រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(7)

ដូច្នេះជីវិតក្នុងជំរំធ្វើអោយពិបាកចិត្តណាស់់។នៅជុំវិញយើងរុំព័ទ្ធ
ដោយរបងជាច្រើនជាន់់ហើយទាហានថៃយាមទំាងថ្ងៃទំាងយប់់ដោយ
មិនអោយជនភៀសខ្លួនណាមកក្បែររបងឡើយ។ការដើរមកលេងក្បែររបង នោះពិតជាអាចប្រឈមនឹងគ្រោះថ្នាក់់ដល់់ជីវិតពីព្រោះទាហានថៃ
អាចគិតថាយើងចង់់់លួចចេញក្រៅជំរំ ហើយអាចនឹងបាញ់់សំលាប់់បាន។
យើងអ្នកអត់់របប មិនទៅហ៊ានដើរក្បែររបងព័ទ្ធជំរំនោះទេ ។សូម្បីដើរទៅ
ផ្សារក៏មិនចង់់ហ៊ានផងកាលដែលពួកថៃចេញច្បាប់់អោយពាក់់ផ្លាកសំគាល់់
ខ្លួននោះមក។រាល់់ថ្ងៃយើងរស់់នៅដោយលាក់់ខ្លួនព្រោះតែខ្លាចថៃចាប់់ខ្លួនបាន នឹងបញ្ជូនទៅជំរំជាប់់ព្រំដែនដែលមិនផ្ដល់់សិទ្ធិទៅរស់់ប្រទេសទីបីឡើយ។
សង្ឃឹមពីបងប្អូនយើងនៅកាណាដាគឺគ្មានទេ ព្រោះគេមិនអាចជួយយកតាម
ផ្លូវងងឹតបានដូចជាប្រទេសបារំាងឡើយ ។អ្នកដែលមានបងប្អូននៅប្រទេសបារំាង
ដែលមានលុយអាចទៅយកបងប្អូនក្រុមគ្រួសារគេតាមផ្លូវងងឹតបាន។ដូច្នេះ
សង្ឃឹមរបស់់យើង មានតែផ្អែកលើក្រុមអង្គការសហប្រជាជាតិUNHCR ទេទើប
បាន ព្រោះអង្គការនេះទទួលភារៈទទួលជនភៀសខ្លួនទៅតំាងទីលំនៅប្រទេសទីបី។
សេចក្ដីអស់់សង្ឃឹមនំាអោយយើងបារម្ភ នំាអោយយើងដូចជាខកចិត្ត ដោយមិន
នឹកស្មានសោះថា ត្រូវឆ្លងកាត់់ឧបសគ្គដូច្នេះ។កាលដើមឆ្នាំ១៩៨០ គឺក្នុងឆ្នាំ
១៩៨០,១៩៨១,១៩៨២…ជនភៀសខ្លួនខ្មែរអោយតែមកដល់់ជំរំខៅអ៊ីដាងអាច
ចេញទៅប្រទេសអាមេរិកឬ កាណាដា បានភ្លាមដោយមិនបាច់់សម្ភាសន៏អីទេ។
មានជនភៀសខ្លួនខ្មែរមួយចំនួនបានសំរេចចិត្តមិនចេញទៅរស់់នៅប្រទេសទីបីផង
ដោយមកពីគិតថាស្រលាញ់់ស្រុកកំណើតខ្មែរ មិនចង់់ចង់់ឃ្លាតឆ្ងាយ ចង់់រស់់នៅ
ក្នុងស្រុកជាតិកំណើតវិញទើបបានជានៅរង់់ចាំក្រែងស្រុកខ្មែរមានស្ថានភាពរស់់
នៅស្រួលឡើងវិញក្រោយសង្រ្គាមចប់់រួចរាល់់ទៅ។បងប្អូនយើងនៅកាណាដា
បានខំស្វះស្វែងធ្វើសំបុត្រធានាប៉ុន្តែដូចជាមិនទាន់់បានការអីទេព្រោះទាល់់តែ
បងប្អូនមានរបបសិនទើបអាចធានាបាន។ស្ថិតក្នុងសភាពអស់់សង្ឃឹម យើងក៏
ពុំសូវបានទទួលសំបុត្រពីបងប្អូននៅកាណាដាទៀត ទោះជា បានទទួលដំណឹងថា
ពួកគេបានរត់់សំបុត្រធានាហើយក្ដី។យើងបានត្រេកអរម្ដងម្កាលដែរ ពេលដែលបាន
