រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(1)

100_5942
បងមិនចង់់គ្រាន់់តែគិតមកប្អូនក្នុងគំនិតទេ ៖បងចង់់សរសេរគំនិតរបស់់របងទុក
នៅទីនេះ។បងចង់់បញ្ចេញគំនិតនិង អារម្មណ៏របស់់បងចំពោះការដែលប្អូនត្រូវ
រលាយរូបបាត់់ទៅនោះ ទោះថាពេលវេលាកន្លងផុតទៅតំាងពីយូរមកហើយក៏ដោយ។
បងបានសរសេរក្នុងកូនសៀវភៅមួយ អំពីប្អូន និងក្រុមគ្រួសារយើង ព្រមទំាង
ព្រឹត្តិការណ៍ទំាងឡាយដែលយើងបានឆ្លងកាត់់តំាងពីយើងចាកចេញពីស្រុកកំណើត
ជាតិខ្មែរយើងរហូតមកដល់់ជំរំជាយដែនថៃ-ខ្មែរ។បងដឹងថាបងឈឺចាប់់គ្រប់់ពេល
នឹករំលឹកអំពីប្អូន តែបងក៏រំលឹកតែក្នុងចិត្តគំនិតខ្លួនឯង ដូច្នេះហើយបានជាបងត្រូវតែ
សរសេរទើបគិតប្រមូលអារម្មណ៏មកបានច្រើន ហើយក៏ចង់់ចងក្រងទុកជាកូនសៀវភៅ
មួយ ដោយមិនចង់់អោយការគិត និងការរលឹកដល់់ប្អូនរសាយបាត់់ចោលទៅទទេទទេទេ ។
សម័យព័ត៌មានវិទ្យាអនុញាតអោយបងអាចមកទីនេះដើម្បីសរសេររឿងរ៉ាវផ្សេងៗ
ទុកក្នុងប្លុកផ្ទាល់់ខ្លួននិងចូលរួមពិភាក្សាជាមួយបងប្អូនក្នុងភូមិវើតប្រេស ដែលអាច
អានរាលអត្ថបទបងសសរសេរទំាងនោះបានថែមទាំងអាចដាក់់វិចារឬសួរអ្វីបាន
ទាក់់ទងនឹងអត្ថបទផងដែរ។សេចក្ដីសប្បាយកន្លងផុតទៅ គេអាចរំលឹកសប្បាយ
ទៀតបាន,ទុក្ខសោកកន្លងផុត គេក៏អាចរំលឹកទុក្ខសោកទៀតបានដែរ ៖អ្វីដែលស្ថិត
នៅគឺវានៅជាប់់ក្នុងដួងចិត្ត ក្នុងសតិដែលអាចចំាបានមួយជីវិត ជាពិសេសរឿងសោក
នាដកម្មដែលកាលណាមានសមាជិកម្នាក់់ក្នុងគ្រួសាណាមួយដែលបានលាចាកលោក
នេះទៅ។ប្អូនចំរុង កើតនៅដើមឆ្នំា១៩៧៩ ក្នុងភូមិក្រឡាមៀក ខេត្តព្រៃវែង ,នា
កាលណោះស្រុកខ្មែរយើងកំពុងបែកអាពត ។បងចំាបានពេលប្អូនបានកើតមកបង
មិនបាននៅផ្ទះ ឃើញប្អូនកើតមកទេ ព្រោះបងនៅរៀនឯសាលា ហើយពេលបង
មកដល់់ផ្ទះឃើញប្អូនកូនង៉ាក្រហមរងាល៖ម៉ាក់់់ប្រាប់់ថា ឆ្មបពេលប្អូនប្រសូត្រចេញ
មក លើកបីប្អូនហុចទៅ មក ដោយសួរថា បានគេបានយើង?ហើយឆ្លើយ៖បានយើង!។
តំាងពីប្អូនកើតមក សុខភាពប្អូន មិនសូវល្អសោះ ។ប្អូនគ្មានដែលបានស្គាល់់ពេទ្យ
សោះ តំាងពីកើតមក រហូតដល់់បានមករស់់នៅភ្នំពេញវិញក៏ដោយ ៖ប៉ាមាក់់មិន
ដែលនំាប្អូនទៅពេទ្យទេ ពួកគាត់់ព្រួយបារម្ភពីសុខភាពរបស់់ប្អូនដែរ ។មានកាល
មួយ ប៉ាម៉ាកបាននំាប្អូនជិះរ៉ឺម៉ក ទៅជោះពិសកុកនៅម្ដុំផ្សារអូឡំាពិក ។ហើយ
ពេលប្អូនត្រលប់់មកផ្ទះវិញ បងឃើញដៃប្អូនទំាងពីរ មានរុំក្រណាត់់ស្បៃពណ៌ស
ដោយទឹកមុខស្រពោនខ្លំាង។

