រំលឹកអនុស្សាវរីយ៍ឈឹចាប់់មួយ(8)

ការដែលយើងមានសេចក្ដីអផ្សុកពេកនោះគឺការនៅផ្ទះតូចចង្អៀត
គ្មានទីធ្លាខាងក្រៅហើយផ្ទះជាប់់ៗគ្នាដូចទ្រុងមាន់់ទ្រុងទា
អញ្ចឹង។ក្មេងៗវាចេះលេងនេះលេងនោះ ដើរចុះឡើងទំាងក្នុងនិងក្រៅផ្ទះ។
ប៉ុន្តែបើមានអ្នកណានំាចេញក្រៅ ដូចជាទៅចំការ រកអុស ឬទៅលេង
សួនកុមារ មានទោងជិះលេងជាដើមនោះ ពួកគេនឹងបានសប្បាយចិត្ត
មួយគ្រាដែរ។រាល់់ពេលញុំាល្ងាចបាយរួចហើយ ក្នុងអាកាសធាតុក្ដៅហប់់
មុនថ្ងៃលិច បងឧស្សាហ៏ទាញយករទេះរុញមួយមកដាក់់ប្អូន និងក្មួយៗ
រួចរុញលើផ្លូវថ្នល់់ទៅមក…នំាអោយប្អូននិងក្មួយបានបាត់់អផ្សុក
ហើយបាត់់ក្ដៅស្អុសផងដែរ។បងចូលចិត្តលេងជាមួយក្មេងៗ
ណាស់់។បងចូលចិត្តលួង,បងចូលចិត្តអោយគេបាត់់យំ អោយគេ
បាត់់អផ្សុក ដោយលេងនេះលេងនោះ ជាការកែកំសាន្តតាមលក្ខណៈក្មេង។
ហេតុនេះ ពេលបានឃើញក្មេងលេងសប្បាយ បងត្រេកអរក្នុងចិត្ត
ហើយក្នុងពេលណាធុញនឹងការលេងអ្វីមួយបងខំរកអ្វីផ្សេងអោយ
លេងជំនួសវិញ។មានល្ងាចមួយ ពេលបងរុញរទេះដឹកប្អូននិងក្មួយៗ
ដើម្បីកំសាន្តចិត្តរួចមក យើងត្រលប់់មកផ្ទះវិញហើយម៉ាក់់ប្រើអោយ
បងនំាប្អូនទៅងូតទឹកនៅឯអណ្ដូងដែលស្ថិតនៅខាងចំហៀងផ្ទះយើង
ត្រឹមតែបីបួនម៉ែត្រប៉ុណ្ណោះពីផ្ទះ។មកដល់់អណ្ដូងទឹក បងលើកធុង
ទឹកមួយដាក់់ចុះក្នុងអណ្ដូង យោងយកទឹកមកផ្ងូតប្អូន ដុសក្អែលអោយ
ប្អូន នឹងសាប៊ូ លុះទាល់់បានស្អាត រួចរាល់់ហើយ ទើបបងយកកន្សែង
មួយមកជូតហើយរុំប្អូន រួចលើកប្អូនមកដាក់់លើរានហាលខាងមុខផ្ទះ
យើងដើម្បីស្លៀកពាក់់អោយប្អូន។
ក្នុងជំរំ គេប្រើចង្កៀងប្រេងកាតដុតបំភ្លឹផ្ទះ,ពុំមានអគ្គសនីប្រើទេ ។
ភ្លើងអគ្គិសនីមាននៅតែកន្លែងធ្វើការ  ហើយនិងតាមដងផ្លូវថ្នល់់​។
ក្រោយពីពេលញុំាបាយហើយ អ្នកជំរំជជែកគ្នាអ៊ូអែរពីនេះពីនោះ
ជាមួយអ្នកជិតខាង ក៏ដូចជាក្នុងក្រុមគ្រួសារ ។ក្មេងនំំាគ្នាលេងនេះ
លេងនោះ ជួនកាលក៏លេងបិទពួន គួរអោយសប្បាយ។ចាស់់ៗខ្លះ
នំាគ្នាស្ដាប់់វិទ្យុសំលេងសហរដ្ឋអាមេរិកព្រោះចង់់ដឹងអំពីស្ថានភាព
ជនភៀសខ្លួន និងស្រុកខ្មែរយើង។ប៉ាមានវិទ្យុមួយ គ្រាន់់បានស្ដាប់់
រាល់ពេលយប់់មុនចូលគេង។ប្អូនចូលចិត្តមកអង្គុយលើភ្លៅប៉ា ឬ ម៉ាក់់
ដែលតាមដានដំណឹងពីវិទ្យុ ឬក៏និយាយគ្នា។យូរៗម្ដង ប៉ាលើកផ្លិត
មកបក់់ដេញមូសកុំអោយមកខំាប្អូន។លុះដល់់ប្អូនងុយគេង ទើបម៉ាក់់
ចុះចេញទៅរៀបកន្លែងគេងខាងក្នុងផ្ទះ ហើយមកលើកបីប្អូនយកទៅ
ទំរេតលើគ្រែដែលម៉ាក់់បានក្រុងមុងរួចជាស្រេចដើម្បីកុំអោយមូសចូលខំាប្អូន។
ប្អូនដែលងងុយគេងខ្លាំង ក៏ឆាប់់គេងលក់់ភ្លាមហើយស្រមុក ឮខ្យល់់ដក
ដង្ហើមដូចជាមិនស្រួលទេ ព្រោះប្អូនមិនសូវមានសុខភាពល្អ។
ប្អូនមានជំងឺរ៉ាំរៃ៖ប្អូនមានពោះធំបន្តិច និងរូបរាងស្គម។

2 responses to “រំលឹកអនុស្សាវរីយ៍ឈឹចាប់់មួយ(8)

  1. បងសរសេររៀបរាប់បានល្អ! ប្អូនគិតថា គួរតែរៀបចំជាសៀវភៅជីវប្រវត្តិមួយ (ពីដំណើរទៅរកសន្តិភាព… ក្នុងប្រទេសទីបី) ឬចងក្រងពីជីវិតរបស់បងទាំងមូលតែ​ម្តង(ឆ្លងកាត់របស់សាធារណរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)… )​ទុកឲ្យជនជំនាន់ក្រោយបានចូលរួមដឹង និងស្វែងយល់… ព្រមទាំងទទួលនូវគំនិតអភិវឌ្ឍថ្មីៗដែលបងបានរៀនពីប្រទេសគេមក..

  2. ប្អូនអើយ …មិនល្អទេ បងមិនចេះនិពន្ធអីទេ គ្រាន់់តែ
    បងដឹងខ្លួនថាត្រូវតែសរសេរ ដើម្បីការគិតមកដល់់ប្អូន
    ប្រុសរបស់់បងដើមប្រមូលអារម្មណ៏គិតអោយបានច្រើន
    បងមិនចង់់អោយគំនិតដែលបានគិតហើយហុយបាត់់ដូច
    ផ្សែងនោះទេ។មានប្អូនប្រុសតែម្នាក់់ ប្អូនពៅ ជាទីសំលាញ់
    ចិត្តបំផុត ដែលស្លាប់់បាត់់ទៅហើយ ដូច្នេះត្រូវតែសរសេរ
    ចងចំាទុកជាមួយព្រឹត្តិការពិតមួយដែលបានឆ្លងកាត់់ក្នុង
    ជំរំខៅអ៊ីដាងបំណងស្វែងរកការតំាងទីលំនៅថ្មីឯប្រទេសទីបី។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s