ទស្សនវិទូAristote(៣៨៤-៣២២ មុន គ.ស)

Aristote មានឪពុកឈ្មោះNicomaqueនិងម្ដាយឈ្មោះPhestias។
លោកមានដើមកំណើតមកពីក្រុងStagire។Nicomaqueបានទទួល
នូវការគោរពរាប់់អានពីAmintasដែលជាស្ដេចនគរMacédoine
ហើយលោកបានរស់់នៅបំរើស្ដេចនេះដោយអាស្រ័យលើចំណេះដឹង
របស់់លោកខាង វិជ្ជាពេទ្យ។គេបានសួរAristoteថា៖តើយើងចំណេញ
អ្វីពីការនិយាយកុហក?
លោកឆ្លើយថា៖មិនបានត្រូវគេជឿ
នៅពេលដែលនិយាយប្រាប់់ការពិតអោយគេជឿ
។លោកចូលចិត្តនិយាយ
ប្រាប់់ជារឿយៗដល់់មិត្តភក្ដិនិងសាវ័ករបស់់លោកទោះនៅទីកន្លែងណាក៏ដោយ
ដែលលោកជួបយ៉ាងដូចនេះថា៖គំហើញទាញយកពន្លឺបានមកពីបរិយាកាស
ហើយ ព្រលឹងទាញយកពន្លឺបានមកពីវិជ្ជា
។លោកជឿថាសមធម៌មិនទាន់់
ធានាបានសុភមង្គលទេ ព្រោះថាត្រូវបន្ថែមទ្រព្យសម្បត្តិរបស់់ខ្លួន
ប្រាណនិង ទ្រព្យសម្បត្តិលោកកិយផងដែរ បើមិនអញ្ចឹងទេ អាចនឹង
រស់់នៅរងទុក្ខវេទនាបាន តែកាលណារស់់នៅខ្វះខាតរបស់់របរចំាបាច់់
សំរាប់់ជីវិត ឬ ក៏មានការពិបាកណាមួយស្រដៀងដូចនោះ

លោកប្រដូចព្រះដូចPlatonដែរថា មិនមានខ្លួនប្រាណ(ជាព្រលឹង) ហើយ
ព្រលឹងវិញ្ញាណសន្ធឹងទៅឆ្ងាយដល់់ឋានសួគ៌ ហើយមិនមានធ្វើចលនា។
វត្ថុទំាងឡាយលើផែនដី ដូចគ្នានឹងវត្ថុទំាងឡាយនៅឋានសួគ៌ដែរ ទទួលការ
គ្រប់់គ្រងដោយច្បាប់ដូចគ្នា។ចំពោះធាតុទំាងបួនមានទឹក ដី ភ្លើង ខ្យល់់,លោក
បន្ថែមធាតុមួយទៀតគឺÉtherដែលមានចលនារង្វង់់មូលខុសពីវត្ថុធាតុផ្សេងទៀត។
ព្រលឹងក៏អញ្ចឹងដែរ មិនមែនផ្សំផ្គុំដោយវត្ថុធាតុទេប៉ុន្តែជាសមិទ្ធិផលកំពូលដំបូងបង្អស់់។
ចំណែកខ្លួនប្រាណជាវត្ថុធាតុធម្មជាតិមានសរីរាង្គនិងជីវិតមានថាមពល។
ឪពុកម្ដាយដែលបង្ហាត់់បង្រៀនកូន គួរអោយគោរពកោតសរសើរជាងឪពុកម្ដាយណា
ដែលគ្រាន់់តែពេញចិត្តបង្កើតកូនមក។ឪពុកម្ដាយដែលគួរអោយគោរព
កោតសរសើរនោះ គឺមកពីពួកគេ ផ្ដល់់មធ្យោបាយដល់់កូនអោយរស់់
បានប្រសើរ រីឯឪពុកម្ដាយដែលគ្រាន់់តែពេញចិត្តបង្កើតកូននោះ ផ្ដល់់
ដល់់កូនតែមធ្យោបាយអោយជីវិតរស់់តែប៉ុណ្ណោះ។

2 responses to “ទស្សនវិទូAristote(៣៨៤-៣២២ មុន គ.ស)

  1. ពេលខ្លះ ការបង្កើតកូន គ្រាន់តែជាតណ្ហា! ការសប្បាយរបស់មនុស្សមួយភ្លែតតែប៉ុណ្ណោះ ស្រាប់តែមានសត្វបានកើតឡើងដោយមិនបានព្រាងទុក…
    (សូមអាន ច្យុតិ របស់អ្នកនិពន្ធ អាចម៌ផ្កាយ)

  2. មែនហើយ មានច្រើនណាស់់ដែលបង្កើតកូនមកដោយភ្លាត់់
    មិនមែនដោយចេតនាទេ! ព្រោះគេគិតតែពីការសប្បាយតែប៉ុណ្ណោះ
    ខ្លះទៀត មានកូនមក មិនចិញ្ចឹមបីបាច់់ថែរក្សាបានត្រឹមត្រូវទេ ជួនកាលវាយធ្វើបាបកូន ឫបោះបង់់កូនចោល ។ដល់់កូនធំជាពិសេស
    កូនស្រីលើកហុចទៅនេះនោះតាមតែចិត្តខ្លួន បង្ខំកូន ទាល់់តែកូនកើតទុក្ខ
    ហើយវេទនាផ្លូវចិត្តមួយជីវិតក៏មាន។ស្រីខ្មែរច្រើនណាស់់(ប្រហែលមួយម៉ឺន ហើយដឹង.?)ទៅរៀបការ
    ជាមួយចិនថៃវ៉ាន់់ មិនដឹងចិនអស់់ហ្នុងយកទៅលក់់ បំរើហើយវាយធ្វើបាប
    ចែកចាយជាមួយឪពុកជីតា..!
    ធ្វើនេះ ដូចជាបោះបង់់កូនឯងអោយសត្ខខ្លាស៊ីអញ្ចឹង!!ខ្មែរយើងម្ដេចនំាគ្នាហៅ
    ថាព្រះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s