រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(5)

ដូច្នេះ យើងត្រូវជីករណ្ដៅមួយធ្វើជារូងនៅក្នុងផ្ទះដើម្បីលាក់់ខ្លួនពេលណា
ទាហានថៃដើរឆែកឆេរអ្នកអត់់របបតាមផ្ទះ។ក្នុងការដើរទៅណាមកណា
យើងចេះតែបារម្ភខ្លាចជួបទាហាថៃដែលយាមជំរំ ឫ ទាហានឆ.ក(អត់់ដឹងអក្ស
រកាត់់ហ្នឹងមានន័យថាម៉េចផង,ខ្មែរយើងក្នុងជំរំនំាគ្នាបកថាឆ្កែកាច😀 )
ដែលមានមុខងារពិសេសមួយគឺដើរចាប់់“ជនភៀសខ្លួនមិនស្រប
ច្បាប់់ “
ដែលអាជ្ញាធរថៃបិទផ្លាកអោយពួកជនភៀសខ្លួនអត់់
របបនោះឯង។កាលពីថ្ងៃអាទិត្យទី១៧កុម្ភៈឆ្នាំ១៩៨៥ពួកទាហានថៃជាច្រើន
រាប់់រយបានដាក់់រាយគ្នាព័ទ្ធចាប់់ជនភៀសខ្លួនអត់់របបទូទាំងជំរំ។កាលណោះ
យើងអត់់ទាន់់មានរណ្ដៅនៅឡើយទេ…ចឹងយើងក៏មិនដឹងទៅរកពួនឯណា?
ខ្លះក៏ទៅសុំអ្នកជិតខាងគេមានរបបចូលពួនក្នុងពាងទឹកឬក្រោមគ្រែ(សំណាងដែរ
ដោយពួកវាមិនឆែកឆេរផ្ទះអ្នកមានរបបទេហើយខ្លះទៀតរត់់ទៅពួនក្នុងបង្គន់់
សាធារណៈដែលស្ថិតនៅជាប់់គ្នាជាជួរវែងតាមបណ្ដោយផ្លូវដើរកណ្ដាលសង្កាត់់
នីមួយៗ។នោះជាគ្រាអាសន្នមួយដ៏ធំហើយ ប៉ុន្តែយើងបានឆ្លងកាត់់ផុតគ្រោះថ្នាក់់
គ្រប់់ៗគ្នា ហើយយើងត្រេកអរណាស់់ដេលបានរួចខ្លួនពីការព័ទ្ធចាប់់របស់់ទាហាន
កំណាចថៃដែលមិនព្រមទទួលជនភៀសខ្លួនថែមទៀត។រួចពីថ្ងៃនោះមក,ទើប
យើងនំាគ្នាជីករណ្ដៅភ្លាម។ក្រោយថ្ងៃព័ទ្ធចាប់់នោះយើងឮដំណឹងថាទាហានថៃ
ចាប់់បានជនភៀសខ្លួនអត់់របបជាច្រើន ហើយដឹកជញ្ជូនទៅដាក់់ពេញទីលាន
បាល់់ទាត់់E.D.C(Education​development center),មិនដឹងជាប៉ុន្មានរយ
នាក់់ទេ?។យើងឮទៀតថា ទាហានថៃវាយធ្វើបាបអ្នកអត់់របបខ្មែរយើងមួយចំនួន
អត់់ប្រណីទេ ដូចជាទាត់់ធាក់់ដែលបណ្ដាលអោយរបួសនិងឈឺចាប់់។ក្នុងថ្ងៃនោះដែរ
យើងបានឮថាមានក្មេងស្រីម្នាក់់ត្រូវស្លាប់់ដោយមកពីទៅពួនសំងំលាក់់ខ្លួនក្នុង
ធុងទឹកទទេមួយ(Citerne)បិទគំរបជិត ហើយក៏ហប់់ដង្ហើមស្លាប់់ទៅ។
ព្រឹត្តិការណ៏ទំាងអស់់ខាងលើនោះ បានដឹងឮដល់់ក្រុមអង្គការរមនុស្សធម៌ និង
អន្តោប្រវេសន៏ ហើយគេក៏បានកត់់ហេតុការណ៏ទំាងនោះទុកដើម្បីផ្សព្វផ្សាយ
ដល់់ប្រទេសទំាងឡាយដែលទទួលយកជនភៀសខ្លួន និងដល់់ខ្មែរៗដែលរស់់នៅ
បរទេស។ក្រោយមក ឮដំណឹងមួយថា ថៃបំរុងនឹងធ្វើការព័ទ្ធចាប់់ជនភៀសខ្លួន
អត់់របបទៀត ហើយអោយតែដល់់ថ្ងៃអាទិត្យ យើងនំាគ្នាប្រុងប្រយ័ត្នខ្លួន ដើម្បីចូលពួនក្នុងរណ្ដៅ។ហេតុដែលយើងភ័យខ្លាចពួកទាហានថៃមកព័ទ្ធចាប់់
ក្នុងថ្ងៃអាទិត្យនោះ ព្រោះជាថ្ងៃដែលមនុស្សទំាងអស់់ក្នុងជំរំឈប់់់សំរាកពីការងា
ហើយងាយស្រួលអោយពួកវាដើរចាប់់បាននៅតាមផ្ទះ គឺថាដូចថ្ងៃអាទិត្យទី១៧
កុម្ភៈនោះឯង។ប៉ុន្តែ យើងជាជនភៀសខ្លួនអត់់របប តែងមានការបារម្ភខ្លាចពួក
ទាហានថៃព័ទ្ធចាប់់ ពេលជិតភ្លឺ ព្រោះមនុស្សនៅដេកគ្រប់់គ្នាៗឯផ្ទះ។ម្ល៉ោះហើយ ទាំងយើងទំាងគេតោងត្រូវប្រយ័ត្នខ្លួន នាពេលព្រឹកក្នុងថ្ងៃណាក៏ដោយ។

2 responses to “រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(5)

  1. ក្រៅពីព័ទ្ធចាប់វាយធ្វើបាបហើយ គេមានបញ្ចូលត្រឡប់ចូលស្រុកវិញទេ?
    ពួកថៃដូចចង់គុំនំនឹងយើងខ្លាំងម្ល៉េះ ទោះបីស្ថិតក្នុងពេលលំបាកប៉ុណ្ណឹងហើយ នៅតែចង់រឿងទៀត។

  2. គេបញ្ជូនទៅជំរំខ្មែរអ្នកតស៊ូនៅជាយដែនតែប៉ុណ្ណោះ
    ដូចជាទៅជំរំសាយធូ ជំរំដងរែក ជំរំសាយប៊ី ជាដើម។ពួកថៃវានៅតែស្អប់់ខ្មែរ
    មិនចង់់ជួយយកអាសារជនភៀសខ្លួនខ្មែរយើងទេ ។វាទើសតែអង្គការ
    សហប្រជាជាតិដែលទទួលបន្ទុកផ្នែកជនភៀសខ្លួន ទើបបានជាវាធ្វើអីអត់់កើត
    ចង់់ដឹកខ្មែរយើងទៅដាក់់ទីណាតាមចិត្តវាមិនបានដូចកាលមុនទេ។ប៉ុន្តែថៃវាបូម
    លុយពីអង្គការទទួលបន្ទុកជនភៀសខ្លួនក៏បានសំបើមដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s