ទស្សនវិទូDémocrite(៤៦០?-៣៧០មុន គ.ស)

Démocrite,កូនប្រុសរបស់់លោកHégésistrate ឬ Athénocrite
ឬបើមិនអញ្ចឹងទេDamasippe,មានដើមកំណើតមកពីក្រុងAbdèreឬMilet។
លោកជាសាវ័ករបស់់ពួកបព្វជិតសាសនារបស់់Zoroastre
ហើយនិងអ្នកស្រុកChaldéeខាងកើតនៃប្រទេសSumer ដែលស្ដេច
Xerxèsបានប្រគល់ជូនឪពុករបស់់លោក ពេលដែលលោកបានមករស់់
នៅក្នុងទីលំនៅស្ដេចដូចដែលHérodoteបានប្រាប់់យើងអោយដឹង,គឺ
ពីពួកអ្នកទំាងនោះហើយដែលDémocriteកាលពីនៅក្មេងតូចបានរៀន
ទេវវិទ្យានិងតារាវិទ្យា។ បន្ទាប់់ពីនោះ DémocriteបានមកជួបLeucippe
ឬAnaxagore បើតាមប្រភពមួយផ្សេង។Démocriteមានអាយុ៤០ឆ្នាំ
តិចជាងគាត់់។DémocriteបាននិយាយពីAnaxagoreថា ទ្រឹស្ដីដែលគាត់់
បង្រៀនអំពីព្រះអាទិត្យ និងព្រះចន្ទមិនមែនជារបស់់គាត់់ទេ ៖គឺជាទ្រឹស្ដី
ពីជំនាន់់ដើមដែលគាត់់បានប្រមូលធ្វើជារបស់់គាត់់។Démocriteថែម
ទំាងបានរិះគន់់សេចក្ដីពន្យល់់របស់់គាត់់អំពីពិភពលោក និងព្រលឹង ព្រោះ
មកពីDémocriteស្អប់់គាត់់ដែលមិនបានព្រមទទួលយកលោកធ្វើ
ជាសិស្ស។Démétriosនិយាយប្រាប់់ថាDémocriteជាមនុស្សប្រឹងប្រែង
នឹងការងារណាស់់ រហូតដល់់ទៅបានសង់់កូនខ្ទមមួយក្នុងបរិវេណផ្ទះ
ដើម្បីជ្រកលាក់់ខ្លួនទីនោះ។Démétriosបានបន្ថែមថា Démocriteបាន
មករស់់នៅទីក្រុងអាតែន ហើយក៏មិនបានចង់់ល្បីឈ្មោះរន្ទឺអីទេ ព្រោះ
លោកស្អប់់ ការល្បីឈ្មោះ។លោកក៏បានជួបសូក្រាតដែរ តែមិនអោយ
គាត់់ស្គាល់់លោកទេ។Démocriteបាននិយាយដូចនេះថា៖
“ខ្ញុំបានទៅទីក្រុងអាតែន ហើយគ្មាននរណាបានស្គាល់់ខ្ញុំឡើយ។”

Aristoxène(ក្នុងសៀវភៅSouvenirs Historiques)
និយាយថាPlatonចង់់ដុតកំទេចចោលសៀវភៅរបស់់Démocrite
ទាំងអស់់ដែលលោកអាចរកឃើញ ប៉ុន្តែបានត្រូវបង្ខាំងដោយAmydas និង
Cliniasជាសាវ័ករបស់់Pythagore,ដែលបានប្រាប់់ប្ល៉ាតុងថា ជាទង្វើ
អត់់ប្រយោជន៏ទេ ព្រោះថាមនុស្សជាច្រើនមានសៀវភៅ
របស់់គាត់់រួចស្រេចទៅហើយ។ Platonមិនដែលនិយាយបន្តិចណា
សោះអំពីDémocriteបើទោះជានៅទីណាដែលខ្លួនមានឱកាសនឹងនិយាយ
ប្រឆំាងក៏ដោយ។តទៅនេះ ជាទ្រឹស្ដីខ្លះៗរបស់់Démocrite៖
នៅទីដំបូងបង្អស់់ មានតែអាតូមនិងលំហទទេ(អ្វីផ្សេងទៀត
មានឡើងដោយគ្រាន់់តែជាការសន្មត់់ប៉ុណ្ណោះ)។ពិភពលោកកកើត
មានឡើង ដោយមានចំនួនគ្មានកំណត់់ហើយមិនអាចរលាយបាត់់ឡើយ។
គ្មានអ្វីកើតមកពីភាពទទេ ហើយក៏គ្មានអ្វីត្រលប់់ទៅកាន់់ទីទទេដែរ។
អាតូមមានចំនួនឥតគណនាហើយមាននៅក្នុងគ្រប់់អ្វីទំាងអស់់ដោយ
ធ្វើចលនាវិលគួច។ដូច្នេះហើយទើបវត្ថុធាតុទំាងបួនគឺ ភ្លើង ខ្យល់់ ទឹក
ដី កើតមានឡើង។

5 responses to “ទស្សនវិទូDémocrite(៤៦០?-៣៧០មុន គ.ស)

