ទស្សនវិទូសូក្រាត(៤៧០-៣៩៩ មុន គ.ស)

សូក្រាតមានឪពុកឈ្មោះSophronisqueដែលជាជាងចំលាក់់ថ្ម
និងម្ដាយឈ្មោះPhénarèteជាឆ្មបសំរាលកូន។សូក្រាតកើតនៅទីក្រុង
Athènesក្នុងខ័ណ្ឌAlopèce។លោកពូកែវោហារណាស់់ទាល់់តែចៅក្រម
ទាំងសាបសិបTrentesក្រោមឱវាទរបស់់Spartesបានហាមមិនអោយ
បង្រៀនវីជ្ជាវោហារ ហើយម្យ៉ាងទៀតបានត្រូវAristophaneនិយាយ
ចំអកអោយថាជាមនុស្សពូកែបង្ហាញរឿងហេតុអាក្រក់់ថាត្រឹមត្រូវល្អ។
សូក្រាតដូចÉchineដែរដែលបានបង្រៀនវិជ្ជាវោហារមុនគេបង្អស់់។
ប៉ុន្តែលោកបានធ្វើសុន្ទរកថាមុនគេអំពីសុជីវធម៌(របៀបរបបរស់់នៅ)។
ហើយ លោកសូក្រាតជាទស្សនវិទូទីមួយដែលត្រូវគេថ្កោលទោស
ប្រហារជីវិតហើយត្រូវបានប្រហារជីវិត។
សូក្រាតមិនចង់់ធ្វើដំណើរឆ្ងាយទេលើកលែងតែទៅធ្វើទាហាន។
លោកចូលចិត្តកីឡាណាស់់។គេដឹងថាសូក្រាតបានចូលទៅវាយប្រយុទ្ធ
នៅឯAmphipolisហើយបានជួយលើកXénophonឡើងពេលធ្លាក់់ចេញ
ពីសេះក្នុងពេលច្បំាងគ្នានៅឯDéliumហើយបានជួយសង្រ្គោះជីវិតXénophon។
ខណៈដែលអ្នកក្រុងអាតែននំាគ្នារត់់គេចខ្លួនយ៉ាងប្រសាច,សូក្រាតវាយ
ប្រយុទ្ធដកថយយឺតៗហើយដោយស្ងប់់ស្ងាត់់ ហើយងាកក្រោយម្ដងៗ
ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុញច្រានសត្រូវណាដែលបំរុង
លោតមកលើរូបលោក។សូក្រាតជាមនុស្សដាក់់់ទាបខ្លួន មិនវាយឫក
ប៉ុន្តែប្រកបដោយមោទនភាពចំពោះខ្លួនឯង ៖ថ្ងៃមួយAlcibiade
(សិស្សរបស់់លោក)បានប្រគល់់ជូនលោកនូវដីធ្លាធំមួយដើម្បីទុកសង់់ផ្ទះ។
សូក្រាតបាននិយាយទៅAlcibiadeថា៖បើខ្ញុំត្រូវការស្បែកជើងហើយប្អូន
ឯងយកស្បែកសត្វមកអោយខ្ញុំធ្វើស្បែកជើងដោយខ្លួនឯង,តើប្អូនឯងជឿទេ
ថាបើទទួលយកដីឡូនោះមក,គេមិននិយាយដើមទេអី?។ជាញឹកញយ ពេលដែល
សូក្រាតសំលឹងមើលគំនរឥវ៉ាន់់គេដាក់់លក់់នៅទីផ្សារ,លោកស្រដីនឹងខ្លួនឯងថា
“Combien il  y en a dont j`ai nul besoin? “ដែលប្រែថា
តើមានរបស់់ទំាងនោះប៉ុន្មានដែលខ្ញុំមិនត្រូវការទាល់់តែសោះ?លោកសូត្រ
កាព្យមួយនេះញឹកញាប់់ណាស់់៖
“Ornements d`argent et de pourpre servent au théâtre,non à la vie.”
ប្រែថា៖ គ្រឿងតុបតែងលំអពណ៌ប្រាក់់និងក្រហមប្រើសំរាប់់សំដែងល្ខោន,
មិនសំរាប់់ចិញ្ចឹមជីវិតទេ។Aristoteបាននិយាយថាសូក្រាតមានប្រពន្ធពីរគឺ
Xanthippeដែលបានផ្ដល់់កូនប្រុសមួយឈ្មោះLamproclès ហើយប្រពន្ធមួយទៀតគឺ
Myrtoដែលលោកបានរៀបការជាមួយដោយគ្មានចំណងដៃហើយបានមានកូនពីរនាក់់គឺ
Sophroniques និង Ménéxène។

