រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(13)

ថ្ងៃមួយ ពេលប្អូនកំពុងលេងមុខផ្ទះអ្នកជិតខាងទល់់មុខផ្ទះយើង
ស្រាប់់តែមានគ្រូខ្មែរម្នាក់់ដើរកាត់់មកហើយឃើញប្អូនរាងស្គមពោះប៉ោង
ក៏សួរទៅប៉ាថាប្អូនជាកូននរណា?ពេលប៉ាបានឆ្លើយប្រាប់់គាត់់
ហើយទើបគាត់់គន់់មើលរាងកាយប្អូនរួចទៅចាប់់ប្អូនលើកឡើងមកដាក់់
លើគ្រែក្រោមសំយ៉ាបផ្ទះអ្នកជិតខាងយើង។គ្រានោះ ប្អូនភ័យហើយស្រែកយំ។
ប៉ុន្តែបានប៉ាមកអង្គុយក្បែរ ទើបប្អូនបាត់់ស្រែកយំ ហើយឆ្លៀតពេលនោះ
គ្រូខ្មែរក៏លាត់់អាវប្អូនមើលពោះរប្អូន ហើយអោយប្អូនអង្គុយចុះ រួចពិនិត្យ
មើលបាតដៃប្អូន ដោយបែរជាសើចនិងនិយាយលេងផង។គាត់់សួរថា
ជួសពិសកុកហើយឬនៅ?។មិនយូរប៉ុន្មាន គាត់់ក៏លែងដៃប្អូន រួចដើរចេញ
បាត់់ទៅ។ប្អូនឈរមើលមនុស្សមិនដែលធ្លាប់់ស្គាល់់នោះដូចចំលែកក្នុងចិត្ត។
ជំងឺដែលប្អូនកើតមានដូចជាគ្រុនក្ដៅ រាគ ឬ ក្អកបានបាត់់រលាយទៅដោយ
ឆាប់់រហ័ស ក្រោយពីប្អូនបានទៅពេទ្យរួចរាល់់លើកកាលណា។ជាពីជំងឺ
ប្អូនមានអារម្មណ៏ស្រួលខ្លួន ហើយញ៉ុំាអាហារបាន ហើយរត់់លេងដូចក្មេង
ដទៃ។ប៉ុន្តែ ប្អូនដូចជានៅតែមានពោះប៉ោងដូចសព្វដង ។ទោះបីយ៉ាងណា
សភាពរាងកាយរបស់់ប្អូនពុំបាននំាបងនិងគ្រួសារយើងទំាងអស់់អោយព្រួយ
បារម្ភអ្វីច្រើនឡើយ ព្រោះអត់់ដែលគិតថាប្អូននឹងធ្លាក់់ក្នុងគ្រោះថ្នាក់់ដល់់
ជីវិតឡើយ។ដូច្នេះហើយ យើងរស់់នៅសប្យាយជាមួយនឹងប្អូន លេងជាមួ
យនឹងប្អូន។ចំណែកប្អូនវិញ តែងចូលចិត្តលេងសប្បាយជានិច្ច…អោយតែ
មានអ្នកណានំាលេងអ្វីប្អូនត្រេកអរ រីករាយចិត្ត។
ប្រហែលជាចុងខែសីហា មានការឮដំណឺងមួយថា ប្រទេសម៉ាឡេ នឹង
ឡើងមកទទួលយកជនភៀសខ្លួនអត់់របបបក្នុងជំរំខៅអ៊ីដាងប៉ុន្តែដោយ
ការធ្វើសម្ភាសន៏។ដំណឹងនេះ បាននំាអោយជនភៀសខ្លួនអត់់របបមួយភាគ
ធំរំភើបចិត្ត ហើយនឹកគិតបំរុងចង់់ទៅម៉ាឡេ គឺធ្វើយ៉ាងណាអោយតែបាន
ចេញផុតពីស្ថានភាពអស់់សង្ឃឹមដែលនំាអោយមានសេចក្ដីបារម្ភចិត្តខ្លាំង។
