រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(4)

ប្អូនបាត់់ស្រមោលទៅហើយ បងមិនដឹងប្អូនទៅដល់់ណា ឬ
ទៅជាយ៉ាងណាទេ ក្នុងពេលស្លាប់់ទៅនោះ។ធាតុប្អូនដែលប៉ាម៉ាក់់យើង
ដាក់់រុំក្នុងបង្វិចក្រណាត់់សនោះ គាត់់យកទៅផ្ញើទុកនៅឯវត្តសិន។
ប្អូនអើយ!ប្អូននៅសល់់តែជាកំទេចឆ្អឹងពីគំនរផែះឡ ។ បងតូចចិត្តណាស់់…
តើអ្វីមកហ៊ានផ្ដាច់់ជីវិតប្អូនទំាងវ័យក្មេងខ្ចីយ៉ាងនេះ?មិនចេះអាណិតអាសូរ
ប្អូនពៅកំសត់់ដូច្នេះ?ប្រាំពីរថ្ងៃក្រោយពីប្អូនចាកលោកនេះទៅ
នៅនាពេលល្ងាច ម៉ាក់់បានដួសបាយមួយចាននិងម្ហូបមួយចាន
ហើយហុចអោយបងយកមកដាក់់លើធ្នើរឫស្សីមួយដើម្បីជូនប្អូនញុំា។
ក្នុងពេលលើកអាហារជូនប្អូន បងខ្សិបៗសំដីតិចៗមកកាន់់ប្អូន។
បងសូមប្អូនមកទទួលអាហារដែលយើងបានរៀបទុកដាក់់ជូន។
បងគិតថាព្រលឹងប្អូនពុំទាន់់ទៅណាឆ្ងាយពីគ្រួសារយើងទេ ហើយ
បងចេះតែសង្កេតមើលជុំវិញក្នុងនិងក្រៅផ្ទះ ក្រែងប្អូនសំដែងអ្វីអោយ
បងបានដឹងថាព្រលឹងប្អូនមកលេងនឹងយើង។ពីមួយថ្ងៃទៅមួយថ្ងៃ
បងចេះតែគិតមកប្អូន ហើយជួនកាលពេលល្ងាចក្រោយពីញុំា
បាយហើយ វេលាយប់់ទើបធ្លាក់់មកដល់់ យើងជួបជុំគ្នានិយាយពីប្អូន
ដោយនឹកស្ដាយប្អូនដែលស្លាប់់ទៅទំាងវ័យក្មេងខ្ចី។បងតែងសង្វេគចិត្ត
ស្រណោះប្អូនហើយនឹកគិតមិនដឹងធ្វើម្ដេចនឹងបានប្អូនមកវិញ។តើនឹង
មានអំណាចអ្វីអាចធ្វើធាតុប្អូនអោយប្អូនមានរូបរស់់ឡើងវិញ?
បងតែងចូលចិត្តពេលយប់់ស្ងាត់ហើយនៅតែឯងខាងក្រៅផ្ទះ
គន់់មើលធម្មជាតិជុំវិញ និងមេឃងងឹត។គឺមានតែថ្មើរនេះទេ អារម្មណ៏
បងបានមូលល្អ ដើម្បីនឹករលឹកមកដល់់ប្អូន ហើយបងចំប្រ៉ប់់ក្នុងទំនួញសោក
ដោយងើបមើលមេឃ មើលផ្កាយ រួចហាក់់ដូចជាអង្វរទៅថា៖
សូមប្រគល់់ប្អូនខ្ញុំមកវិញ!។ក្នុងបរិយាកាសនៃធម្មជាតិស្ងប់់ស្ងាត់់
បងហួសចិត្តនឹងវាសនារបស់់ប្អូន ហើយបងចេះតែដណ្ដឹងសួរខ្លួនឯង
ថាតើបងរស់់នៅមានន័យអ្វីទៀតកាលដែលប្អូនសំលាញ់់ចាកចេញ
ពិលោកនេះទៅហើយនោះ?តើបងអាចរស់់នៅបានសប្បាយដែរទេ?
