប់់នឹងជំរំខៅអ៊ីដាងនៅទិសខាងកើត ទើបនឹងត្រូវគេរុះរើចេញទៅព្រំប្រទល់់់់កាលពីពេលថ្មីៗនេះ។
គេដាក់់បញ្ចូលជនភៀសខ្លួនជំរំបំាងភូជាមួយជនភៀសខ្លួនក្នុងជំរំ
សាយធូ(Site II)ដែលជាជំរំអ្នកតស៊ូខ្មែរប្រឆាំងរបប
គ្រប់់គ្រងភ្នំពេញ។គំនិតរុះរើជំរំនេះចេញចោល,យើងអាចយល់់់់
ថាគឺថៃចង់់ទប់់ស្កាត់់ការកើនឡើងនៃចំនួនជនភៀសខ្លួនអត់់របប
ក្នុងជំរំខៅអ៊ីដាងនេះឯង។នេះជាមធ្យោបាយមួយ ហើយ
មធ្យោបាយមួយទៀតគឺការអនុញ្ញាតអោយម៉ាឡេមកយក
ជនភៀសខ្លួនអត់់របបពីជំរំខៅអ៊ីដាង ដើម្បីបន្ថយចំនួន
ជនភៀសខ្លួនអត់់របបដែលកាន់់តែកើនឡើង បើមិនទប់់ស្កាត់់
ទេនោះ។នៅដំណាច់់សប្ដាហ៍ទីមួយក្នុងខែកញ្ញា,ម៉ាឡេបានបើក
ការធ្វើសម្ភាសន៍ រួចគេឃើញនៅតាមផ្លូវទៅការិយាល័យUN មាន
មនុស្សជាច្រើនដើរទៅមក ។គឺសុទ្ធតែជនភៀសខ្លួនអត់
របប។ពេលនេះ ជនភៀសខ្លួនអត់់របប មិនខ្លាចថៃចាប់់ខ្លួន
ទៀតទេ ព្រោះថៃលែងចាប់់ជនភៀសខ្លួនតំាងពីប៉ុន្មានខែ
មកហើយ ដែលជាហេតុនំាអោយមានភាពធូរស្រាលខ្លះក្នុង
ជំរំទំាងមូល។ភាពអ៊ូអរបានកើតមានឡើងនៅបរិវេណ
ការិយាល័យUN។អ្នកដែលជាប់់testទៅប្រទេសម៉ាឡេមានទឹកមុខរីក
រាយសមតាមការដែលខ្លួនបានសំរេចនោះ ហើយប្រញាប់់
វិលត្រលប់់ទៅកាន់់ទីលំនៅវិញ។ក្រោយពីថ្ងៃធ្វើសម្ភាសន៍ចប់់ទៅ
លុះដល់់ថ្ងៃទី២៨កញ្ញា នៅម៉ោងដប់់ព្រឹក គេឃើញឡានក្រុង
ចំនួន១៨គ្រឿង បានបើកបន្តកន្ទុយគ្នាមកឈប់់ចតនៅទីលាន
បាល់់ទាត់់មណ្ឌលE.D.C។ពួកអ្នកដែលបានជាប់់តេសលុះ
បានមកត្រៀមខ្លួននៅទីនោះជួបជុំគ្នារួចរាល់់ហើយក៏ត្រូវបានគេហៅ
អោយម្នីម្នាឡើងរថយន្តធំ ប្រកបដោយភាពឈូឆរ។
ម៉ោងប្រហែលពីររសៀល ទើបឡានក្រុងទំាង១៨គ្រឿងដែល
ផ្ទុកពេញដោយជនភៀសខ្លួនអត់់របបទាំងអស់់ បើកបរចាកចេញ
ពីជំរំខៅអ៊ីដាង ដោយក្ដីអាលោះអាល័យដល់់អ្នកដែលបានមក
ជូនដំណើរបងប្អូនមិត្តភក្ដិនៅពាសពេញទីលានបាល់់ទាត់់។

នៅល្ងាចក្រោយពីពួកអ្នកជាប់់តេស ចេញអស់់ផុតទៅ
មានអ្វីមួយចំលែកលេចធ្លោឡើងក្នុងជំរំបំាងភូដែលជាវាលល្ហល្ហេវ
អត់់មនុស្ស គឺសំណង់់រោងក្រណាត់់សដ៏ធំចំនួនពីរ លាតត្រដាង
នៅក្បែរគ្នា ដោយនៅលើដំបូលមានអក្សរធំៗសរសេរថា
UNHCR។ជនភៀសខ្លួននៅខាងក្នុងជំរំខៅអ៊ីដាង ដែលនៅឈរ
មើលក្បែរ កើតមានសេចក្ដីសង្ស័យគ្រប់់ៗគ្នា។តើរោងនោះ គេ
សង់់ឡើងសំរាប់់អ្វី?ក្នុងពិភាល់់យ៉ាងនេះ ជនភៀសខ្លួនអត់់របប
ទំាងអស់់ គិតពិចារណាដូចជាភ័យផង អរផងម៉េចមិនដឹង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s