លោកសូក្រាតស្អប់់ខ្ពើមមនុស្សដែលនិយាយចំអកឡកឡើយអ្នកដទៃ
តែលោកលើកតំកើងឫកពារថ្លៃថ្នូររបស់់លោក ហើយមិនដែលបង្គាប់់
លុយពីនរណាម្នាក់់ឡើយ។លោកចូលចិត្តនិយាយថា៖មនុស្សដែលកំពុងឃ្លានបាយ
មិនពិនិត្យមើលទឹកសម្លទេ ហើយមនុស្សដែលស្រេកទឹក
មិនរង់់ចាំគេយកទឹកមកជូននោះទេ ហើយ អ្នកដែលចេះរស់់នៅ
ដោយគ្មានត្រូវការរបស់់របរមិនចំាបាច់់ គឺពិតដូចជាព្រះអាទិទេព។
លោកសូក្រាតអះអាងថា ពេលលំហែគឺជាគុណប្រយោជន៏មួយដ៏ប្រសើរបំផុត។
ចំពោះលោកសូក្រាត,គុណធម៌មានតែមួយទេគឺ ចំណេះដឹង ហើយ
គុណវិបត្តិក៏មានតែមួយដែរគឺសេចក្ដីល្ងង់់។ភាពសំបូរហូរហៀរ និងភាពហ៊ឺហាគឺជាគឺជាគុណវិបត្តិ,មិនមែនផ្លាកសំគាល់់កិត្តិយសនោះទេ។

គេបានស្នើរយោបល់់ពីលោកជាញយថាតើមនុស្សត្រូវតែរៀបការ ឫ
យ៉ាងណា?លោកឆ្លើយតបថា ទោះជាអ្នកធ្វើយ៉ាងម៉េច ក៏នៅតែស្ដាយក្រោយដែរ។
លោកទូន្មានអោយយុវជនយុវនារីឧស្សាហ៏មើលរូបខ្លួនឯងក្នុងកញ្ចក់់
ហើយថាបើឃើញថាខ្លួនឯងរូបស្អាត សូមមានមោទនភាពចំពោះខ្លួនឯងចុះ។
ប៉ុន្តែបើឃើញថារូបខ្លួនឯងអាក្រក់់ សូមបំភ្លេចវាចោលដោយចំណេះដឹងរបស់់ខ្លួន។

