ថ្ងៃនេះស៊យ បើកឡានបុកសត្វកំប្រុកមួយ

អារម្មណ៍តានតឹងជួនកាលធូរ តែមានជាប់់ជាប្រចាំ …ខ្ញុំ
មិនដែលឈប់់គិត មិនដែលឈប់់រវើរវាយ មិនដែលឈប់់ស្រម៉ៃ
ព្រោះខ្ញុំជឿតាមទស្សនវិទូHéracliteថាក្នុងពិភពលោកនេះ
សត្វលោកទាំងអស់់រស់់នៅក្រោមឥទ្ធិពលនៃព្រេងសំណាង!
មួយថ្ងៃៗកន្លងទៅ បើបានជាសុខហើយបានសប្បាយហើយ សូម
គិតថាខ្លួនសំណាងហើយ គឺបើរាល់់ថ្ងៃសុខៗសប្បាយៗ អញ្ចឹងក៏រាល់់ថ្ងៃសំណាងៗដែរ។នរណាមើលឃើញវាសនា?
បើទោះជាគ្មានអ្វីអាក្រក់់់ពេកកើតឡើង ប៉ុន្តែ មួយថ្ងៃអាចមានអារម្មណ៏
យ៉ាងនេះ យ៉ាងនោះ និយាយអោយចំ គ្មានសេចក្ដីសុខណាទៀងទេ…
ទោះជាអ្នកនោះរស់់នៅជាអ្នកមានស្ដុកស្ដម្ភ អ្នកមានអំណាច ជាស្ដេច
ផែនដី…ព្រោះជីវិតសត្វលោកមិនអចិន្រ្តៃ ហើយភាពមិនអចិន្រ្តៃ
(Impermanence)គឺទុក្ខ! រីឯសប្បាយគ្រាន់់តែជាភាពបណ្ដោះអាសន្នតែប៉ុណ្ណោះ ។
ក្នុងសៀវភៅមួយមានចំណងជើងថាL’imitation de Jesus,ខ្ញុំសូមដកស្រង់់ វគ្គមួយដូចតទៅ៖
ថ្ងៃស្អែកជាថ្ងៃមិនប្រាកដ ។ហើយអ្នកដឹងទេថាអ្នកនឹងមានថ្ងៃស្អែក?
តើរស់់នៅអាយុយឺនយូរធ្វើអី បើយើងមិនកែកំហុសខ្លួនឯង?
បើស្លាប់់គួរអោយភ័យខ្លាចពេក ប្រហែលជាវាមានគ្រោះថ្នាក់់ខ្លំាងនឹងរស់់នៅយូរ។
សំណាងដល់់អ្នកដែលមិនភ័យខ្លាចស្លាប់់ ហើយត្រៀមខ្លួនស្លាប់់ជារៀងរាល់់
ថ្ងៃជានិច្ច។ប្រសិនជាអ្នកឃើញនរណាម្នាក់់ស្លាប់់ ត្រូវស្រម៉ៃឃើញថាអ្នកក៏នឹងឆ្លងកាត់់ផ្លូវនោះដែរ។
ពេលព្រឹក សូមកុំគិតថាអ្នកពិតនឹងរស់់ដល់់ពេលល្ងាចហើយពេលល្ងាច
សូមអ្នកកុំហ៊ានសន្យាថានឹងរស់់ដល់់ពេលព្រឹកឡើយ។
ដូច្នេះ សូមត្រៀមខ្លួនរួចស្រេចជានិច្ចហើយរស់់នៅដោយមិនអោយសេចក្ដីស្លាប់់
មកបង្អើលយើងឡើយ

ព្រឹកមិញនេះ ស៊យម្ល៉េះ បើកឡានជាងដប់់ឆ្នាំហើយមិនដែលបើកបុកសត្វអញ្ចឹងសោះ ស្រាប់់តែថ្ងៃនេះ(១៨កញ្ញា២០១០) ពេលត្រលប់់មកពីផ្សារ ក៏បើកមកដល់់កន្លែងមួយ
ឃើញអីខ្មៅៗមួយដុំស្មានតែសំរាម ក៏មិនបានបង្អង់់ល្បឿន ស្រាប់់តែជិតដល់់ទើបដឹងថាសត្វកំប្រុកមួយគួរអោយស្រលាញ់់ វាពិតជាកូនកំប្រុក ព្រោះមិនជាធំប៉ុន្មានទេ ហើយខ្ញុំមិនដឹងវាកំពុងធ្វើ
អ្វីទេកណ្ដាលផ្លូវ.ខ្ញុំចង់់បោកក្បាលខ្លួនឯង ព្រោះមិនគួរបើកបុកគ្នាសោះ
ដែលកំពុងតែសប្បាយនឹងរកចំណីអាហារ ក្នុងថ្ងៃនេះមេឃមានពន្លឺស្រឡះល្អ ដែលកាលពីប៉ុន្មានថ្ងៃហើយមេឃមិនមានអាកាសធាតុល្អសោះ ព្រោះ
ព្យុះធំបកមកពីអាមេរិក នំាទាំងភ្លៀង ធាតុត្រជាក់់,ពពកខ្មៅ មកគ្រប់់ដណ្ដប់់មេឃគ្រប់់ទិសទី។
ខ្ញុំសូមនិយាយទៅកាន់់សត្វកំប្រុកគួរអោយស្រលាញ់់ តែអភ័ព្វនោះថា
សូមអភ័យទោសអោយខ្ញុំផង…ទង្វើដ៏អាក្រក់់របស់់ខ្ញុំនេះគឺដោយអចេតនាទេ!!!
សូមកំប្រុកឯងមានសេចក្ដីសុខសប្បាយនិងសំណាងល្អជានិច្ច
ក្នុងជាតិក្រោយ។

4 responses to “ថ្ងៃនេះស៊យ បើកឡានបុកសត្វកំប្រុកមួយ

  1. មនោ​សញ្ចេតនា​ដល់​ហើយ ន៎..?

  2. ធ្វើកំហុស វាពិតជាគួរឲ្យស្តាយពិតមែន ហើយរាល់ពេលដែលមនុស្សបានប្រព្រឹត្តនូវកំហុសអ្វីមួយ ហើយយកមកគិតពិចារណាវិញ វារីតតែគួរឲ្យស្តាយថែមទៅទៀត…
    គួរឲ្យអាណិតកំប្រុងនោះណាស់… តែនោះជាកំហុសដោយអចេតនាដែរ.. សូមទោសវាចុះ ជូនពរឲ្យទៅកាន់សុគតិភព..ហើយបើកបរប្រយ័ត្នទៅថ្ងៃក្រោយ..

  3. ធ្វើអ្វីគ្រប់យ៉ាងនៅពេលនេះឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន

  4. គួរយើងប្រយ័ត្នទំាងអស់់គ្នា
    យើងស្រលាញ់់ជីវិតខ្លួនឯងប៉ុណ្ណា គេក៏ស្រលាញ់់ជីវិតគេប៉ុណ្ណោះដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s