ដល់់ខែសីហា កន្លងផុតទៅ ក៏ឃើញជនជាតិម៉ាឡេជាច្រើនចុះមកមែន
គឺដើម្បីរៀបចំទទួលការចុះឈ្មោះជនភៀសខ្លួនអត់់របបទំាងឡាយណា
ដែលចង់់ទៅរស់់នៅប្រទេសម៉ាឡេ។ក្នុងពេលនោះ ជនភៀសខ្លួនអត់់របប
ជាច្រើនរយនាក់បាននំាគ្នាទៅចុះឈ្មោះ ។ពួកគេភាគច្រើនបានបានចុះ
ឈ្មោះដោយកែបន្លំឈ្មោះខ្លួនជាឈ្មោះចាម ក្នុងបំណងអោយពួកម៉ាឡេគេ
ចាប់់អារម្មណ៍នឹងខ្លួន ហើយអោយជាប់់តេស(សម្ភាសន៍)។រួចពីការចុះ
ឈ្មោះហើយ គេត្រូវត្រៀមការសម្ភាសន៍ដោយរៀនអោយចេះពាក្យភាសា
ចាមខ្លះៗ ហើយរៀនសូត្រធម៌ចាមអោយរត់់មាត់់ បើអាចធ្វើបានទោះជាមិន
យល់់ថាម៉េចក៏ដោយ។ប៉ានឹកចង់់ទៅចុះឈ្មោះនឹងគេដែរ ព្រោះអស់់សេចក្ដី
សង្ឃឹមខ្លំាងពេក ។នៅម្ដុំផ្ទះយើង មានគ្រួសារមួយចំនួនបានទៅចុះឈ្មោះ
ទំាងស្ទាក់់ស្ទើរចិត្ត។

ប៉ាបានទំាងចំលងធម៌ចាមយកមកអានបំរុងទុក ក្រែងសំរេចចិត្តចុះ
ឈ្មោះទៅប្រទេសម៉ាឡេ។ធម៌នោះមានសេចក្ដីចាប់់ផ្ដើមដូច្នេះ
” អាស៊ូរស៊ូ ពិលលើ រីមីណា សៃតន នីរស់់ជីម… ”
ប៉ុន្តែប៉ាមិនយល់ដឹងថាម៉េចទេ ព្រោះមិនបានអោយគេបកប្រែ ។ពីរបីថ្ងៃ
ក្រោយមកម៉ាឡេក៏ទ្វារឈប់់ទទួលការចុះឈ្មោះ។គ្រួសារយើងបានសំរេច
ចិត្តមិនទៅចុះឈ្មោះព្រោះម្យ៉ាងមិនចូលចិត្តទេទៅម៉ាឡេ ខ្លាចចាមធ្វើបាប
ព្រោះឮថាចាមកាន់សាសនាតឹងរឹង ហើយអ្នកដែលគេទទួលយក
ទៅរស់់នៅប្រទេសគេត្រូវតែកាន់់សាសនារបស់់ពួកគេ ។អ្នកដែលសំរេចចិត្ត
ទៅចុះឈ្មោះ ក៏ព្រោះតែរស់់នៅក្នុងជំរំខៅអ៊ីដាងអស់់សេចក្ដីសង្ឃឹម ហើយ
ភ័យខ្លាចវិលត្រលប់់ទៅប្រទេសខ្មែរយើងវិញទើបបានជាគិតថានឹងទៅរស់់នៅ
ប្រទេសម៉ាឡេមួយរយៈសិន ទំរំាអាចរកឱកាសថ្ងៃក្រោយចេញដើម្បីទៅរស់់នៅ
ប្រទេសទីបីដែលជាគោលដៅរបស់់ខ្លួន។ដូច្នេះ ដូចជាពុំមាននរណាប្រាថ្នាចង់់
ទៅរស់់នៅប្រទេសម៉ាឡេនោះឡើយ។ពួកគេចង់់ទៅប្រទេសម៉ាឡេ ដោយហេតុ
តែខ្លាចត្រលប់់ថយក្រោយតែប៉ុណ្ណោះ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s