រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(2)

100_5944
ពេលប្អូនឈឺខ្លំាងចឹង ប្អូនពុំបាននៅផ្ទះឡើយ ។ដូច្នេះប្អូនក៏ពុំបានឃើញមុខយើងដែរ។
ម្យ៉ាងទៀត យើងក៏ពុំអាចចេញទៅខៅអ៊ីដាងបាន ព្រោះតែជំរំត្រូវបិទទ្វារហើយ
យាមដោយទាហានថៃ។អ្នកដែលចេញចូលបានច្រើនតែអ្នកធ្វើការខាងពេទ្យ
ខាងស្បៀងអាហារឬខាងUN ឬក៏អ្នករត់់ពន្ធដែលត្រូវបង់លុយអោយទាហាន។
បងចេះតែនឹកគិតមកដល់់ប្អូនដោយបាត់់ដំណឹងតំាងពីចេញទៅ។លុះថ្ងៃទី៣១
ប៉ាក៏បានចេញទៅមើលប្អូនដែលកំពុងឈឺធ្ងន់់។ប៉ាបានទិញគុយទាវ និងផ្លែឈើ
មកអោយប្អូនញ៉ាំនឹងអាល់់ឆាប់់ជា។ប៉ុន្តែ អនិចា្ច!ប្អូនញ៉ាំពុំបាន។ប្អូនឈឺធ្ងន់់។
គុយទាវដែលប្អូនចូលចិត្តជាងគេក៏ប្អូនឃើញលែងស្គាល់់។ប្អូនស្រែករកប៉ាៗ
ជាញឹកញយដង។លុះពេលប៉ាបានមកដល់់ជួបមុខប្អូន ទើបប្អូនបាត់់ស្រែកខ្លះ។
លុះពេលល្ងាច វេលាថ្ងៃលិច ស្រាប់់តែប្អូនបាត់់ស្រែក ។ប្អូនឈឺកាន់់តែធ្ងន់់ឡើង
លែងដឹងខ្លួន។ម៉ាក់់បានប្រាប់់ថាពេលនោះពេទ្យមកដល់់ជាច្រើននាក់់ ដោយមានកាន់់
ប្រដាប់់ប្រដាព្យាបាលផង។ពួកគេឈរជុំវិញប្អូនដែលដេកសន្ធឹងស្តឹងលើកូនគ្រែ
មួយ។ពេទ្យម្នាក់់សង្កត់់ដើមទ្រូងប្អូនចុះឡើង ដើម្បីអោយប្អូនដកដង្ហើមបានធម្មតា។
ប៉ុន្តែ ប្អូនខ្សោយកំលំាងណាស់់ដោយដង្ហើមប្អូនជិតដាច់់ទៅហើយ ទោះបីច្រមុះប្អូន
ពាក់់ប្រដាប់់ដកខ្យល់់អុកស៊ីហ្សែនក៏ដោយ ។ពេទ្យដែលឈរនៅជុំវិញប្អូន មមាញឹក
នឹងការងារជួយសង្គ្រោះជីវិតប្អូន។ឯម៉ាក់់និងប៉ានៅក្បែរនេះ ឡើងមុខស្លេកស្លាំង
រលីងរលោង ហើយអួលដើមករកនិយាយអ្វីមិនរួច ក៏នៅតែស្ងៀម ហើយចំាមើល
ក្រែងប្អូនបានដឹងខ្លួនឡើងវិញ។កិច្ចការជួយសង្គ្រោះដ៏សកម្មរបស់់ពេទ្យចេះតែបន្ត
ទៅមុខជាលំដាប់់ ឯប្អូននៅតែឥតដឹងខ្លួនហើយគេឮតែដង្ហើមឃឺតខកៗដែលបណ្ដាល
មកពីខ្យល់់អុកស៊ីហ្សែនចេញចូលពេលពេទ្យសង្កត់់ដើមទ្រូងប្អូន។ដល់់ម៉ោងជិតប្រាំបី មានពេទ្យខ្លះគ្រវីក្បាល។ម៉ាក់់ប៉ាឃើញដូច្នេះក៏ហូរទឹកភ្នែកមកឯងៗ។ម៉ាក់់ស្រែកយំ ហើយមកអោបថើបប្អូនដែលនៅនឹងថ្កល់់មួយកន្លែង។ពេទ្យដែលសង្កត់់ទ្រូងប្អូន
ថយចេញហើយមានពេទ្យម្នាក់់ទៀតមកជំរាបប៉ាថាប្អូនផុតដង្ហើមហើយ។ពេទ្យក៏ឈប់់
រវល់់កិច្ចការសង្រ្គោះ ហើយប៉ានិងម៉ាក់់ចេញទឹកភ្នែកទំាងពីរនាក់់យ៉ាងហូរសស្រាក់់នៅ
ចំពោះមុខប្អូនដែលលែងដឹងខ្លួនអីទំាងអស់់។ជីវិតប្អូនត្រូវចប់់នៅគ្រានោះហើយ។
ពុទ្ធោ!យប់់នោះប៉ាម៉ាក់់គាត់់នៅឯពេទ្យជាមួយសពប្អូន ហើយគាត់់ពុំបានសំរាន្តទេ។
ទុក្ខដែលនៅងំនឹងដើមទ្រូងរបស់់គាត់់សឹងធ្វើអោយបេះដូងប្រេះឆាទៅហើយ។
ប្អូនស្លាប់់ទៅនៅវេលាប្រហែលម៉ោងប្រាំបីយប់់ក្នុងថ្ងៃទី៣១ធ្នូ១៩៨៥។លុះព្រឹកស្អែកឡើង
ពូឈាង ដែលបានចេញទៅខៅអ៊ីដាងក៏បានវិលមកផ្ទះនំាដំណឹងអាក្រក់់នេះដល់់
ត្រចៀកបង់។បងដូចជាកកឈាមភ្លាម ៖”ថាម៉េច?ប្អូនខ្ញុំស្លាប់់?”ដំណឹងចំឡែកនេះ
មកប៉ះត្រចៀកខ្ញុំ ខ្ញុំមិនព្រមជឿទេ,ពូគាត់់និយាយកុហកទេដឹង? ឬខ្ញុំស្ដាប់់គាត់់ច្រឡំ?
“ចំរុងស្លាប់់ពិតមែន ,ស្លាប់់កាលពីយប់់មិញ”។ទទួលស្គាល់់ថាគាត់់និយាយពិត ទឹកភ្នែកខ្ញុំហូរហែងភ្លាមៗមក ហើយគេចមកដេកទ្រហោយំលើគ្រែម្នាក់់ឯង ដោយ
ហួសចិត្តនឹងវាសនាអាក្រក់់របស់់ប្អូន។ខ្ញុំយំបោកខ្លួនអាណិតប្អូន។ខ្ញុំយំយ៉ាងនេះ
ឥតស្រាក ហើយអ្នកជិតខាងដែលដើរកាត់់កៀនផ្ទះគេមើលមកយើងដែលយំហើយ
ខ្លះចូលសួររឿងរ៉ាវ។បងថាល់់និងប្ដីគាត់់អង្គុយទល់់មុខគ្នាមានទឹកភ្នែករលីងរលោង ដោយនឹកអាសូរប្អូនកំសត់់ឯអាលីនឈរនៅកៀនជញ្ជាំងម្នាក់់យំស្រក់់ទឹកភ្នែកសស្រាក់់។
បន្តិចទើបបងពីរនាក់់ទៀតមកផ្ទះយើង ហើយយើងកាន់់តែយំថែមទៀត។មិនយូរប៉ុន្មាន ពួកគាត់់ក៏ចេញទៅជំរំខៅអ៊ីដាង។

