រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(3)

នៅសល់់តែប្អូនៗ ពុំបានទៅខៅអ៊ីដាងជាមួយ។ស្ដាយណាស់់ធ្វើម៉េចនឹងបាន
ទៅមើលប្អូន? បងមិនដឹងទៀតផងថាគេនឹងនំាសពប្អូនមកផ្ទះ ,អញ្ចឹងហើយ
គិតថាគង់់នឹងបានឃើញសពប្អូន ពេលគេដឹកយកមក។តែមិនអញ្ចឹងឯណា,
មនុស្សស្លាប់់ភ្លាម ដុតភ្លាម ក្នុងថ្ងៃតែមួយមិនទាំងអោយបងប្អូនញាតិមិត្តបាន
មើលផងទេ។ក្នុងខណៈនោះ បងរកតែងើបឈរមិនរួចទេ គិតតែគេងលើគ្រែ
មិនអស់់ចិត្តនឹងរឿងរ៉ាវអាក្រក់់នេះដែលបានកើតឡើងចំពោះគ្រួសារយើង។
គំនិតយល់់ច្រឡំនេះបាននំាអោយបងខកចិត្ត ពេលដែលទីបំផុតទើបដឹងថា ប្អូនកំពុងត្រូវគេរំលាយសពនៅប៉ាឆាបាត់់ទៅហើយ។ហេតុអីក៏ប៉ាម៉ាក់់មិនហៅ
យើងទំាងអស់់គ្នាទៅមើលមុខប្អូននាថ្ងៃបូជាសពប្អូនចំរុង ពេលនោះ? បងដូចជា
មិនអស់់ចិត្តសោះ ។បងមិនដែលជួបប្រទះទុក្ខអំពីមរណភាពដូច្នេះទេ។បងធ្លាប់់
តែឃើញគេយំសោកបងប្អូនគេស្លាប់់ ឥឡូវដល់់វេនខ្លួនឯងហើយ ឃើញថាមរណទុក្ខ
មានកំរិតណា ហើយមានផលប៉ះពាល់់សតិយើងប៉ុណ្ណា?។ពីដើមឡើយ បងមិន
ដែលស្មានថាគ្រួសារយើងនឹងជួបប្រទះគ្រោះថ្នាក់់ដូច្នេះសោះ។បងគិតតែម្យ៉ាងថា
គ្រួសារយើងរស់់បានសុខសាន្ត ហើយមិនមាននរណាស្លាប់់ឡើយ។
លុះដល់់មានគ្រោះថ្នាក់់ថាប្អូនចំរុងស្លាប់់ទៅនោះបងស្រឡាំងកាំង អស់់ស្មារតី ។
ទ្រូងបងឈឺអួលផ្សា។ពេលប្រហែលម៉ោងប្រាំបួនព្រឹក បងយើងនិងបងថ្លៃដែលចេញ
ទៅដល់់ជំរំខៅអ៊ីដាង បានដើរសំដៅប៉ាឆាដែលស្ថិតនៅជើងភ្នំខៅអ៊ីដាង។បងមិន
បានដឹងដូច្នោះទេ ដល់់ទីចុងក្រោយទៅហើយទើបដឹងថាប្អូនត្រូវបានគេកំពុងដុត
នៅឯឡទៅហើយ ទើបបងប្រឹងកំលំាងងើបដើរចេញពីផ្ទះមកដល់់ទីទីស្រឡះមួយ
ដែលគ្មានដើមឈើបំាង ដើម្បីមើលទៅទីប៉ាឆាឃើញផ្សែងហុយទ្រលោមឡើង
ខ្មួលខ្មាញ់់ទៅលើ។បងបានគិតខុសដោយបែរជាទន្ទឹងចំាសពប្អូនមកដល់់ផ្ទះ។
បងរង់់ចំាយ៉ាងតក់់ស្លុតនឹងមើលសពប្អូន តែពេលនេះហួសពេលទៅហើយ ។
សពប្អូនត្រូវបានគេរំលាយបាត់់ទៅហើយនៅព្រឹកថ្ងៃទី០១ខែមករាឆ្នាំ១៩៨៦។
បងៗមកជួបជុំប៉ាម៉ាកនៅទីនោះប្រកបដោយទឹកមុខក្រៀមក្រំទំាងអស់់គ្នា ។
មុនពេលគេរៀបដុតរំលាយសពប្អូន បងៗ ប៉ាម៉ាក់់បានមើលមុខប្អូនជាពេល
ចុងក្រោយ ប្រកបដោយសេចក្ដីអាណិតអាសុរពន់់ពេក។បងធ្ងន់់ដោយទុក្ខ ដេកយំ
លើគ្រែមិនអស់់មិនហើយ។ហួសពេលទៅហើយរំពឹងដែលថានឹងបានឃើញមុខ
ននាពេលចុងក្រោយគឺមុនពេលប្អូនត្រូវភ្លើងរំលាយរូបទៅនោះ។ ឈរពីចំងាយ
ប្រហែលពីរគីឡូម៉ែត្របងខំសំឡឹងមើលព៉ាម៉ាក់់និងបងៗដែលឈរនៅក្បែរឡដុត។
បន្តិចមកទើប គេក្រោកឈរទៅជុំគ្នាក្បែរមាត់់ឡ ។ពេលថ្មើរនោះ ឡអស់់ផ្សែងហុយ
ហើយ។ដូច្នេះ ការរំលាយសពប្អូនក៏បានចប់់ហើយដែរ ហើយប៉ាម៉ាក់់ និងបងៗក៏
បានមករើសធាតុសពប្អូនដាក់់ក្នុងបង្វិចក្រណាត់់សមួយ។ក្នុងរយៈពេលតែមួយភ្លែត
សោះ ប្អូនក៏ក្លាយទៅជាគំនរផែះ ។រូបប្អូនក៏រលាយបាត់់។