តើបងត្រូវរស់់ដូចម្ដេចជាមួយទុក្ខធំដូច្នេះ?ពេលនេះជីវិត ស្ថិតក្នុងសភាព
ស៊ុបសៅ មានភាពចំបែងឡើងរាល់់ពេលនឹករលឹកឃើញអនុស្សាវរីយ៍
ចំពោះប្អូនម្ដងៗ។បងមមៃគិតកាន់់តែច្រើន កាន់់តែខ្លំាង ហើយស្រមៃ
រកមុខប្អូនដែលបាត់់ស្រមោលពីលោកទៅយ៉ាងអាណោចអាធ័ម។
ក្នុងគំនិតចង់់ឃើញមុខប្អូនឡើងវិញ បងស្រមៃដល់់អនុស្សាវរីយ៏អំពីប្អូន
ហើយជាញឹកញាប់់បងយករូបថតប្អូនមកមើល ដោយសេចក្ដីតក់់ស្លុត
ព្រោះប្អូនស្លាប់់ទៅហើយ ។តែក្នុងរូបថត ប្អូនមិនស្លាប់់ទេ ប្អូននៅ
រស់់នៅឡើយ ។រូបថតយើងថតជុំគ្នា ប៉ុន្តែពេលនេះបាត់់ប្អូន
ទៅណាបាត់់?កាលពីយើងចាកចេញពីស្រុកខ្មែរយើង ដោយ
ដើរឆ្លងកាត់់ព្រំដែនខ្មែរ-ថៃ យ៉ាងលំបាកទំាងថ្ងៃទំាងយប់់ក្នុងព្រៃ
…រហូតយើងបានមកដល់់ជំរំខៅអ៊ីដាងដោយសេចក្ដីសុខគ្រប់់គ្នា,
បងត្រេកអរ ហើយនឹកសង្ឃឹមថាយើងនឹងមានអនាគតល្អឆាប់់ៗគឺថានឹង
បានចេញទៅដល់់កាណាដាក្នុងពេលដ៏ខ្លីខាងមុខ។ប៉ុន្តែសង្ឃឹមនេះខុស
ហើយបែរជាស្រពិចស្រពិល ជាហេតុនំាអោយយើងស្រងាកចិត្ត ព្រោះ
យើងមកដល់់ជំរំខៅអ៊ីដាងក្នុងនាមជាអ្នកចំណូលថ្មីអត់់របប ដូច្នេះ
ក៏អត់់មានសិទ្ធិធ្វើសម្ភាសន៏ទៅតំាងទីលំនៅឯប្រទេសទីបីឡើយ។
ម្យ៉ាងទៀត ក្រៅពីយើងត្រូវខកចិត្ត យើងត្រូវរស់់នៅអត់់ឃ្លានដោយ
ការចាយប្រាក់់អស់់សន្ធឹកតំាងពីយើងបង់់ថ្លៃក្នុងម្នាក់់មួយដំឡឹងកន្លះអោយ
មេខ្យល់់ដែលជូនដំណើរពីស្រុកខ្មែរមករួចហើយនិងការចាយប្រាក់់ដើម្បី
រស់់នៅក្នុងជំរំខៅអ៊ីដាង អស់់យ៉ាងក្រាស់់ក្រែលព្រោះយើងគ្មានរបប
ដូច្នេះក៏ត្រូវតែទិញម្ហូបអាហារប្រចំាថ្ងៃ យ៉ាងត្រដាបត្រដួស ព្រោះអង្ករ
និងម្ហូបអាហារលក់់ថ្លៃណាស់់ចំណែកអុសដុតវិញក៏ថ្លៃដែរ គឺលក់់ស្មើនឹង
តំលៃអង្ករទៅហើយ។ការស់់នៅអត់់របបក្នុងជំរំ មិនមែនត្រឹមមានន័យថា
រស់់នៅគ្មានគេផ្ដល់់ម្ហូបអាហារតែប៉ុណ្ណោះទេគឺមានន័យផងដែរថារស់់នៅ
លួចលាក់់ ក្នុងចំណោមជនភៀសខ្លួនពីរម៉ឺននាក់់ដែលក្នុងនោះអ្នកមាន
របបមានចំនួនប្រមាណមួយម៉ឺនបីពាន់់នាក់់នៅចុងឆ្នាំ១៩៨៥។