  1. «ពិភពលោកកកើតមានឡើង ដោយមានចំនួនគ្មានកំណត់់ហើយមិន
    អាចរលាយបាត់់ឡើយ។ គ្មានអ្វីកើតមកពីភាពទទេ ហើយក៏គ្មានអ្វីត្រលប់់ទៅកាន់់ទីទទេដែរ។» តែមានមនុស្សជាច្រើន​តែងនិយាយថា កើតមកខ្លួនទទេ គ្មានបានកាន់ នាំយកអ្វីមកជាមួយទេ ហើយស្លាប់ទៅវិញ​ក៏ខ្លួនទទេដែរ មិនបាននាំអ្វីទៅជាមួយទេ.. និយាយដូច្នេះ ខ្ញុំមិនយល់កាន់តែខ្លាំងឡើយ..
    មិនដឹងថា អ្វីដែលជាបុព្វហេតុនៃជីវិតឲ្យពិតប្រាកដនោះទេ??
    បងសម្បត្តិ៖ Je vous ai envoyé un mail par l’e-mail que vous utilisez wordpress aves mon nouvels en khmer.
    Est ce que vous l’avez bien reçu? Je voudrais vous demander de lire mon nouvel car j’ai pris quelque votre opion sur l’amié et l’amour.. si, vous n’avez rien recu, dites moi votre mail personnel svp, je vous reenvoyerai, ou bien, ecrivez moi un peu de message par heng.oudom@yahoo.fr
    Merci beaucoup.

  2. កាលដែលគេនិយាយថាកើតមកមានតែខ្លួនទទេ
    ហើយស្លាប់់ទៅវិញក៏ខ្លួនទទេដែរនោះ គឺគេចង់់និយាយតែពី
    ទ្រព្យសម្បត្តិដែលមនុស្សម្នាក់់ៗមាន។ពេលកើតមកអត់់បាន
    យកអីមកទេ ហើយស្លាប់់ទៅវិញក៏អត់់បានយកអីទៅដែរ។
    ប៉ុន្តែ មានអ្នកខ្លះ បែរជាអាណិតអ្នកដែលស្លាប់់ទៅ អត់់មានអីយកទៅ
    ជាមួយ ក៍ដាក់ក្រដាស់់ប្រាក់់ជាច្រើនក្នុងក្ដារមឈូស ដោយអោយស្លៀកពាក់់ស្អាត
    បាត។ប៉ុន្តែឮថាគ្រាន់់បង្ការ ក្រែងទៅបរលោកគ្មានអីចាយ ទុកចាយតាមផ្លូវ។
    បើជាគំនិតផ្សេង៖គឺលុយនោះតំណាងទ្រព្យដែលអ្នកស្លាប់់មាន ហើយយកទៅជាមួយ។
    អំពីគំនិតរបស់់ Démocrite,លោកចង់់និយាយថា គ្មានអ្វីដែលកើតមកពីភាពទទេ
    ហើយក៏គ្មានអ្វីដែលរលាយបាត់់សូន្យឈឹងនោះដែរ..គឺមានន័យថាវាគ្រាន់់តែជាការបំប្លែង
    ជាវត្ថុធាតុផ្សេងទៀតតែប៉ុណ្ណោះឧទាហរណ៏ ទឹកភ្លៀងដែលធ្លាក់់មកពីលើមេឃ,
    វាកើតមកពីពពក,ហើយពពកកើតមកពីណា? គឺពីចំហាយទឹក
    ដែលកើតចេញមកពីទឹកថ្លុក ,ស្ទឹង ទឹកបឹង ទឹកទន្លេ សមុទ្រ….
    ដូច្នេះបើប្អូនឃើញទឹកថ្លុករីងអស់់..មិនមែនទឹកថ្លុកនោះរលាយបាត់់សូន្យឈឹង
    នោះទេ..ទឹកមិនអាច,ដូចវត្ថុឯទៀត រលាយបាត់់បង់់សូន្យបានឡើយ។
    ការរលាយបាត់់នៃវត្ថុមួយ វាគ្រាន់់តែជាការបំប្លែងទៅជាវត្ថុមួយផ្សេងទៀតតែប៉ុណ្ណោះ។

    បងនឹងសរសេរអ៊ីមែលឆ្លើយតបជាមួយប្អូន !

  3. យល់គ្រាន់បើជាងមុន! អរគុណបង!
    ប្អូនទទួលម៉ែលហើយ! នឹងឆ្លើយតបពេលក្រោយ។

  4. ដែនដី​សុវណ្ណភូមិ

    សួស្តី ! លោក!!! ទីនេះមានអត្ថបទល្អៗច្រើនណាស់សំរាប់មើល….ថ្ងៃក្រោយខ្ញុំនឹងមកទៀត !!!

  5. សួស្ដី!
    អញ្ចឹងខ្ញុំនឹងខំប្រឹងរកអត្ថបទល្អៗមកដាក់់បន្ថែមទៀត ។
    អរគុណដែលបានចូលមកទស្សនាប្លកឆ្ងល់់របស់់ខ្ញុំ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s