ទស្សនវិទូPlaton(៤២៨-៣៤៧ មុន គ.ស)

ប្លាតុងមានឪពុកឈ្មោះAriston និងម្ដាយឈ្មោះPérictioné។
លោកជាអ្នកក្រុងអាតែន។ម្ដាយរបស់់លោកជាប់់ខ្សែញាតិជា
មួយSolon,អ្នកតែងច្បាប់់និងកំណាព្យដ៏ល្បីម្នាក់់ជាប់់នាមក្នុង
បណ្ដាបណ្ឌិតទំាងប្រាំពីររបស់់ប្រទេសក្រិក។បណ្ឌិតSolonមាន
បងប្រុសឈ្មោះDropidesដែលបង្កើតជាបន្តបន្ទាប់់Callaischosហើយ
Critias ដែលបានធ្វើជាចៅក្រមក្នុងបណ្ដាចៅក្រមទំាងសាបសិប
ហៅថាTrentes,និងGlaucon បន្តមកទៀតCharmide និង
Périctioné ដែលបានរៀបការជាមួយAristonហើយបង្កើតPlaton
មកក្នុងជំនាន់់ទី៦រាប់់បន្តពីSolon។ចំណែកឯឪពុករបស់់Platonវិញ,ឮគេ
ថាតវង្សត្រកូលពីCodrusដែលជាកូនរបស់់MélanthosដែលThrasylos
ជាអ្នកប្រវត្តិសាស្រ្តបានប្រាប់់ថាជាកូនចៅរបស់់អាទិទេពPoseidon។
Speusippeនៅក្នុងសៀវភៅ Le banquet de Platon,Cléarque
នៅក្នុងសៀវភៅÉloge de Platon ហើយនិងAnaxilédès ក្នុងសៀវភៅ
Traité de la philosophieភាគពីរ បាននិយាយរៀបរាប់់រឿង
មួយដែលឮពេញក្រុងអាតែនថា៖កាលពីPerictionéទើបធំពេញវ័យក្រមុំ,
Aristonចង់់ចាប់់រំលោភ ប៉ុន្តែក៏បានឃើញមុខអាទិទេពApollonចេញមកជួយ
សង្រ្គោះPérictionéហើយថែរក្សានាងអោយនៅព្រហ្មចារីរហូតទាល់់
ដល់់ពេលសំរាលកូនប្លាតុងមកនៅថ្ងៃទី៧ឧសភាជាថ្ងៃខួបកំណើតរបស់់
Apollonនៅឯក្រុងDelphes។Hermippe និយាយថា ប្លាតុង បានទទួល
មរណភាពក្នុងពិធិជប់់លៀងអាពាហ៏ពិពាហ៏មួយក្នុងជន្មាយុ៨១ឆ្នាំ។
ក្នុងពេលកំពុងប្រលងប្រជែងការនិពន្ធរឿងផ្នែកសោកនាដកម្ម,ស្រាប់់តែ
ប្លាតុងបានជួបសូក្រាតនៅខាងមុខរោងល្ខោនDionysos ហើយក្រោយ
ពីបានសំណេះសំណាលគ្នានោះមក,ប្លាតុងក៏បានដុតចោលរឿងនិពន្ធទំាងអស់់
ដែលលោកបានសរសេរ ដោយនិយាយឡើងថា៖
Hephaistoឯងមកទីនេះមក!ប្លាតុងឥឡូវនេះត្រូវការឯង។ចាប់់តំាងពី
កាលនោះមកដល់់អាយុ២០ឆ្នាំ,ប្លាតុងក៏បានក្លាយខ្លួនជាសាវ័ករបស់់
សូក្រាត។ប្លាតុងក្នុងទ្រឹស្ដីអំពីគំនិតបាននិយាយថា៖បើសិនសតិចងចាំ
មានមែន,នោះក៏មកពីតែមានគំនិតក្នុងវត្ថុពិត ដោយសារថាសតិចងចាំ
គឹជាសតិចងចំាអំពីអ្វីមួយដែលនៅនឹង(មិនកំរើកឬគ្មានចលនា) ហើយដែលមាននៅតទៅហើយថាមានតែគំនិតទេដែល
ស្ថិតនៅនឹង(សំរាក)។យុត្តិធម៌,ការប្រុងប្រយ័ត្ន,សេចក្ដីក្លាហាននិង
គតិបណ្ឌិតគឺជាទ្រព្យសម្បត្តិរបស់់ព្រលឹង,សម្ផស្សស្អាត,រូបរាងល្អ,
សុខភាពល្អ និងកំលំាងកាយគឺជាទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណ,មិត្តភក្ដិ,
សុភមង្គលនៃមាតុភូមិ,ភាពសំបូររុងរឿងគឺជាទ្រព្យសម្បត្តិខាងក្រៅ។
ពេលវេលាគឺជារូបភាពនៃអនន្តកាល ហើយមាននៅជានិច្ចជាកាលតទៅ
គ្មានទីបញ្ចប់់។ពេលវេលាគឺជាចលនាមេឃព្រោះថាយប់់,ថ្ងៃនិងខែ។ល។
គឺជាចំណែករបស់់ពេលវេលា។ដូច្នេះអ្នកណាដែលលុបបំបាត់់ការបង្កើត
ពិភពលោកបាន ក៏លុបបំបាត់់ពេលវេលាបានដែរ។ចាប់់តំាងពី
ពិភពលោកត្រូវបានបង្កើតមក,ពេលវេលាក៏កើតមានឡើង។បន្ទាប់់ពី
ពេលវេលាកើតមានហើយ,ព្រះអាទិត្យ,ព្រះចន្ទ និងភពនៃប្រព័ន្ធព្រះអាទិត្យទំាងអស់់ត្រូវបានកកើតឡើងដែរ។ដើម្បី
អោយសត្វលោកបានស្គាល់់ចំនួនម៉ោងនិងចំនួនលេខ ទើបព្រះបានផ្ដល់់ពន្លឺព្រះអាទិត្យអោយពួកគេ។មានមិត្តភាពបីប្រភេទគឺ៖
១_មិត្តភាពដែលកើតមានមកពីធម្មជាតិ
២_មិត្តភាពដែលកើតមានមកពីសង្គម
៣_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ

មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពកុម្ដាយនិង
កូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។
មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នា ការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។
រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួល
អោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។
ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺ
មិត្តភាពនៃសេចក្ដីស្រលាញ់់។

4 responses to “ទស្សនវិទូPlaton(៤២៨-៣៤៧ មុន គ.ស)

  1. ដាក់ទៀតបន្តមកបង!!
    ខ្ញុំ! ឲ្យតែដល់កន្លែងមិត្តភាព ឬមនោសញ្ចេតនា ចេះតែជក់ចិត្តចង់អានបន្តរហូតដល់ចប់..
    សូមបងបញ្ជាក់បន្ថែមបន្តិច ដែលបងសរសេរថា «..ម្ដាយរបស់់លោកជាប់់ខ្សែញាតិជា
    មួយSolon,អ្នកតែងច្បាប់់និងតែងកំណាព្យដ៏ល្បីម្នាក់់ជាប់់នាមក្នុង
    បណ្ដាបណ្ឌិតទំាងប្រាំពីររបស់់ប្រទេសក្រិក។…» តើបណ្ឌិតទាំងប្រាំពីរនោះ មាននរណាខ្លះទៅ?
    យោបល់៖ គួរតែបងដាក់ភ្ជាប់មកនូវ រូបថត រូបភាពរបស់រាល់ទស្សនវិទូ ដែលបានសរសេរពាក់ពន្ធនោះផង បើអាច… ជាការឆាប់ងាយយល់អត្ថបទបានល្អប្រសើរ និងជាសោភណ្ឌភាពផងដែរ។

  2. ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
    -សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
    -ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
    http://www.childhelpline.org.kh/Defaultkh.aspx

  3. ឧត្តម! បងចង់់ដាក់់រូបទស្សនវិទូភ្ជាប់់ជាមួយប្រវត្តិរូបគេដែរ វាជ្រុលពេល
    តំាងពីដើមមកហើយ ហើយម្យ៉ាងទៀតបងមិនបានស្រាវជ្រាវរករូបថតក៏
    ត្រូវតែយឺតយ៉ាវ ។នោះក៏មកពីបងគិតថាគេអាចរករូបថតបានលើប្រព័ន្ធ
    អ៊ីនធើនែតបានដោយងាយ ដោយគ្រាន់់តែចុចសួរGoogleក៏បានទាន់ចិត្ត។
    ចំពោះបណ្ឌិតទំាងប្រាំពីររបស់់ក្រិកបុរាណនោះ បងមិនដឹងទេ ..បងក៏ចុច
    សួរGoogleទៅ បានឃើញចំលើយ គឺថាមានមែនក្នុងនោះមានSolon និង
    Thalès ផងដែរ សូមប្អូន ចុចមើលទីនេះ
    http://www.math93.com/7sages.html

  4. ចំពោះការភ្ជាប់រូបនោះ គ្រាន់តែជាគំនិតមួយបន្ថែមទៀត បើបងយល់ថា ល្អក៏អាចធ្វើ តែបើមិនទេ ឬមិនមានពេលវេលាគ្រាប់គ្រានសម្រាប់ធ្វើទេ ក៏មិនជាបញ្ហាដែរបង!!
    អរគុណបងសម្រាប់ការប្រាប់បន្ថែមពីWeb.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s