Advertisements

7 responses to “រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(4)

 1. ទុក្ខ​ជាន់​លើ​ទុក្ខ…

  តើបង និងគ្រួសារធ្វើយ៉ាងណា ដើម្បី​បន្តជីវិតរស់នៅក្នុងជំរំ​ជន​ភៀស​ខ្លួន​នោះ​​ត​ទៅ​ទៀត? ពេលនេះបងធំប៉ុនណាហើយ?..
  ពិតជាលំបាកមែន តែមើលទៅក៏ពុំមែន​មានតែគ្រួសារ​របស់បង​ដែល​កម្សត់​នោះ​ទេ មានប្រជាជនខ្មែរជាច្រើនធ្លាក់ក្នុងស្ថានភាពបែបនោះ..
  សូម​បង​កុំ​អស់​សង្ឃឹមអី..
  ពេលដែល​ខ្ញុំ​ពិបាកចិត្ត ឬលំបាកផ្លូវ​អារម្មណ៍ ខ្ញុំតែប្រាប់ខ្លួនថា ខ្ញុំលំបាកប៉ុននេះ មានគេលំបាកជាងនេះទៅទៀត.. ដូច្នេះ ត្រូវតែស៊ូតទៀត…

  នឹងរង់ចាំអានបន្តទៀត..

 2. ប្អូនអើយ រឿងទុក្ខសោកនេះកន្លងទៅយូរហើយ ។បងសរសេរគ្រាន់់
  តែកត់់ត្រាទុក និងបើកការគិតររាវរកគំនិតផ្សេងៗពិការអានរបស់់បង។
  ជីវិតមនុស្សម្នាក់់ៗគឺជាប្រវតិ្តទុក្ខសោក,នេះជាវាចាររបស់់លោក
  Arthur schopenhauer ដែលជាទស្សនវិទូអាល្លឺម៉ងដ៏ល្បីល្បាញម្នាក់់
  ក្នុងសតវត្សទី១៩។ទុក្ខរបស់់បងប៉ុណ្ណឹងមិនជាខ្លាំងអីទេ ។មានមនុស្ស
  ច្រើនណាស់់ដែលជួបទុក្ខសោកមហាថ្លែងពុំបាន សូម្បីមិនមែនជាប់់
  សាច់់ញាតិ ក៏ឈឺចាប់់ដែរ ពេលឃើញពួកគេលំបាកលំបិន វេទនាជា
  រៀងរាល់់ថ្ងៃ។លំបាកយ៉ាងនេះ ប្រសិនជាយើងបែរមកមើល
  សត្វខ្លះដូចជាសត្វឃ្មុំកំពុងក្រេបលំអងផ្កាក្នុងសួន ឫក្នុងព្រៃប្រកប
  ដោយសេរីភាពនិងភាពរីករាយ ឃើញថា ជីវិតនោះសុខសាន្ត
  ត្រាណណាស់់ សុខសប្បាយផ្ទុយពីជីវិតពួកគេទំាងស្រុង។