3 responses to “រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(2)

  1. មិនដឹងថា ត្រូវបញ្ចេញយោបល់យ៉ាងណា។ ជាព្រឹត្តការណ៍ដែលចាំជាប់ក្នុងចិត្តមិនងាយនឹងអាចរសាយបាន…
    សូមចួលរួមសោកស្តាយបងផង ក្នុងការបាត់បង់ប្អូនប្រុសជាទីស្រឡាញ់…
    មិនមាននរណាមិនស្លុតរន្ធតចំពោះ ការដែលមនុស្សដែលខ្លួនស្រឡាញ់ ត្រូវបានចាកចេញដោយមិនវិលត្រឡប់មកវិញនោះទេ..
    ជីវិត មិនទៀង មិនថា ក្មេងចាស់ឡើង…
    បន្ទាប់ពីសរសេរអារម្មណ៍ដែលកកស្ទះជាយូរមកហើយនេះ សង្ឃឹមថា សុខភាពផ្លូវចិត្តរបស់បងនឹងប្រសើរ!!

    សូមអានអត្ថបទរបស់មិត្តសម្លាញ់ខ្ញុំម្នាក់៖ ការ​ចាក​ចេញ​ទៅ​ដ៏​សែន​ស្ងប់​ស្ងាត់…

    http://rainnamail.wordpress.com/2010/09/17/%E1%9E%80%E1%9E%B6%E1%9E%9A%E2%80%8B%E1%9E%85%E1%9E%B6%E1%9E%80%E2%80%8B%E1%9E%85%E1%9F%81%E1%9E%89%E2%80%8B%E1%9E%91%E1%9F%85%E2%80%8B%E1%9E%8A%E1%9F%8F%E2%80%8B%E1%9E%9F%E1%9F%82%E1%9E%93%E2%80%8B/

  2. អរគុណប្អូនឧត្តម។បងបានអានអត្ថបទនោះហើយដែរ ពិតជារឿងដែលកំសត់់។
    បងសរសេរអត្ថបទអំពីរឿងរ៉ាវដូច្នោះ ក៏ដើម្បីបញ្ចេញអាម្មណ៏អោយអស់់
    ដែលនៅវិលវល់់ គិតចុះឡើងពីប្អូនរបស់់បងដែលបានចាកចេញពីលោកនេះទៅ
    តែក៏ចង់់ស្រាវជ្រាវឯកសារផ្សេងៗផងដែរដែលទាក់់ទងនឹងចំងល់់ រឺអាថ៌កំបំាងនៃជីវិត ។

  3. ចម្ងល់ និងអាថ៌កំបាំងជីវិត…
    ប្អូននឹងរង់ចាំអាន ការចែករំលែកលទ្ធផលនៃការស្រាវជ្រាវនោះ។

    បងប្រុសអ្នកនិពន្ធ ស៊ូខេមរិន្ទ ដែលជាទីគោរពស្រឡាញ់របស់ខ្ញុំ បាននិយាយប្រាប់​ខ្ញុំនិងមិត្តអ្នកនិពន្ធថា ជីវិតគ្មានទេ អាថ៌កំបាំង ភ្នំពេញប៉ុនគម្របឆ្នាំងមានអាថ៌កំបាំងមកពីណា…
    ស្តាំទៅដូចគាត់និយាយលែង រៀងកំប្លែងផង… តែខ្ញុំគិតទៅដូចជាត្រូវម្យ៉ាង។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រខិតខំស្រាវជ្រាវអាថ៌កំបាំងពីធម្មជាតិ និងមនុស្ស យូរនិងឆាប់​ គេច្បាស់ជាគាស់កកាយបាន..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s