ទទួលប្រាក់់ដែលពួកគាត់់ផ្ញើអោយទុកចាយសំរាប់់ការរស់់នៅក្នុងជំរំ។និយាយមក
ដល់់ត្រង់់ហ្នឹង បងនឹកឃើញពេលដែលប្អូនទៅផ្សារជាមួយប៉ាតែពីរនាក់់ ដោយ
ប៉ាដឹកដៃប្អូននំាទៅញុំាគុយទាវ។ក្រោយពីញុំារួចហើយ ប៉ាក៏ចូលទៅទិញម្ហូប
ទិញបន្លែ ឯប្អូន ប៉ាអោយយួរគុយទាវថង់់មកផ្ទះតែឯង។គុយទាវនេះទុកសំរាប់់ម៉ាក់់
ហើយបើសិនជាប្អូនចង់់ញុំាទៀត ម៉ាក់់នឹងដួសរំលែកមកចែកអោយប្អូនដែរ។
ប្អូនតែងបានប្រាប់់អោយយើងដឹងថាប្អូនចូលចិត្តគុយទាវណាស់់…ចូលចិត្តៗៗៗ
ហើយប្អូនធៀបការចូលចិត្តនេះស្មើនឹងការស្រលាញ់់ក្មួយស្រីនាងដែលទើប
នឹងកើតមកបានពីរបីខែប៉ុណ្ណោះ។ប្អូនចូលចិត្តក្មេងតូចដែលគួរអោយចាប់់ចិត្ត
ស្រលាញ់់។ហេតុនេះរាល់់ពេលប្អូនមិនរវល់់ធ្វើអី ប្អូនតែងមកអង្គុយក្បែរក្មួយស្រី
ដែលនៅគេងបើកភ្នែកភ្លឺថ្លាមករកប្អូន ហើយសើចញញឹមស្រស់់ដាក់់ប្អូនគួរអោយ
ក្នាញ់់មែនទែន។ពេលទំនេរខ្លះ ដែលម៉ាក់់ប្រើអោយបងទៅរកអុសនៅឯចំការបន្លែ
ក្បែររបងជំរំ ប្អូន និងក្មួយប្រុសភានិង ភ័ក្រ្ត តែងសុំទៅជាមួយ ដើម្បីដើររកអុស
ក៏ដូចជាការដើរលេងកំសាន្តបំបាត់់ការអផ្សុកផងដែរ នៅឯបរិយាកាសវាល
ចំការ។ប្អូននិងក្មួយទំាងពីរដើររកអុសដោយប្រឹងប្រែង រហូតលុះដល់់ពេលត្រលប់់
មកផ្ទះវិញ យើងប្រមូលបានអុសមួយកងធំ ល្មមទុកប្រើពីរបីថ្ងៃជាជាងត្រូវទិញអុស
ពីផ្សារមានតំលៃហួសហេតុពេក។
ការរស់់នៅក្នុងជំរំ ជាការអផ្សុកណាស់់ …ពីព្រោះយើងមិនដឹងដើរលេងទីណាទេ
អោយបានលំហែរកាយ សប្បាយចិត្ត។ក្នុងបរិវេពណដែលហ៊ុំព័ទ្ធដោយ
របួងបន្លាលួសជាច្រើនជាន់់,យើងចេះតែគិតថាយើងដូចជាអ្នកជាប់់ឃុំឃាំងឬ
អ្នកទោសដូច្នោះ។ហេតុនេះ ទំាងចាស់់ទំាងក្មេង កើតតមានសេចក្ដីអផ្សុកណាស់់ពី
មួយថ្ងៃទៅមួយថ្ងៃ។នៅក្នុងជំរំខៅអ៊ីដាង ពុំមានអ្វីជាទីកំសាន្តប៉ុន្មានទេ…ក្រៅពី
មណ្ឌលកំសាន្តE.D.C មានវត្តអារាមព្រមជាមួយរោងល្ខោន ទីផ្សារលក់់ដូរ និង
ព្រះវិហារសាសនា។ចំពោះយើងអ្នកអត់់របប យើងពុំសូវដែលទៅណាមកណា
យូរពេកទេ ព្រោះខ្លាចមានការអាសន្នអ្វីឡើង ដូចជាការចាប់់ខ្លួន ជាដើម។
ដូច្នេះ យើងតោងប្រយ័ត្នកុំអោយទៅជាប់់អន្ទាក់់ពួកឆ.ក ដែលអ្នកជំរំបកប្រែ
អក្សរសរសេរកាត់់នេះថា “ឆ្កែកាច”។