 3. ប្អូន​ឃើញ​សន្តាន​ចិត្ត​របស់​បង​មាន​ចិត្ត​អាណិត​ដល់​ជី​វិតជាខ្លាំង!!​សូម្បី​តែ​សត្វ​កប្រុក​មួយ​ដែល​បង​បាន​ធ្វើ​ឲ្យ​ស្លាប់​ដោយ​អចេតនា​ ក៏បង​មាន​សេចក្តី​​សោក​ស្តាយ​រក​ទី​បំផុត​គ្មាន..
  ចុះ​ទម្រាំតែកា​រ​បាត់​បង់​សាច់​ញាតិ​ជា​ស្រឡាញ់​ទៅ​ទៀត.. នោះ​ហៅ​មហា​ស្តាយ​ហើយ..
  តាម​រយៈ​ការ​សរសេរ​ចេញ​មក​ក្រៅ​របស់​បង និង​តាម​ការ​ចែក​រំលែក​ដឹង​ឮតាម​រយៈ​ការ​អាន​របស់​ប្រិយ​មិត្ត​វើត​ប្រេស ព្រម​ទាំង​ផ្តល់​យោបល់ សង្ឃឹមថា ជា​ការ​ចូលរួម​ចំណែក​រំលែក​ទុក្ខ​ព្រួយ​របស់​បង​បាន​ខ្លះ។ បើ​មិន​ច្រើន​ ក៏​តិច​ដែរ…

 4. សត្វកប្រុក (ខុស)
  សត្វកំប្រុក (ត្រូវ)

 5. មែនហើយប្អូន,បងមិនដឹងម៉េចបានជាពេលទើបមកដល់់កាណាដា
  មានអារម្មណ៏កណ្ដោចកណ្ដែងណាស់់ មិនមានចិត្តចង់់រស់់នៅ
  ស្រុកគេ ខុសកាលពីនៅស្រុកខ្មែរ ពេលឃើញបងប្អូនផ្ញើរូបថត
  អោយមើល ឃើញជីវិតក្នុងរូបថតមានសភាពសែនសប្បាយណាស់់។
  ភ្នែកនំាបងអោយភ្លើនចិត្តមែន មិនដឹងនិងមិនយល់់ការពិតនៃជីវិត។
  កាលបងទើបមកដល់់កាណាដាប៉ុន្មានខែប៉ុណ្ណោះ គឺនៅចុងឆ្នាំ១៩៨៩
  ស្រាប់់តែបងចេះអាណិតអាសូរសត្វ រហូតសាកល្បងមិនញុំាសាច់់
  មួយរយៈ តែពុំបានសំរេច ។ដល់់ថ្ងៃមួយក្នុងឆ្នាំ១៩៩១ ពេលបាន
  មើលភាពយន្តបារំាងមួយមានចំណងជើងថាLe rayon vert មាន
  ស្រីម្នាក់់ជាអ្នកដើរតួ បានមានសង្សារម្នាក់់ ប្រកបដោយសមានចិត្ត
  ល្អចំពោះនាង ហើយបានបបួលគ្នាទៅអង្គុយមើលព្រះអាទិត្យចុះ
  ទាបនៅឯជើងមេឃ ដោយរង់់ចំាគន់់មើលពន្លឺបៃតងនៃព្រះអាទិត្យមុន
  ពេលអស្ដង្គត។បងបានថតរឿងនោះទុក តែឥឡូវបាត់់ទៅណាបាត់់ទៅហើយ។
  បងចង់់មើលរឿងនោះទៀតណាស់់ ប្រហែលបងនឹងសាករកមើលតាម
  អ៊ិនធើនែតមើល ក្រែងរកឃើញ។
  តួនារីក្នុងរឿងនោះប្រាប់់ថា ពន្លឺបៃតងនៃព្រះអាទិត្យពេលកំពុងអស្ដង្គត
  បង្ហាញអោយឃើញតែរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះប៉ុន្តែបើអ្នកណា
  បានគន់់ឃើញ នឹងមានសំណាង !។នារីនោះឈ្មោះDelphineជា
  អ្នកតមសាច់់ ហើយមានចិត្តអាណិតអាសូរសព្វសត្វទំាងពួង។
  នាងជាមនុស្សចិត្តទន់់តែស្លូត។នាងគ្រាន់់តែតូចចិត្តថាមិនមានសំណាង
  រកសង្សាបានគាប់់ចិត្តនាង។តែទីបំផុតនាងបានជួបប្រុសម្នាក់់ដែលនាង
  ស្រលាញ់់ពេញចិត្ត ដោយស្កាល់់ចិត្តគ្នានាពេលនាងបបួលគាត់់ទៅគន់់មើល
  ពន្លឺបៃតងព្រះអាទិត្យ។ចាប់់តំាងពីពេលនោះមក បងសំរេចចិត្តឈប់់ញុំា
  សាច់់ រហូតមកដល់់ឡូវសូម្បីត្រីនិងបង្គាដែលកាលដើមដំបូងបងថានៅ
  ញុំាខ្លះៗប៉ុន្តែពេលនេះក៏ឈប់់តែម្ដងហើយ។មែនពិបាកការធ្វើជាvégétarien
  ក៏មកពីយើងរស់់នៅក្នុងចំណោមអ្នកដែលមិនមែនvégétarien។
  ពេលនេះបងស៊ំាហើយ មិនពិបាកអីទៀតទេ។ទស្សនវិជ្ជាគឺគំនិត
  មានឥទ្ធិពលលើទង្វើ។តែគិតយ៉ាងណា ក៏ចង់់ធ្វើទៅតាមនោះ។
  បងគ្មានបំណងអីទេ គ្រាន់់គិតឃើញថា សាច់់មិនចាំបាច់់តែប៉ុណ្ណោះ។
  មនុស្សសត្វគ្រប់់រូបចង់់រស់់បានសេចក្ដីសុខ សេចក្ដីសប្បាយ
  ប៉ុន្តែធម្មជាតិ បង្កើតសត្វលោកមក អោយហូបគ្នាទៅវិញទៅមក ។
  បើមនុស្សសត្វនំាគ្នាឈប់់ហូបសាច់់ ហូបសត្វមានជីវិត ដោយហូប
  តែបន្លែ ផ្លែឈើ ច្បាស់់ជាខូចតុល្យភាពឬ លំនឹងធម្មជាតិមិនខាន។
  ប៉ុន្តែបងគ្រាន់់តែមិនចង់់សប្បាយនិងហូបសាច់់ឆ្ងាញ់់តែប៉ុណ្ណោះ។

