ទស្សនវិទូThalès(ចុងសតវត្សទី៧-ដើមសតវត្សទី៦មុន គ.ស)

Thalèsកើតនិងស្លាប់់នៅMilet។លោកប្រហែលជាទស្សនវិទូ
ដំបូងគេបង្អស់់ ហើយជាអ្នកបង្កើតធរណីមាត្រ។ក្រោយមកលោកបានធ្វើ
ជាវិស្វករបំរើពួកស្ដេចនៅនរគLydieដែលបានពង្វាងឬគ្រប់់គ្រង
ផ្លូវទឹកHalysដើម្បីអនុញ្ញាតិអោយកងទ័ពរបស់់ស្ដេចCrésusឆ្លងកាត់់។
Thalèsបានបង្រៀនអ្នករកស៊ីធ្វើដំណើរតាមសមុទ្រ
អោយចេះប្រើហ្វូងផ្កាយរូបខ្លាឃ្មុំធំ(Grand  ours)ដើម្បីដឹកនំាដំណើររបស់់ខ្លួន។លោក
បានបង្កើតប្រក្រតិទិនហើយបានគណនាចំងាយរបស់់នាវាដែល
មើលឃើញពីដីគោក ដោយប្រើវិធានត្រៃថាន។ក្នុងទេពកោសល្យនេះ,
លោកអាចប្រើប្រាស់់ឯកសារវិទ្យាសាស្រ្តនិងសាសនាដែលជា
កេរដំណែលមកពីអារ្យធម៌Babylone។
គេដំណាលថាThalèsថ្ងៃមួយពេលកំពុងសង្កេតមើលផ្កាយ ស្រាប់់តែធ្លាក់់ចូលក្នុងរណ្ដៅមួយហើយមនុស្សទំាងឡាយនំាគ្នា
សើចចំអកអោយលោក ដែលអួតខ្លួនថាស្គាល់់វត្ថុទំាងឡាយលើមេឃ,
តែបែរជាមិនឃើញថាខ្លួនឯងកំពុងឈរនៅទីណា។ពួកគេសើចចំអកពី
ឧប្បត្តិហេតុនេះ ជាការប្រសើរហើយដែលទស្សនវិទូមិនអាចសើចចំអក
តបទៅវិញ។ពួកគេមិនអាចធ្លាក់់ក្នុងរណ្ដៅគឺមកពីពួកគេនៅក្នុងទីនោះ
រហូតតែម្ដង ហើយមិនដែលព្យាយាមសង្កេតមើលវត្ថុខ្ពស់់ក្នុង
លំហអាកាសឡើយ។
Thalès ចាត់់ថាទឹកជាដើមកំណើតនៃអ្វីៗទំាងអស់់។ផែនដីគឺជាថាស
សំប៉ែតមួយដែលមានទឹកនៅខាងក្រោម។លោកយល់់ថាប្រាជ្ញាញ្ញាណ
នៃពិភពលោកគឺព្រះ ។គំនិតនេះដូចទៅនឹងទ្រឹស្ដីរបស់់Platonច្រើន
មែនទែនណាស់់តើ។ដើម្បីពន្យល់់អោយជឿ….លោកថាទឹកបង្កើតដី
ដោយកំណករឹង។ទឹកបង្កើតខ្យល់់ដោយរំហួតហែង។ ហើយដីនិងខ្យល់់
បង្កាត់់គ្នាបង្កើតបានមួយចំណែកជាភ្លើង និងមួយចំណែកទៀត
ជាសត្វលោក។

2 responses to “ទស្សនវិទូThalès(ចុងសតវត្សទី៧-ដើមសតវត្សទី៦មុន គ.ស)

  1. មានប្រវត្តិទាក់ទងគ្រួសារ និងរូបមន្តរបស់គាត់ថែមទៀតទេបង?

  2. បងអត់់ដឹងផង។ បងគ្រាន់់តែជាអ្នកបកប្រែប៉ុណ្ណោះ។
    ចាំមើល ក្រែងអាចមានឱកាសស្រាវជ្រាវរក។
    Aristoteប្រហែលជានិយាយពីសង្គមគ្រួសារ,តាមមើល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s