ថ្ងៃមួយលោកសូក្រាតបានអញ្ជើញភ្ញៀវអ្នកមានៗមកញុំាអាហារនៅ
ឯផ្ទះរបស់់លោក,ស្រាប់់តែXanthippeប្រពន្ធរបស់់លោកមានអារម្មណ៏មិន
ស្រួលក្នុងចិត្ត ។លោកក៏និយាយប្រាប់់ថាកុំទោម្នេញចិត្តអី,បើពួកគេ
មនុស្សល្អជាទេ ពួកគេនឹងចូលមកអង្គុយឯតុដោយស្ម័គ្រចិត្ត។ប៉ុន្តែប្រសិន
ជាពួកគេជាមនុស្សមិនល្អជាវិញ សូមកុំខ្វល់ខ្វាយចិត្តធ្វើអី។លោកនិយាយ
ថាមនុស្សទំាងអស់់រស់់នៅដើម្បីញុំា រីឯលោកវិញញុំាដើម្បីរស់់។
លោករស់់នៅមានរបៀបរបបល្អប្រសើរណាស់់ដែលអនុញាតិអោយលោក
តែម្នាក់់ឯងរួចខ្លួនពីជំងឺប៉ែសចង្រៃ(la peste)ដែលបានរាតត្បាតទីក្រុងអាតែន។
លោកអះអាងថាមានបីសាចដែលបង្ហាញអនាគតរបស់់លោក ហើយថាអំពើល្អជារបស់់
មានសារៈសំខាន់់ រួចថាលោកដឹងតែរឿងមួយប៉ុណ្ណោះគឺសេចក្ដីល្ងង់់របស់់ខ្លួនឯង
ហើយអ្នកដែលឆាប់ទិញការកោតសរសើរ នឹងមិនមានសង្ឃឹមរស់់ដល់់ចាស់់ទេ។
Mélitos,Lycon និង Anytos(Mélitos ជាអ្នកប្រឌិតការចោទប្រកាន់់)បាន
ចោទប្រកាន់់សូក្រាតថាមានទោសដោយការមិនទទួលស្គាល់់ព្រះអាទិទេពរបស់់រដ្ឋ
និងចង់់នំាបញ្ចូលព្រះអាទិទេពថ្មី ហើយក៏ចាប់់ទោសផងដែរពីការបង្ខូចយុវជន។
ពិន័យទោសដែលគេដាក់់ស្នើ៖គឺមរណភាព។សូក្រាតត្រូវបានគេថ្កោលទោស
ដោយការបោះឆ្នោតលើសពីសំលេងប្រឆំាងចំនួន២៨១សំលេង។កាលដែល
ចៅក្រមស្នើអោយគេថ្កោលទោសលោកដោយដាក់់ពិន័យប៉ុន្មាននោះ,លោក
សូក្រាតបានប្រកាស់់ថានឹងបង់់ប្រាក់់ចំនួន២៥drachmes(Eubulideថាលោក
សន្យាបង់់ដល់់់១០០drachmes)។ភ្លាមនោះដោយចៅក្រមមានការអ៊ូអ៊ែ,លោកក៏
មានប្រសាសន៌បន្ថែមទៀតថា៖សំរាប់់អ្វីដែលខ្ញុំបានធ្វើ,ខ្ញុំគិតថាលោកអ្នកគួរតែ
ចិញ្ចឹមខ្ញុំអោយរស់់នៅឯPrytanée។ពេលនោះ ពួកគេក៏ថ្កោលទោស
សំលាប់់លោកដោយ៨០សំលេងភាគច្រើន។គេយកលោកទៅដាក់់គុក រួចហើយ
ប៉ុន្មានក្រោយមក លោកក៏ផឹកទឹកថ្នាំពុល(la cigue)បន្ទាប់់ពីមានការសន្ទនា
ជាច្រើនហូរហែរដែលលោកប្លាតុងបានសរសេររៀបរាប់់ក្នុងសៀវភៅPhédonរបស់់លោក។
លោកសូក្រាតទទួលមរណភាពមិនយូរប៉ុន្មានផង ស្រាប់់តែអ្នកក្រុងអាតែន
ទួញសោកស្ដាយហើយក៏បិទទីប្រកួតកីឡា និងសាលាហ្វឹកហ្វឺនកីឡា រួចនំាគ្នា
មកថ្កោលទោសអ្នកចោទប្រកាន់់សូក្រាតទំាងអស់់,ខ្លះអោយនិរទេសខ្លួន ឯ
Mélitos ត្រូវទទួលទោសប្រហារជីវិត។ពួកគេផ្ដល់់កិត្តិយសដល់លោកសូក្រាត
ដោយបានស្ថាបនារូបចំលាក់់សូក្រាតធ្វើពីទង់់ដែង ដែលជាស្នាដៃរបស់់Lysippe,
តំកល់់នៅឯPompéion។

Advertisements

One response to “ទស្សនវិទូសូក្រាត(៤៧០-៣៩៩ មុន គ.ស)

 1. ពិតជាប្លែកច្រើនពីអ្វីដែលខ្ញុំបានអាន.. មានចំណុចខ្លះជាច្រើនដែលខ្ញុំមិនបានអានជួប តែជាជួបនៅទីនេះ ដូចជា ខ្ញុំមិនដឹងថា គាត់ចូលចិត្តកីឡា ឬទៅធ្វើទាហានសោះ.. អរគុណបងដែលប្រកាសតាមសំណូមពរ។ ខ្ញុំចង់ដឹងថែមទៀត គាត់ស្លៀកពាក់តែមួយសម្រាប់មែនទេ? គ្រប់រដូវកាល? ហើយពេលប្រពន្ធគាត់ ជះទឹកពីលើផ្ទះពេលគាត់កំពុងសន្ទនាគ្នាពីទស្សនវិជ្ជានឹងមិត្តរបស់គាត់។ ព្រមទាំងគំនិតទស្សនវិជ្ជារបស់គាត់ ដើម្បីអភិវឌ្ឍខ្លួន..
  ជាពាក្យដែលស្តាប់ទៅរញ្ជួលចិត្តសម្រាប់មនុស្សសមញ្ញ ដែលលោភនឹងមាសប្រាក់
  «“ Ornements d`argent et de pourpre
  servent au théâtre ,non à la vie.”
  ប្រែថា៖ គ្រឿងតុបតែងលំអពណ៌ប្រាក់់និងក្រហមប្រើសំរាប់់សំដែងល្ខោន,មិនសំរាប់់
  សំរាប់់ចិញ្ចឹមជីវិត។»

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s