 6. បើបង​រករឿងនោះ​ឃើញ ប្អូនក៏​ចង់​មើល​ដែរ សុំបងប្រកាសក្នុងប្លក់តែម្តង ដើម្បីចែកបងប្អូនយើងបានដឹងផង។
  សម្រាប់ការតមសាច់ តាម​ការ​ពន្យល់​របស់​បង​ជារឿង​ដែល​សម​ហេតុផល​ម្យ៉ាង​ហើយ..
  ប្អូន​បាន​អាន​ប្រវត្តិ​មហាគន្ធី​ ទស្សនវិទូ​អហិង្សាខ្លះ​ៗ​ដែរ។

 7. ប្អូន !
  លោកមហាត្មាគន្ធី គឺជាទស្សនវិទូតមសាច់់ខ្ជាប់់ខ្ជួនណាស់់
  តំាងពីលោកកើតមកម្ល៉េះ ដូចទស្សនវិទូពីតាហ័្គរ។បងរក
  ឃើញហើយ ប៉ុន្តែមិនមានចាប់់ផ្ដើមពីដើមទីទេ មើលទៅ។
  ព្រោះវាចែកជាវគ្គៗទៅតាមការដាក់់ប្រកាស់់ផ្សាយនោះឯង ។
  សាច់់ភ្លេងក្នុងរឿងមានភាពអន្លង់់អន្លោច និងភាពកំសត់់។
  ប្អូនសាកមើលវគ្គនេះមើល ៖

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s