ប្រទេសក្រិកបុរាណ

មេរៀនដ៏ប្រសើរបំផុតអំពីអារ្យធម៌ដែលពិភពលោកបានទទួលមក
រៀនសូត្រគឺមកពីប្រទេសក្រិក ដែលជាទឹកដីនៃកំណើតអារ្យធម៌
មនុស្សលោក និងជានគរនៃពួកបស្ចិមប្រទេស។ម្យ៉ាងទៀត ប្រទេស
ក្រិកមានវត្តមាននិងជីវិតរស់់រវើកជានិច្ចក្នុងចំណោមយើង។ទឹកដីគំរូ
ដែលសំបូរបែបដោយព្រះអាទិទេពនិងរឿងជំនឿសាសនាពុំបាន
និយាយពាក្យចុងក្រោយរបស់់ខ្លួនទេ។ប្រទេសក្រិកជាទឹកដីនៃយុវភាព
នៃបំលាស់់ប្ដូរជាថ្មី។នេះហើយជាប្រទេសក្រិក នេះហើយជាកេរ្តិ៏ដំណែល
របស់់ប្រទេសក្រិក។
សិក្សាអំពីប្រទេសក្រិក គឺដូចជាបំពេញកិច្ចធម្មយាត្រាមួយទៅកាន់់
ប្រភពនៃប្រវត្តិសាស្រ្ត និង វប្បធម៌របស់់យើង គឺទៅគយគន់់ខ្ពង់់រាប
Acropole ហើយនិង ប្រាសាទParthénon ពីទីវាលEleusis,
ទៅមើលពន្លឺម្រាមដៃពណ៌ផ្កាឈូក ងើបខ្ពស់់ឡើងពីលើភ្នំHymette ឬ
មើល ព្រះអាទិត្យអស្ដង្គតលើប្រាសាទPoséidonនៅឯជ្រោយSounion,
ទៅគេងផ្អែកខ្នងលើសរសរប្រាសាទដែលដួលបាក់់បែក ហើយនិងនឹក
ស្រមៃទៅដល់់ប្រាសាទថ្លើមថ្មពណ៌ផ្កាឈូក ក្រោមម្លប់់ឈើសែនដែល
ព្រះអាទិទេពZeus និយាយឮសូរតាមខ្យល់់បក់់ខ្សាវៗនៅឡើយ។
ពេលបានធម្មយាត្រាប្រកបដោយការរំជួលចិត្តហើយនោះ អ្នក នឹងមាន
មនោសញ្ចេតនាថាបានមកជាន់់លើដីកំណើតនៃមនុស្សនិយម(Humanisme)
ជាដីដូនតានៃទស្សនៈឫគំនិត និងជំនឿសាសនារបស់យើង ហើយដូច
ជាបានជួបឬ រកឃើញនៅទីនោះអ្នកបង្កើតបស្ចិមប្រទេសពិតប្រាកដដូច្នោះ។

ដោយ  សាស្រ្តាចារ្យFernand Braudel ក្នុងសៀវភៅ” Le monde actuel “របស់់លោក។

5 responses to “ប្រទេសក្រិកបុរាណ

  1. ប្រទេសក្រិចជាប្រទេសកំណើតទស្សនវិទូសកលលោកដំបូងបំផុតមែនទេបង? ចុះប្រទេសឥណ្ឌាវិញយ៉ាងណាដែរ? មើលទៅប្រទេសទាំងពីរនេះសុទ្ធតែចំណាស់ទាំងអស់ តែបើតាមការទទួលឥទ្ធិពល និងតាមការអានសៀវភៅទស្សនវិជ្ជាផ្សេងៗ ឃើញថា គេច្រើនលើកពីប្រទេសក្រិចជាបឋម!