តទៅនេះ ជាអ្វីដែលបងបានសរសេរជាកូនសៀវភៅមួយកាលពីដប់់ប្រាំឆ្នាំ
កន្លងទៅ៖ឆ្នាំ១៩៨៥ ទើបកន្លងផុតទៅ មរណៈទុក្ខចំពោះប្អូននៅថ្មីៗ  ហើយ
ពីមួយថ្ងៃទៅមួយថ្ងៃបងចេះតែនឹកមកប្អូន  អាណិតប្អូន រកទីបំផុតគ្មាន។
បងនឹកឆ្ងល់់ថាតើស្លាប់់ដូចម្ដេចទៅ?បងចង់់ដឹងណាស់់នូវអាថ៌កំបំាងនេះ។
ប៉ុន្តែអនុស្សាវរីយ៏កាលប្អូននៅរស់់  មិនដែលចេញចាកពីអារម្មណ៏បង
មួយពេលណាបាន។បងសែនសោកស្ដាយប្អូន ព្រោះប្អូននៅក្មេង។ប្អូន
អាយុទើបបានប្រាំមួយឆ្នាំប៉ុណ្ណោះ,ប្អូនមិនទាន់់ស្គាល់់ជីវិតដូចម្ដេចផង
ក៏ត្រូវស្លាប់់ទំាងវ័យក្មេងខ្ចី។បងតូចចិត្តណាស់់នឹងវាសនារបស់់ប្អូន៖
ហេតុអីបានជាប្អូនត្រូវស្លាប់់?មរណៈភាពរបស់់ប្អូននឹងនំាអោយបងរស់់
នៅក្នុងទុក្ខពីពេលនេះតទៅ។

បងមិនអាចភ្លេចប្អូនមួយគ្រាណាបាន ហើយបងទទួលទុក្ខនេះសំរាប់់
ជីវិតរបស់់បង។ពុំមានអ្វីអាចអោយបងភ្លេចប្អូនដែលបានលាចាកលោក
នេះទៅនោះទេ។ពីមុនមក បងពុំដែលសង្ស័យថាជីវិតប្អូនស្ថិតនៅក្នុង
គ្រោះថ្នាក់់ដូច្នេះសោះ បើទោះជាប្អូនមានជំងឺជាញឹកញាប់់ហើយរ៉ាំរៃក៏
ដោយ។លុះក្នុងពេលប្អូនឈឺធ្ងន់់ បងក៏ដូចជាគ្រួសារយើងព្រួយបារម្ភ
ចំពោះប្អូន ប៉ុន្តែពុំអាចនឹកស្មានទាល់់់តែសោះថាប្អូនអាចនឹងមានគ្រោះថ្នាក់់
ត្រូវស្លាប់់គំនិតយ៉ាងនេះហើយ ដែលយើងទំាងអស់់ពុំសូវឈឺចាប់់។
ផ្ទុយទៅវិញ ប្អូនត្រូវស្លាប់់ ហើយក៏ធ្វើអោយយើងឈឺចាប់់់ខ្លោចផ្សាជាទី
បំផុត គឺត្រូវស្រងាកចិត្ត ព្រោះពុំដែលនឹកស្មានសោះឡើយថាប្អូនមាន
វាសនាដូចនេះ។ដូច្នោះហើយ បានជាបងរន្ធត់់ចិត្តពេលដែលបានទទួល
ដំណឹងថាប្អូនស្លាប់់ទៅហើយកាលនៅថ្ងៃទី៣១ធ្នូ១៩៨៥ គឺប៉ុន្មានថ្ងៃ
ក្រោយពីយើងបានផ្លាស់់លំនៅមកជំរំAnnex2។ប្អូនបានស្គាល់់ផ្ទះថ្មីយើង
តែមួយថ្ងៃ ក៏វិលទៅគេងពេទ្យឯជំរំខៅអ៊ីដាងព្រោះជំងឺរបស់់ប្អូនកាន់់តែ
ធ្ងន់ធ្ងរពេកហើយ។

One response to “រំលឹកអនុស្សាវរីយ៍ឈឺចាប់់មួយ(1)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s