បងនឹកតូចចិត្ត ហើយឈឺចិត្តកាន់់តែខ្លាំងឡើង។បងបាននឹកគិតថានឹងបានឃើញមុខ
ប្អូន នឹងបានអោបថើបប្អូនដែលស្លាប់់ មុនរូបប្អូនរលាយបាត់់ទៅនោះ។បងមិនគួរមិន
បានឃើញមុខប្អូនក្នុងថ្ងៃចុងក្រោយដែលរូបប្អូនត្រូវរលាយបាត់់ទៅនោះទេ។បងនឹក
អាណិតអាសូរប្អូនរកទីបំផុតគ្មាន ។ប្អូនជាប្អូនពៅ ជាប្អូនប្រុសតែមួយរបស់់បង
បងស្រលាញ់់ប្អូនណាស់់ ។ពេលនេះតទៅ បងរស់់នៅដោយនឹកគិតមកប្អូនជានិច្ច។
នៅវេលាថ្ងៃត្រង់់ ប៉ាម៉ាក់់និងបងៗត្រលប់់មកពីជំរំខៅអ៊ីដាងវិញ។ប៉ាម៉ាកកាលបើ
បានមកដល់់ផ្ទះហើយ មានទឹកមុខស្ងួត ក្រៀមក្រំធ្ងន់់ ហើយក៏ពុំមានវាចាអ្វីពេល
ក៏អង្គុយចុះលើគ្រែ ហើយទឹកមុខក្រហមខ្មៅ ភ្នែកជោរជន់់ដោយទឹកភ្នែក។មួយសន្ទុះ
ទើប ម៉ាក់់វាចាឡើងថា៖អាអូន វាឈឺធ្ងន់់ខ្លំាងណាស់់ …ពេទ្យខំប្រឹងជួយសង្រ្គោះ
ណាស់់ដែរ នៅតែមិនឈ្នះ។ល្ងាចថ្ងៃនោះ ពេលប៉ាឯងមកដល់់ វាក៏បាត់យំប៉ុន្តែវា
ដូចជាគ្មានឃ្លានអីសោះ។ម្ហូបម្ហារផ្លែឈើដែលប៉ាឯងយកទៅអោយនោះ នៅសល់់តែ
ទំាងអស់់។ម៉ាក់់បកចេកមួយអោយវាស៊ី បានតែពាក់់កណ្ដាល វាក៏លែង ហើយទាររក
ទឹកផឹក។ម៉ាក់់និយាយដល់់ត្រឹមនេះក៏អួលដើមក រកនិយាយតទៅទៀតមិនរួច ទើបយកកូនកន្សែងមួយមកផ្ដិតភ្នែកដោយទួញសោកអាណិតប្អូន។ប៉ាដែលអង្គុយ
នៅក្បែរទ្រំាពុំបាន ទឹកភ្នែកក៏ហូរមក។បង បងថាល់់ អាលីន ក៏មានទឹកភ្នែកហូរចេញ
មកជោគជន់់ ហើយអង្គុយចំាស្ដាប់់ប៉ាម៉ាក់់និយាយតទៅទៀត អំពីជីវិតប្អូននាថ្ងៃ
ចុងក្រោយនោះ។ម៉ាក់់កាលបើបាត់់អួលដើមកហើយក៏រៀបរាប់់ប្រាប់់តទៅទៀតថា៖
កាលពីល្ងាចថ្ងៃនោះ វាយំរកប៉ាឯង ។វាដូចនៅមិនទាន់់អីទេ។និយាយមកដល់់ត្រឹមនេះ
ម៉ាក់់រៀបតែបន្ត ប៉ាក៏មានវាចាឡើងថា៖ពេលប៉ាទៅដល់់ វាបើកភ្នែកសំឡឹងប៉ា…ហើយមិនឃើញវាស្រែកយំទៀតទេ។រួចទើបប៉ាយកម្ហូបមកអោយវា …វាស៊ីពុំកើត
សោះដោយខ្សោយកំលាំងពេក។ពេលល្ងាចថ្ងៃលិច វាស្ងាត់់មាត់់ ទោះប៉ាម៉ាក់់
និយាយសួរវាយ៉ាងណាក៏ដោយ។បន្ទាប់់មកប៉ារកអ្វីនិយាយមិនរួចតទៅទៀត
ដោយអួលដើមក ព្រោះមានសេចក្ដីឈឺចាប់់ក្នុងចិត្ត។ពីថ្ងៃនេះតទៅ យើងអស់់បាន
ឃើញប្អូនរស់់នៅតទៅទៀតហើយ។

One response to “រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(3)

  1. បងស្តាយ…សូម្បីតែ«ស្នាមថើបមុនស្លាប់»ក៏បងមិនបានបន្សល់ លើថ្ពាល់ដ៏កម្សត់របស់ប្អូនដែរ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s