  2. មែនហើយប្អូន!ព្រោះពាក្យphilospohieកើតចេញមកពីប្រទេសក្រិកហ្នឹង
    ហើយទស្សនវិទូកើតមានច្រើនណាស់់តំាងពីសម័យសូក្រាតនោះ។
    ចំពោះប្រទេសឥណ្ឌា,បងមិនដឹងថាមានទស្សនវិទូល្បីៗច្រើនឬទេ។
    តែប្រទេសនេះខុសពីប្រទេសក្រិកដោយអារ្យធម៌
    មិនបានជះលើបស្ចិមប្រទេសទេតំាងពីសម័យបរុរាណកាលមក។
    តាមពិតប្រទេសក្រិកជាសំបុកទស្សវិជ្ជាឯប្រទេសឥណ្ឌាជាសំបុកសាសនា។
    បើប្អូនដឹងថាទស្សនវិជ្ជា និងសាសនាខុសគ្នាដូចម្ដេចនោះ
    ប្អូនក៏នឹងដឹងថាប្រទេសទំាងពីរខុសគ្នាយ៉ាងម៉េចផងដែរ។
    ទស្សនវិទូអាល្លឺម៉ង់់ម្នាក់់ឈ្មោះKarl Jaspersបានចាត់់ទុកព្រះយេស៊ូ
    និងព្រះពុទ្ធ ជាមហាទស្សនវិទូ ដោយបានទំាងសរសេរសៀវភៅបី
    ក្បាលអំពីប្រវត្តិទស្សនវិទូទៀតផង។
    ដូច្នេះសួរថាតើទស្សនវិជ្ជានិងសាសនាខុសគ្នាដូចម្ដេចទៅ?
    នៅក្នុងសាសនាមានទស្សនវិជ្ជាតែក្នុងទស្សនវិជ្ជាមិនមានសាសនាទេ!

  3. ពិតជាលំបាកគិតដែរ តែបើគិតបន្តិច ក៏ឃើញតាមការពន្យល់របស់បងមែន!! តែប្អូនមិនអានស្វែងយល់ឲ្យបានស៊ីជម្រៅមែនទែនទាល់តែសោះ…
    តែជាទស្សនរបស់ប្អូន ប្អូនមិនសូវឲ្យតម្លៃលើសាសនា ដែលប្រាសចាកការគិតពិចារណា ក្នុងសេចក្តីពិតនោះទេ។ យើងត្រូវគិតហើយមុននឹងធ្វើ មិនមែនចេះតែធ្វើតាមតែការបង្គាប់ ឬមានក្នុងដីការ ឬគម្ពីរនោះទេ។
    ប្អូនស្រឡាញ់ពេញចិត្តទស្សនវិជ្ជាពុទ្ធសាសនា តែមិនពេញចិត្តចំពោះការបដិបត្តិរបស់ពុទ្ធសាសនិកជនមួយចំនួននាពេលបច្ចុប្បន្ន ដែលគាត់ធ្វើខុស ប្រាសចាកពីការគិត.. មានតែជំនឿតែអត់ពិចារណា..
    ព្រះពុទ្ធមិនឲ្យជឿ មិនឲ្យដើរតាម មិនឲ្យគោរពលោកទេ តែត្រូវគិត បើយល់ថា ត្រឹមត្រូវ សូរអ្នកធ្វើចុះ!!!

  4. បងបានសរសេរអត្ថបទមួយស្ដីពីទស្សនវិជ្ជាជាអ្វីដូចនេះ
    https://sambatt.wordpress.com/2010/04/17/ទស្សវិជ្ជាជាអ្វី/
    ហើយក្នុងពេលឆាប់់ៗនេះ ក្នុងកំរងអត្ថបទ៖”រំលឹកអនុស្សាវរីយឈឺចាប់់មួយ”
    នឹងដល់់វគ្គមួយដែលបងសរសេរអំពីសាសនាជាអ្វី?។
    ទស្សនវិទូKarl Jaspersលោកដឹងសាសនា និងទស្សនវិជ្ជាខុសគ្នាដូចម្ដេចបានជាលោកសរសេរប្រាប់់ថា៖
    L`église(la religion) existe pour tous,alors que la philosophie existe pour individu.ដែលប្រែថា វិហារ(សាសនា)មានឡើងសំរាប់់មនុស្សគ្រប់់គ្នា ចំណែកឯ
    ទស្សនវិជ្ជាវិញ មានឡើងសំរាប់់មនុស្សម្នាក់់ៗ។

  5. អរគុណបង ប្អូននឹងរង់ចាំអាន…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s