Advertisements

2 responses to “រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(7)

 1. ប្អូនធ្លាប់ឮថា ពេលនេះ លោកកែវសារ៉ាត់ក៏នៅទីនោះដែរ តើបងបានស្តាប់​គាត់​ច្រៀង​ផ្ទាល់ដែរទេ?
  តើធ្វើយ៉ាងម៉េចទើបទៅដល់ប្រទេសទីបីទៅ?… (នឹងរង់ចាំអានតទៀត)

 2. បងអត់់បានដឹងញពីគាត់់ទេ ប្រហែលគាត់់ចេញទៅប្រទេសទីបី
  បាត់់ទៅហើយ ពេលបងមកដល់់ជំរំខៅអ៊ីដាង។មានអ្នកចំរៀងខ្មែរ
  ជាច្រើននៅជំរំខៅអ៊ីដាងដែលបងភ្លេចឈ្មោះបាត់់អស់់ទៅហើយ។
  អ្នកខ្លះប្រហែលជាបានគិតថាមានបងប្អូននៅប្រទេសទីបី ទើបគេ
  ទទួលយកទៅប្រទេសទីបី។តាមពិតមិនមែនទេ វាអាស្រ័យលើរបប
  ទំាងស្រុង លើកលែងតែប្រទេសខ្លះដូចជាប្រទេសបារំាង
  ដែលគេអាចទៅយកបងប្អូនគេតាមផ្លូវងងឹត គឹសូកប្រាក់់អោយមេខ្យល់់។
  បង បើមិនមានបងប្អូននៅប្រទេសកាណាដាទេ ប្រហែលជាបានទៅ
  រស់់សហរដ្ខអាមេរិកហើយ ពីព្រោះអាមេរិទទួលយកជនភៀសខ្លួន
  ច្រើនជាគេ គឺគេទទួលយកជនភៀសខ្លួនដោយមិនបាច់់មានបងប្អូនធានា
  ( គេថាយកជាopen) ។កាណាដាក៏យកជនភៀសខ្លួនជាOPENដែរ
  ប៉ុន្តែមិនយកច្រើនដូចអាមេរិកទេ។
  បើក្រុមគ្រួសារបងមកដល់់ជំរំខៅអ៊ីដាងក្រោយខែកញ្ញាឆ្នាំ១៩៨៥
  ពិតជាត្រូវវិលត្រលប់់ទៅស្រុកខ្មែរយើងវិញជាមិនខាន ព្រោះរបប
  ចុងក្រោយដែលជនភៀសខ្លួនអាចមានសិទ្ធិទៅតាំងទីលំនៅប្រទេស
  ទីបីដែលហៅថាRCនោះ ត្រូវគេបើកអោយនៅចុងខែកញ្ញា១៩៨៥។
  បន្ទាប់់មកមានជនភៀសខ្លួនអត់់របបមកដល់់ជាច្រើនទៀត
  ហើយគេបានបើករបបអោយដែរ គឺជារបបចុងក្រោយហើយ ប៉ុន្តែ
  ពួកអ្នកមានរបបថ្មីនេះមិនបានទទួលសិទ្ធិអោយទៅតំាងទីលំនៅ
  ប្រទេសទីបីទេ ព្រោះកាលណោះប្រទេសខ្មែរយើង បានត្រូវអង្គការ
  សហប្រជាជាតិគេជួយដោះស្រាយបញ្ហប្រទេសរបស់់យើង ហើយ
  ក៏ត្រូវតែធ្វើមាតុភូមិនវត្តន៏ជនភៀសខ្លួនខ្មែរនៅជាយដែនទំាងអស់់
  ដែលមានចំនួនជាងបីសែននាក់់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s